ក្រុងភ្នំពេញៈ តម្លៃសាច់ជ្រូកនៅលើទីផ្សារ
បានហក់ឡើងខ្ពស់ជិតពីរដងនៅតាមទីផ្សារក្នុងឱកាសចូលឆ្នាំថ្មី
ប្រពៃណីខ្មែរ ដែលទើបនឹងបានបញ្ចប់កាលទីថ្ងៃទី ១៥ ខែមេសានេះ
ដែលការឡើងថ្លៃនេះ បណ្តាលមកពីការផ្គត់ផ្គង់មិនគ្រប់ចំនួន។
នេះបើតាមការឲ្យដឹងពីសមាគមន៍ផ្គត់ផ្គង់ជ្រូករស់។
លោក ប៉ាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូករស់នៅទីក្រុងភ្នំពេញ បានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញថា តម្លៃសាច់ជ្រូកប្រភេទសាច់សុទ្ធ បានហក់ឡើងពីប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាមនៅថ្ងែធម្មតាមុនចូលឆ្នាំខ្មែរ មកដល់ប្រមាណ ៣ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាមក្នុងឱកាសចូលឆ្នាំខ្មែរ និងបន្តយ៉ាងហោចពីរថ្ងៃទៀត។
លោក បានមានប្រសាស៍ថា តម្លៃនេះនឹងធ្លាក់ទៅរកតម្លៃធម្មតាវិញក្នុងរយៈពេលពីរ ឬបីថ្ងៃខាងមុខទៀត ព្រោះកំឡុងពេលនេះទំាងកម្មករ ត្រូវឈប់សម្រាក ហើយទីសត្វឃាតត្រូវបិទទ្វារផងដែរ។