Sunday, April 22, 2012

ស្រ្តីម្នាក់ចងក សម្លាប់ខ្លួន ខឹងប្តីមិនដេកផ្ទះ

កោះកុង ៖ ស្ត្រីម្នាក់ដោយខឹងប្តី មិនមកដេកជាមួយ សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយបន្សល់ទុកកូនស្រីម្នាក់ កំព្រាម្តាយទាំងនៅអាយុ ២ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅក្នុងផ្ទះរបស់ខ្លួនឯង។
ស្រ្តីគិតខ្លីដែលធ្វើអត្តឃាតខ្លួនឯង ឈ្មោះ ស្រី វ៉ាន់ អាយុ២៨ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ហេតុខាងលើ ។ ចំណែកប្តីស្ត្រីរងគ្រោះឈ្មោះ នាក់ ហេង អាយុ២៨ឆ្នាំ មុខរបរធ្វើជាងឈើ ។
ប្រភពពីប្តីស្រ្តីរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមេសា វេលាម៉ោង ៧និង៤៥នាទី ថាកាលបីនៅក្បាលព្រលប់ប្តី-ប្រពន្ធ គាត់មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ពីរឿងដើរលេង ពេលនោះប្រពន្ធលោក ក៏វាយលោកយ៉ាងចាស់ដៃ ប៉ុន្តែលោកពុំបានតដៃទេ ពីព្រោះគាត់ខុស គាត់ក៏ទៅផ្ទះ ម្តាយបង្កើតមើលទូរទស្សន៍បាត់ទៅ ហើយពុំបានចូលដេកផ្ទះទេ ពីព្រោះប្រពន្ធនៅខឹង ដល់ពេលយប់ម៉ោង ១១ថ្ងៃដដែល គាត់វិលត្រឡប់ចូលផ្ទះវិញ ដោយនឹងថា ប្រពន្ធត្រជាក់ចិត្តហើយ ពេលចូលដល់ក្នុងគាត់ឃើញប្រពន្ធរបស់គាត់ ចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យគាត់និយាយអ្វីមិនរួច ហើយលោកស្តាយជាទីបំផុត។
ប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នៅព្រឹកនេះដែរថា ប្តី-ប្រពន្ធមួយគូនេះ កាលពីព្រលប់ មានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ប្រពន្ធដេញវាយប្តី ធ្វើឱ្យប្តីរត់ទៅ ដេកផ្ទះម្តាយ មិននៅដេកផ្ទះទេ លុះដល់ម៉ោងប្រហែល ១១យប់ ពេលចូលផ្ទះក៏មានការឆោឡោផ្អើលទាំងយប់ ប៉ុន្តែហួសពេលទៅហើយ ពីព្រោះស្ត្រីរងគ្រោះស្លាប់ បាត់ទៅហើយ ៕
www.dap-news.com

Comments system

Disqus Shortname