Sunday, April 29, 2012

ប្រមុខ​អ.ស.ប.បានគីមូន អញ្ជើញ​មក​ដល់​មីយ៉ាន់​ម៉ា

អគ្គ​លេខា​ធិ​ការ​អ.ស.ប. លោក បាន​ គីមូន បាន​បំពេញ​​ទស្សន​កិច្ច​​ជា​ប្រវត្តិ​សាស្រ្ត​ទៅ​មីយ៉ាន់​ម៉ា​ ដែល​កំពុង​​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​លើក​​ទឹក​ចិត្ត​រដ្ឋា​ភិបាល​នេះ​ឲ្យ​បន្តធ្វើ​កំណែ​ទម្រង់​​ប្រជា​ ធិបតេយ្យ​​ច្រើន​ថែម​​ទៀត ​និង​ពង្រឹង​​​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​​​ជា​មួយ​ក្រុម​ឧទ្ទាម​​ភាគ​តិច​។

នេះ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ទី​មួយ​របស់​លោក​ គីមូន ​ចាប់​​តាំង​ពី​​រដ្ឋា​ភិបាល​កំណែ​ទម្រង់ និង​មាន​លក្ខណៈ​ស្ទើរ​តែ​ស៊ីវិល បាន​ចូល​កាន់​តំណែង​​​​មួយ​ឆ្នាំ​មុន​ ដោយ​បញ្ចប់​ការ​គ្រប់​គ្រង​​បែប​យោធា ផ្តាច់​​ការ​៥​ទសវត្សរ៍ និង​​ទំនាក់​ទំ នង​សោះ​ក​ក្រោះ និងខក​ចិត្ត​​​ជា​​មួយ​នឹង​​សហ​គមន៍​អន្តរ​ជាតិ។

Comments system

Disqus Shortname