ភ្នំពេញ : «ឡូយ៩ Big
Challenge» ជាការប្រមូលផ្ដុំដ៏ធំមិនធ្លាប់កើតមានមួយរបស់ក្រុម
យុវជនដែលមកពីគ្រប់ទិសទីទូទាំងប្រទេស ដើម្បីចូលរួមការរាំចង្វាក់
ម៉ាឌីហ្សូនបំបែកឯតទគ្គកម្មពិភពលោក ដែលត្រូវបានរៀបចំដោយ BBC Media
Action។
ព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំឡើងក្នុង
គោលបំណងធ្វើឲ្យ ប្រទេសកម្ពុជាជាប់ក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក លើការរាំចង្វាក់ម៉ាឌីហ្សូនដែលមានមនុស្សចូលរួមច្រើនជាងគេបំផុត ផងដែរ ខណៈដែលកំណត់ត្រានេះកំពុងស្ថិតក្នុងដៃប្រទេសបារាំង ដែលប្រទេសនេះធ្លាប់បានរៀបចំព្រឹត្តិការណ៍ដូចគ្នាក្នុងឆ្នាំ ២០១១ ជាមួយនឹងវត្តមានអ្នកចូលរួមចំនួន៤៥៩នាក់។
មន្ត្រីសម្របសម្រួលប្រចាំអង្គការ អន្តរជាតិ BBC Media Action លោក ប៉ិច ពិសី ដែលកំពុងរៀបចំការជួបជុំនេះ បានឲ្យដឹងថា៖ «ប្រទេសកម្ពុជាត្រូវតែបង្ហាញពិភពលោកថាយើងក៏អាចបង្កើតនូវ ប្រវតិ្តសាស្ត្រជាធម្មតាមួយដែលយើងគ្រាន់តែជួបជុំរាំចង្វាក់ ម៉ាឌីហ្សូននេះ»។
លោកបានបន្តថា៖ «ការជួបជុំរាំម៉ាឌីហ្សូននេះ គឺដើម្បីជំរុញឲ្យយុវជនអាចចូលរួម ក្នុងព្រឹត្តការណ៍វប្បធម៌ក្នុងវិធីវិជ្ជមានមួយ។ ម្យ៉ាងទៀត យើងក៏ ចង់បង្កើតឯតទគ្គកម្មពិភពលោកសម្រាប់ប្រទេសយើងផងដែរ»។
ក្រុមយុវជនយ៉ាងហោចណាស់ប្រមាណជា១០០០នាក់ មកពីបណ្ដាខេត្តក្រុង ទូទាំងប្រទេស ត្រូវបានគេរំពឹងថា នឹងមកចូលរួមក្នុងការព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីរាំចង្វាក់ ម៉ាឌីហ្សូនរួមគ្នាជាលក្ខណៈទ្រង់ទ្រាយយក្ស។
លោក ពិសី បន្ថែមទៀតថា៖ «យើងក៏សូមអរគុណចំពោះអភិបាលក្រុងដែលបានផ្ដល់ជាទីកន្លែង និងតែងតែគ្រាំទ្រចំពោះការងារយើងជាយូរណាស់មកហើយ»។ លោកបានបន្តថា៖ «ជាការពិត ទីតាំងនេះ សាលាក្រុងភ្នំពេញកម្រ និងអនុញ្ញាតឲ្យមានការប្រមូលផ្ដុំជាលក្ខណៈធំដុំដូចយើងណាស់»។
ឡូយ៩ Big Challenge ត្រូវបានរៀបចំដើម្បីអបអរការបញ្ចប់នៃកម្មវិធីទូរទស្សន៍ឡូយ៩ក្នុង ស៊េរីទី១ ដែលបានកំពុងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៨ ដល់ ៨:៥៥យប់។
ដើម្បីចូលរួមរាំឲ្យប្រទេសកម្ពុជាទទួលបានឯតទគ្គកម្មមានមនុស្ស ច្រើនបំផុតរាំចង្វាក់ម៉ាឌីហ្សូន យុវជនអាចចុះឈ្មោះតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ឬក៏មកចុះឈ្មោះផ្ទាល់នៅថ្ងៃរៀបចំ ព្រឹត្តិការណ៍តែម្ដង។ ឡូយ៩ Big Challenge នឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែមេសា នៅទីធ្លាសួនច្បារមុខវត្តបទុមវត្តី វេលាម៉ោង២:៣០រសៀល ដល់ម៉ោង៦ល្ងាច៕