Monday, April 16, 2012

សមាជិកសភាចិន សួរសុខទុក្ខ និងថ្វាយព្រះពរ​ សម្តេចតា សម្តេចយាយ ក្នុងឱកាសឆ្នាំថ្មី នៅទីក្រុងប៉េកាំង

www.dap-news.comប៉េកាំង៖ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងអបអរពិធិបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សមាជិកសភានៃសាធារណរដ្ឋប្រជាមានិតចិនលោក ដៃ បិញង៉ូ Dai Bingguo តំណាងឲ្យប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវបានចូលបង្គំគាល់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងព្រះមាតា នរោត្តម មុនីនាថ សីហនុ ដែលគង់ប្រថាប់នៅ
ទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃច័ន្ទទី១៦មេសានេះ ។
សារព័ត៌មានស៊ីនហ៊ួរបានរាយការណ៍ឲ្យដឹងនៅថ្ងៃទី១៦មេសានេះថា លោក ដៃ បិញង៉ូ បានពាំនាំនូវការសួរសុខទុក្ខ របស់ប្រធានាធិបតីចិនលោក ហ៊ូ ជិនតាវ និងភរិយាដែលតែងតែមានទំនាក់ទំនងយ៉ាងស្អិតរមួតរវាងប្រទេសចិននិងកម្ពុជាក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោកបានមានប្រសាសន៍នៅក្នុងឱកាសចូលបង្គំគាល់ថា លោក ហ៊ូបានចុះទស្សនកិច្ចជាផ្លូវរដ្ឋកាលពីថ្ងៃទី៣០មិនាដល់ថ្ងៃទី០២មេសា បានចូលគាល់យ៉ាងកក់ក្តៅពី រាជវង្សក្សត្រខ្មែរ ប្រមុខរាជរដ្ឋភិបាលកម្ពុជា និងប្រជាជនខ្មែរដែលផ្តល់នូវស្នាមញញឹម រួសរាយរាក់ទាក់បង្ហាញពីទំនាក់ទំនងល្អរវាងគ្នានិងគ្នា។
លោកបន្តថា ចិនរីករាយនូវពេលឃើញនូវ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយថាប្រទេសចិននៅតែបន្តការងារ ជាមួយកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងបន្តទៀតដល់ក្មេងជំនាន់ក្រោយ។
នៅក្នុងឱកាសនោះដែរ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានមានព្រះរាជហឬទ័យ រីករាយ ក្រៃលែងចំពោះដំណើរទស្សនៈកិច្ចរបស់ប្រធាធិបតីចិនហ៊ូ មកកាន់ប្រទេសកម្ពុជាហើយប្រជាជនកម្ពុជាទាំងមូល នៅតែរាប់អានប្រជាជនចិន ដូចគ្នាផងដែរ។
សម្តេចតាក៏បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានគាំទ្រនិងផ្តល់ជំនួយដល់កម្ពុជានិងបន្ត
រក្សាទំនាក់ទំនងមួយនេះពីជំនាន់មួយទៅជំនាន់មួយក្នុងការរក្សាទំនាក់ទំនងឲ្យគង់វង្ស។
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname