កោះកុង:
មន្រី្តប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិស្រាល
ខេត្តកោះកុង បានប្រាប់ឲ្យដឹងនៅវេលាម៉ោង ៥ល្ងាច ថៃ្ងទី២៧ មេសា
ឆ្នាំ២០១២ ថា សំណុំរឿងបាញ់សម្លាប់លោក ឈុត វុទី្ធ
និងមន្រី្តប៉េអឹមខេត្តកោះកុង ឈ្មោះ អ៊ិន រតនា ពេលនេះ
ត្រូវបានមន្រី្តមកពីនាយកដ្ឋានកណ្តាលយុតិ្តធម៌
នៃក្រសួងមហាផៃ្ទ កំពុងធើ្វការសាកសួរបនែ្ថម ចង់ដឹងថា តើសំណុំរឿងនោះ
ធើ្វបានត្រឹមត្រូវ តាមលក្ខណៈបចេ្ចកទេសដែរឬអត់?
លោក ឡាយ ម៉េងឡាំង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានប៉ូលិសខេត្តកោះកុង បានបន្តថា ក្រុមការងារក្រសួង ដែលចុះមកនោះ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មួង ឃីម អនុប្រធាននាយកដ្ឋានកណ្តាលយុតិ្តធម៌ នៃក្រសួងមហាផៃ្ទ ព្រមទាំងមន្រី្តនៃការិយាល័យបចេ្ចកទេសជាច្រើនរូបទៀតផងដែរ។
លោក ម៉េង ឡាំង បានឲ្យដឹងបនែ្ថមថា ពេលនេះ លោកឧត្តមសេនីយ៍ទោ មួង ឃីម កំពុងជួបធើ្វការជាមួយមន្រី្តសំខាន់ៗ ដែលពាក់ព័ន្ធ និងសំណុំរឿងខាងលើ ដូចជាលោក គង់ យ៉ាន អនុប្រធានផែនកណ្តាលយុតិ្តធម៌ លោកថុង ណារ៉ុង មេបញ្ជាការប៉េអឹមខេត្ត ហើយលោកក៏នឹងជួបជាមួយនឹងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកោះកុង ផងដែរនៅថៃ្ងសែ្អក។
នៅក្នុងព្រឹតិ្តការណ៍មួយទៀត ពាក់ព័ន្ធនឹងរឿងនេះដែរ កាលពីព្រឹកមិញ ក៏មានមន្រី្តសិទិ្ធមនុស្សមួយក្រុមធំ មកពីភ្នំពេញ និងខេត្តកោះកុង ចុះទៅសាកសួរព័ត៌មានបនែ្ថមដល់កនែ្លងកើតហេតុដែរ។ ពោលគឺរឿងនេះ ពុំទាន់ត្រូវបានបញ្ចប់នៅឡើយ។
ចំណែកសាកសពលោក ឈុត វុទី្ធ ប្រធានអង្គការការពារធនធានធម្មជាតិ ដែលយកមកតំកល់ទុក នៅមនី្ទរពេទ្យបងែ្អកខេត្តកោះកុង ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធើ្វបុណ្យនៅឯស្រុកកំណើតហើយ
កាលពីវេលាម៉ោង ៤ រសៀល ថៃ្ងទី២៧ មេសា ឆ្នាំ២០១២។
លោក ឈុត វុទ្ធី អាយុ ៤៥ ឆ្នាំ ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានគេបាញ់សម្លាប់ រួមជាមួយនឹងប៉េអ៊ឹមម្នាក់ គឺឈ្មោះ អ៊ិន រតនា អាយុ ៣២ ឆ្នាំ កាលពីម៉ោង ១២ និង ៣០ នាទី រសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២ នៅចំណុចវាលបី ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
