Wednesday, October 31, 2012

ចោរ​មួយ​សំបុក មាន​គ្នា​៧​នាក់ ​ត្រូវបាន​ ប៉ូលិស​ ក្រុង​ខេមរភូមិន្ទ​ ចាប់ខ្លួន​

ខេត្តកោះកុង: ប៉ូលិស​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ព្រឹក ថៃ្ង​ទី​៣១ តុលា ឆ្នាំ​២០១២ បាន​តាម​ប្រមាញ់ ចាប់ចោរ​អំបុក ចោរ​អំបែង បាន​មួយ​សំបុក មាន គ្នា​៧​នាក់ ក្នុងនោះមានស្រ្តីពីរនាក់ បន្ទាប់ពី​ធើ្វ​សកម្មភាព គាស់​បង្អួច​ផ្ទះសំណាក់​ចូល​លួច​កុំព្យូទ័រ​បាន​ចំនួន​៣​គ្រឿង រួចមក​។​

​ មន្ត្រីប៉ូលិស​ក្រុង​ខេមរភូមិន្ទ​មួយរូប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៧​នាក់​ដែល​ត្រូវ​ចាប់ខ្លួនបាន​នោះ គឺ​១- ឈ្មោះ​សេង ឆៃ អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ២- ឈ្មោះ​ប៉ែន សុ​គ្រី អាយុ​២០​ឆ្នាំ​។​៣- ឈ្មោះ​អ៊ុច អាន អាយុ​២៧​ឆ្នាំ ពួកគេ​ទាំងពីរ មាន​ទីលំនៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​។ ៤- ឈ្មោះ ហេង ស៊ូ​យ អាយុ​២០​ឆ្នាំ ទីលំនៅ​ខេត្តសៀមរាប​។ ៥- ឈ្មោះ ហេង ប៊ុនធឿន អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។ ៦- ឈ្មោះ​វ៉ន ចន្ថា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ទីលំនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​និង ៧- ឈ្មោះ​ខ្លង រ៉ា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីលំនៅ ខេត្តតាកែវ​។​

​ម​ន្រី្ត​ប៉ូលិស​ខាងលើ​បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ថា ក្រុមចោរ​អំបុក​អំបែង​ទាំងនេះ បានចេញ​ធ្វើ​សកម្មភាព​លួច កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី ព្រឹក ថៃ្ង​ទី​៣១ ខែតុលា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្ទះសំណាក់​កោះកុង​និង​សណ្ឋាគារ​អាស៊ាន ដោយ​គាស់​បង្អួច​ចូល​លួច​យក​កុំព្យូទ័រ​បាន​៣​គ្រឿង រួច​គេចខ្លួនបាត់ ប៉ុ​នែ្ត​ដោយសារ​ក​ម៉ា​រ៉ា​សុវត្ថិភាព​នៅតាម​ផ្ទះសំណាក់​និង​សណ្ឋាគារ​ខាងលើ ថត​ជាប់ រូបភាព បាន​ច្បាស់ ប៉ូលិស​ក៏បាន​ធ្វើការ​ស្រាវជ្រាវ ជំហាន​ដំបូង​គឺ​ចាប់បាន​បក្ខ​ពួកវា​ម្នាក់​។​ក្រោយពី​ទទួលបាន​ចម្លើយសារភាព ប៉ូលិស​ក៏​ឈានទៅ​ចាប់បាន​បក្ខ​
​ពួកវា​ចំនួន​៦​នាក់​ប​នែ្ថ​ម​ទៀត​ព្រមទាំង​រឹបអូស​យកបាន​វត្ថុតាង​ផងដែរ​។​

​ បើតាម​មន្ត្រីប៉ូលិស​រូបនោះ​បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ទៀតថា ក្រុមចោរ​អំបុក​អំបែង​ទាំងនេះ​នឹងត្រូវ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ ស្នងការដ្ឋាន ប៉ូលិស​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

Tuesday, October 30, 2012

"Gwen Sterfani" ដូចជាមានភាពស៊ិចស៊ីជាងមុន ជាមួយមិត្រភ័ក្រ

តារា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីៗនេះថា តារាចម្រៀងជើង
ចាស់អាមេរិក Stefani ពេលនេះហាក់បីដូចជា បានបង្ហាញនូវភាពស៊ិចស៊ីរបស់ខ្លូនគ្រាន់បើ
ជាងមុន ខណៈដែលខ្លួនមានវ័យចំណាស់បន្ដិច។

ការជួបជុំក្នុងកម្មវិធីជប់លាងរបស់មិត្រភ័ក្រនាងនៅឯរដ្ឋ Los Angeles ជាមួយម៉ូតសម្លៀក
បំពាក់ស៊ិចស៊ី លេចលើលេចក្រោមនោះ បានអោយមនុស្សភាគច្រើននិយាយថា នាងកាន់
តែចាស់ កាន់តែមានភាពស៊ិចស៊ី ដូចគេថា "ខ្ញីកាន់តែចាស់ គឺកាន់តែហិរមែន"។​ នេះរូបថត
ដែលនាងបានថតជាមួយមិត្ររបស់នាង ក្នុងកម្មវិធីជប់លាង។



មិត្រភ័ក្ររបស់ Stefani


មិត្រភ័ក្ររបស់ Stefani

បរិស័ទ​ទាមទារ​បណ្តេញ​ចៅ​អធិការ​និង​សង្ឃ​ទំនើង​បង្ក​អធិករណ៍​ក្នុង​វត្ត​គោក​ខ្សាច់

121029_1
(រូប ​ស្ដាំ) ស្នាម​របួស​ខាង​ក្រោយ និង (រូបឆ្វេង) ព្រះ​សង្ឃ​រង​គ្រោះ ព្រះ​តេជ​គុណ ជាង វណ្ណ​រ៉ា ដែល​ត្រូវ​បាន​សង្ឃ​ទំនើង​វាយ ហើយ​ត្រូវ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​នាំ​ទៅ​មន្ទីរ​ពេទ្យ​។ រូប​ សហ​ការី
ភ្នំពេញៈ ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​គោក​ខ្សាច់ ចំនួន​៩​ភូមិ ប្រមាណ​ជា​១ពាន់​នាក់ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ បាន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា និង​អាជ្ញាធរ​មូលដ្ឋាន បណ្តេញ​លោក​ចៅអធិការ​វត្ត​គោក​ខ្សាច់ និង​ឲ្យ​ចាប់​ផ្សឹក​និង​ផ្តន្ទាទោស​ព្រះសង្ឃ​ទំនើង​ជា​ប្អូន​លោក​ចៅអធិការ​ អង្គ​នេះ​ផង បន្ទាប់​ពី​ផ្ទុះ​នូវ​អធិករណ៍​រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ​ដេញ​វាយ​តប់​គ្នា ​ពេញ​វត្ត បង្ក​របួស​ស្នាម​ដល់​លោក​គ្រូសូត្រ​ឆ្វេង ក្រោយ​ពី​ចប់​បុណ្យ​ភ្ជុំ​បាន​ប៉ុន្មាន​ថ្ងៃ។
គ្រូសូត្រ​ស្តាំ​វត្ត​ គោក​ខ្សាច់ ព្រះ​តេជគុណ ថោង សំណាង មាន​ថេរ​ដីកា​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹងថា អ្នក​ភូមិ​ប្រហែល​១ពាន់​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ ចំនួន​៩​ភូមិ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ចុះឈ្មោះ​ផ្តិត​មេ​ដៃ​លើ​ញត្តិ​មួយ​ដាក់​ស្នើ​ទៅ​ក្រសួង​ធម្មការ​និង​ សាសនា និង​អាជ្ញា​ធម៌​សុំ​ឲ្យ​បណ្តេញ​លោក​ចៅ​អធិការ​វត្ត​គោក​ខ្សាច់ ព្រះនាម ជឹង អេងស៊ ព្រះជន្ម ២៩ វស្សា ចេញ​ពី​វត្ត ព្រម​ទាំង​សុំ​ឲ្យ​ចាប់​ផ្សឹក​និង​ផ្តន្ទាទោស​ព្រះសង្ឃ​នាម ជឹង អេងធិ ព្រះជន្ម​២៦​វស្សា ដែល​ត្រូវ​ជា​ប្អូន​បង្កើត​ចៅ​អធិការ ដោយ​បាន​ចោទ​ព្រះសង្ឃ​ទាំង​ពីរ​នេះ ថា បាន​ប្រព្រឹត្ត​ប្រាស​ចាក​វិន័យ​ជា​សង្ឃ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង ជំនឿ​របស់​ពុទ្ធបរិស័ទ។
ព្រះ ​តេជគុណ ថោង សំណាង មាន​ថេរ​ដីកា​ថា៖ «តាម​វិន័យ​ព្រះ​សមា្មសម្ពុទ្ធ ទង្វើ​និង​សកម្មភាព​របស់​សង្ឃ​ទាំង​ពីរ​អង្គ​នេះ គឺ​ប្រាសចាក ដាច់​ភាវៈ​ជា​ព្រះសង្ឃ​ហើយ។ ដូច្នេះ តាម​សំណូមពរ​ពុទ្ធបរិស័ទ គឺ​សុំ​ឲ្យ​ផ្សឹក និង​បណ្តេញ​ចៅអធិការ​អង្គ​នេះ​ពី​វត្ត និង​សុំ​ឲ្យ​ផ្សឹក​និង​ផ្តន្ទាទោស​សង្ឃ​ទំនើង ដែល​ត្រូវ​ជា​ប្អូន​របស់​ចៅអធិការ»។
លោក​គ្រូសូត្រ​ស្តាំ​បញ្ជាក់​ពី​ មូល​ហេតុ​ថា កាលពី​ថ្ងៃទី​១៧  តុលា កន្លង​ទៅ​នេះ​មាន​អំពើ​ហិង្សា​ឃោរឃៅ​មួយ​កើត​ឡើង​ក្នុង​វត្ត បង្ក​ដោយ សង្ឃ​នាម ជឹង អេងធិ ទៅ​លើ​លោក​គ្រូសូត្រ​ឆ្វេង នាម ជាង វណ្ណរ៉ា ព្រះជន្ម​៣១​វស្សា​ធ្វើ​ឲ្យ​បែក​ព្រះ​កេសរ​បួស​ធ្ងន់ធ្ងរ រហូត​ប្រេះ​លលាដ៍​ផង។
ព្រះអង្គ​បន្ត​ថា មុន​កើត​ហេតុ​សង្ឃ​នេនៗ​បាន​ឡើង​ទី​ឆាន់​លើ​កុដិ​រួម​គ្នា។ ពេល​ឆាន់​រួច​គ្រូសូត្រ​ឆ្វេង​សួរ​ថា «ឆាន់​រួច​ហើយ​ឬ​នៅ?» នេនៗ​ឆ្លើយ​ថា៖ «ឆាន់​រួច​ហើយ!» គ្រូសូត្រ​ឆ្វេង​ក៏​តប​ថា«បើ​ឆាន់​ហើយ ចុះទៅ!» ពេល​នោះ​កូន​នេន​មួយ​អង្គ​តប​ថា ៖ «មិន​ហ៊ាន​ចុះ​ទេ ! ចុះ​ខ្លាច​បែក​ក្បាល»។ លោក​គ្រូសូត្រ​ឆ្វេង ជាង វណ្ណរ៉ា បន្ត​ថា៖ «ខា្លច​អីចុះ​ទៅ»។ តែ​សង្ឃ​នាម ជឹង អេងធិ​ជា​ប្អូន​ចៅ​អធិការ​គំហក​ថា ៖ «បើ​នរណា​ហ៊ាន​ចុះ​បែក​ក្បាល!»។ លោក​គ្រូសូត្រ​ឆ្វេង​មិន​តប ងើប​ដើរ​ចុះ​មក ក៏​ត្រូវ​សង្ឃ​ទំនើង​អង្គ​នេះ គប់​នឹង​កំប៉ុង​ទឹក​ក្រូច​កូកាកូឡា​នៅ​ទឹក​ពេញ ចំ​សៀតផ្កា​រង​របួស​ជា​ទម្ងន់។ ភ្លាម​នោះ​សង្ឃ ជឹង អេងធិ ក៏​យក​បាត្រ​មាន​បាយ​ពេញ​វាយ​ទៅ​លើ​ព្រះ​កេស​គ្រូសូត្រ​រងរបួស​ថែម​ទៀត​និង​ ស្ទុះ​មក​បោក ព្រះ​តេជគុណ ជាង វណ្ណរ៉ា ផ្ងារ​ក្រោយ បោក​ទៅ​នឹង​ឥដ្ឋការ៉ូ បែក​ព្រះ​កេស​ហូរ​ឈាម​កក្លាក់។ មិន​អស់​ចិត្ត​សង្ឃ​ទំនើង​អង្គ​នេះ ក៏​ទាញ​បាន​ប៉ែល ដេញ​តាម​កាប់​លោក​ពេញ​វត្ត​ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ សង្ឃ ជឹង អេងធិ បាន​គំរាម​វាយ​ទាំង​ព្រះអង្គ​ផង។  លោក​គ្រូសូត្រឆ្វេង វណ្ណរ៉ា ត្រូវ​ព្រះ​សង្ឃ​និង​ពុទ្ធបរិស័ទ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ភ្លាមៗ​នោះ។
លោក​ គ្រូសូត្រ​ស្តាំ​បាន​បញ្ជាក់​ថា ពេល​ហេតុការណ៍​កើត​ឡើង លោក​ចៅអធិការ​វត្ត ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​ពុំ​បាន​ឃាត់​ទេ ប៉ុន្តែ បែរ​ជា​ពន្យុះ​ឲ្យ​សង្ឃ​ចាប់​ដៃ​គូ​វាយ​គ្នា​ឲ្យ​ដឹង​ឈ្នះ​ចាញ់​ម្តង​ទៅ​មើល មិន​គិត​បង្រួប​បង្រួម​ភាគី​ទាំង​ពីរ​បញ្ចប់​អធិករណ៍​ឡើយ រួច​ហើយ​លោក​ចៅអធិការ​វត្ត បាន​យក​រថយន្ត​ទំនើប​លិចស៊ីស ៤៧០ របស់​លោក ដឹក​សង្ឃ​ទំនើង​ជា​ប្អូន​គេច​ចេញ​ពី​វត្ត​ភ្លាម​ៗ និង​ពុំ​បាន​ធ្វើ​ការ​ដោះស្រាយ​អ្វី​ទាំងអស់។
តេជគុណ ថោង សំណាង មាន​ថេរ​ដីកា​ថា សង្ឃ​ដៃដល់ ជឹង អេងធិ នេះ​មិនមែន​ជា​សង្ឃ​គង់​នៅ​វត្ត​គោក​ខ្សាច់​នេះ​ទេ គឺ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សារ៉ាវ័ន​តេ​ជោ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​បិណ្ឌ១ រហូត​មក​ដល់​ថ្ងៃ​បញ្ចប់ បុណ្យ​ភ្ជំបិណ្ឌ  លោក​បាន​និមន្ត​មក​គង់​នៅ​ក្នុង​វត្ត​នេះ​រហូត ហើយ​មក​កាង​និង​ទទួល​លាភសក្ការៈ ជាមួយ​បង​ជា​ចៅអធិការ។
លោក​តា អាចារ្យ ស្វាយ ណែម អាយុ​៧៧​ឆ្នាំ ជា​គណៈកម្មការ​វត្ត​គោក​ខ្សាច់​ផង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ ចាប់​ពី​ចៅអធិការ​មក​គ្រប់គ្រង​វត្ត​គោក​ខ្សាច់ តេជគុណ ជឹង អេងស៊ បាន​បង្កើត​អំពើ​ពុករលួយ បក្ខ​ពួក​និយម ការ​រើសអើង​រវាង​អាចារ្យ និង​អាចារ្យ និង​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ទាំង​មូល។ មិន​តែ​ប៉ុណ្ណោះ បច្ច័យ លុយ​កាក់​ទាំង​អស់ ដែល​ទទួល​បាន​ពី​ពុទ្ធបរិស័ទ ឬ សប្បុរសជន នៅ​ក្នុង​ពិធី​បុណ្យទាន​នៅ​ក្នុង​វត្ត​និង​ការ​ចំណាយ​ផ្សេងៗ លោក​ចៅ​អធិការ​វត្ត មិន​ដែល​ឲ្យ​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យ​ក្នុង​វត្ត បាន​ដឹង​ឡើយ។ តេជគុណ​អង្គ​នេះ ឃុបឃិត​គ្នា តែ​ជាមួយ​អាចារ្យ ធំ​នាម សាយ សូរ ម្នាក់​តែ​ប៉ុណ្ណោះ។
លោក ​តា ស្វាយ ណែម និយាយ​ដែរ​ថា៖ «ទង្វើ​របស់​ចៅ​អធិការ​អង្គ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​ពុទ្ធបរិស័ទ និង ប្រជាជន​នៅ​ក្នុង​ភូមិ និង​សង្កាត់​ភ្លើង​ឆេះ​រទេះ ក្នុង​ការ​ធ្វើ​បុណ្យទាន និង​ខូច​ដល់​ព្រះពុទ្ធសាសនា នៅ​ក្នុង​ប្រទេស​កម្ពុជា»។
លោក នូ សុភ័ណ អាយុ៤៦ ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្សាច់ ជា​តំណាង​អ្នក​តវ៉ា​ក្នុង​ញត្តិ​ម្នាក់​ដែរ​និយាយ​ថា ចាប់​តាំង​ពី​កើត​ហេតុ​នៅ​ថ្ងៃទី​១៧ ខែ​តុលា មក​ទល់​ពេល​នេះ   លោក​ចៅអធិការ​វត្ត​គោក​ខ្សាច់​ជាប់​រឿង​អាស្រូវ​នេះ ក៏​មិន​បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់​ទុក្ខ​ដល់​ព្រះ​បរមសព សម្តេច​ព្រះ​វររាជបិតា​ឯករាជ្យ​ជាតិ​ទេ។ ទង្វើ​របស់​ចៅ​អធិការ​អង្គ​នេះ​ធ្វើ​ឲ្យ​បរិស័ទ​ចំណុះ​ជើង​វត្ត​មិន​ពេញ​ ចិត្ត និង​ខកចិត្ត​យ៉ាង​ខ្លាំង។
លោក នូ សុភ័ណ និយាយ​ថា ៖ «នេះ គឺជា​ការ​ប្រមាថ​មួយ​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ ព្រះមហាវីរក្សត្រ ដែល​យើង​ជា​ពុទ្ធបរិស័ទ​មិន​អាច​ទទួល​យក​បាន​ឡើយ»។ «ជា​សំណូមពរ​របស់​ពុទ្ធបរិស័ទ គឺ​សុំ​ឲ្យ​បណ្តេញ​ចៅអធិការ​នាម ជឹង អេងស៊ នេះ​ចេញពី​វត្ត និង​សុំ​ឲ្យ​ចាប់​ផ្សឹក​និង​ផ្តន្ទាទោស សង្ឃ​នាម ជឹង អេងធិ តាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​ខូច​និង​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា»។
ព្រះ ​តេជគុណ​ជាង វណ្ណរ៉ា គ្រូសូត្រ​ឆ្វេង​ដែល​រងរបួស​មាន​ថេរ​ដីកា​ថា សង្ឃ​ល្មើស​និង​ចៅអធិការ​វត្ត​ជា​បង មិន​បាន​ចេញ​ថ្លៃ​ព្យាបាល​ព្រះអង្គ​ទេ។ ការ​ចំណាយ​ទាំង​អស់លោក​ត្រូវ​រ៉ាប់រង​ដោយ​បច្ច័យ​ផ្ទាល់​ព្រះអង្គ​អស់​យ៉ាង​ ច្រើន។ ព្រះ​តេជគុណ បាន​ទាមទារ​ជំងឺ​ចិត្ត​ចំនួន​បី​ពាន់​ដុល្លារ និង​សំណូមពរ​ដូច​ប្រជា​ពុទ្ធបរិស័ទ​ដែរ។
លោក អេ ស្រ៊ុន មេ​ប៉ុស្តិ៍នគរបាល​សង្កាត់​ភ្លើង​ឆេះ​រទេះ​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ សង្ឃ​នាម ជឹង អេងធិ ត្រូវ​សាលាដំបូង​រាជធានី​ចោទ​ប្រកាន់​ពី​បទ«បង្ក​របួស​ស្នាម​ដោយ​ចេតនា» រួច​ហើយ គឺ​រង់ចាំ​តែ​ការ​នាំ​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគា រង់ ចាំ​ការ​កាត់​ទោស​តាម​ច្បាប់​តែ​ប៉ុណ្ណោះ។  លោក​ថា មូល​ហេតុ​ដែល​សមត្ថកិច្ច​ប៉ូលិស មិន​ទាន់​ចាត់​ការ​ទៅ​លើ​ព្រះសង្ឃ​ល្មើស​អង្គ​នេះ គឺ​នៅ​រង់ចាំ​ខាង​អនុគណ​ខណ្ឌ​និង មន្ទីរ​ធម្មការ​រាជធានី​ប្រជុំ​ដោះស្រាយ​និង​ផ្សឹក​ជាមុន។ លោក​បន្ត​ថា ព្រះ​អនុគណ​ខណ្ឌ និង​មន្ទីរ​ធម្មការ​រាជធានី​នឹង​ជួប​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​នៅ​ថ្ងៃ​ ចន្ទ។
ព្រះ​ញាណវង្ស ឃឹម សន មេគណ​រាជធានី​ភ្នំពេញ​មាន​ថេរ​ដីកា​ពី​ថ្ងៃ​ម្សិលមិញ​ថា ព្រះអង្គ​បាន​ទទួល​ព័ត៌មាន​អំពី​អធិករណ៍​នៅ​វត្ត​គោក​ខ្សាច់​នេះដែរ ហើយ​ថា ឥឡូវ​នេះ​មេគណ​រាជធានី​និង​អនុគណ​ខណ្ឌ​ពោធិ៍សែន​ជ័យ កំពុង​ស្រាវជ្រាវ​មូល​ហេតុ​ដែល​ព្រះសង្ឃ ជឹង អេងធិ បាន​ប្រព្រឹត្ត។ ព្រះ​តេជគុណ​បន្ត​សង្ឃ​ដីកា​ថា៖«តាម​វិន័យ​ព្រះសង្ឃ បើ​សង្ឃ​ជាប់​សង្ស័យ ពិត​ជា​មាន​ចេតនា​និង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង និង​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ អនុគណ​នឹង​ផ្សឹក​ភ្លាម ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់។ លោក​អាច​បួស​វិញ​បាន បន្ទាប់ពី​បញ្ចប់​រឿង​រ៉ាវ​ទៅ​តាម​ផ្លូវ​តុលាការ»។
លោក ជ័យ សារិន អាយុ​៦៩​ឆ្នាំ អតីត​គ្រូ​បង្រៀន​ផ្នែក​សុភាវធម៌ នៃ​វិទ្យាល័យ​ចតុមុខ​លើក​ឡើង​ថា៖ «ជម្លោះ​ភាគ​ច្រើន ដែល​កើត​មាន​នៅ​តាម​វត្ត​អារាម​នានា គឺ​បណ្តាល​មក​ពី​អំពើ​ពុករលួយ​និង​បក្ខ​ពួក​និយម​រវាង​អាចារ្យ ព្រះសង្ឃ និង​ចៅអធិការ​វត្ត ទាក់ទង​នឹង​ការ​ចាត់ចែង គ្រប់គ្រង​បច្ច័យ លុយ​កាក់​នៅ​ក្នុង​វត្ត។ លោក​បន្ត​ថា ៖ «ការ​ទាស់ទែង ខ្វែងគំនិត​គ្នា ឬ ការ​ដែល​ព្រះសង្ឃ​ប្រើ​អំពើ​ហិង្សា វាយ​តប់​គ្នា នៅ​ក្នុង​វត្ត​បែប​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ព្រះពុទ្ធ​សាសនា កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​វត្ត និង​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​បាត់បង់​ជំនឿ និង​ការ​គោរព​ប្រណិប័តន៍​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធសាសនា​ទៅ​អនាគត»។
ចៅអធិការ​វត្ត​គោក​ខ្សាច់​នាម ជឹង អេងស៊ បដិសេធ​មិន​មាន​ថេរ​ដីកា​ពន្យល់​រឿង​ហេតុ​ទេ​ពេល​សាកសួរ​ជុំវិញ​ករណី​នេះ។
ចំណែក សង្ឃ​នាម ជឹង អេងធិ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​បាន​ដែរ កាល​ពី​ម្សិលមិញ៕

