យោងតាមសេចក្តីរាយការណ៍ ពីស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសាថា ទាហានឈុតខ្មៅថៃ
ដែលឈរជើងទល់មុខ ព្រំប្រទល់អានសេះ នៃទឹកដីខ្មែរ
បានបាញ់ប្រជាពលរដ្ឋខ្មែរស្លាប់ ២នាក់ នៅចម្ងាយ៣គីឡូម៉ែត្រ
ពីព្រំដែនក្នុងទឹកដីថៃ ចាប់ពលរដ្ឋខ្មែរ ៤នាក់ ព្រមទាំងបាញ់ឲ្យរបួស២នាក់
ប៉ុន្តែអ្នករងរបួស
បានរត់ចូលមកក្នុងទឹកដីខ្មែរវិញ ហើយបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប ខណៈពួកគេបាន ព្យាយាមឆ្លងដែនចូលដីថៃ ដោយខុសច្បាប់ ដែលសេចក្តីរាយការណ៍ មិនផ្លូវការថា ចូលកាប់ឈើគ្រញូងខុសច្បាប់ រីឯសេចក្តីរាយការណ៍ខ្លះថា ដើររកវល្លិ៍តាមព្រំដែន ។
ជាមួយគ្នានោះផងដែរ សេចក្តីរាយការណ៍ ក៏បានបន្តឲ្យដឹងទៀតថា អាជ្ញាធរស្រុកជាំក្សាន្ត បានឃាត់ពលរដ្ឋខ្មែរ ៧៤នាក់ កាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែមេសា នៅច្រកអានសេះ ខណៈដែលពួកគេព្យាយាមឆ្លងដែនខុសច្បាប់ចូលដីថៃ ។ រីឯពលរដ្ឋខ្មែរ ៥៨នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ដោយកម្លាំងយោធា វរ៤០៥ នៅស្រុកជាំក្សាន្ត ខណៈដែលពួកគេព្យាយាមឆ្លងដែនចូលដីថៃទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសា នេះ ។
សេចក្តីរាយការណ៍ពី ស្រុកជាំក្សាន្តបានឲ្យដឹងថា ពលរដ្ឋ ៧៤នាក់ បានអប់រំ ហើយឲ្យត្រឡប់ទៅផ្ទះវិញដែរ កាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែមេសា រីឯពលរដ្ឋ ៥៨នាក់ ដែលទើបនឹងឃាត់ខ្លួនកំពុងអប់រំ និងរៀបចំឲ្យវិលត្រឡប់ទៅផ្ទះវិញ ។
នៅព្រឹកថ្ងៃអាទិត្យនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំអត្ថាធិប្បាយពីលោក ស ថារី អភិបាលរងខេត្តព្រះវិហារ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។
យោងតាមសេចក្តីរាយការណ៍ ដែលមិនអាចជាផ្លូវការពីច្រកអានសេះ ស្រុកជាំក្សាន្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ឥឡូវនេះក្រុមគ្រួសារជនរងគ្រោះ មានបំណងចូលទៅទឹកដីថៃ ដើម្បីសុំយកសាកសពមកធ្វើបុណ្យ ប៉ុន្តែអាជ្ញាធរព្រំដែនខ្មែរ មិនទាន់អនុញ្ញាតឲ្យចូល ដោយខ្លាចទាហានឈុតខ្មៅថៃបាញ់ទៀត ហើយទុកឲ្យអាជ្ញាធរខ្មែរ ទាក់ទងជាមួយអាជ្ញាធរថៃជាផ្លូវការវិញ ។ រីឯពលរដ្ឋខ្មែរ ៤នាក់ទៀត ដែលត្រូវបានចាប់ដែរនោះ មិនទាន់ទទួលព័ត៌មានផ្លូវការ ថាបញ្ជូនទៅណាទេ ។ ដោយឡែកពលរដ្ឋខ្មែរ២នាក់រងរបួសនោះ ត្រូវបានគេរាយការណ៍ថា ម្នាក់របួសចំដៃស្តាំ ហើយបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ រីឯអ្នករងរបួសម្នាក់ទៀត ត្រូវទាហានថៃ បាញ់ចំកំប៉េះគូទ ដោយបៀមគ្រាប់ រួចហើយត្រូវក្រុមគ្រួសារ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ នាទីក្រុងភ្នំពេញ ។
សេចក្តីរាយការណ៍ពីច្រកអានសេះ ស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅមានពលរដ្ឋខ្មែរជាច្រើនទៀត កំពុងរត់គេចខ្លួននៅក្នុងទឹកដីថៃ បន្ទាប់ពីមានឮសូរគ្រាប់កាំភ្លើង បាញ់ដោយទាហានឈុតខ្មៅថៃ ។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាល ខេត្តព្រះវិហារ បានឆ្លើយប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១២ តាមទូរស័ព្ទថា លោកពុំទាន់ទទួលបានព័ត៌មាន ស្តីពីទាហានឈុតខ្មៅថៃ បាញ់ពលរដ្ឋខ្មែរនៅក្នុងទឹកដីថៃ ទល់មុខច្រកអានសេះ រវាងព្រំប្រទល់ទាំងពីរនៅឡើយទេ៕