បេក្ខនារីចំណាត់ថ្នាក់លេខ២ក្នុងកម្មវិធីប្រលងបវរកញ្ញាវៀតណាមឆ្នាំ២០១០ នាង Vu Hoang My
នឹងតំណាងឲ្យប្រទេសវៀតណាមក្នុងការចូលរួមប្រលងបវរកញ្ញាពិភពលោក
ឆ្នាំ ២០១២ ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងរណប Ordos
ប្រទេសចិនក្នុងខែសីហាខាងមុខនេះ។
Hoang My
បានទទួលលិខិតអញ្ជើញពីអ្នករៀបចំកម្មវិធីប្រលងបវរកញ្ញា
ពិភពលោក(Miss World Organisation) កាលពីថ្ងៃទី ២៧ ខែ
មិថុនាកន្លងទៅនេះ ហើយ Elite Vietnam ដែលជា
agencyខាងម៉ូដែលអន្តរជាតិក្នុងការបញ្ជូនបេក្ខនារីវៀតណាមឲ្យចូល
រួមប្រកួតក្នុងកម្មវិធីធំៗតែមួយគត់នៅក្នុងប្រទេសវៀតណាមក៏បាន
ទទួលលិខិតអនុញ្ញាតពី Performing Arts Agency ផងដែរ។
បច្ចុប្បន្ន Hoang My កំពុងមមាញឹកក្នុងការហាត់សមដើម្បីត្រៀមប្រកួត។ នាងរំពឹងថានាងនឹងលេចធ្លោក្នុងការប្រកួតយកតំណែង Miss Sport Competition។ ថ្មីៗនេះនាងបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតផ្សេងៗគ្នាដូច ជាការរត់ marathon និង ការរាំបែបកីឡាជាដើម។
Hoang My
ធ្លាប់ជាបេក្ខនារីតំណាងឲ្យប្រទេសវៀតណាមក្នុងការចូលរួមប្រកួត
បវរកញ្ញាចក្កវាឡឆ្នាំ ២០១១ នៅក្នុងប្រទេសប្រេស៊ីល
ប៉ុន្តែនៅពេលនោះនាងបានធ្លាក់ពីការប្រកួត។
ប៉ុន្តែទោះជាបែបនេះក្តី អ្នកជំនាញបាននិយាយថា Hoang My
គឺជាបេក្ខនារីលេចធ្លោម្នាក់នៅក្នុងប្រទេសវៀតណាមដោយសារតែនាង
ពូកែភាសាអង់គ្លេស
មានបទពិសោធន៍ក្នុងការចូលរួមប្រកួតប្រជែងផ្នែកសម្រស់និង
ចំណេះដឹង
ដូច្នេះនាងពិតជាស័ក្ដិសមក្នុងការចូលរួមប្រកួតបវរកញ្ញាពិភពលោក
ឆ្នាំ ២០១២នេះ។
Hoang My វ័យ ២៤ ឆ្នាំគឺជានិស្សិតផ្នែក “multimedia design”
នៅសកលវិទ្យាល័យ RMIT International University ទីក្រុងហូជីមិញ។ ចំណែកMiss
World 2012 នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៨ ខែ កក្កដា ដល់ថ្ងៃទី ១៨
ខែសីហា៕
បច្ចុប្បន្ន Hoang My កំពុងមមាញឹកក្នុងការហាត់សមដើម្បីត្រៀមប្រកួត។ នាងរំពឹងថានាងនឹងលេចធ្លោក្នុងការប្រកួតយកតំណែង Miss Sport Competition។ ថ្មីៗនេះនាងបានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតផ្សេងៗគ្នាដូច ជាការរត់ marathon និង ការរាំបែបកីឡាជាដើម។