សៀមរាបៈ រយៈពេល៤ម៉ោងមកហើយ ដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន មានវត្តមានក្នុង ខេត្តសៀមរាប ទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា ជាមួយក្រុមអាវក្រហមដែលគាំទ្ររូប លោកប្រមាណជាង ៥ម៉ឺននាក់។
លោកថាក់ ស៊ីន បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែល ផ្តល់នូវទីតាំងយ៉ាងល្អដល់ខ្លួន បានប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មី ជាមួយអ្នកគាំទ្ររបស់ខ្លួន។
លោកឧត្តមសេនីយ៌ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន និងជាអគ្គមេបញ្ជាការរង នៃកងយោធខេមរភូមិន្ទ បានប្រាប់ដើមអម្ពិលថា ក្រោមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន អគ្គមេបញ្ជាការ កងយោធខេមភូមិន្ទ និងអភិបាលខេត្តសៀមរាប យើងបានការពារ និងរក្សាសន្តិសុខ បានយ៉ាងល្អ ដល់កម្មវិធីជួបជុំគ្នានេះ ។
សូមជំរាបថា យ៉ាងណាក៏ដោយ
យើងមិនទាន់ដឹងថា កម្មវិធីអ្វីខ្លះទៀតដែលលោក ថាក់ ស៊ីន និងក្រុមគាំទ្រ ដែលនឹងត្រូវធ្វើនោះទេ តែរហូតមកដល់យប់ម៉ោង ៩ជាងថ្ងៃទី១៤ នេះ លោកថាក់ ស៊ីន និងក្រុម អាវក្រមហប្រមាណជាង ៥ម៉ឺនាក់កំពុងជួបជុំ គ្នា និង រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។
គួរបញ្ជាក់ថា លោកថាក់ ស៊ីន គ្រោងនឹងស្នាក់នៃប្រទេសកម្ពុជាចំនួន ២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០១២ នេះ ដើម្បីប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីនៅលើទឹកដីខេត្តសៀមរាប ដោយរូបលោកមិនអាចចូលប្រទេសរបស់ខ្លួនប្រារព្វពិធីនេះបាន។