លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រ លានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ពីទស្សនកិច្ចនៅប្រ ទេសអ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាមានិតចិន ថា នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី ២ កញ្ញានៅទីក្រុង អូរុំឈីតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័ ឯកឧត្តម វេន ជាបាវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានជំរាបជូនសម្តេចតេជោថា រដ្ឋាភិបាលចិនសូមគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការក្នុងការគាំ ទ្រដល់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីសម្រេចបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តម នាយករដ្ឋមន្ត្រីចិនក៏បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ដែលបានជួយរក្សាឲ្យបាននូវទំនាក់ទំនងល្អជារួមរវាងចិន និងអាស៊ាន ហើយរដ្ឋាភិបាលចិនក៏សូមសំដែង ជាថ្មីម្តងទៀត នូវជំហររបស់ខ្លួនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធជាមួយអាស៊ាន និងប្រទេសដទៃទៀតនៅក្នុងតំបន់ដើម្បីគោលដៅសន្តិភាព ស្ថេរភាព ភាពសុខដុម និងការអភិវឌ្ឍន៍ រួមគ្នា។
ជារួមឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានសំដែងនូវការវាយតម្លៃខ្ពស់ក្នុងការគាំទ្រចំពោះសំណើ ជាក់ស្តែងទាំងឡាយ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើង ពិសេសគឺសំណើរៀបចំឲ្យ មាននូវយន្តការអន្តររដ្ឋាភិបាល សម្រាប់រៀបចំ និងគ្រប់គ្រងកម្មវិធី និងផែនការសកម្មភាពនៃកិច្ចសហ ប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិននេះ ហើយភាគីទាំងពីរក៏បានឯកភាពគ្នាប្រគល់ការងារនេះឲ្យក្រសួងការបរទេសនៃប្រទេសរៀងៗខ្លួន ដើម្បីបន្តចាត់វិធានការតាមការ ចាំបាច់ ដើម្បីអនុវត្តនូវការឯកភាពគ្នានេះ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នាថា គួរបន្តការពិភាក្សាលើការងារនេះក្នុងក្របខណ្ឌអាស៊ាន-ចិន ហើយមូលដ្ឋានសំខាន់ ដែលត្រូវបន្តជំរុញអនុវត្តនោះគឺការរួមគ្នាអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ នូវសេចក្តីថ្លែងការណ៍ស្តីការ ប្រតិបត្តិរបស់ភាគីសមុទ្រចិនខាងត្បូង និងសេចក្តីណែនាំអនុវត្តក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និង រួមគ្នាធ្វើការដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នៅក្នុងពេលខាងមុខនោះ។ រដ្ឋាភិបាលចិនក៏បានបញ្ជាក់ពីជំហរម៉ឹងម៉ាត់របស់ខ្លួន ដែលចង់ដោះស្រាយបញ្ហាទាំងអស់ជា មួយប្រទេសជិតខាងនៅក្នុងតំបន់ដោយសន្តិវិធីតាម រយៈមធ្យោបាយការទូត និងឈរលើគោលការណ៍ច្បាប់ ដើម្បីប្រយោជន៍ និងសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍នៅក្នុងតំបន់របស់យើង។
ឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានឯកភាពនឹងឆ្លើយតបចំពោះសំណើដែលលើកឡើងដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្នើសុំនូវថវិកាប្រមាណពី ៣០០ ទៅ ៥០០ លានដុល្លារអាមេរិកសំរាប់ កសាងហេដ្ឋារចនាសម្ពន្ធ័ជាប្រចាំឆ្នាំ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន វេន ជាបាវផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់ ១៥០ លានយ័នសំរាប់ការពង្រីកសេដ្ឋកិច្ច និងការកែលំអជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
នៅក្នុងជំនួបចរចាទ្វេភាគីនោះដែរប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរពិសេសលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ហិរញ្ញប្បទានរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ដោយឯកឧត្តម នាយករដ្ឋមន្រ្តីចិនបានឯកភាពនឹងឆ្លើយតបរួចហើយទៅ នឹងសំណើដែលលើកឡើងដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីដែលមាននូវថវិកាប្រមាណពី ៣០០ ទៅ ៥០០ លានដុល្លារអាមេរិកសំរាប់កសាង ហេដ្ឋារចនាសម្ពន្ធ័ជាប្រចាំឆ្នាំ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិនមានប្រសាសន៍បន្តថា រដ្ឋាភិបាលចិនបាន ឆ្លើយតបរួចទៅហើយនូវគំរោងទឹកប្រាក់ចំនួន ៥០៦ លានដុល្លារអាមេរិកសំរាប់គំរោងចំនួន ៧ សំរាប់ អនុវត្ត នៅក្នុងឆ្នាំ២០១២។
