យោងទៅតាមប្រភពព័ត៌មានគេហទំព័រដេលី ឈីលី
ចេញផ្សាយកាលពីថ្ងៃអាទិត្យទី១ កក្កដា ឆ្នាំ២០១២ បានឱ្យដឹងថា
កំពូលតារាហូលីវូដ ថម គ្រូស
បានសម្រេចចិត្តបញ្ចប់ជីវិតអាពាហ៍ពិពាហ៍រយៈពេលកន្លះទសវត្ស
របស់ខ្លួនជាមួយខេតធី ហូម ហើយ ។
លោក Jonathan Wolfe មេធាវីរបស់នាង ខេតធី ហូម បាននិយាយប្រាប់ទស្សនាវដ្តី People ថា នេះគឺជាបញ្ហាឯកជន និងជីវិតផ្ទាល់ខ្លួនសម្រាប់ក្រុមគ្រួសាររបស់លោកថម គ្រូស និងប្រពន្ធរបស់លោក ។
លោក Jonathan Wolfe មេធាវីរបស់នាង ខេតធី ហូម បាននិយាយប្រាប់ទស្សនាវដ្តី People ថា នេះគឺជាបញ្ហាឯកជន និងជីវិតផ្ទាល់ខ្លួនសម្រាប់ក្រុមគ្រួសាររបស់លោកថម គ្រូស និងប្រពន្ធរបស់លោក ។
លោកបានបន្តទៀតថា បញ្ហាចម្បងរបស់នាង
គឺទាក់ទងទៅនឹងផលប្រយោជន៍កូនស្រីរបស់នាងដែលទើបមានអាយុ៦ឆ្នាំ
ពោលគឺសិទ្ធិសុំយកកូនចិញ្ចឹមផ្តាច់មុខដែលលោកថម គ្រូស
ក៏ចង់បានសិទ្ធិចិញ្ចឹមកូនដែរ ។ការលែងលះនេះ
គឺផ្តើមចេញពីនាងខេតធី
ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការក្នុងក្រុងញូវយ៉កសហរដ្ឋអាមេរិក
ហើយពាក្យបណ្តឹងនេះបានធ្វើឱ្យលោកថម គ្រូស
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ជាពិសេសនោះគឺបញ្ហាសិទ្ធិចិញ្ចឹមកូនស្រីរបស់លោកតែម្តង
។មូលហេតុនៃការលែងលះមិនត្រូវបានភាគីទាំងសងខាងបង្ហើបឱ្យដឹង
ច្បាស់លាស់ទេ ក៏ប៉ុន្តែ ការប្រចណ្ឌ
និងបញ្ហាជំនឿអាចជាដើមចម ។
ជីវិតអាពាហ៍ពិពាហ៍របស់ថម គ្រូស
និងតារាសម្តែងអាមេរិក ខេតធី ហូម
គឺបានចាប់ផ្តើមកាលពីឆ្នាំ២០០៦ ក្នុងប្រទេសអីុតាលី
ដោយមានចំណងដៃកូនស្រីម្នាក់ គឺនាងស៊ូរី
ដែលទើបតែមានអាយុ៦ឆ្នាំ ។ លោកថម គ្រូស
ធ្លាប់បានរៀបការជាមួយនាង Mimi Rogers និងនាង Nicole Kidman ។
នេះគឺជាការលែងលះផ្លូវការលើកទី៣ហើយសម្រាប់លោកថម គ្រូស
នៅក្នុងជីវិតរបស់លោក៕