Monday, October 29, 2012

ដើរកាត់មុខផ្ទះ ខឹងឆ្កែដេញខាំ ដេញវាយ ឆ្កែនិងគំរាម សម្លាប់ម្ចាស់ឆ្កែ

Photo by DAP-Newsកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួន បន្ទាប់ពីជនរង គ្រោះបានប្ដឹងថា បុរសរូបនេះបានគំរាម កំហែងប្រមាថជីវិតរបស់ខ្លួន និងបានវាយ បំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះ នៅពេលដែល បុរសរូបនេះ ខឹងឆ្កែម្ចាស់ផ្ទះព្រុសនិងដេញ ខាំ  ខណៈខ្លួនកំពុងធ្វើដំណើរតែម្នាក់ឯងនិង មានកាន់ចបកាប់នៅនឹងខ្លួន។
ករណីប្រមាថជីវិតនិងបំផ្លាញទ្រព្យសម្បត្ដិ នៅក្នុងផ្ទះ ដោយសារតែខឹងឆ្កែព្រុសនិង ដេញខាំនោះ បានកើតឡើងកាលពីវេលា ម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិស្វាយដង្គំ ឃុំ ស្គូស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានបានឱ្យដឹងថា នៅក្នុងភូមិស្វាយដង្គំ នេះ ភាគច្រើនសំបូរទៅដោយក្រុមក្មេង ទំនើង និងតែងតែបង្កជម្លោះ ជា ពិសេសនៅ ពេលមានពិធីរាំធុងបាស់ម្ដងៗ ហើយសមត្ថ កិច្ចមូលដ្ឋាន ហាក់បីដូចជាមិនមានការ បង្ក្រាបនោះទេ ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីសំណាក់ភាគីជន រងគ្រោះនោះ មានឈ្មោះគឹម ចក់ ភេទប្រុស អាយុ៣៤ឆ្នាំ រីឯជនរងគ្រោះដែលរងការ ប្រមាថដល់អាយុជីវិតមានឈ្មោះសយ សុផាន ហៅម៉ុន អាយុ៥៥ឆ្នាំ ។
បើយោងតាមសមត្ថកិច្ចមូលដ្ឋានករណី នេះបានកើតឡើងនៅពេលដែលជនសង្ស័យ គឹម ចក់ បានដើរកាត់មុខផ្ទះស្ដ្រីឈ្មោះសយ សុផាន ដោយមានកាន់ចប កាប់ផងនោះ ស្រាប់តែត្រូវឆ្កែរបស់ម្ចាស់ផ្ទះដេញព្រុស និងដេញខាំ រួចហើយធ្វើឱ្យឈ្មោះគឹម ចក់ ខឹងសម្បារយ៉ាងខ្លាំងរហូតដល់ដេញវាយឆ្កែ ទៅដល់ក្នុងផ្ទះ ហើយបាននិយាយគំរាមថា ឆ្កែចេញសម្លាប់ ម្ចាស់ចេញសម្លាប់ម្ចាស់។ ពេលនោះជនសង្ស័យមិនទាន់អស់ចិត្ដក៏បាន រត់ទៅផ្ទះយកកណ្ដៀវមកថែមទៀត ហើយ កាប់ដើមឈើនិងរបងផ្ទះ របស់ជនរងគ្រោះ បណ្ដាលឱ្យខូចខាតអស់ជាច្រើន។ ពេលនោះ ជនរងគ្រោះ ដែលមានសុទ្ធតែស្រីៗនៅផ្ទះ ក៏បានទាក់ទង ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បី ជួយអន្ដរាគមន៍ រួចហើយកម្លាំងសមត្ថកិច្ចក៏ បានចុះមកឃាត់ខ្លួនជនសង្ស័យរូបនេះតែម្ដង ទៅ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិ ស្វាយដង្គំ ឃុំស្គូស បានលើកឡើងពីបញ្ហា អសន្ដិសុខជាច្រើន ដែលបាននឹងកំពុងកើត មានឡើង ក្នុងនោះក្រៅពីបញ្ហា ក្មេងទំនើង ដើរអុកឡុកភូមិនិងវាយតប់គ្នា នៅពេលមាន ពិធីរាំធុងបាស់នោះ ក៏មានករណីចោរកម្មជា ច្រើនផងដែរ រាប់ទាំងការលួចច្រូតស្រូវនិង ដុតបំផ្លាញ ចំបើងរបស់អ្នកភូមិកាលពីពេល កន្លងទៅផងដែរ។ ដូច្នេះប្រជាពលរដ្ឋសុំ អំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវមានវិធានការ រឹតបន្ដឹងសន្ដិសុខនៅក្នុង ស្រុក ភូមិផង ដើម្បីអនុវត្ដគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

ចាប់បានមេចោរ ឈ្មោះ តុង ហួន ជាមួយបក្ខពួកម្នាក់ទៀត ល្បីក្នុងអំពើប្លន់លួច និងចាប់ជំរិត ខេត្តកំពង់ធំ

www.dap-news.comកំពង់ធំ៖ ជនសង្ស័យជាមេចោរមានឈ្មោះ តុង ហួន ដែលជាមេចោរល្បីជិត១០ឆ្នាំ មានស្រុកកំណើត នៅស្រុក បារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខេត្តកំពង់ធំ ធ្វើការឃាត់ខ្លួនកាល ពីវេលាម៉ោង ១៤:៣០នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២។
លោកអនុសេនីយ៍ឯក ស្រី ច័ន្ទស៊ីណា អធិការរងទទួលផែនការយុត្តិធម៌ ស្រុកបារាយណ៍ បានឲ្យដឹងថា ជន សង្ស័យមានឈ្មោះ តុង ហួន និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ សូត្រ សឿន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន  ស្ថិតក្នុងចំណុច ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ដែលកំពុងបើកបរម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៦។
លោកអនុសេនីយ៍ឯក ស្រី ច័ន្ទស៊ីណា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបាន សមត្ថកិច្ចតាមប្រម៉ាញ់ ចាប់តាំងពី ខេត្តសៀមរាប ដោយមានការបញ្ជាពីឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាល ខេត្តកំពង់ធំ ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសវត្ថុតាង បានលើខ្លួនជនសង្ស័យ មានអាវុធខ្លី KA 54  ចំនួន១ដើម និងមានគ្រាប់ចំនួន១៣គ្រាប់ ព្រមទាំងម៉ូតូម៉ាក់C125 ពណ៍ខ្មៅស៊េរី ២០០៧ ចំនួន១គ្រឿង ។
គួររំលឹកថាជនសង្ស័យឈ្មោះ តុង ហួន ភេទប្រុស អាយុ ៤៤ឆ្នាំ ស្រុកកំណើត ភូមិត្រពាំងជ្រៃ ឃុំបាល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានប្រភពអះអាងថា ជាមេចោរ យ៉ាងសកម្មក្នុងករណី លួច ប្លន់ និងចាប់ជំរិត ក្នុងមុខសញ្ញានៅ ខេត្តកំពង់ធំ និងបណ្តាខេត្ត មួយចំនួនទៀត ។
យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានដីការចាប់ខ្លួន ចំនួន៦ករណីផងដែរ។ ក្រោយពី ដឹងថា សមត្ថកិច្ចចាប់បានជនសង្ស័យជាមេចោរឈ្មោះ តុង ហួន នេះប្រជាពលរដ្ឋ និងមហាជនបានកោត សរសើរ ចំពោះវិធានការ និងចុះអនុវត្តន៍ច្បាប់ និងស្របតាមគោលការណ៍ ភូមិ-ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជាបានល្អប្រសើរ ។
គួរបញ្ជាក់ទៀតថា មេចោរល្បីប្លន់ ប្រដាប់អាវុធ ឈ្មោះ តុង ហួន ត្រូវជាបងមេចោរចាប់ជំរិត ឈ្មោះតុងហ៊ីម ដែលសមត្ថកិច្ច ឡោមព័ន្ធចាប់ខ្លួន កាលពីឆ្នាំ២០០៦ នៅភូមិត្រពាំងជ្រៃ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប៉ុន្តែជនសង្ស័យឈ្មោះតុង ហ៊ីម ត្រូវជាប្អូនឈ្មោះ តុង ហួន នេះ មិនបានប្រគល់ខ្លួនឲ្យសមត្ថកិច្ច ហើយបាន បាញ់មកលើសមត្ថកិច្ច រំដោះខ្លួន  ពេលសមត្ថកំពុងឡោមព័ន្ធ ហើយត្រូវបានសមត្ថកិច្ចបាញ់តបនិងគប់គ្រាប់ ចូលក្នុងផ្ទះដើម្បីការពារខ្លួន ហើយជនសង្ស័យ តុង ហ៊ីម ក៏ត្រូវបានស្លាប់ ក្នុងពេលប្រតិបត្តិការ បង្រ្កាបនោះ ទៅ ។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បង្ក្រាបយ៉ាងក្តៅគគុក របស់សមត្ថកិច្ចខាងលើនេះ ប្រជាពលរដ្ឋ រស់នៅខាងលើ បានសម្តែងការ អរគុណ និងកោតសរសើរ ចំពោះសមត្ថកិច្ចនគរបាល។ ហើយប្រជាពលរដ្ឋ មានជំនឿថា តទៅពេលខាងមុខ ពួកគេ និងទទួលបាននូវសុវត្ថិភាពរហូត ៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

