រាជធានីភ្នំពេញ ៖
ក្រុមហ៊ុនស៊ីប៊ីអេមបានរៀបចំកម្មវិធីសម្ពោធហាង Pizza World
សាខាផ្សារទំនើបរតនាផ្លាហ្សាជាផ្លូវការនៅថ្ងៃទី១ និងទី២
ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង៦ល្ងាចនៅហាង Pizza World
សាខាផ្សារទំនើបរតនាផ្លាហ្សា ។ នៅ Pizza World
មានបម្រើជូននូវអាហារដ៏មានឱជារសដូចជា ភីហ្សា មីអុីតាលី
និងអាហារដទៃទៀតជាច្រើន
ព្រមទាំងការទទួលបដិសណ្ឋារកិច្ចដោយភាពរាក់ទាក់
និងស្និទ្ធស្នាលដែលផ្តល់ជូនដល់អតិថិជននូវភាពស្រស់ស្រាយ
និងប្រកបដោយកិត្តិយស ។
គ្រប់មុខម្ហូបនៅ PizzaWorld
សុទ្ធតែទទួលបានការទទួលស្គាល់ និងទំនុកចិត្តលើគុណភាព
និងអនាម័យ១០០%
ពីអតិថិជនដែលធ្លាប់ចូលទទួលទាននៅសាខាដែលបានបម្រើសេវាអាហារ
ដ៏ប្រណីតនេះចំនួនបួនដូចជានៅ Pizza World
សាខាមហាវិថីព្រះមុនីវង្ស សាខាមហាវិថីកម្ពុជាក្រោម
សាខាផ្សារទំនើបសុវណ្ណា និងសាខាផ្សារទំនើបស៊ីធីម៉ល ។
លោកគួច សុខលី
នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីប៊ីអេម បានមានប្រសាសន៍ថា
«ដោយសារតែតម្រូវការរបស់អតិថិជនកើនឡើង
ក្រុមហ៊ុនយើងខ្ញុំព្យាយាមពង្រឹងនូវរសជាតិ
ព្រមទាំងរក្សានូវអនាម័យខ្ពស់របស់អាហារ» ។ សាខាPizza World ថ្មីនេះ
ស្ថិតនៅក្នុងផ្សារទំនើបរតនាផ្លាហ្សា
ដែលមានទីតាំងធំទូលាយងាយស្រួលចតយានជំនិះ
ព្រមទាំងជាទីតាំងស្អាត
និងត្រូវបានតុបតែងឱ្យសមស្របទៅនឹងការទទួលទានអាហារបែបគ្រួសារនិង
មិត្តភក្តិ ។
ជាមួយគ្នានេះផងដែរ Pizza World
ក៏មានការផ្សព្វផ្សាយនៅលើគេហទំព័របណ្តាញសង្គមដ៏ល្បី
Facebook ដែលលោកអ្នកអាចចូលមើល និងក្លាយជាអ្នកគាំទ្ររបស់Pizza
World ដោយគ្រាន់តែចុចសញ្ញាLike នៅលើគេហទំព័រៈ
https://www.facebook.com/pizzaworlds៕