Sunday, April 1, 2012

ព្រះករុណា នរោត្ដម សីហមុនី រៀបចំលាង សាយភោជ ដើម្បីស្វាគមន៍ លោក ហ៊ូ ជីនតាវ

www.dap-news.comភ្នំពេញៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ ថា ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដ សីហមុនី រៀបចំលាង សាយភោជ ដើម្បីស្វាគមន៍ដល់លោក ហ៊ូ ជីនតាវ ប្រធានាធិបតី ចិន ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋមកកាន់ ព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកថា លោក ហ៊ូ ជីនតាវ ប្រធានាធិបតីចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២ ។ ការអញ្ជើញមកកាន់កម្ពុជា របស់លោក ហ៊ូ បន្ទាប់ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នរោត្ដម សីហមុនី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជា ។

ជាមួយគ្នានេះដែរ លោក ហ៊ូ និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់ចិន បានត្រូវព្រះករុណា អញ្ជើញចូលរួម លាង សាយភោជរួមគ្នា បន្ទាប់ពីព្រះអង្គទ្រង់សម្ដែង និងបង្ហាញអំពីវត្ថុអនុស្សារីយ៍ ដែលជាស្នាដៃខ្មែរ សម្រាប់ជូនដល់ លោក ហ៊ូ ជីនតាវ ។
កាលពីថ្ងៃពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ ម្សិលមិញនេះ លោក ហ៊ូ និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់ចិនជា ច្រើនរូបបានមកកាន់វិមានឯករាជ្យ និងសំណេះសំណាល ជាកិច្ចស្វាគមន៍ជាមួយ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕
www.dap-news.com

www.dap-news.com
www.dap-news.com

Comments system

Disqus Shortname