ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១២ លោក អែម សុខលាង ប្រធានក្រុម ប្រឹក្សាខណ្ឌមានជ័យ និងលោក អ៊ាង ស៊ីផាន ប្រធានអនុសាខាកាក បាទក្រហម កម្ពុជា ខណ្ឌមានជ័យ បាននាំយកនូវអំណោយ សង្គ្រោះបន្ទាន់របស់អនុសាខាកាកបាទក្រហមខណ្ឌ និងអំណោយរបសសប្បុរសជននានា នាំយកទៅ ឧបត្ថម្ភដល់ ប្រជាពលរងគ្រោះ ដោយសារអគ្គិភ័យ ចំនួន ១៤គ្រួសារ កាល ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ នៅភូមិ ទួលរកា១ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ។
លោក អែម សុខលាង ប្រធានក្រុម
ប្រឹក្សាខណ្ឌមានជ័យ បានសម្ដែងនូវការ សោកស្ដាយ និងចូលរួមរំលែកទុក្ខ និងបាន ញំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ក៏ដូចជាលោក គួច ចំរើន អភិបាលខណ្ឌម ានជ័យ ដែលបានឱ្យមន្ដ្រីរាជការក្រោម ឱវាទឱ្យយកចិត្ដ ទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលជួបការលំបាកនានា។
នៅក្នុងឱកាសនោះ លោក អ៊ាង ស៊ីផាន ប្រធានកាកបាទក្រហមកម្ពុជា ខណ្ឌមាន ជ័យក៏បានអំពាវនាវដល់ប្រជាពល រដ្ឋទាំង អស់ត្រូវមានការប្រុងប្រយ័តចំពោះភ្លើង ទៀន ធូប ចង្ក្រានចំអិនអាហារ និង ប្រព័ន្ធខ្សែអគ្គិសនី ដែលអាចបង្កជាគ្រោះ អគ្គិភ័យ ជាពិសេសនៅពេលបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែ ក្រោម បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង១៤ គ្រួសារនោះ ទទួលអំណោយជាគ្រឿងឧប ភោក បរិភោគ និងសម្ភារៈប្រើប្រាស់ ជា ច្រើន។ ក្នុងនោះលំនៅឋានគ្រួសារត្រូវ ភ្លើងឆេះអស់ទាំងស្រុងចំនួន១១ខ្នង ទទួល អំណោយ ជាគ្រឿង ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចំនួន ២៩មុខ និងថវិកា ចំនួន១១ម៉ឺនរៀល។ ចំណែកលំនៅឋានចំនួន ៣ ដែលភ្លើងឆេះផ្ទះមួយចំហៀង និងខូច ខាតជាមធ្យមនោះ បានទទួលថវិកាចំនួន ១១ម៉ឺនរៀល និងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចំនួន ២៩មុខផងដែរ។
គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បាន កើតឡើងកាលវេលាម៉ោង១ និង៣០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ ដោយបាន បំផ្លាញ លំនៅទាំងស្រុងអស់ចំនួន១១ខ្នង និង៣ផ្ទះ ឆេះរោលខ្លោចមួយចំហៀង។(dap)