លើការទំនងទំនងលើវិស័យកសិកម្មប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នាលើ ផែនការកសិកម្មរយៈពេល ៣ ឆ្នាំ ក្នុងនោះភាគីចិនបានផ្តល់នូវអនុសាសន៍ដល់ភាគីកម្ពុជាពិភាក្សា គ្នាក្នុងការលើកគំរោងជាក់ស្តែង ដូចជាការកសាងមជ្ឈមណ្ឌលកសិកម្ម ដើម្បីសិក្សាជាមួយគ្នាចិន បាន និងកំពុងបញ្ជូនសហគ្រាសចិនទៅធ្វើការសាង សង់រោងម៉ាស៊ីនកែច្នៃស្រូវសំរាប់ការនាំចេញមកកាន់ ប្រទេសចិន ។ ជាមួយគ្នានេះភាគីចិនក៏បានបញ្ជូនអ្នកឯកទេសវេជ្ជសាស្ត្រសុខាភិបាលមកជួយដល់ ប្រទេសកម្ពុជាដែលទាក់ទិនទៅនឹងការកើតឡើងនូវជម្ងឺពងបែកមាត់កុមារ EV-70។ ទាក់ទិនទៅនឹង ឆ្នាំខួបលើកទី ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា ចិន និងក៏ជាឆ្នាំមិត្តភាពកម្ពុជា ចិននៅឆ្នាំ ២០១៣ ខាងមុខភាគីទាំងពីរបានឯកភាពគ្នាធ្វើយ៉ាងណាឲ្យការប្រារព្ធខួបប្រព្រឹត្តទៅយ៉ាងល្អប្រសើរ និងជ្រួតជ្រាបដល់ប្រជាជន នៃប្រទេសទាំងពីរ ។
ជាមួយគ្នានេះភាគីចិនបានសំរេចអញ្ជើញយុវជនកម្ពុជាចំនួន១០០ នាក់ មកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយ និងយុវជនប្រទេសចិននៅឆ្នាំ ២០១៣។នៅក្នុងជំនួបចរចារទ្វេភាគី នោះដែរ ឯកឧត្តម វេន ជាបាវ បានគូសបញ្ជាក់ពីការគាំទ្ររបស់ភាគីចិន ចំពោះបេក្ខភាពមិនអចិន្រៃ្តយ៍របស់ប្រទេសកម្ពុជានៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិសំរាប់អាណត្តិ ឆ្នាំ ២០១៣-២០១៤ ហើយមិនតែប៉ុណ្ណោះភាគីចិនបានចូលរួមចលនាជាមួយនិងបណ្តាប្រទេសនៅតំបន់អាហ្វ្រិក និងអាមេរិកឡាទីន និងបណ្តាមិត្តភក្ត័ដ៏ជិតស្និតរបស់ប្រទេសចិនដទៃទៀត ក្នុងការជួយគាំទ្រចំពោះបេក្ខភាពរបស់ប្រទេសកម្ពុជា នៅក្នុងក្រុមប្រឹក្សាសន្តិសុខមិនអចិន្រៃ្តយ៍របស់អង្គការសហប្រជាជាតិនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះការឆ្លើយតបជាវិជ្ជមានពីសំណាក់សមភាគីចិន ដែលបានឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ភាគីកម្ពុជា ។ ជាមួយគ្នានេះ សម្តេចតេជោបានស្នើសុំដល់ភាគីចិនបន្តគាំទ្រដល់សំណើរបស់ភាគីកម្ពុជាសំរាប់រយៈពេល ២ ឆ្នាំខាង មុខ និង ឆ្នាំជាបន្តបន្ទាប់ទៅមុខទៀត ជាពិសេសនៅក្នុងឆ្នាំ ២០១៣-២០១៤ ដែលមានទឹកប្រាក់ ជាឥណទានសម្បទានប្រមាណពី ៧០០ ទៅ ៨០០ លានដុល្លារអាមេរិក ក្នុងនោះនៅ ឆ្នាំ ២០១៣ មានទឹកប្រាក់ ៣៣៣ លានដុល្លារអាមេរិក ដើម្បីអនុវត្តនូវគំរោងចំនួន ៥ និង នៅឆ្នាំ ២០១៤ សំរាប់ អនុវត្តនូវគំរោងចំនួន ៦ ដែលមានទឹកប្រាក់សរុបប្រមាណ ៤២៥ លានដុល្លារអាមេរិក ដែលផ្តោតសំខាន់ទៅលើការកសាងផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និង ការផលិតថាមពលអគ្គិសនី ។ សម្តេចតេជោ ក៏បានស្នើឲ្យភាគីចិនជួយដល់ការកសាងផ្លូវជនបទ ដោយប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវ កៅស៊ូប្រមាណពី ៣០០-៤០០ គីឡូម៉ែត្រក្នុងមួយឆ្នាំៗ ។ ជាមួយគ្នានេះសម្តេចតេជោមានប្រសាសន៍ ថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយឥតសំណងមានទឹកប្រាក់ ១៥០ លាន យ័នដល់កម្ពុជា និងបានសន្យាថានឹងនាំយកជំនួយទាំងនោះ ប្រើប្រាស់សំរាប់ការស្តារ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយោជន៍របស់ប្រជាជនកម្ពុជា។
ឯកឧត្តមនាយករដ្ឋមន្ត្រីចិនមានប្រសាសន៍ឆ្លើយតបទៅនឹងសំណើរបស់ភាគីកម្ពុជានិងបានសន្យាថានឹងបន្តជួយដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើនទ្វេឡើងថែមទៀត ។ ឯកឧត្តម វេន ជាបាវ មានប្រសាសន៍បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់ប្រទេសចិនដែលបានរួមចំណែកដល់ទំនាក់ទំនងល្អប្រសើរសំរាប់ប្រទេសទាំងពីរ ។ ជាមួយគ្នានេះប្រទេសចិនចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយ ដែល មានទំនាក់ទំនងជិតស្និទ្ធមិត្តភាព ដោយបានឆ្លងកាត់ពេលវេលា និងបទពិសោធន៍ជាក់ស្តែងដ៏យូរលង់ណាស់មក ហើយ ពិសេសបាននូវផលប្រយោជន៍រួមសំរាប់ប្រជាជាតិ នៃប្រទេសទាំងពីរ៕