iPad ជំនាន់ទី៣របស់ក្រុមហ៊ុន Apple បានពង្រីក
ទីផ្សារលក់នៅ៩ ប្រទេសបន្ថែមទៀត កាលពីថ្ងៃសុក្រ ទី ២៧ ខែមេសា ដែលឥឡូវនេះ
ចំនួនទីផ្សារ ដែលអតិថិជនអាចរកទិញ iPad បាន មានរហូតដល់ ៥៧ប្រទេសហើយ។
ក្រុមហ៊ុន Apple បានបង្ហាញ iPad tablet
ដែលពេញនិយមទូទាំងពិភពលោករបស់ខ្លួននៅក្នុង ២១ប្រទេស កាលពីខែមុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple ដែលមានទីតាំងធំ នៅទីក្រុង Cupertino
និងទីក្រុង California បានឲ្យដឹងថា នៅដើមសប្តាហ៍នេះ ក្រុមហ៊ុនខ្លួនអាចលក់
iPad បានចំនួន ១១,៨លានគ្រឿង គិតចាប់ពីដើមត្រីមាសទី២ ដែលវាកើនឡើងរហូតដល់
២ដងកន្លះ បើធៀបនឹងឆ្នាំ ២០១១៕