ខ្សែ​ភាព​យន្ត​ទួរគី​៥​រឿង​ដាក់​ញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ​នៅ​រោង​កុន​កម្ពុជា

រាជ​ធានីភ្នំពេញ​ ៖ ក្រសួង​វប្បធម៌ និង​ទេសចរណ៍​​នៃ​ប្រទេស​ទួរគី បាន​រៀប​ចំ​កម្ម​វិធី Turkish Film Festival លើក​ទី​២​របស់​ខ្លួន​នៅទី​ក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា ​ក្នុងនោះបាន​នាំ​យក​នូវ​ខ្សែ​ភាព​យន្ត​ចំនួន​៥​រឿង​​មក​ចាក់​ផ្សាយ​នៅ​ ក្នុង​រោង​កុន​នា​ទី​ក្រុង​​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​២៦-២៩​ តុលា ២០១២ ។
​លោក UgurYildiz ​តំណាង​របស់​ក្រសួង​វប្បធម៌​ និង​ទេសចរណ៍​នៃ​ប្រទេស​ទួរគី​បាន​មាន​ប្រសាសន៍​ថា ខ្សែ​ភាព​យន្ត​​ទាំង​៥​រឿង​ដែល​ត្រូវ​យក​មក​ចាក់​បញ្ចាំង​នា​ពេល​​នេះ​មាន​ ដូច​ជា រឿង Conquest 1453 , Romantic Comedy , Labyrinth , Fig Jam , និង​រឿង Love Like Coincidences ។  លោក​បន្ត​ថា ខ្សែ​ភាព​យន្ត​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​រឿង​ដែល​ទទួល​បាន​ពាន​រង្វាន់ និង​ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ទួរគី​ក្នុង​ឆ្នាំ​ ២០១២​នេះ ។ រឿង​ទាំង​នោះ​មាន​ទាំង​រឿង​​​លក្ខណៈ​​វាយ​ប្រហារ ស្នេហា​រ៉ូ​មេ​ទិក កំប្លែង ដែល​ដឹក​នាំ​​ដោយ​អ្នក​ដឹក​នាំ​រឿង​ល្បី​ៗ​របស់ទួរ​គី​ ជា​ពិសេស​​គឺ​អ្នក​ដឹក​នាំ​រឿង​ទួរគី​ដ៏​ល្បី​ល្បាញ​បំផុត​​គឺ​លោក FarukAksoy ក្នុង​រឿង Conquest 1453 ។
លោក​បញ្ជាក់​ថា កម្ម​វិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​​គោល​បំណង​ធ្វើ​ការ​ទំនាក់​ទំនង​តាម​រយៈ​ វប្បធម៌​ដែល​ជា​មធ្យោ​បាយ​​ដ៏​ល្អ​បំផុត​ដើម្បី​ឱ្យ​ប្រទេស​ និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២​កាន់​តែ​មាន​ភាព​ជិត​ស្និទ ។ លោក​បន្ថែម​ថា ​តាម​រយៈ​កម្ម​វិធី​នេះ​នឹងរឹត​ចំណង​មិត្ត​ភាព​នៃ​ប្រទេស​ទាំង​ពីរ​​ ហើយ​ក៏​អាច​ចែក​រំលែក​វប្បធម៌ បច្ចេក​ទេស និង​របៀប​រស់​នៅ​តាម​រយៈ​វិស័យ​ភាព​យន្ត​នេះ​ផង​ដែរ ។

Sunday, October 28, 2012

​ នគរបាល​កំណត់​មុខសញ្ញា​ឃាតក​ប្លន់​អារ​.​ក​សម្លាប់​យក​ម៉ូតូ​សិស្ស​វិទ្យាល័យ​ក​ន្ទឺ​២​បាន​៧០​ភាគរយ​និង​សន្យា​រក​ឃើញ​

​ ខេត្តបាត់ដំបងៈ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល​វិច័យ​លើ​សព​យុវ​សិស្ស​ រៀន​ថ្នាក់​ទី​១២​ក​នៅ​វិទ្យាល័យ​ក​ន្ទឺ​២​ក្នុងស្រុក​បាណ​ន់​ដែល​ឃាតក​វាយ​ ប្លន់​អារ​.​ក​សម្លាប់​យក​ម៉ូតូ​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១២​ ស្ថិត​នៅ​ក្នុង​ស្រែ​ចំណុច​ខ្នង​គួរ​ខាងជើង​ខាងក្រោយ​ភូមិ​ច្រនៀង​ឃុំ​ បាយដំរាំ​ស្រុក​បាណ​ន់​ខេត្ដបាត់ដំបង​រួច​មក​នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ខែតុលា​ ឆ្នាំ​២០១២​នគរបាល​កំណត់​មុខសញ្ញា​ឃាតក​បាន​៧០​ភាគរយ​។​
​លោក​ថោ ​ង​ថិ​ន​អធិការរង​ស្រុក​បាណ​ន់​និយាយ​ថា​ជន​រង​គ្រោះ​ស្លាប់​មានឈ្មោះ​ម៉េ​ តម​ករា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២​ក​នៃ​វិទ្យាល័យ​ ក​ន្ទឺ​២​ក្នុងស្រុក​បាណ​ន់​រស់នៅ​ភូមិ​ថ្កូវ​ ឃុំ​ឈើទាល​ ស្រុក​បាណ​ន់​ ខេត្ដបាត់ដំបង​ ។​ វត្ថុ​តាង​ដែល​បាត់បង់​គឺ​ម៉ូតូ​ ម៉ាក​C125​ ស៊េរី​២០១២​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1N1863​មួយ​គ្រឿង​និង​ភស្តុ​ តាង​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​មាន​មួក​សុវត្ថិភាព​ផ្លែកាំបិត​។
​ស្ដ្រី ​ឈ្មោះ​ប៉ាច​ពុន​អាយុ​៤១​ឆ្នាំ​ជា​ម្ដាយ​របស់​សព​បានឱ្យ​ដឹង​ថា​កាលពី​វេលា​ ២​រសៀល​ថ្ងៃ​ទី​២៦​ខែតុលា​ឆ្នាំ​២០១២​កូនប្រុស​ឈ្មោះ​ម៉េ​តម​ករា​បាន​ជិះ​ ម៉ូតូ​ចេញពីផ្ទះ​ទៅ​សាលារៀន​ជា​ធម្មតា​ដូច​រាល់ថ្ងៃ​។​ លុះ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​មិនឃើញ​កូន​ត្រឡប់​មក​ផ្ទះ​ខ្លួន​ជា​ ម្តាយ​ក៏​ទូរស័ព្ទ​ទៅ​កូនប្រុស​តែ​នៅ​ពេល​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ទទួល ​។​ រហូត​ដល់​យប់​ជ្រៅ​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រក​កូនប្រុស​ឈ្មោះ​ម៉េ​តម​ ករា​មិនឃើញ​ ទើប​ព្រឹក​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១២​បាន​សម្រេចចិត្ត​ទៅ​ដាក់​ ពាក្យបណ្តឹង​នៅ​អធិការ​ស្រុក​បាណ​ន់​ឲ្យ​ជួយ​រក​។​ ក្រោយមក​ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​កូនប្រុស​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១២​ស្ថិត​នៅ​ក្នុង​ស្រែ​ ចំណុច​ខ្នង​គួរ​ខាងជើង​ខាងក្រោយ​ភូមិ​ច្រនៀង​ឃុំ​បាយដំរាំ​ស្រុក​បាណ​ន់​តែ​ ម្ដង​។​
​តាម​ ប្រភព​ពី​សិស្ស​និង​គ្រូបង្រៀន​បាន​ប្រាប់​សមត្ថកិច្ច​ថា​យុវ​សិស្ស​ឈ្មោះ​ ម៉េ​តម​ករា​កាលពី​វេលា​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២៦​ខែតុលា​ឆ្នាំ​២០១២​នៅ​រៀន​គួរ​កំ​ព្យូ​ទ័​រ​មុខ​ប្រសា​ទបាណ​ន់​។ ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១២​ត្រូវ ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​ស្ថិត​នៅ​ក្នុង​ស្រែ​ចំណុច​ខ្នង​គួរ​ ខាងជើង​ខាងក្រោយ​ភូមិ​ច្រនៀង​ឃុំ​បាយដំរាំ​ស្រុក​បាណ​ន់​គឺ​សង្ស័យ​មាន​ ក្រុម​ជន​ដៃដល់​ល្បួង​យក​ទៅ​វាយ​សម្លាប់​រួច​ប្លន់​យក​ម៉ូតូ​នៅ​វេលា​ម៉ោង​ ប្រហែល​៧​យប់​ក្រោយ​ពេល​ចេញពី​រៀន​កំ​ព្យូ​ទ័​រ​ទេ​។​
​លោក​ជា ​ឆេ​ង​នាយការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​បាន ​ធ្វើ​កោសល​វិច័យ​លើ​សព​ឈ្មោះ​ម៉េ​តម​ករា​ត្រូវ​ឃាតក​សម្លាប់​ឃើញ​មាន​ស្នាម ​អា​រក​ផ្នែក​ខាង​មុខ​ចំនួន​២​ភាគ​៣​ដោយ​កាំបិត​តូច​។​ ស្នាម​វាយ​លើ​មួក​សុវត្ថិភាព​(​វាយ​សំដៅលើ​ក្បាល​)​ដោយ​វត្ថុ​រឹង​។​ ស្នាម​មុត​ប្រវែង​ប្រហែល​១​តឹក​ផ្នែក​ដើមដៃ​ខាងស្តាំ​។​ ស្នាម​ចាក់​មុត​ចង្កេះ​ខាងក្រោយ​ដោយ​វត្ថុ​រឹង​ចំនួន​៤​កន្លែង​។​ ចំណែក​សាកសព​ត្រូវ​បាន​ឃាតក​អូស​ប្រហែល​ចំងាយ​៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ ដំបូង​និង​បន្សល់​វត្ថុ​តាង​កាំបិត​ចិត្តបន្លែ​អត់​ដង​ចំនួន​១​ទំហំ​ទទឹង​២០ ​សង់ទីម៉ែត្រ​និង​បណ្តោយ​ប្រហែល​២​តឹក​។​ ការ​សនិដ្ឋាន​ឃាតក​មាន​គ្នា​ចាប់ពី​ចំនួន​២​នាក់​ទៅ​ចំនួន​៣​នាក់​ដោយ​មាន​ អ្នក​ជិះ​ម៉ូតូ​ជាមួយ​ជន​រង​គ្រោះ​និង​មាន​អ្នក​រង់ចាំ​ស្ទាក់ផ្លូវ​នៅ​ កន្លែង​ណាត់​ជា​មុន​។​
​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សំលាប់​យុវ​សិស្ស​នេះ​លោក​ជេ​ត​វណ្ណ​នី​ស្នងការ​រង​ កណ្តាល​យុត្តិធម៌​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​កាល​ល្ងាច​ថ្ងៃ​ទី​២៨​ខែតុលា​ ឆ្នាំ​២០១២​ថា​ សមត្ថកិច្ច​នគរបាល​កំណត់​មុខសញ្ញា​ឃាតក​វាយ​ប្លន់​សម្លាប់​យុវ​សិស្ស​ឈ្មោះ​ ម៉េ​តម​ករា​បាន​៧០​ភាគរយ​ បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​និង​កិច្ច​ខិតខំ​ស្រាវជ្រាវ​ជំនាញ​។​ ដូច្នេះ​សមត្ថកិច្ច​កំពង់​ដុត​ដៃជើង​ទាំងថ្ងៃទាំងយប់​មិន​ថា​សៅ​អាទិត្យ​ឬ​ ថ្ងៃ​បុណ្យ​ទេ​ គឺ​ប្រឹងប្រែង​វែកមុខ​ឃាតក​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​


ការរញ្ជួញដី ដែលមាន កំរិត៧.៧ រ៉ិចទ័រ ក្បែរឆ្នេរសមុទ្រ ភាគលិចប្រទេស កាណាដា បង្កឲ្យមានការ គំរាមជារលក យក្សសូណាមី

វេនខូវើ/វ៉ាស៊ីនតោន៖ ការគំរាមថានឹងកើត មាននូវរលកយក្សសូណាមី បានកើតឡើងនៅឆ្នេរសមុទ្រ ភាគខាងលិចនៃ ប្រទេសកាណាដា ក្រោយពេលដែលការរញ្ជួយដី ដែលមានកំរិត៧,៧រ៉ិចទ័រ បានវាយប្រហារទៅលើកោះ Queen Charlotte កាលពីយប់ថ្ងៃសៅរ៍មុន។
ការរញ្ជួយដីនៅក្នុង ប្រទេសកាណាដា ដែលត្រូវបានគេនិយាយថា  ជាការព្រមានថា មានរលកយក្សសូណាមី ដែលត្រូវបានចេញផ្សាយ ដោយក្រសួងបរិស្ថានរបស់ប្រទេសកាណាដា បានចូលធរមានសំរាប់ តំបន់ឆ្នេរសមុទ្រជាច្រើន នៅភាគខាងជើងនៃកោះ Vancouver ហើយនិងតំបន់ដទៃទៀតនៅខេត្ត British Columbia ថែមទាំងទីក្រុង Alaska។
តាមអ្នកស្ទង់មើលភូគព្ភសាស្រ្ត របស់សហរដ្ឋអាមេរិកបាននិយាយថា ចំនុចកណ្តាលនៃការរញ្ជួយដីនោះ មានជំរៅដល់ទៅ១៧,៥គីឡូម៉ែត ហើយចំនុចកណ្តាលនៃ ការរញ្ជួយដីនោះ គឺ២០២គីឡូម៉ែត ភាគខាងត្បូងឈៀងខាងលិចពីទីក្រុងកំពង់ផែ Prince Repert នៅក្នុងខេត្ត British Columbia គឺជាទីក្រុងឆ្នេរសមុទ្រដែល មានចំងាយ៧៤៥គីឡូម៉ែត ភាគខាងជើងនៃ Vancouver.
យោងតាមទីភ្នាក់ងារធនធានធម្មជាតិ របស់រដ្ឋាភិបាលប្រទេសកាណាដា បានឲ្យដឹងថា ការរញ្ជួយ បានវាយប្រហារតំបន់ភាគខាងលិច នៃភាគខាងត្បូងឈៀង ខាងលិចនៃទីក្រុង Queen Charlotte នៅម៉ោង០៨:០៤ PM ម៉ោងនៅក្នុងស្រុក។
លោក Sharon Schultz ដែលជាអ្នកចែកសំបុត្រ សំរាប់ការិយាល័យពន្លត់អគ្គីភ័យទីក្រុង Queen Charlotte បានប្រាប់សារព័ត៌មាន ចិនស៊ិនហួ ថា មនុស្សដែលរស់នៅ តំបន់ដែលនៅក្បែរសមុទ្រ និងតំបន់ឆ្នេរ ត្រូវបានជំលៀសចេញពី សហគមជាង១០០០នាក់ ហើយគ្មានការខូចខាតនោះទេ ដែលត្រូវបានរាយការណ៍នោះ។
លោក Brent Ward ដែលជាអនុសាស្រ្តាចារ្យ នៃនាយកដ្ឋានវិទ្យាសាស្រ្តផែនដី នៅឯសាកលវិទ្យាល័យ Vancouver’s Simon Fraser បានប្រាប់សារព័ត៌មាន ចិនស៊ិនហួថា ប្រសិនបើការរញ្ជួយដីនេះ នៅតែមានកំរិត៧.៧រ៉ិចទ័រនោះ វានឹងក្លាយជាការរញ្ជួយដីមួយក្នុង ចំណោមការរញ្ជួយដីដែលធំបំផុត ចាប់ពីរញ្ជួយដីដែលមាន កំរិត៨,១រ៉ិចទ័រ ដែលបានរញ្ជួនៅឆ្នេរសមុទ្រ នៅភាគខាងជើងឈៀងខាងលិចនៃកោះ Queen Charlotte កាលពីឆ្នាំ១៩៤៩៕

រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម ចែកទ្រូងផ្លូវ បាក់អស់ ៣កំណាត់

Photo by DAP-Newsភ្នំពេញ ៖
របាំងថ្មចែកទ្រូងផ្លូវ ចំនួនបីកំណាត់ ត្រូវបែកបាក់ខ្ទេចខ្ទី ពេញផ្លូវក្នុងខណៈដែល បុរសម្នាក់ ស្រវឹង ស្រាហើយបើករថយន្ត ដឹកស្រាបៀរ ANCHOR បុកពេញទំហឹង កាលពីវេលាម៉ោង ២១ និង៣០នាទី យប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១២ នៅចំណុចមុខរោងចក្រ អ៊ីខាង តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេ សង្កេតឃើញ រថយន្តបង្កហេតុ ជាប្រភេទរថយន្តតួរីស របស់ក្រុមហ៊ុន ស្រាបៀ ANCHOR ដែលបើកបរ ដោយបុរសម្នាក់ ស្ថិតក្នុង ស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តនេះក្នុងល្បឿនយ៉ាងលឿន ពេលមកដល់កន្លែង កើតហេតុ ក៏បានរេចង្កូតទៅបុករះរបាំងថ្មចែកទ្រូងបណ្តាលឲ្យបាក់បែកខ្ទាតខ្ទេចខ្ទី រាយបាយពេញផ្លូវតែម្តង ហើយរថយន្តបានហោះផ្លោងទៅធើរលើទ្រូងផ្លូវ ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួន បាត់ស្រមោសតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅភាគី រថយន្តបង្កហេតុឲ្យ តំណាងក្រុមហ៊ុនមកដោះស្រាយសំណងថ្លៃខូចខាត របាំងថ្មចែកទ្រូង ទៅដល់ ម្ចាស់ក្រុមហ៊ុនដែលគ្រប់គ្រងផ្លូវឯកជនមួយនេះ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

ស្ដ្រី​សម្លាប់​កញ្ញាឯក​ស្រា​ស្ប៉ា​កំពុង​ស៊ើបសួរ​បឋម​របស់​តុលាការ​

នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១២​ តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​លី​ សុ​ផា​ណា​ បាន​ចោទប្រកាន់​ទៅ​លើ​ស្ដ្រី​ដែល​ជា​ឃាតក​សម្លាប់​កញ្ញាឯក​ស្រា​ស្បាពី​ បទ​ឃាតកម្ម​គិត​ទុកជា​មុន​ដោយ​ យោង​តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្ម​ ទណ្ឌ​ដើម្បី​បន្ដ​នីតិវិធី​បញ្ជូន​សំណុំរឿង​ ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បើក​ការ​ ស៊ើបអង្កេត​បឋម​ជុំវិញ​បញ្ហា​ដែល​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ ។​
​យោង​តាម​មាត្រា​ខាងលើ​ ស្ដ្រី​ត្រូវ​ ចោទ​រូប​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ ពន្ធនាគារ​អស់​មួយ​ជីវិត​បើសិនជា​រក​ ឃើញ​ថា​ មាន​ភិ​រុ​ទ្ធ​ភាព​ដូច​ការ​ចោទ​ ប្រកាន់​នោះ​ ។​ ស្ដ្រី​ជា​ជនជាប់ចោទ​ ដែល​ជា​ឃាតក​សម្លាប់​ជន​រង​គ្រោះ​ ឈ្មោះ​ ស៊ុន​ គឹ​ម​ហេង​ អាយុ​២៣​ឆ្នាំ​ ជា​ អ្នកលក់​ខោអាវ​ដោយ​ផ្សព្វផ្សាយ​តាម​ ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ ស្នាក់​នៅផ្ទះ​ជួល​លេខ​ ១១៤A1​ ផ្លូវ​៩៥​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​ ។​
​ស្ដ្រីជន​សង្ស័យ​រូប​នេះ​ត្រូវ​ សមត្ថកិច្ច​ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​ ២០១២​ បន្ទាប់​ពី​ជម្រិត​ទារប្រាក់​ពី​ក្រុម​ គ្រួសារ​ស្ដ្រី​រង​គ្រោះ​ លុះដល់​ថ្ងៃ​ទី​២៥​ ខែ​ ឆ្នាំ​ ដដែល​ សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ ក្នុង​លំនៅ​ឋាន​របស់​ជន​ត្រូវ​ចោទ​ខាង​ លើ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ផ្សេង​ ទៀត​យក​មក​សាកសួរ​ ប៉ុន្ដែ​ត្រូវ​ដោះ​ លែង​ទៅ​វិញ​បន្ទាប់​ពី​រក​ឃើញ​ថា​មិន​ ជាប់​ពាក់ព័ន្ធ​ ។​
​លោក​ជួន​ ណា​រិ​ន​ ស្នងការ​រង​នៃ​ស្នង​ ការ​រាជធានី​ភ្នំពេញ​និយាយ​ថា​ កាលពី​ វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១២​ ជនសង្ស័យ​បាន​ទូរស័ព្ទ​ទំនាក់​ ទំនង​មក​នារី​រង​គ្រោះ​ក្នុង​គោលបំណង​ ពិគ្រោះ​ការ​រកស៊ី​ជាមួយ​គ្នា​ ខណៈនោះ​ នារី​រង​គ្រោះ​ក៏​បានឱ្យ​ប្ដី​របស់​ខ្លួន​ឈ្មោះ​ ម៉េ​ន​ ឌី​យ៉ា​ម៉ឺន​ អាយុ​២៦​ឆ្នាំ​ដែល​ទើប​រៀប​ ការ​ជាមួយ​គ្នា​បាន​ជាង​១​ឆ្នាំ​ បើករថយន្ដ​ ជូន​មក​ជួប​នៅ​ម្ដុំ​ផ្សារ​សុ​វ​ណ្ណា​ រួច​ហើយ​ ប្ដី​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ មួយ​ម៉ោង​ក្រោយ​ មក​ ប្ដី​របស់​នារី​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ទៅ​ ប្រពន្ធ​ ហើយ​ក៏​លើក​និយាយ​ជា​លក្ខណៈ​ ធម្មតា​ ប៉ុន្ដែ​ដោយ​រង់ចាំ​យកប្រពន្ធ​មក​ វិញ​យូរ​ពេក​ ប្រហែលជា​ជិត​២​ម៉ោង​ ក្រោយមក​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ភរិយា​ ម្ដងទៀត​ ប៉ុន្ដែ​ទូរស័ព្ទ​ត្រូវ​បាន​បិទ​ កាន់​ តែ​ធ្វើ​ឱ្យ​ប្ដី​ រួម​ទាំង​គ្រួសារ​នារី​រង​គ្រោះ​ មានការ​ភ័យ​ស្លន់ស្លោ​ និង​នាំ​គ្នា​ទៅ​រក​ ប្រពន្ធ​នៅ​កន្លែង​ដែល​ខ្លួន​បាន​ដឹក​យក​ទៅ​ ជួប​ជនសង្ស័យ​ ប៉ុន្ដែ​រក​មិនឃើញ​ ទើប​ បន្ដ​ទៅ​កន្លែង​ផ្សេង​ទៀត​ដែល​នារី​រង​គ្រោះ​ ធ្លាប់​ទៅ​កន្លង​មក​ ។​ ប៉ុន្ដែ​នៅ​តែ​មិនដឹង​ ដំណឹង​ទើប​ក្រុម​គ្រួសារ​អស់សង្ឃឹម​មិន​ ដឹង​ថា​នារី​រង​គ្រោះ​កំពុង​តែ​នៅ​ទីណា​ពិត​ ប្រាកដ​ ។​
​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ បញ្ជាក់​ ឱ្យ​ដឹងផង​ដែរ​ថា​ នៅ​វេលា​ម៉ោង​ប្រហែល​ ជា​៧​ទៅ​៩​យប់​ ស្រាប់តែ​ស្ដ្រី​ជា​ជនសង្ស័យ​ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​មក​កាន់​ ប្ដី​នារី​រង​គ្រោះ​ ក្នុង​នោះ​គឺ​ជំរិត​ទារប្រាក់​ ៥​ម៉ឺន​ដុល្លារ​ដែល​គំរាម​សម្លាប់​ ប្រ​សិន​ បើ​មិន​បាន​ប្រគល់​ប្រាក់​ដូច​ការ​ទាមទារ​ ខាងលើ​ ហើយ​ជនសង្ស័យ​បាន​បង្ខំ​ឱ្យ​ យក​ប្រាក់​នោះ​ទៅ​ដាក់​នៅ​ធនាគារ​ ប៉ុន្ដែ​ យប់​ទៅ​ហើយ​ ខាង​ក្រុម​គ្រួសារ​របស់​ នារី​រង​គ្រោះ​បាន​អង្វរ​ទៅ​កាន់​ជនសង្ស័យ​ ថា​ មិន​អាច​បើក​លេខ​កុង​បាន​ទេ​នៅ​ពេល​ យប់​ រួច​ចាប់ពី​ពេល​នោះ​មក​ក៏​ដាច់​ការ​ ទំនាក់ទំនង​គ្នា​រហូត​ ។​
​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បន្ដ​ថា ​ លុះ​ ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ មាន​ ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ពេល​ដែល​ឮ​ ដំណឹង​ថា​ មាន​ឃាតក​សម្លាប់​ស្ដ្រី​រង​ គ្រោះ​រួច​ហើយ​យក​ទៅ​ទម្លាក់​ចោល​នៅ​ ផ្លូវជាតិ​លេខ​៣​ ត្រង់​ចំណុច​ភូមិ​-​ឃុំ​អង្គ​ ពពេល​ ស្រុក​គងពិសី​ ខេត្ដកំពង់ស្ពឺ​ ។​ បើ​ទោះជា​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ ទៅ​មើល​សាកសព​ ព្រមទាំង​បាន​ដឹក​ មក​កាន់​លំនៅ​ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ ប្រពៃណី​ហើយ​នោះ​ក្ដី​ ជនសង្ស័យ​នៅ​តែ​ ព្យាយាម​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​មក​ កាន់​ក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ​បន្ដ​ទៀត​ ក្នុង​ចន្លោះ​ពី​ម៉ោង​៨​ទៅ​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១២​ ដែល​ជំរិត​ ទារប្រាក់​៥​ម៉ឺន​ដុល្លារ​ បើ​មិន​ឱ្យ​គំរាម​ សម្លាប់​។​ ដូច្នេះ​ក្រុម​គ្រួសារ​របស់​នារី​រង​ គ្រោះ​ក៏​បាន​សហការ​ជាមួយនឹង​សមត្ថ​ កិច្ច​ផង​ និង​ធ្វើ​បុណ្យសព​នារី​រង​គ្រោះ​ផង​ រួច​ហើយ​ជនសង្ស័យ​បាន​បញ្ចុះតម្លៃ​មក​ នៅ​ត្រឹម​១៩.០០០​ដុល្លារ​ ដោយ​តម្រូវ​ ឱ្យ​ខាង​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បើក​លេខ​ កុង​នៅ​ធនាគារ​ ហើយ​ខ្លួន​នឹង​ទៅ​បើក​ ពេល​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ ធានី​ភ្នំពេញ​ក្របួច​បាន​តែ​ម្ដង​ ។​
​នៅ​ក្នុង​សកម្មភាព​មួយ​ដែល​សមត្ថ​ កិច្ច​ឱ្យ​ជនសង្ស័យ​ធ្វើ​តម្រាប់​តាម​ក្នុង​ ករណី​សម្លាប់​ជន​រង​គ្រោះ​ជំរិត​យក​លុយ​ នេះ​ គឺ​ដំបូង​ជនសង្ស័យ​បាន​ល្បួង​ស្ដ្រី​រង​ គ្រោះ​ទៅ​ផ្ទះ​របស់​ខ្លួន​ក្បែរ​បឹង​ត្របែក​ ដើម្បី​ជជែក​គ្នា​រឿង​រកស៊ី​ រួច​ក៏​បាន​យក​ សម្លៀក​បំពាក់​ថ្មីៗ​មួយ​កេស​ធំ​មក​ឱ្យ​ជន​  រង​គ្រោះ​ពិនិត្យ​មើល​ប៉ាន់​មុន​នឹង​ហ៊ុន​គ្នា​ រកស៊ី​ ។​ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ អង្គុយ​លើ​សា​ឡុ​ង​ពិនិត្យ​មើល​ខោអាវ​ ភ្លេចខ្លួន​ ស្រាប់តែ​ជនសង្ស័យ​យក​ខ្សែ​ ហ្វ្រាំង​កង់​មក​រឹត​.​ក​ពីក្រោយ​បណ្ដាល​ឱ្យ​ សន្លប់​ រួច​ទើប​យក​ស្កុ​តម​ករុំ​មាត់​ជា​ ច្រើន​ជាន់​រហូត​ដល់​ជន​រង​គ្រោះ​បាត់បង់​ ជីវិត​ ទើប​គ្រាហ៍​ជន​រង​គ្រោះ​ដាក់​លើ​ រថយន្ដ​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2N-8566​ ជា​ រថយន្ដ​ផ្ទាល់ខ្លួន​របស់​ជនសង្ស័យ​ ហើយ​បាន​ ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ភូមិ​-​ឃុំ​អង្គ​ ពពេល​ ស្រុក​គងពិសី​ ខេត្ដកំពង់ស្ពឺ​ តែ​ម្ដង​ ។​
​ជនសង្ស័យ​បាន​សារភាព​ទៀត​ថា​ ក្នុង​ សកម្មភាព​ចាប់ជំរិត​ជន​រង​គ្រោះ​យក​ លុយ​នេះ​ គឺ​ខ្លួន​គេ​ធ្វើ​ឡើង​តែ​ម្នាក់ឯង​ ដោយ​គ្មាន​បក្ខពួក​៣​នាក់​ដែល​សមត្ថ​ កិច្ច​ឃាត់ខ្លួន​បាន​ចូលរួម​ឡើយ​ ៕



Saturday, October 27, 2012

សម្តេច ហ៊ុន សែន ប្រកាស​កុំឲ្យ​ប្រើ​ឈ្មោះ​របស់​សម្តេច និង​លោកជំទាវ ទៅ​ចាប់​ដី​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​លុបចោល​នូវ​ការស្នើ​សុំ​ដី ៥០០ ហិកតា នៅ​ខេត្ត​កំពង់ធំ សម្រាប់​កាកបាទក្រហមកម្ពុជា ដែល​ត្រូវបាន​គេ​ប្រើ​ឈ្មោះ​ ថា​ជា​ដី​របស់​លោក​ជំទាវ​ធំ​។ ក្នុងពេល​ដំណាលគ្នា​នោះ សម្តេច​ក៏​បាន​ប្រកាស កុំឲ្យ​មាន​ការប្រើ​ឈ្មោះ​របស់​សម្តេច និង​លោកជំទាវ ទៅ​ចាប់​ដី ហើយ​អាជ្ញាធរ និង​ក្រុម​យុវជន ត្រូវ​វាស់វែង ដកហូត​ដី​ទាំងនោះ យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ ដីធ្លី ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀ ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​ឮ​ថា​នៅ​កំពង់ធំ គេ​ថា​មាន​ដី​លោកជំទាវ​ធំ ( លោកជំទាវ ប៊ុនរ៉ានី )​។ បង​ឈន់ ( លោក ឈុន ឈ​ន់ អភិបាល​ខេត្ត​កំពង់ធំ ) មក​ទេ​។ ខ្ញុំ​និយាយ​ដាក់​ក្បាល​មេក្រូ​តែ​ម្តង​។ គេ​ថា មាន​ដី​លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មាន ៥០០ ហិកតា នៅ​ខេត្ត​កំពង់ធំ​។ ដី​កាកបាទក្រហម ហើយ​ដី​របស់​ជំទាវ​ធំ​ទៅទៀត​។ អីចឹង​ទេ ប្រពន្ធ​ខ្ញុំ ខ្ញុំ​ប្រាប់​ថា បើ​អីចឹង​ឲ្យ​កូន​និ​ត ( ហ៊ុន ម៉ានិត ) ទៅ​មើល​ទៅ​។ ប៉ុន្តែ​សុំ​ផ្តាំ​ទៅ​យុវជន​ទាំង​អស់នោះ កន្លែង​ណា​ដែលថា ដី​របស់​លោកជំទាវ​ធំ ត្រូវ​វា​ស់​ឲ្យ​លឿន​មុនគេ ឲ្យ​ប្រជាពលរដ្ឋ​។ វា​ស់​ឲ្យ​លឿង​តែម្តង កុំឲ្យ​ខូច​ពេក​។ ឮថា នៅពេល​ភ្ជុំ​នឹង ទៅ​ហ៊ុំ​ព័ទ្ធ​របង​ឯណា​ទៀត​"​។​

​ជាមួយនឹង​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដូច្នេះ លោក ឈុន ឈ​ន់ អភិបាល​ខេត្ត​កំពង់ធំ បាន​ជម្រាបជូន​សម្តេច​ភ្លាម​ថា ការពិត ដី​នោះ ជា​ការស្នើសុំ​របស់​កាក​បាទ​ក្រហម ខេត្ត​។​

​ក៏ប៉ុន្តែ​សម្តេចនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ភ្លាម​តប​វិញ​ថា "​កាកបាទក្រហម​ខេត្ត ស្នើសុំ ប៉ុន្តែ លោក​ឯង គិត​មើល ដី​ប្រជាពលរដ្ឋ គេ​កំពុងតែ​ធើ​!​។ រួចហើយ ប្រើពាក្យ ដី​លោក​ជំទាវ​ធំ​!"​។​

​មក​ដល់​ត្រង់នេះ លោក ឈុន ឈ​ន់ ក៏​បាន​បន្ថែមថា កាលពីពេល ស្នើ​សុំ​នោះ គឺ​អត់​មាន​ប្រជាពលរដ្ឋ​កាន់កាប់​ទេ​។ តែ​នៅពេល​លោក បាន​ចេញ​សេចក្តីសម្រេច ប្រគល់ឲ្យ​កាកបាទ​ក្រហម​ខេត្ត​ហើយ ស្រាប់តែ​ប្រជាពលរដ្ឋ លើកគ្នា ចូល​ទៅ​កាន់កាប់​លើ​ដី​នោះ​។​

​ភ្លាមៗ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទសួរ​ទៅកាន់​លោក​អភិបាល ខេត្ត​កំពង់ធំ ថា "​រួច​ចុះ លោក​ឯង ធ្វើ​កាកបាទក្រហម ចាំបាច់​មាន​ដី​? វា​ខុស​គេ ខុសឯង​? ឥឡូវ​ដី​នោះ យក​ទៅ​ធ្វើ​អី​ហើយ​? លក់​ឲ្យគេ​អស់ឬ​នៅ​?​។​

​លោក ឈុន ឈ​ន់ បាន​ឆ្លើយតប​ទៅ​សម្តេច​ថា ឥឡូវ ដី​នោះ មិនទាន់​ធ្វើ​អី​ទេ​។ ការ​ពន្យល់​បន្ថែម​ក៏បាន​ផ្តល់​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី អំពី​ដី​កាកបាទក្រហម​នោះ ដោយ​ថា ដី​ជាក់ស្តែង គឺ ៥០០ ហិកតា ដែល​គេ​ថា ជា​ដី​កាកបាទក្រហម ហើយ​ដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់ ៣០០ ហិកតា ស្មើ​នឹង​ប្រជាពលរដ្ឋ​ជាង ២៥០ គ្រួសារ​។ ប្រជាពលរដ្ឋ ចូល​មក​ក្រោយៗ​នឹង​។​

​ យ៉ាងណាក៏ដោយ ចុងក្រោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេច ដោយ​បញ្ជា​ផ្ទាល់មាត់ និង​ទល់មុខ ទៅកាន់​អភិបាល​ខេត្ត​កំពង់ធំ លោក ឈុន ឈ​ន់ យ៉ាង​ដូច្នេះ​ថា "​ឥឡូវ​ក្រោយ​ក៏ដោយ មុន​ក៏ដោយ ទៅ​វា​ស់​ឲ្យ​ប្រជាជន​ទៅ បង ឈ​ន់​។ ត្រលប់​ទៅ​វិញ ចុះទៅ កុំ​ឲ្យ​ពិបាក​សាំញ៉ាំ ហើយ​អីចេះ យល់​ល្អ​ណា៎​! កន្លែង​ណា គេ​ថា ដី​លោក ហ៊ុន សែន កន្លែង​ណា​គេ​ថា ដី​ប្រពន្ធ​លោក ហ៊ុន សែន តែ​ពីរ​នាក់​បាន​ហើយ រឿង​កូន​របស់​ខ្ញុំ ចាំ​ចាត់ចែង ក្រែង​វា​ទៅ​ទិញ​ដី​នេះ​នោះ តែ​រវាង​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ គឺ​ឲ្យតែ​ឮថា ដី​លោក​ហ៊ុន​សែន ឬ​ដី​ប្រពន្ធ​លោក​ហ៊ុន​សែន គឺ​ទៅ​យក​តែម្តងទៅ​។ វាស់​ភ្លាម កុំឲ្យ​ខូច​។ អា​ចូលចិត្ត​ប្រើ​! ឲ្យតែ​ឮថា ដី​របស់​សម្តេច ហ៊ុន សែន ឬ​ដី​របស់​ប្រពន្ធ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ គឺ​យក​តែម្តងទៅ​។ តែ​កុំ​ទៅ​យក​ដី​ផ្ទះ​របស់​ខ្ញុំ​នៅ​វិមានឯករាជ្យ និង​នៅ​តាខ្មៅ​"​។​

​ ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា "​ខ្ញុំ​ដូចជា​មិន​យល់ កាកបាទ​ក្រហម​អី ត្រូវការ​ដី​។ ធើ​ឲ្យ​ខូច​កិត្តិនាម​កាកបាទក្រហម​ទៅទៀត​។ ត្រូវការ​ដី​យកមក​ធ្វើ​អី​ណុង​?​។ គិត​ប្រុង​ធ្វើ​ខ្លួនឯង​?​។ ខ្ញុំ​ថា គ្មាន​ធើ​ខ្លួនឯង​ទេ​។ យូរៗ​ទៅ លួច​លក់​អស់​។ ជឿ​ខ្ញុំ​ទៅ​!"​។​

​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រម្លឹក​ជាថ្មី ដាក់​បញ្ជា​ទៅ​កាន់​អភិបាល ខេត្ត​កំពង់ធំ ឲ្យ​ចុះ​ទៅ​វាស់វែង​ដី ដែលថា ជា​ដី​របស់​កាកបាទក្រហម ដើម្បី​ចែក​ជូន​ប្រជាជន​។ បើ​ប្រជាជន​កាន់កាប់​ប៉ុន្មាន ឲ្យ​គាត់​ទៅ ហើយ​បើ​សល់​ប៉ុន្មាន ទុក​សម្រាប់​ដី​សង្គមកិច្ច ជូន​ប្រជាពលរដ្ឋ តែ​កុំ​ទុក​សម្រាប់​កាកបាទក្រហម​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្តាំ​ថា កុំឲ្យ​យក​កាកបាទក្រហម យក​ទៅ​លូ​កឡំ នឹង​បញ្ហា​ដីធ្លី​តទៅទៀត​។ សម្តេច​ក៏​បាន​បញ្ជាក់ថា លោកជំទាវ​ធំ មិន​ត្រូវការ​ដី​ទេ​។ បើ​ខេត្ត​ណា កាកបាទ​ក្រហម មាន​បញ្ហា​ដី​ដូច្នេះ ក៏​សុំ​ដកខ្លួន​ចេញ​ឲ្យ​រហ័ស​៕​

ស្រវឹងស្រាបើក រថយន្តទៅបុក រថយន្តចតស្ងៀម រួចហើយសុំធ្វើសង

Photo by DAP-Newsភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរមួយ ដែលបង្កឡើង ដោយ បុរសម្នាក់ បើករថយន្ដម៉ាក ហាយលេនឌ័រ ក្នុងស្ថានភាព ស្រវឹង យ៉ាងលឿន បានទៅ បុក រថយន្ដ ស៊ីអវី មួយគ្រឿងទៀត ដែល ចតស្ងៀមទាំងកំរោល បណ្ដាលឱ្យ រថយន្ដទាំង២ រងការខូចខាត ស្ទើរទាំងស្រុង កាលពីវេលាម៉ោង ៩និង ៤០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ តាមបណ្ដោយ ផ្លូវលេខ១៧៨ កែងផ្លូវព្រះ នរោត្ដម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បាននិយាយថា រថយន្ដបង្កហេតុម៉ាកហាយលេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2S- 3733 បើកបរដោយបុរស ម្នាក់ ស្រវឹងជោគ មានអាយុខ្ទង់២០ឆ្នាំ បានទៅបុក រថយន្ដ CRV ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2A-2702 ដែលចតស្ងៀមនៅ តាមបណ្តោយផ្លូវ លេខ១៧៨ ។
ប្រភពព័ត៌មាន បានបន្តឱ្យដឹងថា មុនពេលកើតហេតុ គេ ឃើញរថយន្ដបង្ក បើកបរដោយបុរស ម្នាក់តាមបណ្ដោយ ផ្លូវលេខ១៧៨ ក្នុងទិសដៅ ពី កើតទៅលិច លុះមកដល់ចំណុច កើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្ដ រងគ្រោះទាំងកំរោល ដែលចតស្ងៀម បណ្ដាលឱ្យរថយន្ដ បង្កផ្ទុះពោង រីឯរថយន្ដ រងគ្រោះរងការ ខូចខាតតែម្តង។
ក្រោយកើតហេតុ ភាគីរថយន្ដ បង្កបានដោះស្រាយ ដោយចេញសំណងថ្លៃ ខូចខាតទាំងស្រុង ដល់ភាគីរថយន្ដ រងគ្រោះ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

បញ្ជូន​ស្ត្រី​ដៃ​ដល់​ឡើង​តុលា​ការ ខណៈ​សព​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​អង្គ​ស្នួល

រាជ​ធានីភ្នំពេញ ៖ នៅ​​រសៀល​ថ្ងៃទី​២៦ តុលា សព​ស្ត្រី​រងគ្រោះ​ដោយ​ការ​ចាប់​ជំរិត​ និង​សម្លាប់​ដោយរឹត​​ក​យ៉ាង​ព្រៃផ្សៃ​​ នាង​ លីម ស្រី​ពេជ្រ ដែល​​ជា​កញ្ញា​ឯក​​របស់​ក្រុម​ហ៊ុន​ស្ប៉ាយ​ត្រូវ​បាន​ដង្ហែ​​យក​​ទៅ​បញ្ចុះ​ នៅ​ក្នុង​ស្រុក​អង្គស្នួល ជា​យ​រាជ​​ធានី​ភ្នំពេញ ។ ការ​ដង្ហែ​សព​របស់​នាង​មាន​សភាព​អធិក​អធម​​​ដោយ​មានកង​កម្លាំង​ប៉េអឹម​ ​និង​ប៉ូលិស​ជួយ​បើក​ផ្លូវ​ផង​ដែរ ។​ ជាមួយ​គ្នា​នឹង​ការ​ហែ​សព​អ្នក​​​ស្លាប់​ទៅ​បញ្ចុះ ​ស្ត្រី​ឧក្រិដ្ឋ​​ជន​​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​​ខ្លួន​​ទៅ​កាន់​​សាលា​ ​ដំបូង​ផង​​ដែរ ។​
មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា យោង​តាម​ចម្លើយ​ និង​ភស្តុ​តាង​គ្រប់​គ្រាន់​សម្រាប់​ដាក់​បន្ទុក​ជន​ត្រូវ​ចោទ សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​​ខ្លួន​ឧក្រិដ្ឋជន​សម្លាប់​​ជំរិត​ទារ​ប្រាក់​ទៅ​សាលា​ដំបូង ដើម្បី​​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ ។​ ឧក្រិដ្ឋ​ជនដែល​​សមត្ថកិច្ច ​បញ្ជូន​​ខ្លួន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ឈ្មោះ ស៊ឹម គឹម​ហេង ហៅ​​ស៊ុន ជីង​ស៊ីង អាយុ​២៣ឆ្នាំ  ​ជា​​មេ​ការ​ឱ្យ​ក្រុម​ហ៊ុនចិន មួយ​លក់​គ្រឿង​អេឡិច​ត្រូ​និក ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១១៤A ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។​​
លោក​វរសេនីយ៍​ត្រី​ អេង សោភា ប្រធាន​ស្តី​ទី​ការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជ​ធានី​​ឱ្យ​ដឹង​ថា ករណី​​សម្លាប់​ជន​រង​គ្រោះ ឈ្មោះ​លីម ​ស្រី​ពេជ្រ​ ជំរិត​ទារ​ប្រាក់​នេះ​ឃាត​ករ​​​ប្រព្រឹត្ត​​​តែ​ម្នាក់​ឯង​ទេ ដូច​ចម្លើយ​ដែល​បាន​សា​រភាព​ ដូច្នេះ​សមត្ថ​កិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ម្នាក់​នោះ​ទៅ​កាន់​សាលា​ដំបូង​ រាជ​ធានី​ ។
​ទោះ​បី​ជា​ករណី​នេះ​ជន​ត្រូវ​ចោទ​សារ​ភាព​ថា ជា​ការ​ប្រ​ព្រឹត្ត​តែ​ម្នាក់​ឯង​ក៏​ដោយ​​ក៏​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​ កិច្ច​នៅ​ធ្វើ​បន្ត​ ពោ​ល​គឺ​ស្រាវ​ជ្រាវ​ឱ្យ​ល្អិត​ល្អន់ថែម​ទៀត ។
ស្រប ​ពេល​ការ​រៀប​ចំ​បញ្ជូន​ជន​ល្មើស​ទៅ​តុលាការ​នោះ ​នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ បាន​នាំ​ខ្លួន​ស្ត្រី​ជាប់​ចោទ​ទៅ​បើក​យក​ប្រាក់​ពី​ធនាគារ​ ដែល​ជា​ប្រាក់​របស់​​គ្រួសារជន​រង​គ្រោះ​​​ដាក់​ចូលគណនី​តម្រូវ​តាម​ការ​ ជំរិតទារ​ប្រាក់​ពី​ឧក្រិដ្ឋ​ជន ។
សមត្ថ​កិច្ច​អះ​អាង​ថា ប្រាក់​ដែល​បាន​ដក​ពី​ធនាគារ​មាន​ចំនួន​១៥.០០០​ដុល្លារ ​​ហើយ​សមត្ថ​កិច្ច​បាន​ប្រគល់​គ្រប់​ចំនួន​ឱ្យ​ទៅ​ជន​រង​គ្រោះ​  វិញ ។ នៅ​ពេល​នាំ​ឧក្រិដ្ឋ​ជន​ទៅ​បើក​ប្រាក់​ពី​ធនាគារនោះ​នាង ស៊ឹម គឹម​ហេង នៅ​តែ​និយាយ​ថា ការ​ចាប់​នាង​ លីម ស្រី​ពេជ្រ សម្លាប់​ជំរិត​ទារ​ប្រាក់​នេះ​ ដោយ​សារ​ត្រូវ​ការ​ប្រាក់​យក​ទៅ​បង់​ធនាគារ​​ដែល​គេ​បាន​ខ្ចី​រាប់​ម៉ឺន​ ដុល្លារយក​ទៅ​ចាយ​ និង​លេង​ល្បែង​ស៊ី​សង ។
លោក​ អេង សោ​ភា បន្ត​ថា ចំពោះ​ប្តី​​របស់​ឧក្រិដ្ឋ​ជន​ឈ្មោះហូ ពីមសៀង និង​ស្ត្រី​ម្នាក់​ទៀត​ដែល​រស់​នៅ​ផ្ទះ​ជា​មួយ​ឈ្មោះ​ ឃ្លោក ចាន់​ណា ​​ឱ្យ​វិល​ទៅ​ផ្ទះ​វិញ​នៅ​ពេល​ការ​ងារ​បច្ចេក​ទេស​បញ្ជាក់​លើ​របាយ​ការណ៍​ ច្បាស់​លាស់​ថា ​មិន​ពាក់​ព័ន្ធ​បទ​ល្មើស​​នោះ​ទេ ៕

