គ្រោះអគ្គីភ័យកើតឡើងនៅរោងចក្រផាវភាគខាងត្បូងប្រទេសឥណ្ឌា បង្កឱ្យមានការផ្ទុះយ៉ាងខ្លាំង បណ្ដាលឱ្យមនុស្ស៣៤នាក់បាត់បង់ជីវិត និងជាង៦០នាក់ ផ្សេងទៀតរងរបួស ។
ក្រុមពន្លត់អគ្គីភ័យបានប្រកាសឱ្យដឹង ថា បានឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង នៅ ក្នុងរោងចក្រផាវ Om Sivasakthi ឋិត នៅស្រុកស៊ីវ៉ាកាស៊ី បង្កឱ្យមានអណ្ដាត ភ្លើងយ៉ាងខ្លាំង ។ គ្រោះអគ្គីភ័យកើត ចេញពីបន្ទប់តូចមួយដែលជាកន្លែង កម្មករធ្វើការ ហើយរាលដាលទៅកាន់ កន្លែងផ្សេងៗក្នុងរោងចក្រយ៉ាងឆាប់ រហ័ស ។ បន្ទប់ជាច្រើននៅក្នុងរោងចក្រ នោះបានរក្សាទុកនូវជាតិផ្ទុះ និងសម្ភារ ចាំបាច់សម្រាប់ផលិតផាវ ។
សារព័ត៌មាន AFP បានដកស្រង់សម្ដី ស្នងការប៉ូលីសលោក Najmul Hoda បានឱ្យដឹងថា សាកសពជនរងគ្រោះបាន ឆេះខ្លោចមិនអាចសន្និដ្ឋានបាននូវអត្ដ សញ្ញាណនោះឡើយ ។ អ្នករងរបួសជា ច្រើនមានសភាពធ្ងន់ធ្ងរផងដែរ ។ កម្មករជាច្រើនបានលោតចេញតាមបង្អួច ហើយកម្មករខ្លះទៀតព្យាយាមជួយសង្គ្រោះ មិត្ដភក្ដិក៏ជាប់គាំងនៅក្នុងអគារនោះផងដែរ ។
មន្ទីរពេទ្យក្នុងតំបន់ពោរពេញទៅ ដោយសាកសពជនរងគ្រោះ និងអ្នករងរបួសធ្ងន់ ។ បណ្ដាញទូរទស្សន៍បានផ្សព្វ ផ្សាយនូវរូបភាពបង្ហាញឱ្យឃើញថា ផ្សែងខ្មៅខ្មួលខ្មាញ់ផុសចេញពីរោងចក្រ ផាវ ដោយមានសំឡេងផ្ទុះយ៉ាងខ្លាំងផងដែរ ។
រថយន្ដពន្លត់អគ្គីភ័យប្រមាណ៦គ្រឿងមានវត្ដមាននៅកន្លែងកើតហេតុភ្លាមៗ ដោយប្រើប្រាស់រយៈពេលរហុតដល់៣ ម៉ោងទើបអាចគ្រប់គ្រងស្ថានភាពបាន។ ពេលមានគ្រោះអគ្គីភ័យកើតឡើង មានកម្មករប្រមាណ១០០ទៅ២០០នាក់ធ្វើ ការនៅទីនោះ ហើយពួកគេបានគេចខ្លួន ទាន់ពេលវេលាពេលមានអគ្គីភ័យឆាបឆេះ ។
ស្រុកស៊ីវ៉ាកាស៊ីជាមជ្ឈមណ្ឌលឧស្សាហ កម្មកាំជ្រួច ផាវ របស់ឥណ្ឌាដែលមាន រោងចក្រប្រមាណ៧០០កំពុងដំណើរការ ផលិតផាវ កាំជ្រួចសម្រាប់ពិធីបុណ្យ ផ្សេងៗនៅទូទាំងប្រទេស ពិសេសក្នុង ពេលដែលបុណ្យឌីវ៉ាលីដែលជាពិធីបុណ្យ ផ្កាភ្លើង ដោយពលរដ្ឋឥណ្ឌាអបអរសាទរ ដោយពិធីអុជផាវ ។
កាលពីឆ្នាំ២០០៥ ក៏មានមនុស្ស ២០នាក់បាត់បង់ជីវិតដោយការឆេះរោង ចក្រផាវផងដែរ ។ បណ្ដារោងចក្រផលិត ផាវនោះក៏រងការរិះគន់យ៉ាងខ្លាំងពីក្រុមការពារសិទ្ធិកុមារដោយប្រើប្រាស់កម្មករមិនទាន់គ្រប់អាវុធ ។ តាមតួលេខរបស់ អង្គការអន្ដរជាតិ ជារៀងរាល់ឆ្នាំមាន កម្មករប្រមាណ៥ម៉ឺននាក់បាត់បង់ជីវិត ដោយគ្រោះថ្នាក់និងជំងឺដង្កាត់ផ្សេងៗពាក់ព័ន្ធនឹងការធ្វើពលកម្ម ៕