Wednesday, April 25, 2012

រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ រិះគន់អ្នក ដែលមិនហ៊ានដាក់ ស្លាកសញ្ញាថា ផលិតនៅកម្ពុជា

 លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ថោងខុនបានថ្លែងរិះគន់ធ្ងន់ៗ
ដល់ម្ចាស់សិប្បកម្មដែលផលិតនូវផលិតផលនានា សម្រាប់លក់ឲ្យភ្ញៀវទេសចរ តែមិនហ៊ានដាក់ស្លាកសញ្ញាថា ផលិតនៅ ប្រទេសកម្ពុជា ដោយលោក ចាត់ទុកថា វាគឺជាគ្រោះថ្នាក់មួយ។
www.dap-news.comមានប្រសាសន៍ នៅក្នុងសិក្ខាសាលា ស្ដីពីការអភិវឌ្ឍ យុទ្ធសាស្រ្តស្លាកសញ្ញា
ប្រកបដោយប្រសិទ្ធភាព សម្រាប់ សិប្បកម្មទេសចរណ៍ នៅកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២
នាសណ្ឋាគារឡឺរ៉ូយ៉ាល់ លោក ថោង ខុន ថ្លែងឲ្យដឹងថា មានម្ចាស់សិប្បកម្ម ផលិតផលទេសចរណ៍ខ្លះ មិនហ៊ាន ដាក់ស្លាក សញ្ញាថា ផលិតផលរបស់ខ្លួន ធ្វើនៅប្រទេសកម្ពុជាទេ ដោយខ្លាចលក់មិនដាច់ អ្នកទេសចរគេមិនទិញ ដែលនេះ គឺជាការយល់ខុសមួយ ។
លោកបានថ្លែងថា «ខ្ញុំមិនយល់ថា គេកំពុងតែគិតយ៉ាងដូចម្ដេច ? ធ្វើខ្លួនឯងសម្លាប់ខ្លួនឯង អត់ស្គាល់ តម្លៃខ្លួនឯង ដែលនេះ ជាការយល់ខុសដ៏គ្រោះថ្នាក់»។
លោករដ្ឋមន្រ្តី បានលើកឡើង ជាឧទាហរណ៍ពីករណីយនេះ ដូចជានៅសាលារចនា ដែលរូបគំនូរ ជាច្រើន ដែលគូរដោយវិចិត្រករខ្មែរនោះ ពុំដែលមានដាក់ស្លាកសញ្ញាថា គូរនៅប្រទេសកម្ពុជានោះទេ។
បើតាមលោក ថោង ខុន នៅពេលដែលយើង ធ្វើបានរបស់ល្អហើយ យើងត្រូវតែផ្សាយពីផលិតផល បេស់ខ្មែរយើង ឲ្យភ្ញៀវទេសចរ បានស្គាល់ថា នេះជារបស់ខ្មែរ ខ្មែរជាអ្នកផលិត ហើយការដែលធ្វើឲ្យ គេស្គាល់នោះ គឺ ស្លាកសញ្ញានោះឯង ដែលនេះវាក៏ស្របទៅនឹងច្បាប់ផងដែរ។
យោងទៅលើច្បាប់ទេសចរណ៍មាត្រាទី២៦ បានចែងថា «ក្រសួងទេសចរណ៍ត្រូវណែនាំវិធានការ ដែល ត្រូវ បង្កើតឲ្យមានការធានាគុណភាព សេវាកម្មផ្សេងៗទៀត ដូចជាស្លាកសញ្ញាពិសេស ស្លាកសញ្ញា គុណភាព ការទទួលស្គាល់គុណភាព ការផ្ដល់រង្វាន់ នៃការលើកទឹកចឹត្ត ក្រសួងទេសចរណ៍ ត្រូវពិគ្រោះ យោបល់ ជាមួយឧស្សាហកម្ម និងអ្នកពាក់ព័ន្ធផ្សេងៗ ក្នុងការរៀបចំរចនា ការអភិវឌ្ឍ និងការអនុវត្តន៍ វិធានការទាំងនោះ ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្រ្តីទេសចរណ៍»៕
www.dap-news.com

Comments system

Disqus Shortname