សាកសព របស់លោក ឈុត វុទី្ធ និងលោក អ៊ិន រតនា ប៉េអឹមខេត្តកោះកុង ត្រូវបានបញ្ជូនដល់មនី្ទរពេទ្យបងែ្អកខេត្តកោះកុង កាលពីវេលាម៉ោងប្រហែល ៨ និង ២០នាទី យប់ថៃ្ងទី២៦ ខែមេសា ឆ្នាំ២០១២។ ខាងមនី្ទរពេទ្យ រួមទាំងមន្ដ្រីជាប់ពាក់ព័ន្ធ បានធើ្វការសែ្កន ពិនិត្យឃើញថា លោក ឈុត វុទី្ធ រងរបួសមួយគ្រាប់ ត្រូវចំជង្គង់ខាងស្តាំ ប្លាតដល់ពោះក្រោមផិ្ចត។ ចំណែកប៉េអឹម ឈ្មោះ អ៊ិន រតនា អាយុ ៣២ឆ្នាំ ត្រូវពីរគ្រាប់ ចំដើមទ្រូងខាងធេ្វង និងក្បែរសួតខាងស្តាំ។ គ្រាប់កាំភើ្លងដែលត្រូវអ្នកទាំងពីរ គឺជាប្រភេទគ្រាប់ប្រ៉ាយ តែមួយប៉ុណ្ណោះ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅរសៀលថ្ងៃទី២៧មេសា ឆ្នាំ២០១២ថា ព្រះរាជអាជ្ញាតុលាការ និងកងរាជអាវុធហត្ថខេត្តកោះកុង បានបានធ្វើកោសល្យពិច័យ ហើយទាញការសន្និដ្ឋានថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានប៉េអឹមបាញ់សម្លាប់ នៅក្នុងរថយន្តរបស់លោក កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២ នៅខេត្តកោះកុង។ បន្ទាប់មកប៉េអឹមនោះ ក៏បានធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯង។
លោក ខេង ទីតូ បានបញ្ជាក់ថា “ការសន្និដ្ឋាន ក្រោយពីការធ្វើកោសល្យពិច័យ រួមទាំងការស៊ើបអង្កេត របស់ព្រះរាជអាជ្ញា រួមជាមួយនឹងកងរាជអាវុធហត្ថ ខេត្តកោះកុង បានបង្ហាញថា កំហុស ធ្លាក់មកលើខាងអាវុធហត្ថ ( ប៉េអឹម ) បានបាញ់ឡានរបស់លោក ឈុត វុទ្ធី បណ្តាលឲ្យផ្លាតគ្រាប់ ទៅសម្លាប់លោក វុទ្ធី។ ក្រោយពីហេតុការណ៍ស្លាប់លោកវុទ្ធី ជនដៃដល់ក៏គាត់យល់ឃើញថា មានកំហុស ខុសនឹងបទបញ្ជា ហើយគាត់ត្រូវប្រឈមមុខជាមួយច្បាប់។ ដល់អីចឹងទៅ ប្រហែលជាគាត់គិតឃើញអីចឹង គាត់ក៏សម្រេចចិត្ត ធ្វើឃាតខ្លួនគាត់ទៅ ដោយយកកាំភ្លើង ដែលគាត់បាញ់លោកវុទ្ធី យកមកបាញ់ខ្លួនឯងវិញទៅ។ គាត់យកមកដាក់ ផ្ទប់នឹងទ្រូងរបស់គាត់ បាញ់សម្លាប់ខ្លួនឯងទៅ។ សាក្សីនៅកន្លែងកើតហេតុ ដែលជាមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀត ទៅជាមួយគាត់ ឃើញគាត់ ( ប៉េអឹម អ៊ិត រតនា ) បាញ់ ( លោក វុទ្ធី ) ហើយយកកាំភ្លើងនោះ បង្វែកាណុង មកលើខ្លួនឯង ហើយកេះកៃទៅ ដួលទៅ”។
ចំណែកលោក ឆេង សុភ័ស្ត អ្នកស៊ើបអង្កេតរបស់អង្គការ លីកាដូ ដែលបានចុះទៅកាន់កន្លែងកើតហេតុ នៅថ្ងៃសុក្រ ទី២៧មេសា ឆ្នាំ២០១២ បានឲ្យដឹងថា តាមការស៊ើបអង្កេតជំហ៊ានដំបូងនេះ គឺមុនកើតហេតុ មានការទាស់ទែងពាក្យសម្តីរវាងលោកឈុតវុទ្ធី និងប៉េអឹម ប្រហែលជាកន្លះម៉ោង មុននឹងផ្ទុះអាវុធ។ ប៉េអឹម បានព្យាយាម ដកយកម៉ាស៊ីនថតរបស់លោក ឈុត វុទ្ធី ដែលបានចូលទៅថតរូបក្រុមហ៊ុនមានស្តុកឈើ។
លោក ឆេង សុភ័ស្ត បានលើកឡើងថា “យើងនៅមានការស្រពិចស្រពិល ទាក់ទងនឹងការបាញ់នោះ។ តែយើងបានទទួលព័ត៌មាន ដឹងថា មុនកើតហេតុនឹង គឺមានការទាស់ទែងពាក្យសម្តីគ្នាជាមួយនឹងសមត្ថកិច្ច ( ប៉េអឹម )។ ទាស់គ្នា ប្រហែលជាកន្លះម៉ោង មុននឹងមានការផ្ទះអាវុធនោះ។ ចំពោះរឿងថា តើនរណា បាញ់នរណា? គឺយើងនៅស្រពិចស្រពិលនៅឡើយ។ យើងគ្រាន់តែដឹងថា លោក ឈុត វុទ្ធី បានទៅកន្លែងក្រុមហ៊ុនមួយនោះមែន។ បន្ទាប់ពីលោកថតរូបហើយ ខាងក្រុមហ៊ុននោះ ទារដកយកមេមម៉ូរី ពីម៉ាស៊ីនថតរបស់គាត់ តែគាត់មិនព្រមឲ្យ ហើយក៏កើតរឿង ហើយប៉េអឹម បានតាមគាត់ មកដល់លើផ្លូវ ហើយឃាត់គាត់ឲ្យឈប់ ដើម្បីសុំដកមេមម៉ូរី តែគាត់មិនព្រម។ ក៏មានទាស់ពាក្យសំដី ក្រោយមកបន្ទាប់ពីតឹងមាត់តឹងក រយៈពេលប្រហែលជា៣០នាទី ក៏មានការផ្ទុះអាវុធ។ តែយើងនៅមិនទាន់ដឹងថា ផ្ទុះនឹងខាងណាអ្នកបង្កមុន គឺយើងនៅស្រពិចស្រពិល ដោយសារថា សាក្សីមួយចំនួន គាត់មិនទាន់ហ៊ានបំភ្លឺប្រាប់យើងនៅឡើយ”។
ក្នុងហេតុការណ៍ផ្ទុះអាវុធនោះ ស្ត្រីអ្នកកាសែតពីរនាក់ ដែលធ្វើដំណើរទៅកាន់កន្លែងកាប់ឈើរបស់ក្រុមហ៊ុននៅក្នុងព្រៃនៅខេត្ត កោះកុង ជាមួយលោក ឈុត វុទ្ធី បានវិលត្រឡប់មកដល់ផ្ទះដោយសុវត្ថិភាពវិញហើយ នៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីប៉េអឹមខេត្តកោះកុង បានសាកសួរ។ ប៉ុន្តែស្ត្រីអ្នកកាសែត បានបដិសេធធ្វើអត្ថាធិប្បាយពីហេតុការណ៍ផ្ទុះអាវុធនោះ។
យ៉ាងណាក៏ដោយ សកម្មជនសិទ្ធិមនុស្ស បានទាមទារឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបន្ថែមទៀត លើករណីនោះ៕