ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ជាង១០ខ្នង ស្ថិតនៅក្នុង
សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៖៣០នាទី
រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ នេះ ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹង
មូលហេតុច្បាស់លាស់ ប៉ុន្តែប្រភពព័ត៌មាន ខ្លះសង្ស័យ អាចមកពីទុស្សេខ្សែភ្លើង។
យោងតាម សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿង របស់ស្នងការនគរ បាលរាជធានីភ្នំពេញ ត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍។ អគ្គិភ័យខាងលើនេះ គឺជាការ ស្វាគមន៍ ថ្ងៃទី២នៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា
អគ្គិភ័យនេះ បានចាប់ផ្តើមពីផ្ទះអ៊ុតសក់ ហើយទំនងបណ្តាលមកពីទុស្សខ្សែភ្លើង។
ក្រោយកើតហេតុ គេសង្កេតឃើញថា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន អធិការនគរបាលខណ្ឌមានជ័យ លោក ហ៊ី ណារិន មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងមន្រ្តី និងសមត្ថកិច្ចជាច្រើននាក់ផ្សេងទៀត។ មន្រ្តីជួយពន្លត់អគ្គិភ័យបាន ឲ្យដឹងថា រហូតមកដល់ម៉ោង ២៖១៥ នាទីរសៀលថ្ងៃដដែល អគ្គិភ័យ បានរលត់ប្រហែល៩០ភាគរយហើយ។
មន្រ្តីខាងលើបានបន្តថា ផ្ទះដែលទទួលរងការឆាបឆេះនេះ គឺភាគច្រើនជាប្រភេទផ្ទះធ្វើអំពីឈើ។ យោងតាមសេចក្តីរាយការណ៍បានបន្តថា ម្ចាស់ផ្ទះដែលឆាបឆេះ នោះមិននៅផ្ទះទេ៕