Monday, April 16, 2012

ភ្ញៀវ​ដេក​ផ្ទះសំណាក់​ផ្កាចំប៉ី​ អូរ​ឈើទាល ក្រុងព្រះសីហនុ ត្រូវ​ចោរ​គា​ស់ប​ង្អូ​ច លួច​ទ្រព្យសម្បត្តិ​អស់​ច្រើន​

ព្រះសីហនុ: ភ្ញៀវទេសចរ​មួយក្រុម ​មកពី​ក្រុងភ្នំពេញ ​មានការ​ភ្ញាក់ផ្អើល​ស្រែក​ឆោឡោ​ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១២ បន្ទាប់ពី​ភ្ញាក់​ពី​ដំណេក ​ឃើញ​​បង្អួច​បន្ទប់​របើក ដោយ​ចោរ​ លួច​គាស់​និ ង​លួច​យក​ទ្រព្យសម្បតិ្ត​អស់​ចំនួន​ប្រាំ​បន្ទប់​។
​    ​
​ករណី​ គាស់​បង្អួច​ផ្ទះសំណាក់​ផ្កាចំប៉ី​ លួច​យក​ទ្រព្យសម្បត្តិ​ភ្ញៀវទេសចរ​នោះ បានកើត​ឡើង​ នៅ​យប់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃទី​៣ នៃ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​​ជាតិខ្មែរ។ ផ្ទះ​សំណាក់​យីហោ​ ផ្កាចំប៉ី ស្ថិតនៅ​ផ្លូវ​ទី​២ ក្នុង​តំបន់​អូរ​ឈើទាល ក្រុង​ព្រះសីហនុ ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​
​    ​
​ភ្ញៀវទេសចរ ​ដែលជា​ជនរងគ្រោះ​បាន​រៀបរាប់ថា
ពួកគាត់​បានមក​សម្រាក​នៅផ្ទះ​សំណាក់​ផ្កាចំប៉ី នេះ​ចំនួន ៥ បន្ទប់​ កាលពី​យប់ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១២ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១២ ពេល​ភ្ញាក់ឡើង​ ស្រាប់តែ​ឃើញ​របើក​បង្អួច និង​បាត់បង់​អស់ទ្រព្យ​សម្បត្តិ សរុប​រាប់ពាន់​ដុល្លារ​។ សម្ភារៈ​បាត់បង់ទាំង​នោះ​ មាន​ទូរស័ព្ទ​​អាយ​ហ្វូ​ន​ហ្វ័​រ​ចំនួន ២​គ្រឿង​, អាយ​ផេ​ក​ចំនួន ២ គ្រឿង ​ចិញ្ចៀនពេជ្រ​មួយ​វង់ និង​ខ្សែក​រមាស​មួយ​ខ្សែ បើ​គិត​ជា​ទឹកប្រាក់​សរុប​អស់​រាប់ពាន់​ដុល្លារ​។​
​    ​
​ជនរងគ្រោះ ​បាន​និយាយថា បើ​សម្ភារៈ​បាត់បង់​ទៅ​ហើយ ក៏​បាត់​ចុះ ប៉ុន្តែ​សំខាន់​លើ​សម្តី​​របស់​ម្ចាស់​ផ្ទះសំណាក់ គាត់​និយាយ​សំអាង​លើ​បទបញ្ជាផ្ទៃក្នុង​របស់​ផ្ទះសំណាក់​របស់គាត់ ​ដោយ​មិន​គិត​អំពី​ការបាត់បង់ និង​សោកស្តាយ​របស់​ជនរងគ្រោះ​នោះទេ​។​
​    ​
​ ម្ចាស់​ផ្ទះសំណាក់​ផ្កាចំប៉ី បាន​អះអាង ​ចំពោះមុខ​សមត្ថកិច្ច​ថា ផ្ទះសំណាក់​របស់គាត់​ បាន​បិទ​បទបញ្ជាផ្ទៃក្នុង​របស់​ផ្ទះសំណាក់ ពាសពេញ​ក្នុង​បន្ទប់ និង​ក្រៅ​បន្ទប់ ដូចនេះ​គាត់​មិនអាច​ទទួលខុស​ត្រូវ ចំ​ពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​មានតម្លៃ​ ដែល​ដាក់​ជាប់​នឹង​​​ខ្លួន​ភ្ញៀវ​នោះទេ​។​
​    ​
​ប៉ូលិស​ ក្រុងព្រះសីហនុ បាន​ប្រាប់​គេហទំព័រ CEN ថា ករណីនេះ ​ជនរងគ្រោះ​បាន​ដាក់​​ពាក្យបណ្តឹង​រួចរាល់​ហើយ បច្ចុប្បន្ន​ប៉ូលិស ​កំពុង​ចាត់ការ​ស៊ើបអង្កេត ដើម្បី​រកមុខ​សញ្ញា​ហើយ​៕​

Comments system

Disqus Shortname