នាយរងប៉ុស្តិ៍នគរបាល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទទួលផែនព្រហ្មទណ្ឌ
កាលពីវេលាម៉ោង ៨និង៥០នាទី យប់ថ្ងៃទី២១ ខែមេសា បន្ទាប់ពីចេញពីស៊ីការ
នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ បានបើករថយន្តបុករបាំងចែកទ្រូងផ្លូវ បាក់អស់
២-៣កំណាត់ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក
។
សេចក្តីរាយការណ៍បានឲ្យដឹងថា នាយរងប៉ុស្តិ៍រូបនេះ ក្រោយពីចេញពីស៊ីការកូន
របស់នាយប៉ុស្តិ៍នគរបាល សង្កាត់ភ្នំពេញថ្មី បានបើករថយន្តដឹកប្រពន្ធ និងមន្ត្រីនគរបាលម្នាក់ទៀត ពីត្បូងទៅជើងតាមបណ្តោយផ្លូវម៉ៅសេទុង រួចក៏ជ្រុលចង្កូតបុករបាំងចែកទ្រូង បាក់អស់ ២-៣កំណាត់ ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយកើតហេតុ គេសង្កេតឃើញកម្លាំងនគរបាលជាច្រើននាក់ ប្រុងស្ទួចរថយន្តចេញពីកន្លែងកើតហេតុ ប៉ុន្តែសមត្ថកិច្ចជំនាញ បានរារាំងមិនឲ្យស្ទួច ដោយយករថយន្តនេះ ទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីផាកពិន័យតាមផ្លូវច្បាប់ ។
បើយោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ អាចបណ្តាលមកពីភាពស្រវឹង របស់នាយរងប៉ុស្តិ៍នគរបាល ។ រថយន្តរបស់ នាយរងប៉ុស្តិ៍រូបនេះ ពាក់ស្លាកលេខ រដ្ឋ ២៥.២-០២៧៤ ។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ៕