ខេត្តសៀមរាប:
អ្នកកាសែតពីររូប
ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួន
យកទៅកាន់អធិការប៉ូលិស
តាមបញ្ជាតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ហើយសំរេចឃុំខ្លួន
ដោយចោទពីបទកំហែងទារប្រាក់ បន្ទាប់ពីអ្នកកាសែតទាំងពីររូបនោះ
បានឃាត់ឡានដឹកឈើរបស់ប្រពន្ធមេប៉ុស្តិ៍ប៉ូលិសឃុំ
និងជាប្អូនថ្លៃលោកអធិការស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប។
ក្រោយឃាត់ខ្លួនអ្នកកាសែតទាំងពីររូបហើយ ម្ចាស់ឡានដឹកឈើ បានក្លាយទៅជាម្ចាស់ដើមបណ្តឹង ប្តឹងអ្នកកាសែត ពីបទគម្រាមទារប្រាក់។
ហេតុការណ៍ឃាត់ខ្លួនអ្នកកាសែត នោះ បានធ្វើឡើង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅចំណុចខាងលិចផ្សារស្វាយធំ ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អ្នកកាសែត ដែលប៉ូលិសឃាត់ខ្លួន ឈ្មោះ ឡេង និងឈ្មោះ ស៊ាន បម្រើការនៅអង្គភាព កាសែត ការពិត ប្រចាំនៅខេត្តសៀមរាប។
ចំណែកម្ចាស់ឡានដឹកឈើ ដែលពេលនេះ បានក្លាយ ជាម្ចាស់ដើមបណ្តឹង មានឈ្មោះ ផាត់ តាណា ភេទស្រី អាយុប្រហែលជាង ៣០ឆ្នាំ ជាប្រពន្ធលោកមេប៉ុស្តិ៍តាសៀម ក្នុងស្រុកស្វាយលើ និងជាប្អូនថ្លៃលោកអធិការស្រុកប្រាសាទបាគង។
នៅ កន្លែងកើតហេតុ ស្ត្រីឈ្មោះ ផាត់តាណា ជាម្ចាស់ឡានដឹកឈើ បានប្រាប់ថា រូបគាត់ធ្លាប់ដឹកឈើពីស្រុកជីក្រែងយូរឆ្នាំមកហើយ ដោយពេលដឹកចេញម្តងៗ គាត់បានទូរស័ព្ទប្រាប់ទៅឈ្មោះ ឡេង ឲ្យដឹងដោយបង់ប្រាក់ឲ្យក្នុងមួយជើង ១០.០០០ ទៅ ១៥.០០០ រៀល។
ស្ត្រីនោះបន្តថា នៅថ្ងៃកើតហេតុគាត់ បានប្រាប់ដូចធម្មតា តែឈ្មោះ ឡេង ស្រាប់តែមកឃាត់ឡានរបស់គាត់ ពេលឃាត់ឡានរបស់គាត់ហើយ នៅប៉ុន្មានម៉ោងក្រោយមក ក៏ឃើញប៉ូលិសមកនាំខ្លួនអ្នកកាសែតទាំងពីរនោះទៅ។
ស្ត្រីដដែលបញ្ជាក់ថា ពេលអ្នកកាសែតទាំងពីរនាក់ ឃាត់ឡានគាត់ហើយ មិនបានទាមទារប្រាក់ពីរូបគាត់ទេ ហើយការដែលប៉ូលិសនាំខ្លួនអ្នកទាំងពីរទៅ ក៏គាត់មិនដឹងថា មានរឿងអ្វីដែរ។
លោក ឡេង អ្នកកាសែត ការពិត ដែលប៉ូលិសឃាត់ខ្លួន បានប្រាប់តាមទូរស័ព្ទថា រូបគាត់ ពិតជាបានឃាត់ឡានដឹកឈើខាងលើមែន តែមិនបានទារប្រាក់អ្វីទេ ក្រោយពេលឃាត់ហើយ លោកបានទូរស័ព្ទ ហៅ លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង ឲ្យមកពិនិត្យមើលឈើនៅក្នុងឡាន តែលោក យឹម ស៊ីវន មិនបានលើកទូរស័ព្ទទេ។
បន្ទាប់មកក៏ស្រាប់តែខាងប៉ូលិសមកនាំខ្លួនលោក និងម្នាក់ទៀតឈ្មោះ ស៊ាន យកទៅអធិការប៉ូលិសស្រុកប្រាសាទបាគងតែម្តង។
លោក ហេង ផេង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប ដែលចុះទៅកន្លែងកើតហេតុ បានប្រាប់តាមទូស័ព្ទថា ករណីនេះ លោកបានឲ្យខាងប៉ូលិសចាត់ចែងហើយ ព្រោះលោកជាប់រវល់។
ចំណែកលោក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង (ត្រូវជាបងថ្លៃម្ចាស់ឈើ) បានប្រាប់តាមទូរស័ព្ទថា អ្នកកាសែតទាំងពីរនាក់នេះ ត្រូវឃុំខ្លួន ដោយចោទពីបទ កំហែងទារប្រាក់។
លោកបន្តថា ករណីនេះ លោកធ្វើតាមបញ្ជាតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប។
ចំណែកលោក ឡេង អ្នកកាសែត ការពិត នៅល្ងាចថ្ងៃនេះ បានប្រាប់ថា រូបលោក និងឈ្មោះ ស៊ាន ម្នាក់ទៀត ត្រូវប៉ូលិសប្រាប់ថា នឹងឃុំខ្លួន។ ចំណែកសម្ភារៈ និងរថយន្ត ទាំងពីរគ្រឿងរបស់ពួកខ្លួន ក៏ត្រូវគេដកហូតដែរ។ លោកបន្តថា ពេលនេះរូបលោក កំពុងស្វែងរកអ្នកជូយអន្តរាគមន៍៕