ខឹងគេឌឺដង បាញ់មួយគ្រាប់ បណ្ដាលឱ្យ ស្ដ្រីម្នាក់រងរបួសធ្ងន់

Photo by DAP-NEWS 
-ជនសង្ស័យម្នាក់ ជាមន្ដ្រីនគរបាលនៅ នាយកដ្ឋានបំភ័ន្ដអក្ខរៈពាក់ស័ក្ដិ៣
ភ្នំពេញ ៖ ដោយសារតែខឹងគេឌឺដងថា ឱ្យខ្លួន ស្រាប់តែដកកាំភ្លើងចេញពីចង្កេះ បាញ់មួយគ្រាប់ បណ្ដាលឱ្យផ្លាតទៅចំស្ដ្រី ម្នាក់ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ដោយឡែកជនសង្ស័យ ចំនួន២នាក់ ដែល ម្នាក់ត្រូវបានសមត្ថកិច្ច អះអាងថា ជាមន្ដ្រី នគរបាលនៅ នាយកដ្ឋាន បំភ័ន្ដអក្ខរៈក្រសួង មហាផ្ទៃ ពាក់ស័ក្ដិ៣។
ហេតុការណ៍បាញ់ប្រហារដោយសារអាង ខ្លួនជាមន្ដ្រីនគរបាលនិងធ្វើផ្គើនបទបញ្ជា របស់សម្ដេចនាយករដ្ឋមន្ដ្រីនោះ បានកើត ឡើងកាលពីវេលាម៉ោង១១និង៥៥នាទី យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅមុខផ្ទះលេខ៤១អា ផ្លូវលេខ៣៣៦ កែងផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានដែលចុះទៅត្រួតពិនិត្យ នៅកន្លែង កើតហេតុនោះបានឱ្យដឹងថា ក្រោយពីការ ស្រាវជ្រាវនិងសាកសួរទៅលើសាក្សី ព្រម ទាំងសាច់ញាតិជនរងគ្រោះ សមត្ថកិច្ចបាន កំណត់អត្ដសញ្ញាណជនសង្ស័យទាំងពីរនាក់ នេះហើយ គឺទី១ ឈ្មោះតេង សុផុន ហៅ ណាក់ ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ មុខ របរជាមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយក ដ្ឋានបំភ័ន្ដអក្ខរៈក្រសួងមហាផ្ទៃ ស្នាក់នៅ ផ្ទះលេខ៤៧R ផ្លូវលេខ៣៣៦ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាជនដៃដល់ ក្នុងការបាញ់ប្រហារ។ ជនសង្ស័យទី២ឈ្មោះ ឈ្មោះចំ សុធារ៉ា ហៅ ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរជានិស្សិត និងជាអ្នកបើកម៉ូតូ។ ដោយឡែកជនរងគ្រោះមានឈ្មោះសុខ ចាន់ណា ភេទស្រី អាយុ២៤ឆ្នាំមុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ ប្ដូីរបស់ស្ដ្រីរងគ្រោះ ឈ្មោះសាម ឡងអាយុ៣០ឆ្នាំ បានអង្គុយផឹកស៊ីជា មួយបងថ្លៃរបស់ខ្លួន ឈ្មោះសុខ ឧត្ដម អាយុ២៨ឆ្នាំ ដែលមានផ្ទះជាប់ គ្នា ហើយពេលកំពុងផឹកស៊ីនោះ ស្រាប់តែ ជនសង្ស័យទាំងពីរ បានជិះម៉ូតូរបស់ខ្លួន ម៉ាកស្កុបពី ពណ៌ផ្កាឈូក មក ឈប់នៅមុខ ផ្ទះជនរងគ្រោះ រួចហើយស្រែកសួរថា ពួកហ្អែងនាំគ្នាស្រែស្អី ពេលនោះស្ដ្រីរងគ្រោះ បានបើកទ្វារមកមើល ដោយដឹងថា ប្ដីរបស់ខ្លួនមាន ជម្លោះជា មួយគេ ។ ខណៈដែលស្ដ្រីរងគ្រោះបើកទ្វារចេញមកនោះ គាប់ជួននឹងជនសង្ស័យបានដកកាំភ្លើងបាញ់ ភ្ជុចដីមួយគ្រាប់ រួចហើយក៏ផ្លាតចំស្ដ្រីរងគ្រោះតែម្ដង ។
ក្រោយកើតហេតុ ជនសង្ស័យទាំងពីរ បានជិះម៉ូតូគេចខ្លួនបាត់ទៅ ។
យ៉ាងណាក៏ដោយ អធិការនគរបាលខណ្ឌ ទួលគោក លោកហួត ចាន់យ៉ារ៉ាន់ ដែលមិន ចង់និយាយច្រើនតាមទូរស័ព្ទ នោះ នៅរសៀលថ្ងៃទី២៧ ខែតុលានេះ បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោកកំពុងធ្វើការស្រាវ ជ្រាវ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ដែលស្គាល់ជនដៃដល់រូបនេះ បានលួច បង្ហើបថា ជនដៃដល់នឹងមិនអាចចាប់ខ្លួនបាន នោះទេ ដោយសារតែរូបគេជា កូនអ្នកមាន និងឪពុករបស់គេ ជាមន្ដ្រីជាន់ខ្ពស់ទៀតផង។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្ដេចនាយករដ្ឋមន្ដ្រី បានព្រមាននិងបញ្ជា ឱ្យចាប់ខ្លួនជនបាញ់បោះទាំងឡាយណា ពីព្រោះវាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ភ្ញៀវទេសចរ ដូច្នេះប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះ ដែលជាប់សែស្រឡាយជនបង្កផងនោះ សង្ឃឹមថា សមត្ថកិច្ចដែលមានតួនាទីរក្សា សន្ដិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតាមចាប់ជនបង្កនេះឱ្យបាន ពីព្រោះស្គាល់តែ ឈ្មោះនិងកន្លែងស្នាក់នៅទៀត៕
Photo by DAP-NEWS
Photo by DAP-NEWS

សិស្សថ្នាក់ទី១២ នៃវិទ្យាល័យកន្ទឺ២ ស្រុកបាណន់ ត្រូវចោរប្លន់ សម្លាប់យកម៉ូតូ

Photo by DAP-NEWSបាត់ដំបង ៖ សិស្សរៀនថ្នាក់ទី១២ នៅ វិទ្យាល័យកន្ទឺ២ ក្នុងស្រុកបាណន់ខេត្ដបាត់ ដំបង ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ សាកសពកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១២នេះ ស្ថិតនៅក្នុងភូមិជួរច្រនាង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ដែលតាមសេចក្ដីរាយការណ៍ ជា ជំហានដំបូងពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ត្រូវបានចោរប្លន់រួចហើយសម្លាប់យកម៉ូតូរបស់ខ្លួនតែម្ដងទៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉េត មករា អាយុ ២០ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ដំបង ។
ស្ដ្រីជាម្ដាយរបស់សពបានឱ្យដឹងថា កូន ប្រុសរបស់គាត់បានចេញពីផ្ទះ ដោយជិះម៉ូតូ ទៅរៀនម៉ាកC125 ស៊េរី២០១២ ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-1863 កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែតុលា លុះនៅវេលាម៉ោង៥ល្ងាចមិនឃើញ ជនរងគ្រោះត្រឡប់មកផ្ទះ ក៏ទូរស័ព្ទទៅតែគ្មានអ្នកទទួល ដូច្នេះក្រុមគ្រួសារ បន្ទាប់ពីរកមិនឃើញក៏ប្ដឹងទៅសមត្ថកិច្ច ហើយនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ ស្រាប់តែប្រទះឃើញសពជនរងគ្រោះតែម្ដង។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់អាច កំណត់អត្ដសញ្ញាណជនសង្ស័យជាក្រុមចោរប្លន់នៅឡើយទេ ខណៈកំពុងធ្វើការស៊ើបអង្កេតនិងស្វែងរកចាប់ខ្លួន។
Photo by DAP-NEWS

លោក ហេង ប៊ុនហៀង នាំអំណោយជូន កុមារីពិការ និងគ្រួសារ នៅស្រុកសំឡូត

Photo by DAP-NEWSបាត់ដំបងៈ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ លោក ហេង ប៊ុនហៀង ប្រធានក្រុមការងារគណ បក្សប្រជាជនកម្ពុជា ចុះជួយឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង និងសហការី បាននាំយកអំណោយ និង ថវិកាមួយចំនួនចែកជូនដល់កុមារីពិការដៃ និងជើងទាំងសងខាង អាយុ ១០ឆ្នាំម្នាក់ និងគ្រួសារ ដែល កំពុងរស់នៅក្នុងភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត។
លោក ហេង ប៊ុនហៀង បានបញ្ជាក់ថា ក្រោយពីលោកបានឃើញព័ត៌មានអំពាវនាវស្វែងរកជំនួយពីសប្បុ រសជន ហើយលោក និងសហការី បាននាំអំណោយយកទៅប្រគល់ឲ្យកុមារីពិការដ៏កម្សត់តាំងពីកំណើត និងក្រុមគ្រួសារ ដែលកំពុងជួបការលំបាក និងជួយកុមារីពិការមានលទ្ធភាពរៀនបន្តទៀត។ អំណោយ
ដែលផ្តល់ជូននាឱកាសនោះ រួមមានអង្ករចំនួន២ការ៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ឆៃប៉ូវ៣គីឡូក្រាម សៀង៣គីឡូក្រាម និងថវិកាចំនួន ២០០.០០០រៀលផងដែរ។
លោក ហេង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់កុមារីពិការថា ក្មួយត្រូវបន្តការសិក្សា និងខិតខំរៀនសូត្របន្ត ទៀត ឲ្យបានជាប់និទេសល្អប្រសើររហូតដល់ចប់ បើក្មួយចង់រៀនបន្ត គឺមានអាហារូបករណ៍បន្ថែមរបស់ សម្តេចតេជោ ហ៊ុន សែន គឺសម្តេចតែងតែផ្តល់អាហារូបករណ៍ជាច្រើនដល់ជនក្រីក្រ និងជនពិការទូទាំង ប្រទេស។
លោក ហេង ប៊ុនហៀង បានបន្តទៀតថា បើខែក្រោយៗទៀត មានការខ្វះខាត ដូចជាអង្ករ លោកនឹងជួយ ឧបត្ថម្ភរៀងរាល់ខែ ដែលជាគោលគំនិតផ្តួចផ្តើមរបស់លោក ប៊ុន សេង ប្រធានក្រុមការងារចុះជួយស្រុក សំឡូត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានថ្លែងថា មិនអាចទុកឲ្យប្រជា ពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែអត់បាយឡើយ ដរាបណាគណបក្សប្រជាជននៅតែកាន់អំណាច នោះ។
សូមបញ្ជាក់ថា ក្មេងស្រីពិការដៃជើងទាំងសងខាង អាយុ១០ឆ្នាំម្នាក់ និងគ្រួសារ ក្នុងត្រកូលក្រីក្រកំពុង ស្វែងរកជំនួយពីសប្បុរសជននានា ដែលអាចជួយនាង និងក្រុមគ្រួសារ ជាពិសេស ឲ្យនាង បានរៀនបន្ត ទៀត ដើម្បីមានចំណេះ និងអាចចិញ្ចឹមជីវិតខ្លួនឯងបានទៅថ្ងៃអនាគត។
អ្នកស្រី ឈឺន ឈុនលី ជាម្តាយ បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កូនស្រីរបស់គាត់ មានឈ្មោះ ស៊ីន ស្រីហុង អាយុ១០ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា ស៊ុង១ មានទីលំនៅភូមិ ឃុំ ស៊ុងស្រុកសំឡូត មានបងស្រីម្នាក់ឈ្មោះ ស៊ីន សីហា អាយុ១៣ឆ្នាំ រៀនថ្នាក់ ទី៧ នៅអនុវិទ្យាល័យសាម គ្គី ឃុំស៊ុងស្រុកសំឡូត។
អ្នកស្រី ឈឺន ឈុនលី បានរៀបរាប់បន្តថា កូនស្រីរបស់គាត់មានពិការភាពតាំងពីកំណើត លុះពេលគ្រប់ អាយុ ក៏បានចូលរៀនតាំងពីថ្នាក់ទី១ រហូតដល់បច្ចុប្បន្នរៀនថ្នាក់ទី៥ ដោយលទ្ធផលក្នុងការសិក្សារបស់ នាង គឺរៀនពូកែទទួលបានចំណាត់លេខ១, ២ និងលេខ៣យ៉ាងតិច ។ ពេលទៅរៀនរាល់ថ្ងៃអ្នកស្រីតែង តែឌុបកូនទៅរៀនជាប្រចាំ ។ ទោះជាក្រុមគ្រួសារជួបការលំបាក យ៉ាងណាក៏ដោយ ពេលកូនរបស់គាត់ពិការ ហើយរៀនពូកែដូច្នេះ ដូចជាការលើកទឹកចិត្តដល់ឪពុកម្តាយ ជំរុញឲ្យពួកគាត់ខិតខំប្រឹងប្រែងរកស៊ីធ្វើការទាំងលំបាកលំបិន ដើម្បីរកប្រាក់សម្រាប់ឲ្យកូនរៀនបន្តទៀត ដើម្បីអនាគតកូននៅពេលអត់ពីឪពុកម្តាយទៅថ្ងៃក្រោយ ទោះជាបច្ចុប្បន្នពួកគាត់ជួបការលំបាកក្នុងជីវ ភាពក៏ដោយ។
អ្នកស្រីបានបញ្ជាក់ទៀតថា កូនស្រីរបស់គាត់ក្រៅពីរៀនពូកែ នៅមាននិស្ស័យសិល្បៈមួយទៀត នាងចេះ ច្រៀងបានពិរោះតាមរបៀប និងវ័យរបស់នាងផងដែរ។ ម្យ៉ាងទៀត ដោយសារតែជីវភាពក្នុងគ្រួសារជួប ការលំបាក និងចង់ឲ្យកូនរៀនបន្តឲ្យបានចេះដឹងខ្ពស់សម្រាប់ចិញ្ចឹមខ្លួនទៅថ្ងៃក្រោយផងនោះ អ្នកស្រី និងក្រុមគ្រួសារ សូមលើកដៃ សំពះ សំណូម ពរដល់ សប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភតាមសទ្ធា ដល់ក្រុមគ្រួសារអ្នកស្រី ជាពិសេស គឺកូនស្រី ដែលមានពិការភាពនេះផង៕(DAPNEW)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ករណីគំរាមកំហែង និងចែកចាយរូបភាពអាសអាភាស ៖ ឃុំខ្លួនបុរសបារាំង

តុលាការឃុំបុរស​ជនជាតិ​បារាំង​ម្នាក់ គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ និង ចែកចាយ​រូបភាព​អាសអាភាស
ភ្នំពេញ:  បុរស​ជនជាតិ​បារាំង​ម្នាក់ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១២ ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ និង ចែកចាយ​រូបភាព​អាសអាភាស​។​

​ឈ្មោះ GONZALES FRED ERIC ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់នៅ​ផ្ទះជួល​លេខ​៤០E1 ផ្លូវ​លេខ​៤២៦ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ជា​ជនជាតិ​វៀតណាម អាយុ​២០​ឆ្នាំ ជា​ស្រីរកស៊ីផ្លូវភេទ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ច្បារអំពៅ​១ ខណ្ឌមានជ័យ​។​

​ ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ថ្ងៃមួយ​ជនជាតិ​បារាំង​រូបនេះ បាន​នាំ​ជនរងគ្រោះ​ទៅ​រួមភេទ ដោយបាន​បង្ខំ​ថតរូប​អាក្រាត​តាម​ទូរស័ព្ទ​។ បន្ទាប់ពី​មាន​រូបថត​នោះ​ហើយ ជនជាតិ​បារាំង​តែងតែ​ទូរស័ព្ទ​ទាក់ទង​នាង​ទៅ​ដេក​ទៀត តែ​ជនរងគ្រោះ​មិន​ព្រមទៅ​នោះទេ ទើប​បុរស​បារាំង​រូបនេះ​គំរាមថា បើ​មិន​ទៅ​ដេក​ជាមួយ​គេ​ទេ គេ​នឹង​យក​រូបអាក្រាត​របស់​នា​ង​ទៅ​បង្ហាញ​ជា​សាធារណៈ​៕

