ភ្នំពេញៈ
យុទ្ធសាស្រ្តក្នុងការទាញអតិថិជនក្នុងទីផ្សារសេវាទូរស័ព្ទដ៏
តូចចង្អៀតរបស់កម្ពុជាកំពុងត្រូវបានគេធ្វើសម្រាប់ជាការដាក់
ចំណាត់ថ្នាក់។
ក្រុមហ៊ុន Smart Mobile ក្នុងសប្តាហ៍នេះបានប្រកាសថា មានអតិថិជន៣លាននាក់ ពោលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់ទីពីរនៅកម្ពុជាបើគិតតាម ចំនួនអតិថិជនបន្ទាប់ពីក្រុមហ៊ុនមិត្តហ្វូន របស់វៀតណាម។
តួលេខដែលទទួលបានដោយភ្នំពេញ ប៉ុស្តិ៍បានបង្ហាញថា ក្រុមហ៊ុនCellcard មានប្រើប្រាស់២,៩លាននាក់តាំងពីឆ្នាំ២០១១។
អ្នកវិភាគនិយាយថា ចំនួនដ៏ច្រើនលើសលប់នៃអ្នកប្រើប្រាស់សេវាទូរស័ព្ទទូទាំងប្រទេស ដែលច្រើនជាងចំនួនប្រជាជនកាលពីឆ្នាំមុន គឺដោយសារតែអ្នកខ្លះគ្រាន់តែជាអតិថិនប្រើរយៈពេលខ្លី និងងាយនឹងមានភាពប្រែប្រួល។
តួលេខថ្មីរបស់ Smart បានបង្ហាញអំពីចំនួនអតិថិជនរបស់ខ្លួនបានកើនឡើងជាង១លាន អ្នក ចាប់តាំងពីខែមករា។
ក្រុមហ៊ុន Hello កាលពីថ្មីៗនេះបានរាយការណ៍អំពីកំណើនអតិថិជន១៥ ភាគរយ ក្នុងត្រីមាសទី១នៃឆ្នាំនេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ក្រុមហ៊ុនមានអ្នកប្រើប្រាស់ ១,៦៧លាននាក់ ក្នុងខែវិច្ឆិកា។ នេះបើតាមតួលេខដែលភ្នំពេញប៉ុស្តិ៍ទទួលបាន។ ប្រាក់ចំណូលរបស់ Hello ទាបជាងមុន ២ ភាគរយ ដោយសារមានកំណើនខ្លាំងក្នុងត្រីមាសទីបួន។
លោក Shiv Putcha អ្នកវិភាគទីផ្សារកំពុងអភិវឌ្ឍន៍នៅក្រុមហ៊ុនស្រាវជ្រាវ Ovum មានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឲ្យដឹងថា មានការចោទប្រកាន់ថាមានការបំប៉ោងចំនួនតួលេខ។ លោកបានថ្លែងថា៖ «នៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ យើងឃើញថាអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយទៀតជាញឹកញាប់»។
លោកកត់សម្គាល់ថា ស្តង់ដារសម្រាប់កំណត់អ្នកប្រើប្រាស់អចិន្រៃ្តយ៍ជារឿយៗមិនមានភាពច្បាស់លាស់។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart លោក Thomas Hundt កាលពីម្សិលមិញបានថ្លែងថា ស្តង់ដាររបស់ក្រុមហ៊ុនសម្រាប់រាប់អ្នកប្រើប្រាស់គឺជា «វិធានការអន្តរជាតិដែលមានលក្ខណៈអភិរក្សបំផុត» ដោយរួមបញ្ចូលទំាងគណនីទូរស័ព្ទ ដែលបានប្រើអស់រយៈបីខែ ឬតិចជាងនេះ។
អត្រាកំណើនរបស់ទូរស័ព្ទដៃដែលទំនងជាមានលក្ខណៈខ្ពស់ក្នុង ប្រទេសកម្ពុជាអាចនឹងគិតបញ្ចូលផងដែរទៅនឹងកំណើនប្រជាប្រិយភាព ចំពោះទូរស័ព្ទដៃទំនើប ដែលអាចប្រើជាមួយស៊ីមកាតលើសពីពីរ។ នេះបើតាម លោក Shiv Putcha ដែលបានកត់សម្គាល់។
លោកបន្តថា ខណៈការភ្ជាប់នេះនៅតែបង្កើតចំណូលសម្រាប់ក្រុមហ៊ុនទូរស័ព្ទ មួយចំនួន ប៉ុន្តែពួកគេប្រហែលមិនមែនជាអតិថិជនតែមួយគត់របស់ក្រុមហ៊ុន ទាំងនោះឡើយ។
ព័ត៌មានស្តីពីអតិថិជនប្រើប្រាស់សេវារបស់ក្រុមហ៊ុន មិត្តហ្វូន និង Cellcard មិនអាចរកបានកាលពីម្សិលមិញ ហើយតំណាងនៅក្រុមហ៊ុនក៏មិនអាចទាក់ទងបានដែរ។
ក្រុមហ៊ុនមិត្តហ្វូន មានអតិថិជនចំនួន ៧,៣៥ លាននាក់ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ នេះបើតាមតួលេខដែលទទួលបានដោយភ្នំពេញ ប៉ុស្តិ៍ ប៉ុន្តែអ្នកនៅក្នុងវិស័យនេះបានហៅតួលេខនេះថាមានលក្ខណៈបំប៉ោង៕