Saturday, April 28, 2012

ចិន៖ អ្នកលក់បាយម្នាក់ វាយប៉ូលីសនិង ញញួររហួតដល់ សន្លប់

អ្នកលក់តាមផ្លូវម្នាក់ឈ្មោះ Lai បានវាយប៉ូលីសសង្កាត់ Chengguan ម្នាក់ជាមួយនឹងញញួរនៅពេល
ដែលកំពុងតែនិយាយឈ្លោះទាស់ទែងគ្នានៅតំបន់ Longgang ទីក្រុង Shenzhen ប្រទេសចិនកាលពី
ដើមសប្ដាហ៍មកនេះ។

ហេតុការណ៍នេះបានកើតឡើងនាម៉ោងប្រមាណ ១០ ព្រឹកនៅពេលដែលប៉ូលីសង្កាត់ Chengguan
បានដើរល្បាតជាពួកនៅតាមផ្លូវ Shenhui ក្បែរផ្លូវចូលស្ថានីយរថភ្លើងក្រោមដី។ ពួកប៉ូលីសបានដើរ

ទៅបា្រប់ប្ដីប្រពន្ធ Lai អោយរើកន្លែងលក់បាយប្រអប់របស់គេចេញពីចិញ្ចឹមផ្លូវ តែដោយសារតែមាន
ការមិនយល់ព្រមពេលនោះប៉ូលីសបានប្រើធម៌ក្ដៅក្នុងការរើរបស់របររបស់ប្ដីប្រពន្ធ Lai ដែលនាំ
អោយមានជម្លោះ។ ស្រាប់តែពេលនោះ Lai ជាប្ដីបានរុញប៉ូលីសចេញហើយបង្កបានជាការវាយតប់
គ្នាមួយហើយដោយមានការប្រវាយប្រតប់គ្នា Lai បានយកញញួរមួយពីតង់លក់បាយរបស់គាត់មក
ជាអាវុធ។ ក្រោយពីបានអាវុធ Lai បានបើកការវាយប្រហារលើប៉ូលីសដោយក្នុងនោះមានម្នាក់បាន
ត្រូវមួយញញួរចំក្បាលហើយសន្លប់ឈឹងតែម្ដង ហើយក្រោយមកអ្នកលក់បាយរូបនេះក៏ត្រូវបានក្រុម
ប៉ូលីសចាប់ខ្លួន។

Comments system

Disqus Shortname