រូប​សំណាក​​ព្រះមហាវិរក្សត្រ នឹងត្រូវតម្កល់ជិត​ វិមាន​ឯក​រាជ្យ

ប្រមុខ​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជា​ឲ្យ​​​សាលា​រាជ​​​ធានី​ភ្នំ​​​ពេញ និង​​​ក្រ​​សួង​​​​ពាក់ព័ន្ធ​​​
មួយ​ចំនួន សិ​ក្សា​​​​ទីតាំង​នៅ​ជិត​វិមាន​ឯក​រាជ្យ ដើម្បី​តម្កល់​រូប​សំណាក​ព្រះ​​មហាវីរ​​​ក្សត្រ​​ ទុក
​ឲ្យ​​ប្រជាជន​គោរព​បូជា បន្ទាប់​ពី​សម្តេច​​ព្រះ​នរោត្តម សីហនុ យាង​ចូល​​ទិវង្គត។


សេច​ក្តីប្រកាស​ព័ត៌​មាន ស្តី​ពី​លទ្ធ​ផល​នៃស​ម័យ​ប្រជុំ​ពេញ​អង្គ គណៈ​រដ្ឋ​មន្ត្រី នៅ​ថ្ងៃ​សុក្រ ​​​​​​​​ទី​​
២៦ខែ​តុលា​នេះ បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​​​ទាំង​នោះ​
រក​ទីតាំង ចាប់​ពី​វិមាន​ឯក​​​រាជ្យ រហូតដល់​នាគ​​​បាញ់ទឹក​​ នៅ​សួន​ច្បារ​​ជិត​​មាត់​​​ទ​ន្លេ ក្នុង​​សង្កាត់
​ទន្លេ​បាសាក់ រាជ​ធានី​ភ្នំ​ពេញ ដើម្បី​សង់​រូប​​​សំណាក​ព្រះ​មហា​វីរ​ក្សត្រ តម្កល់​​​​នៅ​ទី​​​នោះ​​ ​​ទុក​ជូន​​​
ប្រ​ជាពលរដ្ឋ​​​ និង​​​ប្រតិ​​ភូ​អ​​ន្តរ​ជាតិ​គោរព។

សេចក្តីប្រកាសព័ត៌មាន​ដដែលនេះ ឲ្យដឹងទៀត​ថា ការ​រៀបចំ​ប្រារព្ធពិធី​បូជា​ព្រះ​បរមសព​ព្រះ​
ករុណា​សម្តេច​​​ព្រះ​នរោត្តម សីហនុ អាច​នឹង​ធ្វើ​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​រហូត​ដល់​​
ដើម​​ឆ្នាំ​២០១៣ ។

សូមរំលឹកថា ព្រះ​មហាវីរក្សត្រ​ខ្មែរ បានយាងចូលទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែតុលា នៅ​មន្ទីរ​ពេទ្យ​មួយ
នៅ​​​ក្រុង​​​ប៉េកាំង​​​ប្រទេស​ចិន ក្នុង​ជន្មាយុ ៩០​ព្រះ​វស្សា ដោយ​រោគ​ជរា​ពាធ ហើយ​គាំង​បេះ​​​ដូង៕

ខ្មាន់កាំភ្លើង ប្រល័យជីវិតម្តាយ និងកូន ពេលបាញ់ប្រហារជិតក្រុង Los​ Angeles

ព័ត៌មានអន្តរជាតិ ៖ មនុស្ស​យ៉ាង​​តិច​ ២ នាក់​​ ​ត្រូវបាន​ស្លាប់បាត់បង់ជីវិត ​​ហើយ ​៣ នាក់​ផ្សេង
ទៀត​​​​ត្រូវ​របួស​​ កាល​ពី​ថ្ងៃទី​​២៤ តុលា ​ក្នុង​ការ​បាញ់​​ប្រហារ​មួយ​នៅតំបន់ Downey ជិត​ក្រុង Los
Angeles រដ្ឋCalifornia សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។


លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល  ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មនុ
ស្ស ​​៥ នាក់​​ត្រូវ​គ្រាប់​កាំ​ភ្លើង  ​​​​ពេល​ខ្មាន់កាំ​ភ្លើង​​​ជា​បុរស  ​​អាហ្វ្រិក​​​-​អាមេរិក​​​ ម្នាក់​អាយុ​ប្រមាណ​
ជា ​​​​៣០ ​ឆ្នាំ​​​​ បានបើការបាញ់​​​​​ប្រហារ​​​   ក្នុងសហ​គ្រាស​​​តស៊ូ​​​ប្រឆាំង​​​គ្រោះ​អគ្គិ​ភ័យ​​​​​មាន​ឈ្មោះ​ ថា
US Fire Protection Company   ស្ថិត​​នៅ​ចម្ងាយប្រមាណជាង  ​​២០ គីឡូម៉ែត្រ​​​ ភាគអាគ្នេយ៍ពីទី
ក្រុង Los Angeles ។


គួររំឭកផងដែរថា ភ្នាក់ងារសារព័ត៌មាន NBC4 ក៏បានរាយការណ៍អោយដឹងថា មនុស្ស ​២ នាក់​
ដែលបានស្លាប់បាត់បង់ជីវិតនោះ   គឺជាម្តាយ និងកូនស្រី​។​ គេសន្និដ្ឋាន​​​​ថា ជន​សង្ស័យ​​អាច​ជា
​អ្នក​​​បើក​រថយន្ត​​​​ឱ្យ​​ជន​រង​គ្រោះ​​ម្នាក់​ ស្របពេលដែលករណីបាញ់បោះមួយនេះ កំពុងតែស្ថិតនៅ
ក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ៕

មហាជន រអ៊ូរទាំ​ចំពោះ​​តម្លៃ​​ផ្ញើ​ម៉ូតូ ឡាន​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​បាននាំគ្នា​រអ៊ូរទាំ​ ចំពោះ​ការយកថ្លៃ​ខ្ពស់​លើស​ការកំណត់ នៃការផ្ញើ​ម៉ូតូ​ ឡាន ​នៅ​ផ្សារ​ទួល​ទំពូង ផ្សារ​អូ​ឡាំ​ពិ​ក និង​ផ្សារ​រាត្រី​ នៅ​រាជធានីភ្នំពេញ​។​

​ប្រជាពលរដ្ឋ​បាន​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​អ្នកយក​ឈ្នួល​ផ្ញើ​យានជំនិះ ​នៅជុំវិញ​ផ្សារ​ដែល​ទារ​ថ្លៃ​ហួសប្រមាណ​។ ការផ្ញើ​ម៉ូតូ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ​តម្លៃ​ ១.០០០​ រៀល ​ក្នុង​មួយគ្រឿង ឯ​ឡាន​តម្លៃ​ ២.០០០​ រៀល ​ក្នុង​មួយគ្រឿង ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក។

​ចំពោះ​ផ្សារ​ទួល​ទំ​ ពូ​ង ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អា​ទិត្យ បាន​ឡើងដល់ ​១.០០០ ​រៀល ​សម្រាប់​ម៉ូតូ តែ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​ យក​តម្លៃ ​៥០០ ​រៀល​។ ឯ​ឡាន​វិញ​យក​តម្លៃ​ ២.០០០ ​រៀល​ ក្នុង​មួយគ្រឿង​។

​រីឯ​ផ្សារ​ រាត្រី​វិញ​ យក​តម្លៃ​ផ្ញើ​ម៉ូតូ​ ១.០០០ ​រៀល​ ក្នុង​មួយគ្រឿង ​នេះ​សម្រាប់​ថ្ងៃ​ធម្មតា។ ដោយឡែក​ ពេល​មានបុណ្យ​ទាន ឬ​មាន​កម្មវិធី​បុណ្យ​ធំៗ​ តម្លៃ​ឡើងដល់​ ១.៥០០ ទៅ​ ២.០០០ ​រៀល នៅមាន​ពេលខ្លះ​អាច​ដល់​ ៤.០០០ ​រៀល​ ក៏មាន​។ ចំណែក​តម្លៃ​ឡាន​ថ្ងៃ​ធម្មតា​ យក ​២.០០០ ​រៀល ​ក្នុង​មួយគ្រឿង​។​

​កញ្ញា សុ​ភ័​ក្ត ដែលជា​និស្សិត​មួយរូប​ បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ផ្សារ​រាត្រី ដើម្បី​ទៅ​គោរ​ព្រះវិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ​នោះ បាន​ប្រាប់ថា អ្នកយក​ឈ្នួល​ផ្ញើ​យានជំនិះ​បាន​យក​លើស​តម្លៃ​ ដែល​បាន​សរសេរ​ក្នុង​ប័ណ្ណ​ផ្ញើ គឺ​សរសេរ​ផ្សេង​ យក​តម្លៃ​ផ្សេង​ទៅវិញ​។​

​ សុ​ភ័​ក្ត បាន​និយាយថា “​គេ​យក​ថ្លៃ​ផ្ញើ ​២.០០០​ រៀល តែ​ខ្ញុំ​ឃើញ​គេ​សរសេរ​ក្នុង​ក្រដាសផ្ញើ ​៣០០​ រៀល​ទេ​។ ម៉េច​ក៏​យក​ដល់​លើស​អ៊ីចឹង​។ ខ្ញុំ​សុំ​ឲ្យ​សរសេរ​យ៉ាង​ម៉េច​ យក​តម្លៃ​អ៊ីចឹងទៅ​”​។​

​រី​ឯលោក យុទ្ធ បាន​ចត​ឡាន​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​និយាយថា “​គេ​យក​តម្លៃ​ ២.០០០​ រៀល​។ តែ​ថ្ងៃ​ណា​ទៅ​លើស​ហ្នឹង​ក៏មានដែរ​”​។​

​ ចំណែក កញ្ញា វួ​ច​លីម បាន​ផ្ញើ​ម៉ូតូ​នៅ​ផ្សារ​ទួល​ទំ​ពូង ​ដើម្បី​ចូល​ទិញ​សម្លៀកបំពាក់​នោះ បាន​និយាយថា “​កំណត់​តែ​ ៣០០ ​រៀល តែ​យក​តម្លៃលើស។ សរសេរ​ផ្សេង​ យក​ផ្សេង​។ ខ្ញុំ​ខិ្ជ​ល​សៅហ្មង ​ឲ្យ​គេ​ទៅ​”​។​

​ចំពោះ​អ្នកយក​ឈ្នួល​ផ្ញើ​យានជំនិះ​ទាំងនោះ ​ពុំ​អាច​និយាយប្រាប់​ពី​បញ្ហា​ដែល​នាំ​ឲ្យ​យក​តម្លៃលើស​កំណត់​នេះ​បានទេ​។ ពួកគាត់​បាននិយាយថា “​សុំ​អធ្យាស្រ័យ​ផង​អា​អូន​! មិនអាច​និយាយ​អី​បានទេ នេះ​អាស្រ័យ​លើ​ថ្នាក់លើ បង​ក៏​ជា​កូនចៅ​គេ​ដែរ​”​។​

​រីឯ​ គណៈកម្មការ​ផ្សារ​ទួល​ទំ​ពូង​ បាន​ឲ្យ​ដឹងថា គណៈកម្មការបានដាក់​ស្លាកសម្រាប់​ទាក់ទង បើ​មាន​ករណី​ល្មើស យក​តម្លៃលើសកំណត់ខុសពី​សៀវភៅបន្ទុក​នោះ គឺ​ខាង​គណៈកម្មការ​នឹង​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជូន​ជានិច្ច ព្រោះ​វា​ជា​រឿង​សង្គម​។​

​គណៈកម្មការ​ផ្សារ​ទួល​ទំ​ពូង ​បាន​និយាយថា “​បើ​មាន​យក​លើស​តម្លៃ​ដែល​ខុសពី​សៀវភៅ​បន្ទុក ទាក់ទង​ទៅ គឺ​យើង​មក​ដោះស្រាយ​ជូន​ភ្លាមៗ​ ទៅតាម​ផ្លូវច្បាប់​។ ពួកយើង​ក៏​មិនបាន​មើល​ខុសត្រូវ​ទាំងអស់​ដែរ សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​ចូលរួម​ទាំងអស់គ្នា​”​។​

​សូមបញ្ជាក់ថា​ មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​រាជធានី​ បាន​បញ្ចេញបង្កាន់ដៃ​ប្រើប្រាស់​ផ្ញើ​យានយន្ត​ ដោយ​កំណត់​ឲ្យ​យក​សម្រាប់​ការផ្ញើកង់​ថ្លៃ ២០០​ រៀល ម៉ូតូ​ ៣០០​ រៀល និង​ផ្ញើ​ឡាន​ថ្លៃ​តែ ​៥០០ ​រៀល​ប៉ុណ្ណោះ​៕​ SK

សាន ផានិត ​តារា​លេង​ម៉ូត​សក់​ និង​ពុកមាត់ ​អួត​ពី​មន្ត​ស្នេហ៍​

ភ្នំពេញ: តារាចម្រៀង សាន ផានិត​ បាន​អួត​ប្រាប់​សារព័ត៌មាន​ថា ​គាត់​គឺជា​មនុស្ស​ប្រុស​ដែលមាន​ស្ត្រី​ជាច្រើន​តាម​សុំ​ស្នេហា ខណ​:​ដែលមាន​លេចឮ​ពាក្យ​ខ្លះ​ថា​ គាត់​ធ្លាប់មាន​បញ្ហា​លុយកាក់​ទៅវិញ​។​

​ លោក​ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សម្តី​ដែល​និយាយថា​ មាន​ស្រីៗ​ចាប់អារម្មណ៍​លើ​រូបលោក​ច្រើនណាស់​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែលជា​ទំនាក់ទំនង​សង្គម​ពេញនិយម​បំផុត​នោះ​។​

​ក្រោម​ក្តី​អំនួត​នេះ លោក សាន ផានិត បាន​ប្រាប់ថា មាន​អ្នកខ្លះ​ហៅ​គេ​ថា​ ជា​ព្រាននារី​ផង ព្រោះតែ​ឃើញ​ស្រីៗ​ចូលចិត្ត​ និង​ចាប់អារម្មណ៍​លើ​គេ​ជាច្រើន​។ មូលហេតុ​ដែល​នាំ​ឲ្យ​ស្រីៗ​ចាប់អារម្មណ៍ និង​ចូលចិត្ត​នោះ ក៏​ព្រោះតែ​ដឹងថា​ គេ​មានតែ​ម្នាក់ឯង ជា​មនុស្ស​ចេះ​ចាយ​ ចេះ​រក នៅពេល​ដួល​ខ្លួនឯង​ក៏​ចេះ​ក្រោក​ខ្លួនឯង ធ្វើ​ឲ្យ​ស្រីៗ​ដែលមាន​ការរៀនសូត្រ​ចេះដឹង​តាម និង​មានការ​ពិចារណា​វែងឆ្ងាយនោះ ​ពេញចិត្ត និង​អាណិត​គេ​។​

​សូម​ រំឭកថា នាពេល​កន្លងមក មាន​ពាក្យ​ចចាមអារ៉ាម​ថា តារាចម្រៀង​លេង​សក់​ខ្លី និង​ទុក​ពុក​មាត់​-​ពុកចង្កា​នេះ ជិះ​ម៉ូតូឌុប​មិន​ឲ្យ​ប្រាក់​គេ និង​ល្បី​ថា សូម្បីតែ​ញ៉ាំ​បាយ​ក៏​ជំពាក់​ប្រាក់​គេ​ទៀត ហើយ​រឿងនេះ​បានកើត​ឡើងជា​បន្តបន្ទាប់​។ តែ​លោក សាន ផានិត បាន​បដិសេដថា រឿង​ទាំងអស់នេះ​មិន​ពិត​ទេ​៕ S

