Tuesday, April 17, 2012

យុវជនម្នាក់ចងក ធ្វើអត្តឃាត ដោយសារវិបត្តិស្នេហ៍

Photo by DAP-NEWSខេត្តបន្ទាយមានជ័យ:   យុវជន លៀត វណ្ណារ៉ូ អាយុ២២ឆ្នាំ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើអត្តឃាតដោយចងក ចំរដូវចូលឆ្នាំ ដែលគេសង្ស័យថា យុវជនរូបនេះ ទំនងជា កើតមានវិបត្តិស្នេហា ព្រោះគេបានប្រទះឃើញរូបថតស្រីស្អាត មួយសន្លឹក នៅលើតុក្បែរសាកសព ក្នុងផ្ទះរបស់សព តែម្តង ។
យោងតាមសេចក្តី រាយការណ៍ ពីសមត្ថកិច្ច និង មិត្តភក្តិសព យុវជនលៀត វណ្ណារ៉ូ បានឲ្យដឹងថា យុវជនរូបនេះ បានធ្វើអត្តឃាតចងកសម្លាប់ ខ្លួន ខណះ ឪពុកម្តាយ និងក្រុមគ្រួសារ ដែលមានមុខរបរជាម្ចាស់ សិប្បកម្មយីហោ ហង្សនាគ នៅសង្កាត់-ក្រុងប៉ោយប៉ែត បានធ្វើដំណើរទៅកំសាន្តនៅខេត្តព្រះ សីហនុ និងខេត្តកំពង់ចាម ។ សពយុវជនខាងលើនេះ
ត្រូវបានគេប្រទះឃើញនៅរសៀលថ្ងៃទី១៦ ខែមេសា កន្លងទៅ ដែលគេធ្វើការសន្និដ្ឋានថា សពនេះ ពិតជាបានធ្វើអត្តឃាត ដោយចងក សម្លាប់ ខ្លួន ឯង ខណះខ្លួននៅចាំផ្ទះ ហើយគ្មានការបន្ទិលសង្ស័យថា ជារឿងឃាតកម្មទេ ។
ប្រភពពីមិត្តភក្តិ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ ជនរងគ្រោះបានដើរលេង និងចូលរាំឌីស្កូ ជាមួយពួកគេ រហូតដល់ម៉ោង ៣ទាបភ្លឺ គេក៏លួច ទៅផ្ទះមុនបាត់ ក្រោយមកម្នាក់ៗ បានទូរសព្ទ័រក តែពុំលើកសោះ ដោយគិតថា ប្រហែល ជាស្រវឹងស្រា ក៏នាំគ្នាឈប់ទូរសព្ទ័ហៅ ។ លុះដល់ម៉ោង១រសៀល ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃបន្ទាប់ មិត្តភក្កិជាច្រើនបានទៅដល់ផ្ទះ ដើម្បីបបួលជនរងគ្រោះ ទៅដើរលេងជះទឹក ឃើញផ្ទះបិទទ្វារជិត ស្រែកហៅ ក៏ មិនលឺសូរឆ្លើយ មានមិត្តភក្តិគេម្នាក់ បានអើតមើល តាមប្រហោងទ្វារ ឃើញស្រមោលស្ទុងៗ ក៏បាន ហៅគ្នាមកជួយមើល ទើបដឹងថា ជនរងគ្រោះ ចងកសម្លាប់ខ្លួន ភ្លាមនោះក៏មាន ការផ្អើលឆោឡោ និងរាយការណ៍ ឲ្យសមត្ថកិច្ច មូលដ្ឋានចុះមកពិនិត្យ កន្លែងកើតហេតុតែម្តង។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២ នេះថា បន្ទាប់ពីទទួលបានពត៌មាន នេះលោកក៏បានចាត់កម្លាំង ឲ្យចុះ ទៅ ត្រួតពិនិត្យឃើញថា ជនរង គ្រោះ ពិតជាបាន ចងកសម្លាប់ខ្លួនឯង ជាមួយខ្សែនៅ នឹងថ្នឹមផ្ទះ ពិតប្រាកដមែន នៅលើខ្លួន ជនរងគ្រោះពុំមានស្លាកស្នាម អ្វីជាប់ពាក់ពន្ធ័ អំពើឃាតកម្មទេ ។ បើតាមការសន្និដ្ឋាន ជនរងគ្រោះអាចចងក សម្លាប់ខ្លួន ក្នុងអំឡុងម៉ោង៣ឬ៤ទាបភ្លឺ ក្រៅពីនេះ នគរបាលបាន រកឃើញរូបថត ស្រីស្អាតម្នាក់នៅលើតុ ក្បែរកន្លែងជន រងគ្រោះចងកផងដែរ។
ទន្ទឹមគ្នានៃការចងក សម្លាប់ខ្លួន របស់យុវជន លៀត វណ្ណារ៉ូ នេះមានមតិមួយចំនួនបាននិយាយថា ជន រងគ្រោះមានវិប្បត្តិស្នេហា ជាមួយមិត្តស្រីរបស់ខ្លួន ក្នុងអំឡុង បុណ្យចូលឆ្នាំនេះ បើទោះបីជាបែបណានោះពុំទាន់មានពត៌មាន ជាក់លាក់ពីក្រុមគ្រួសារសព នៅឡើយទេ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវ ជ្រាវជុំវិញករណីនេះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname