Saturday, April 14, 2012

ទាហាន ជើងទឹកកម្ពុជា រៀបចំពិធីជប់លៀង អបអរសារទ បុណ្យចូលឆ្នាំថ្មី


Photo by DAP-NEWSភ្នំពេញៈ ទីបញ្ជាការដ្ឋានកង ទព័រជើងទឹកជ្រោយចង្វា រាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមនាវីឯក ទៀ វិញ និងភរិយា កាន់ ចន្ទ្រា ទៀ វិញ ព្រមទាំង នាយទាហានពលទាហាន ប្រារព្ឋពិធីជប់លៀង អបអរសាទ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ដែលត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ នៃគ.ស នារាត្រី ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ។

កងទ័ពជើងទឹកកម្ពុជានាពេលបច្ចុប្បន្ន កំពុងរីកចំរើនបោះជំនាន់ទៅមុន ទាំងក្នុងវិស័យការពារ
ដែនសមុទ្រ៤៤០ គីឡូម៉ែត្រ នៃប្រទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងនៅក្នុងស្រុក និងការបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ។ បច្ចុប្បន្ន កងនាវីជើងទឹកកម្ពុជាបានពង្រាយ គ្រប់បណ្តាកោះរបស់ កម្ពុជា ដែលកន្លងមក ដែនសមុទ្រ កម្ពុជា ស្ថិតនៅក្នុងសុខសន្តិភាព។
ក្រៅពីនេះ គ្រប់បណ្តាកោះដែលកងទាហានជើងទឹក បានបោះទីតាំងឈរជើង សុទ្ទតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី មេបញ្ជាការ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ព្រមទាំងប្រជាជនកម្ពុជាទាំងមូល។
ប្រទេសកម្ពុជាគ្រោងនឹងចាប់ផ្តើមបូមប្រេង ពីបណ្តាប្លុកដែលមានប្រេង ហើយកងទ័ពជើងទឹកនឹងដើរតួនាទីសំខាន់ខ្ពស់ថែមទៀត សម្រាប់ ការពារសន្តិសុខ នៅតំបន់ទាំងនោះ។
ដោយឡែកនាពេលបច្ចុប្បន្ន ទាំងកងទ័ពនិងគ្រួសារកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តាកោះ បាននឹងកំពុងបង្ករបង្កើនផលដាំដំណាំផ្សេងៗ ផ្គត់ផ្គង់ អង្គភាព ដោយមិនមានការខ្វក់ខាត់ទៀតទេ។(dapnews)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname