ម៉ូស្គូៈ យោងតាមទី ភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ”
ចុះផ្សាយនៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ថា រុស្ស៊ី បានបាញ់ បង្ហោះផ្កាយរណប
ទូរគមនាគមន៍ ទៅកាន់ដង តារាវិថីប្រកប ដោយជោគជ័យ ។
ទីភ្នាក់ងារអវកាស រ៉ូកូស្មូស បានឱ្យដឹងថា គ្រាប់រ៉ុក្កែតប្រភេទ
“Proton-M” បានរុញច្រាន ផ្កាយរណបដែលផលិត
ឡើងដោយក្រុមហ៊ុន អារ៉ាប់ “Yahsat
1B” ទៅកាន់ដងតារាវិថី នៅវេលា ម៉ោង២និង១៨នាទី ម៉ោងនៅក្រុងម៉ូស្គូ
ប្រទេសរុស្សី ។ផ្កាយរណប “Yahsat 1B” ជាផ្កាយរណប សម្រាប់បម្រើវិស័យ ទូរគមនាគមន៍ និងផ្នែកយោធា ដែលផ្ដើមបាញ់ បង្ហោះឡើងនៅ មជ្ឈមណ្ឌល បៃគូនៀ នៅកាហ្សាស្ដង់ ប្រទេសរុស្ស៊ី ។
គេបានដឹងថា ផ្កាយរណបនេះមានទម្ងន់៦តោន និងស្ថាបនាឡើង ដោយក្រុមហ៊ុនសហភាព អារ៉ាប់ ដោយវាមាន អាយុនៅទីលំហ ប្រមាណ១៥ឆ្នាំ ៕