Friday, October 26, 2012

​ប្រពន្ធ​លោក​ផ្កាយ​២​ ចាន់​ ឫ​ទ្ធី​ឌី​ រកស៊ី​​គ្រឿងញៀន​សន្លប់​ពេល​ចៅក្រម​សួរ​ចម្លើយ​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១២​ ប្រពន្ធ​របស់​អតីត​ផ្កាយ​២​ ចាន់​ ឫ​ទ្ធី​ឌី​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ បាន​ចូលខ្លួន​មក​បំភ្លឺ​តាម​ដីកា​ កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លាង​ សំណាត់​ ។​ ប៉ុន្ដែ​ការ​សាកសួរ​នេះ​មិន​មាន​ផ្ដល់​លទ្ធផល​អ្វី​ឡើយ​ ព្រោះ​នៅ​ពេល​ សាកសួរ​ស្ដ្រី​រូប​នេះ​មាន​បញ្ហា​សុខភាព​ ថែម​ទាំង​សន្លប់​ទៀត​ផង​ ទើប​ចៅក្រម​ សម្រេច​ឱ្យទៅ​ផ្ទះ​វិញ​ ប៉ុន្ដែ​រង់ចាំ​ដីកា​កោះហៅ​ឱ្យ​ចូល​​ខ្លួន​ម្ដងទៀត​ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់​ ទ្រាយ​ធំ​ដែល​មាន​ប្ដី​របស់​ខ្លួន​ជា​មេខ្លោង​។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ តុលាការ​ បានឱ្យ​ដឹង​ថា​ ប្រពន្ធ​របស់​អតីត​ផ្កាយ​ពីរ​ រូប​នេះ​ឈ្មោះ​ ឯក​ សុគន្ធ​ មិន​ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទេ​ ព្រោះ​នៅ​ ថ្ងៃ​ឃាត់ខ្លួន​លោក​ ចាន់​ ឫ​ទ្ធី​ឌី​ ឈ្មោះ​ ឯក​ សុគន្ធ​ បាន​រត់គេច​ខ្លួន​ពី​ភូមិ​គ្រឹះ​ មិនដឹង​ ទៅ​ទីណា​ ដោយ​បន្សល់​ទុក​កូនខ្ចី​អាយុ​១​ខែ​ នៅ​ក្នុងភូមិ​គ្រឹះ​ទៀត​ផង​ ។​
​តាម​ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ទៀត ​ ថា​ ថ្មីៗ​នេះ​ខាង​តុលាការ​ទើបតែ​ទៅ​បិទ​ ប្រកាស​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​និង​ ចូល​ទៅ​ក្នុងភូមិ​គ្រឹះ​របស់​លោក​ផ្កាយ​២​ នោះ​ឡើយ​បន្ទាប់​ពី​មាន​អ្នក​ហែក​ប្រកាស​ បិទ​ហាមឃាត់​ ព្រមទាំង​ចាក់សោ​ចូល​ ទៅ​ក្នុងភូមិ​គ្រឹះ​លួច​យក​សម្ភារ​ចេញពី​ ក្នុងផ្ទះ​ និង​ចាក់សោ​ទ្វារ​បិទ​ឱ្យ​វិញទៀត​ ផង​ ដោយ​មិន​មានការ​គាស់​ទម្លុះ​ទ្វារ​ និង​កាច់​សោ​ចូល​នោះ​ទេ​ ។​
​គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២៤​ខែសីហា​  កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​កម្លាំង​មន្ទីរ​ ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ ដឹក​ នាំ​ដោយ​លោក​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​ រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ ចុះ​ឆែកឆេរ​ភូមិ​គ្រឹះ​មួយ​កន្លែង​ឋិត​នៅ​ ផ្ទះ​លេខ​៤៤​ ផ្លូវលំ​ ភូមិ​អូរ​អណ្ដូង​១​ សង្កាត់​ ព្រែក​ប្រា​ ខណ្ឌមានជ័យ​ ដែល​ជា​ភូមិ​គ្រឹះ​ លោក​ ចាន់​ ឫ​ទ្ធី​ឌី​ ហើយ​ការ​ឆែកឆេរ​ នោះ​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ យ៉ា​ម៉ា​ប្រមាណ​ជិត​៤០.០០០​គ្រាប់​ស្មើ​ នឹង​២០​សុង​ ។​
​ក្រោយ​ឃាត់ខ្លួន​និង​សាកសួរ​រួច​មក​ លោក​ ចាន់​ ឫ​ទ្ធី​ឌី​ បាន​សារភាព​ថា​ ខ្លួន​ នៅ​មាន​បក្ខពួក​ផ្សេង​ទៀត​ ហេតុនេះ​ ហើយ​ទើប​នៅ​ថ្ងៃ​ទី​២៦​ខែសីហា​ឆ្នាំ​២០១២​ លោក​ សាន​ សុធី​ នាយការិយាល័យ​មន្ទីរ​ ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ ដឹក​ នាំ​កម្លាំង​ចម្រុះ​នាំ​ខ្លួន​លោក​ ចាន់​ ឫ​ទ្ធី​ឌី​  ទៅ​ចង្អុលបង្ហាញ​ដល់​លំនៅ​ឋាន​បក្ខពួក​ ឋិត​នៅ​ភូមិ​ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​ការ​ចុះ​ឆែកឆេរ​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ ម៉ោង​៤​និង​១០​នាទី​ ដោយ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ ឌៀប​ ស៊ុ​យ​ឡាយ​ និង​ឈ្មោះ​ ញ៉ែ​ម​ សុខា​ មុខរបរ​សំអាងការ​ រតនា​ ពេជ្រ​ ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ ញៀន​ប្រភេទ​យ៉ា​ម៉ា​ទម្ងន់​៣.៧១៩,៤​ក្រាម​  ប្រភេទ​ម៉ាក​ទឹក​៩៨៩,៩​ក្រាម​ ព្រមទាំង​ ដកហូត​រថយន្ដ​កាម​រី​បា​ឡែ​ន​១​គ្រឿង​ ពណ៌​ទឹកប្រាក់​ និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ ញៀន​១​ផង​ដែរ​ ៕

តុលាការខេត្តកណ្តាល ផ្តន្ទាទោសដាក់ពន្ធនាគារ​លើស្ត្រីចិនម្នាក់ទៀត ៣ ខែ តែព្យួរទោស

ភ្នំពេញ: ស្ត្រី​ចិន​ម្នាក់ទៀត ត្រូវបាន​ចៅក្រម​តុលាការ​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១២ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ ខែ ក្នុង​រឿង​ហែក​រូបថត​សម្តេចព្រះ​មហាវីរក្សត្រ សម្តេចព្រះ​មហាវីរក្សត្រ​។ ក៏ប៉ុន្តែ​ទោស​ទាំងនោះ ត្រូវបាន​ព្យួរ​។ មានន័យថា ស្ត្រី​ចិន​នោះ ត្រូវបាន​ដោះលែង​ចាប់ពី​ថ្ងៃនេះ​ផងដែរ​។​

​សាលក្រម​នោះ ត្រូវបាន​ប្រកាស​ដោយ​លោក​ចៅក្រម លឹម សុគ​ន្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ របស់​តុលាការ​ខេត្តកណ្តាល ដែល​បាន​បើកសវនាការ​ជំនុំជម្រះ ដោយផ្ទាល់ លើ​ករណី​ស្ត្រី​ចិន ជា​អ្នកគ្រប់គ្រង​រោងចក្រ ដែល​បាន​ហែក​រូបថត ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

​ លោក​ចៅក្រម លឹម សុគ​ន្ថា បានប្រកាស​សាលក្រម​ផ្តន្ទាទោស ស្ត្រី​ចិន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣ ខែ តែ​ត្រូវ​ព្យួរទោស និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល​។ ស្ត្រី​ចិន​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា តាមច្បាប់​ក្រមព្រហ្មទណ្ឌ មាត្រា ៤១០ មាត្រា ៩៣ និង​មាត្រា ៩៤​។​

​ សូម​រម្លឹកថា ស្ត្រីជន​ជាតិចិន ដែល​ត្រូវបាន​តុលាការ​ខេត្តកណ្តាល​ផ្តន្ទាទោស នៅថ្ងៃនេះ មានឈ្មោះ លាវ គុយ​ឈាង អាយុ ៤៥ ឆ្នាំ ជា​អ្នកគ្រប់គ្រង​រោងចក្រ​កាត់ដេរ ញូ​វ អាត​ធី​ស ( New Artist ) ស្ថិតនៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

​ស្ត្រី​ចិន​នោះ ត្រូវបាន​កម្មករ អះអាងថា គាត់​បាន​ចាប់យក​រូបថត ដែល​កម្មករ​ទិញ​មក​មើល ដែលជា​រូប​ចំណិត​ព្រះ​ចន្ទ មាន​រូប​របស់​ព្រះមហាក្សត្រ​។ ស្ត្រី​ចិន​នោះ បាន​ច្របាច់​គ្រញិច​រូបថត​នោះ ដែល​កម្មករ ចាត់ទុកថា ជាការ​ប្រមាថ​ដល់​ព្រះមហាវីរក្សត្រ​។​

​សូម​បន្ថែមថា ស្ត្រី​ចិន​នេះ ជា​ជនជាតិ​ចិន​ទី​៣​ហើយ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​កម្មករ​រោងចក្រ​កាត់ដេរ ក្នុង​រឿង​រូបថត​របស់​សម្តេចព្រះ​មហាវីរក្សត្រ​។​

​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស ដាក់ពន្ធនាគារ​លើ​ស្ត្រី​ចិន​ម្នាក់ ដែលជា​អ្នកគ្រប់គ្រង​រោងចក្រ​កាត់ដេរ នៅ​កៀនស្វាយ ឲ្យ​ជាប់ពន្ធនាគារ ១ ឆ្នាំ តែ​ត្រូវ​ព្យួរទោស និង​ប​ណ្ថេ​ញ​ចេញពី​កម្ពុជា ដោយសារតែ​ស្ត្រី​ចិន​នោះ បាន​ហែក និង​យក​កន្ត្រៃ​កាត់​រូបថត​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២ ប៉ូលិស​រាជធានី​ភ្នំពេញ ក៏បាន​ចាប់ខ្លួន​ស្ត្រី​មេការ​រោងចក្រ​កាត់ដេរ ជនជាតិ​ចិន ម្នាក់ទៀត ក្នុង​រឿង​ហែក​រូបថត ដែលជា​ចំណិត​ព្រះ​ចន្ទ ហើយ​ត្រូវបាន​គេ​សន្ម​ត់​ថា មាន​រូបថត ព្រះ​ភក្ត្រ​ព្រះមហាវីរក្សត្រ​នោះ​។ ប៉ុន្តែ​ស្ត្រី​ចិន​ទី​២​នោះ ត្រូវបាន​ប៉ូលិស​រាជធានី​ភ្នំពេញ គ្រាន់តែ​អប់រំ ហើយក៏​ដោះលែង​ទៅវិញ ដោយ​មិន​បញ្ជូន​ទៅកាន់​តុលាការ​ឡើយ​៕​

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះបោះឆ្នោត នៅ​ឆ្នាំ​២០១២​នេះ បាន​ប្រព្រឹត្តទៅ​រលូន គ្មាន​អំពើហិង្សា គ្មាន​ការ​បង្ខិតប​ង្ខំ​ទេ​

ភ្នំពេញ: ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ឆ្នោត (​គ​.​ជ​.​ប​)​ បានធ្វើ​សន្និសីទកាសែត​បង្ហាញ​ពី​លទ្ធផលបណ្តោះអាសន្ន នៃ​ការពិនិត្យបញ្ជី​ឈ្មោះ និង​ចុះឈ្មោះបោះឆ្នោត ឆ្នាំ​២០១២ កាលពី​ថ្ងៃទី ២៥ ខែតុលា​ឆ្នាំ​២០១២។ នោះគឺដំណើរការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២០១២​នេះ បាន​ប្រព្រឹត្តទៅ​រលូន គ្មាន​អំពើហិង្សា និងគ្មាន​ការ​បង្ខិតប​ង្ខំ​ទេ។

គ.ជ.ប. បានប្រកាសថា ​មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​ថ្មីបន្ថែម នៅឆ្នាំ​២០១២ មាន​ចំនួន ​៩១៦.៧៥៧ ​នាក់ និង​កែតម្រូវ​ឈ្មោះ​ មាន​ចំនួន ​៨៨.៦០៤​នាក់ និង​បាន​លុបឈ្មោះ​ចេញពីប​ញ្ជី​បោះឆ្នោត មាន​ចំនួន​ ៤២៨.២៧៧​ នាក់​ ក្នុង​ចំណោម​ ១៦៣៣ ​ឃុំសង្កាត់ ​២៤ រាជធានី​-ខេត្ត ទូទាំងប្រទេស​។

​ នៅក្នុង​សន្និសីទ​នោះ មន្ត្រីគ.ជ.ប. បាន​បង្ហាញថា ​គិត​មក​ត្រឹម​ថ្ងៃទី​២៤ ​ខែតុលា​ ឆ្នាំ២០១២ ​គ​.​ជ​.​ប បានទទួលបណ្តឹង​ចំនួន ​១៨​បណ្តឹង ដែល​ត្រូវបាន​ប្តឹង ដោយ​តំណាងគណបក្សនយោបាយ និង​ប្រជាពលរដ្ឋ ​ទាក់ទង​ទៅនឹង​ការចុះឈ្មោះ ចំពោះប្រជាពលរដ្ឋ ដែល​គ្មាន​ទីលំនៅ​ពិតប្រាក​ដ​ក្នុង​ឃុំ និង​ការលុបឈ្មោះ​ ព្រមទាំងការរក្សា​ទុក​ឈ្មោះ ក្នុង​ប​ញ្ជី​បោះឆ្នោត ​ដែលបណ្តឹង​ទាំងនេះ​ ស្ថិតក្នុង​ដំណាក់​កាល​​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត និង​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះ ឆ្នោត​ដំបូង​។​

​នៅក្នុង​ចំណោម​ បណ្តឹង​ទាំងនោះ ​មាន​បណ្តឹង​ចំនួន​ ១៦​ ត្រូវបាន​ប្តឹងទៅ​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ មាន ​៩ បណ្តឹង និង​នៅ​ខេត្តកណ្តាល មាន​ចំនួន​ ៧​ បណ្តឹង​។ បណ្តឹង​នៅ​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ ២ ​បណ្តឹង ​ត្រូវបាន​ក្រុម​ប្រឹក្សា​​សង្កាត់ ​យល់ព្រម​តាម​​ដើមបណ្តឹង ហើយ​ ៧​បណ្តឹង​ទៀត ​ក្រុមប្រឹក្សា​សង្កាត់​កំពុង​ធ្វើការ​ដោះស្រាយ​។​

​ សូមបញ្ជាក់ថា​ ​បណ្តឹង​ទាំង ​១៨ ​បណ្តឹង​នោះ ​គឺត្រូវបាន​ប្តឹង​ដោយ​គណបក្សប្រឆាំង សម រង្ស៊ី មាន​ចំនួន ៤​បណ្តឹង គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២​បណ្តឹង គណបក្ស​សិទ្ធិមនុស្ស​ចំនួន ២​បណ្តឹង ​និង​ប្តឹង​ដោយ​ប្រជាពលរដ្ឋ​ មាន​ចំនួន ​១០​បណ្តឹង​។​

​លោក ​អ៊ុក គឹម​ហាន ប្រធាន​នាយកដ្ឋាន​សរុប ​នៅ​ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា​ បានមានប្រសាសន៍​នៅថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២​ ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២០១២​នេះ បាន​ប្រព្រឹត្តទៅ​រលូន ថ្វី​ត្បិតនៅ​កន្លែង​ខ្លះ វា​មាន​ភ្លៀង និង​ទឹកជំនន់​ ​ក៏ដោយ គឺ​ពុំមានអ្វី​ជា​ឧបសគ្គ រាំងស្ទះ​ធ្ងន់ធ្ងរ ​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុំ​ឈ្មោះ​បោះឆ្នោត​ទេ​។​

​លោក​ អ៊ុក គឹម​ហាន ​បាន​មាន​ប្រសា​សន៍​បន្តថា ​នៅក្នុង​រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះបោះឆ្នោត​នេះ មិន​មាន​អំពើហិង្សា ឬក៏​ប្រើប្រាស់កំលាំងអ្វី ទៅ​គាប​សង្កត់ ឬ​បង្ខំឲ្យ​ប្រជាពលរដ្ឋធ្វើនេះ​ធ្វើនោះទេ។ ពោលគឺគ្រប់ភាគីទាំងអស់ បាន​គោរព​ទៅតាម​ច្បាប់ នៃ​វិធានការបោះឆ្នោតទាំងអស់​។

សូមបន្ថែមថា គ.ជ.ប. ក៏បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២ មាន​តំណាង​គណបក្ស​នយោបាយ សរុប​ចំនួន ៤.៦៦៧ នាក់ និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ សរុប​ចំនួន ១.៦៣៤ នាក់ បាន​ចូលរួម​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២​។​

​គ​.​ជ​.​ប​. បានប្រកាសថា កាលបរិច្ឆេទ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​តំណាង​គណបក្ស​នយោបាយ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២​។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៣ និង​កាលបរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ សុំ​ចុះ​ឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៣៕​

Comments system

Disqus Shortname