Wednesday, April 18, 2012

រៀបការបាន​ ១០ថ្ងៃ ផឹកថ្នាំពុលសម្លាប់ ខ្លួន ព្រោះខឹងម្ដាយ លក់សេះយក លុយសង បំណុលការ

Photo by DAP-NEWSកណ្ដាល ៖ បុរសម្នាក់ដែល ទើបរៀបការ បានចំនួន១០ថ្ងៃ បានស្លាប់បាត់បង់ជីវិត ក្រោយក្រុមគ្រួសារ និង ក្រុមគ្រូពេទ្យខិតខំ ជួយសង្គ្រោះយ៉ាង សស្រាក់សស្រាំ នៅតែ មិនអាចជួយ ឱ្យរស់រានមាន ជីវិតបាន ដោយ សារអំណាចជាតិ ថ្នាំពុលបានជ្រាបចូលពេញ ខ្លួនប្រាណ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១២ ស្ថិតនៅ ភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្ដ កណ្ដាល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យ ដឹងថា ជនរងគ្រោះដែលផឹកថ្នាំបាញ់សម្លាប់ ស្មៅបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនេះ មាន ឈ្មោះ ឈុំ ពៅ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ស្ដ្រី អន ចន្ធូ អាយុ ២២ឆ្នាំ ដែលត្រូវជា ប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅ មុនពេលកើតហេតុ ជនរងគ្រោះបានផឹកថ្នាំ សម្លាប់ស្មៅអស់មួយដប។
តាមសាច់ញាតិជនរងគ្រោះ បានឱ្យដឹង ថា ពីរនាក់ប្ដីប្រពន្ធនេះ ទើបនឹងរៀបការ បានប្រមាណ១០ថ្ងៃប៉ុណ្ណោះ។ ប្រភពពីក្រុម គ្រួសារបន្ដថា មូលហេតុដែល ជនរងគ្រោះ ផឹកថ្នាំពុលសម្លាប់ខ្លួននេះ ប្រហែលមកពីខឹង ម្ដាយ ដែលបានលក់សត្វសេះជាទីស្រឡាញ់ របស់ខ្លួន។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិ កោះរះ ឃុំកោះរះនេះ ប្រកបរបររកស៊ីបររទេះ សេះ ធ្វើជាមធ្យោបាយក្នុងការដឹកជញ្ជូន ទំនិញ និងពឹងពាក់ លើសត្វធ្វើជាយានជំនិះ ផងដែរ ៕
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname