ភ្នំពេញ:
ប៉ូលិសក្រសួងមហាផ្ទៃ មកដល់រសៀលថ្ងៃទី១៦មេសា
ឆ្នាំ២០១២ កំពុងតែរាប់ចំនួនគ្រោះថ្នាក់ចរាចរណ៍
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ បុណ្យចូលឆ្នាំ
ជាពេលវេលាដែលមហាជនមមាញឹកក្នុងការធ្វើដំណើរ ពិសេសចាកចេញពីភ្នំពេញ
ទៅកាន់ស្រុកកំណើត និងវិលត្រឡប់ពីស្រុកកំណើតមកភ្នំពេញ
ព្រមទាំងដើរកំសាន្តទៅកាន់តំបន់ទេសចរណ៍នានា។
លោក ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ របស់ប៉ូលិសក្រសួងមហាផ្ទៃ បានមានប្រសាសន៍នារសៀលម៉ោង ៥ ថ្ងៃទី១៦មេសា ឆ្នាំ២០១២ថា ប៉ូលិសរបស់លោក កំពុងតែប្រមូលរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ អាចនឹងព្រលប់នេះ ទើបប្រមូលបានអស់។
ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ កាលពីឆ្នាំមុន គ្រាន់តែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ គឺគិតពីមុន និងក្រោយពិធីបុណ្យចូលឆ្នាំមួយថ្ងៃ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បានបាត់បង់ជីវិតចំនួន ៥៨ នាក់ ដែលជាមធ្យមមនុស្សជាង ១០ នាក់ បានស្លាប់ក្នុងមួយថ្ងៃ និងមានអ្នករងរបួសធ្ងន់ចំនួន
២៧៩ នាក់ ព្រមទាំងអ្នករបួសស្រាលចំនួន ២០៥ នាក់ទៀត ដែលជាលទ្ធផលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២១១ករណី។
របាយការណ៍បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើង គឺដោយសារតែអ្នកបញ្ជាយានយន្ដខ្លះ បើកបរក្នុងល្បឿនលឿនហួសកំណត់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង បើកបរធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ ពិសេសអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព ជាដើម។ រីឯអ្នកថ្មើរជើងក៏មានការធ្វេសប្រហែស មិនបានដើរអែបចិញ្ចើមថ្នល់ ហើយនៅពេលឆ្លងកាត់ថ្នល់មិនបានប្រុងប្រយ័ត្ន។ល៕