Monday, April 16, 2012

ការ​បង្ហាញ​​​ម៉ូដ​​​ឈុត​​ក្នុង​​​​រ​បស់​​និស្សិត​​​ចិន​​​​កំពុង​​​រង​​ការ​​​​រិះ​គន់​​

យោង​​ទៅតាម​​ប្រភព​​ព័ត៌មាន​​ដេលីឈីលី​​​ចេញ​​ផ្សាយ​​  កាល​ពី​ថ្ងៃ​​​ច័ន្ទ​ ទី​​៩ ​មេសា​ ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​​​ថា  ការបង្ហាញ​ម៉ូដ​​​ឈុ​ត​ក្នុង​​​របស់​​ក្រុម​ហ៊ុន​​ Victoria Secret ​​​​​​ ដែល​ជា​​ក្រុម​​ហ៊ុន​​ល្បី​របស់​​អាមេរិក​​ របស់​​ក្រុម​និស្សិត​​​ចិន​​មក​ ពី​សាកល​​វិទ្យាល័យ​​​Chengdu កំពុង​​រង​ការ​រិះ​គន់​​​យ៉ាង​​ខ្លាំង​​ពី​​ សំណាក់​​ប្រជា​ពលរដ្ឋ​ចិន​​ ។​​
កញ្ញា​​Feng Zhen និស្សិតមក​ពី​​​សាកល​​វិទ្យា​​ល័យ​​ ​សុខា​​ភិបាល​​​​​ខេត្ត​​​សាន​ដុង​ បាន​​និយាយ​​រិះ​គន់​​​ថា ការ​បង្ហាញ​ ម៉ូដ​​​​ឈុត​ក្នុង​​​ដែល​​រចនា​ម៉ូដ​​​ឡើង​​ដោយ​​​​កំណាត់​​​​​​ត្រឹម​​​តែ​ ​​​២បន្ទះ​​តូច​​​បែប​​នេះ​​ គឺ​គួរ​​​ឱ្យ​​ខ្មាស់​អៀន​​​យ៉ាង​ខ្លាំងណាស់​​  ។​​ នាង​បាន​បន្ត​​​ទៀត​ថា មាន​សម្លៀក​បំពាក់​​ជាច្រើន​​ប្រភេទ​​​​​ដែល
​ ល្អជាង​​នេះ​ សម្រាប់​និស្សិត​​​ស្លៀក​​បង្ហាញ​ម៉ូដ ចុះ​ហេតុ​​​​​​អ្វី​​ បាន​ជាគេ​​ជ្រើ​ស​រើស​​យក​ម៉ូដ​​ដ៏​​អា​ក្រក់​​បែប​នេះ ។
ទោះ​បី​ជា​​មែន​ការ​រិះ​គន់​​បែប​នេះក្តី​​​​ កញ្ញា​​ ទីណា វ៉ាង ជានិស្សិត​​សាកល​​វិទ្យ​ាល័យ​​​​ផ្នែក​ទំនាក់​ទំនង​​បាន​ផ្តល់​​ បទ​សម្ភាសន៍​​​​ជាមួួ​យ​​​Global Times ដោយ​​មាន​​ការ​គាំ​ទ្រ​​ថា វាគឺ​​ជា ​មោទន​ភាព​​មួយ​​​ដែល​និស្សិត​​ចិន​ត្រូវ​​បាន​ក្រុម​​​ហ៊៊ុន​​ផលិត​សម្លៀក​ បំពាក់​​​ឈុត​ក្នុងVictoria Secret​​​​ របស់​​ក្រុម​ហ៊ុន​​អា​​មេ​រិក​​ដ៏​ ល្បី​​មួយ​​នេះ​​ផ្តល់​​ឱកាស​​​​​ឱ្យ​​​​ឡើងលើ​​វេទិកា​​ ។ ហើយ​​នេះ​​វា​​​ គឺ​​​​​ជា​​ឱកាស​​​មួយដ៏​ល្អ​​​សម្រាប់​​និស្សិត​​​​ចិន​​ដើម្បី​​សម្តែង​​ នូវ​​ទេពកោ​សល្យ​​ និង​​របក​គំ​ហើញ​​​ថ្មី​​របស់​ពួក​​គេ​​ផង​ដែរ​​ ៕​​​​​​

Comments system

Disqus Shortname