សពលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ដែលក្រុមគ្រួសារដឹកចេញពីខេត្តកោះកុង នៅវេលាម៉ោង ៤ រសៀល
គេរំពឹងថា នឹងមកដល់ស្រុកកំណើតក្នុងរយៈពេល ៣ ម៉ោងទៀត គឺនៅម៉ោង ៩
យប់។
សាចញាតិសពបានឱ្យដឹងនៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី ២៧ ខែមេសានេះថា រថយន្តដឹកសពកំពុងធ្វើដំណើរបានពាក់កណ្ដាលផ្លូវហើយ។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលយាមល្បាតទីតាំងកាប់ឈើ មួយ ក្នុងខេត្តកោះកុង បាញ់សម្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២។
ការបាញ់ប្រហារនេះ ខណៈដែលលោក និងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចូលទៅកាន់ទីតាំងកាប់ឈើមួយ ក្នុងចំណុចវាល៣ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សពលោក ឈុត វុទ្ធី នឹងយកត្រូវគ្រួសារយកធ្វើបុណ្យ តាមប្រពៃណីសាសនា នៅស្រុកកំណើត គឺនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