Monday, April 16, 2012

គ្រោះថ្នាក់ចរាចរណ៌ ក្នុងឧិកាសចូលឆ្នាំថ្មី ៣ថ្ងៃ ឆ្នាំនេះ មានការថយចុះជាងឆ្នាំមុន

www.dap-news.comភ្នំពេញ៖ លោក ហេង ចាន់ធារី ប្រធានចរាចរណ៌ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ដើមអម្ពិលថា ៣ថ្ងៃ ក្នុងឧិកាសចូលឆ្នាំនេះ មានការថយចុះ ជាងឆ្នាំមុន ដោយគ្រោះថ្នាក់ស្លាប់មាន ២នាក់ ស្រីទាំងពីរ និងរបួស ១០នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ (ធ្ងន់មានស្រី ៦នាក់) និងស្រាល ៣នាក់ ។
ប្រធានចរាចរណ៌ផ្លូវគោក រូបនោះបានបន្តថា បើប្រៀបធៀបជាមួយឆ្នាំមុន មានករណីគ្រោះថ្នាក់ ស្លាប់ ៦នាក់ និង របួស ៦នាក់ ។

ស្នងការនគរបាល ខេត្តកណ្តាល លោក អ៊ាវ ចំរើន បាននិយាយប្រាប់ថា បញ្ហាឧក្រិដ្ឋ និងគ្រោះថ្នាក់ចរាចរណ៌ ក្នុងចន្លោះថ្ងៃ ១៣ ដល់ ១៥ ក្នុងឧិកាសចូលឆ្នាំថ្មីនេះ មាន៩ករណី ស្លាប់ប្រុសម្នាក់ និង រងរបួស ២៣នាក់ ក្នុងនោះមានស្រ្តី ម្នាក់ ចំណែកបទឧក្រិដ្ឋ គ្មាន ។ លោកបានបន្តថា ដោយឡែក កាលពីឆ្នាំមុន មាន ៤ករណី ស្លាប់ម្នាក់ ដែរ ។
លោក នេត វណ្ណថា ប្រធានក្រុមពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានប្រាប់ដើមអម្ពិលថា ក្នុងរយះពេល ៣ថ្ងៃ ក្នុងឆ្នាំនេះមាន ៣ករណី ដោយថ្ងៃទី ១៤ មាន ២ករណី និង ថ្ងៃទី ១៥ ១ករណី ក្នុងនោះមានផ្ទះ ១៧ខ្នង ត្រូវបានបំផ្លាញក្នុងឧិកាសចូលឆ្នាំនេះ ។ ដោយឡែកចំពោះរថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់អស់ ៤២ ជើង ។
លោកជំនាញខាងពន្លត់អគ្គិភ័យរូបនោះ បានបញ្ជាក់ថា បើប្រៀបធៀបជាមួយឆ្នាំមុន គឺ មាន ៣ករណីស្មើគ្នា ។(dap)

Comments system

Disqus Shortname