ខេត្តរតនគិរីៈ នៅម៉ោង២រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២
មានការភ្ញាក់ផ្អើលមួយ នៅក្រុងបានលុង បន្ទាប់ក្រុម ស៊ីម៉ាក់ បានសន្និដ្ឋាន
ជំហានដំបូងថា អាចនិងមានកាំភ្លើងធំ ឬកាំភ្លើងរថគ្រោះ កាលពីសម័យសង្គ្រាម
ធ្លាក់លិចនៅក្នុង ទឹកជ្រោះកាចាយ ស្ថិតនៅសង្កាត់កាចាញ ក្រុងបានលុង
ខេត្តរតនគិរី ប៉ុន្តែបន្ទាប់ពី ក្រុមសមត្ថកិច្ចជំនាញ យកឧបករណ៍
ទៅស្រង់បែជាឃើញ ទីបដែកដ៏ធំមួយ ។
ចៅសង្កាត់កាចាញ លោក ទុន ពៅ បានឲ្យដឹងថា ដំបូងឡើយក្រុម ស៊ីម៉ាក់
បានប្រាប់ថា នៅក្នុងទឹកជ្រោះកាចាញ អាចនឹងមានកាំភ្លើងធំ ឬកាំភ្លើងរថគ្រោះ
លិចនៅក្នុងនោះ បន្ទាប់មកក្រុម ស៊ីម៉ាក់ ក៏បានយក ឧបករណ៍ទៅស្រង់ តែបែរជាឃើញ
ទីបដែកទៅវិញ ហើយរហូតមកត្រឹមម៉ោង ១៥និង៣នាទី រសៀលថ្ងៃអង្គារ៍នេះ
ទីបដែកដែលប្រទះឃើញ នៅមិនទាន់ស្រង់ចេញពី ទឹកជ្រោះកាចាញនោះទេ ។
លោក ទុន ពៅ ក៏បានឲ្យដឹងថា ទីបដែកនេះ មានទំហំប្រហែល២តឹក
ឯប្រវែងនៅមិនទាន់ដឹងនោះទេ លោកក៏បានសន្និដ្ឋានថា ទីបដែកនេះ អាចជាបំពង់
សម្រាប់បូមទឹក ក្នុងរោងចក្រមួយ កាលពីសម័យ អណានិគម និយមបារាំង ។
មន្ត្រីស៊ើបអង្កេតអាដហុក ប្រចាំខេត្តរតនគិរី លោក ឆាយ ធី បានឲ្យដឹងថា
ប្រជាពលរដ្ឋពីរនាក់ គឺលោក អ៊ុក ចាន់ធួក និងលោក ធួក សុខថេរ
បានផ្តល់ព័ត៌មានកម្លាំងស៊ីម៉ាក់នៅថ្ងៃនេះ បន្ទាប់ពីអ្នកទេសចរណ៍ពីរនាក់
បានប្រាប់គាត់ថាមាន កាំភ្លើងនៅក្នុងទឹក នៅពេលដែលពួកគេបានមុជទឹក
នៅក្នុងទឹកជ្រោះកាចាញនេះ ។
រហូតមកទល់ពេលនេះ បំពង់ទីបដែក សល់តាំងពីជំនាន់បារាំង ដែលដំបូងឡើយ ជាកាំភ្លើងធំ នៅមិនទាន់បានស្រង់ចេញពីទឹកនៅឡើយទេ ៕