Sunday, April 15, 2012

ខឹងប្រពន្ធ មិនព្រមលែង លះយកកាំបិតអា ក សម្លាប់នៅក្នុង ផ្ទះសំណាក់ សុវណ្ណគិរី

Photo by DAP-News 
ភ្នំពេញ៖ ដោយសារតែ ខឹងប្រពន្ធ មិនព្រមលែងលះ បានបង្ខំ ឲ្យបុរសជាប្តី ដាច់ចិត្តអា ក សម្លាប់ប្រពន្ធ របស់ខ្លួន នៅក្នុងផ្ទះសំណាក់ សុវណ្ណគិរី ស្ថិតនៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវ បានគេប្រទះឃើញសព ស្រ្តីរងគ្រោះ កាលពីវេលាម៉ោង ប្រហែល ៧៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ នេះ។

យោងតាម សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ស្រ្តីឈ្មោះ ស្រីនាង អាយុ៣១ ឆ្នាំ ត្រូវបានប្តី ជាទីស្រឡាញ់ របស់់ខ្លួន មានឈ្មោះ គង់ សារិ រស់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អា ក សម្លាប់ដោយសារ តែមិនព្រមលែងលះ។
សមត្ថកិច្ចបាន បន្តថា
ប្តីនិងប្រពន្ធ ខាងលើនេះ បានស្នាក់នៅក្នុង ផ្ទះសំណាក់ កាលពីថ្ងៃទី១៤ ខែមេសាស្រាប់តែនៅ ព្រឹកថ្ងៃទី១៥ ខែមេសា នេះ អ្នកបម្រើនៅ ក្នុងផ្ទះសំណាក់ ប្រទះឃើញសពស្រ្តីរងគ្រោះ តែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចបានយក សពស្រ្តីរងគ្រោះតម្កល់ទុក ដើម្បីរង់ចាំសាច់ញាតិ មកទទួល និងកំពុង ស្រាវជ្រាវ តាមចាប់បុរសជាប្តី។
សាច់ញាតិជនរងគ្រោះ បាននិយាយថា ជនសង្ស័យគឺជាប្តីទី២ របស់ស្រ្តីរងគ្រោះ ហើយប្រសូតបានកូនម្នាក់ ។ សមត្ថកិច្ចបានបន្តថា ផ្ទះសំណាក់ ប្រឈមនិងការបិទទ្វារ៕
Photo by DAP-News

Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname