Tuesday, April 17, 2012

ថាក់​ស៊ីន គ្រោងត្រឡប់​មក​ស្រុក​វិញ​មុន​កំណត់​

ក្រុង​បាង​កកៈ អតីត​នាយក​រដ្ឋ​មន្រ្តី​ ថៃនិរទេស លោក ថាក់​ស៊ីន ​ស៊ី​ណា​វ៉ា​ត្រា បាន​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​សំខាន់​បំផុត​​របស់​ថៃ​នៅ​ក្នុង​​ប្រទេស​ជិត​ ខាង​កម្ពុជា​កាលពី​​ចុង​សប្តាហ៍​នេះ​ ដោយ​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ក្លៀវ​ក្លា​រាប់​ពាន់​នាក់​​ដែល​ បាន​ធ្វើ​ដំណើរ​ឆ្លង​​ព្រំដែន​មក​ជួប​លោក​​ដែល​មាន​បំណង​វិល​ត្រឡប់​មក​ ស្រុក​វិញ​​​ឆាប់​​​ៗ តាមតាម​វិ​ធី​របស់​លោក​។

លោក ថាក់ស៊ីន ដែល​ត្រូវ​បាន​ទម្លាក់​ក្នុង​រដ្ឋ​ប្រហារ​​​យោធា​មួយ​កាលពី​ឆ្នាំ​២០០៦ ​បន្ទាប់​ពី​ត្រូវ​​គេ​ចោទ​ប្រកាន់​​ពី​បទ​រំ លោភ​អំណាច​ និង​មិន​គោរព​របប​រាជានិយម​​ បាន​ ដឹក​នាំ​ការ​ជួប​ជុំ​ប្រកប​ដោយ​ការ​រាំ​​ច្រៀងដើម្បី​អប​អរ្ធ​ពិធី​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​។ នៅ​ពេល​បង្ហាញ​មុខ​នៅ​លើ​ឆាក លោក ធ្វើ​ឲ្យ​ហ្វូង​មនុស្ស​នឹក​ឃើញ​ដល់​​យុទ្ធ​នាការ​នយោ​បាយ​របស់​​​​លោក​ពី​ អតីត​កាល​​។
លោកថាក់​ស៊ីន វ័យ​៦២​ឆ្នាំ​ បាន​និង​កំពុង​រស់​នៅ​បរទេស​​ចាប់​តំាង​ពី​​មិន​បាន​បង់​ប្រាក់​ធានា​ឲ្យ​នៅ ​ក្រៅ​ឃុំ​​​ឆ្នាំ​២០០៨ ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធ​នាគារ​ពីរ​ឆ្នាំ​ ពី​បទ​ពុក​រលួយ ដែល​លោក​និយាយ​ថា ជា​​ហេតុ​ផល​នយោបាយ​។ ព្រឹត្តិ ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​គេ​ជិះរថយន្ត​ត្រឹម​តែ​ពីរ​​-​បី​ម៉ោង​ពី​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ បាន​លើក​ជា​សំណួរ​ថាៈ តើ​លោក នឹង​​ប្រារព្ធ​ពិធីចូល​ឆ្នាំឆ្នាំ​ក្រោយ​នៅ​​​ក្នុង​ស្រុក​​ឬ​យ៉ាង​ណា​?
លោកថាក់​ស៊ីន ដែល​ជា​អ្នក​នយោបាយ​ម៉ឺង​ម៉ាត់​​បំផុតនៅ​​ថៃ បាន​និយាយ​ក្នុង​ពេល​​ពីរ​-​បី​ថ្ងៃ​​ចុង​ក្រោយ​នេះថា ការ​វិល​ត្រឡប់​របស់​លោក នឹងត្រូវ​ធ្វើ​ឡើង​«​​ពី​៣​​ទៅ​៤​ខែ​ខាង​មុខ​» «​មិន​យូរ​ណាស់​ណា​ទេ​»​ និង​​នៅ​ពេល​​​​​ដែល​​«​​​អ្វី​ៗ​គ្រប់​យ៉ាង​​មាន​ស្ថិរ​ភាព​»​។(postkhmer)

Comments system

Disqus Shortname