Monday, April 16, 2012

ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​SEA Games ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

ភ្នំពេញ: ​ម្ចាស់​មេដាយមាស​កីឡាករ​ប៉េតង់​របស់​កម្ពុជា​គឺ​កីឡាករ​អោ ចាន់​ដា​រ៉ែ​ន​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ ថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្ងៃទី ២​គឺ​ថ្ងៃ​សៅរ៍​ទី​១៤​មេសា លើផ្លូវ​ជាតិ​លេខ ២ ។​

​    ​លោក​អ៊ុក សិទ្ធិ​ជាតិ​នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹងថា​អោ ចាន់​ដា​រ៉ែ​ន​បាន​បូជា​នៅវេលា​ ម៉ោង ១៤​ថ្ងៃទី ១៦​មេសា​នេះ ។ កីឡាករ​ជម្រើសជាតិ​ដ៏​ល្បីល្បាញ​រូបនេះ​ក្នុង​ព្រឹត្តិការណ៍ SEA Games​ទី ២៦​នៅ
​ប្រទេស​ឥណ្ឌូនេស៊ី​កន្លងមក​គេ​ដណ្ដើមបាន​មេដាយ​២ មួយគ្រឿង​លើ​វិញ្ញាសារ​វាយ​គូ ។ ស្ទើរតែ​គ្រប់ការ​ ចូលរួម​ប្រកួត​កីឡា SEA Games កីឡាករ​អោ ចាន់​ដា​រ៉ែ​ន​តែងតែ​ដណ្ដើមបាន​មេដាយ​មិនដែល​ខាន​ឡើយ​ គេ​ជា​កីឡាករ​ប៉េតង់​ដ៏​ចាស់វស្សា​មួយរូប​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​ ក្នុង​ការលេង និង​ព្យាយាម​ក្នុងការ​ហ្វឹក​ ហាត់​ខ្លាំងណាស់ ។​

​    ​សម្រាប់​ឆ្នាំ ២០១២​នេះ​កីឡាករ​អោ ចាន់​ដា​រ៉ែ​ន​ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ជម្រើសជាតិ​ទៀត​ដែរ ។​


Comments system

Disqus Shortname