Sunday, April 29, 2012

ថៃ ផ្អាក​នាំចូលសាច់គោលពីអាមេរិក

ក្រុង​បាងកកៈ ប្រទេស​ថៃ​ កំពុង​ផ្អាក​នាំ​ចូល​សាច់​គោ​ពី​អាមេរិក បន្ទាប់​ពី​រក​ឃើញ​​ថា​មាន​ជំងឺ​គោ​ឆ្កួតនៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ នេះ​បើ​តាម​​ការ​ថ្លែង​លោកស្រី​ Tritsadee Chaosuancharoen អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​​ថៃ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា មាន​គោ​មួយ​ក្បាលក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​ឆ្លង​ជំងឺ Bovine Spongiform Encephalopathy (BSE) ដែល​គេ​ហៅ​ថា​ជំងឺ​គោ​ឆ្កួត​។
លោកស្រី​​វេជ្ជបណ្ឌិត Tritsadee មាន​ប្រសាសន៍​កាល​ពី​ចុង​សប្តាហ៍​មុន​​ថា​ ការ​នាំ​ចូល​សាច់​គោ​ពី​អាមេរិក ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន រហូត​ដល់​នាយក​ដ្ឋាន​ខាង​លើ​អាច​ធានា​បាន​ថា សាច់​គោ​ទាំង​នោះ​មាន​សុវត្ថិភាព​ចំពោះ​អ្នក​បរិភោគ។

Comments system

Disqus Shortname