នំពេញ ៖ ក្រោយពីមាន ព័ត៌មានលេចឮ ជាបន្តបន្ទាប់ថា
តារាសម្តែងលោក រតនៈ ពិសិដ្ឋ មាន ទំនាក់ទំនងស្នេហា លាក់បាំងជាមួយ
តារាស្រីដែលកំពុងតែ ទទួលរង ការរិះគន់ គឺកញ្ញា ឆៃ
លីដាឡែន នោះ ត្រូវបានលោក
រតនៈ ពិសិដ្ឋ បកស្រាយថា លោក និងកញ្ញា ឆៃ លីដាឡែន មិនមានស្នេហាជាមួយគ្នាទេ
តែបើនាង បើកភ្លើងខៀវឲ្យលោក ក៏ល្អដែរ ។
តារាបង្ហាញម៉ូដ និងជាតារាសម្តែង លោក រតនៈ ពិសិដ្ឋ ប្រាប់នៅក្នុងកម្មវិធី ”តារាក្នុងដួង ចិត្ត ខ្ញុំ” ថា នាពេលកន្លងមក ធ្លាប់មានពាក្យចចាមអារាមថា លោកបានចូលខ្លួនស្អំបេះដូង ដាឡែន ក្រោយពីជួបស្នេហ៍ មិនសមប្រកប ជាមួយ លោក អេឡិច ចិត្រា នោះ មិនមែនជា ការពិតនោះទេ លោក និងនាង គ្រាន់តែជាដៃគូរចម្រៀងតែប៉ុណ្ណោះ មិនមានអ្វីផ្សេង ក្រៅពី នេះឡើយ ។
ពិធីករវ័យ ២៥ ឆ្នាំរូបនេះ បានប្រាប់ទៀតថា ”បើនិយាយពីរឿងស្នេហារវាងខ្ញុំ និងដាឡែន ជារឿយៗ ខ្ញុំក៏តែងតែចេញមុខ បកស្រាយជាសាធារណៈដែរ តែបើនិយាយពីខ្លួនខ្ញុំផ្ទាល់ ក៏ មិនប្រកែកថា មិនពិតទាំងអស់ដែរ តែបច្ចុប្បន្នទំនាក់ទំនងរបស់ខ្ញុំ ជាមួយដាឡែន គឺគ្រាន់ តែមិត្តរួមអាជីព តែប៉ុណ្ណោះ ហើយបើនិយាយពីអារម្មណ៍របស់ខ្ញុំផ្ទាល់ ក៏មិនបានគិត ពីរឿង នេះដែរ ដោយសារតែកន្លងមក ដាឡែន គាត់មិនដែលបង្ហាញថា មានចិត្តស្រឡាញ់ខ្ញុំទេ តែ បើសិនជាថ្ងៃក្រោយទៅ នាងបើកភ្លើងខៀវ ផ្តល់ឱកាសឲ្យខ្ញុំបង្កើតស្នេហាជាមួយនាង ក៏ល្អម្យ៉ាងដែរ”។
នាពេលកន្លងមក ក៏មានលេចឮ ពាក្យចចាមអារាមថា ក្រោយពី ឆៃ លីដាឡែន បែកបាក់ ស្នេហា ជាមួយបុរសសង្ហារ លោក អេឡិច ចិត្រា រួចមក នាងក៏បានមកផ្តើមសេ្នហ៍ថ្មី និង ចាប់ដៃគូច្រៀងជាមួយ លោក រតនៈ ពិសិដ្ឋ មានទំនាក់ទំនងផ្លូវស្នេហាជាមួយ ដាឡែន ហើយ នាពេលកន្លងមក ពួកគេទាំងពីរនាក់ ក៏ឧស្សាហ៍ទៅដើរលេងបែបលាក់លៀមមិនបើកចំហ ជា មួយគ្នាជាញឹកញាប់ផងដែរ។
ទាក់ទងទៅនឹងបញ្ហានេះដែរ លោក រតនៈ ពិសិដ្ឋ ក៏បានចេញមុខ អះអាងថា បែបនេះសរ បញ្ជាក់ថា លោកក៏មានចិត្តស្រឡាញ់ ទៅលើតារាស្រីស៊ិចស៊ី កញ្ញា ឆៃ លីដាឡែន ដែរ តែ ដោយសារតែនាងហាក់បីដូចជា មិនសូវបើកឱកាសឲ្យ ទើបលោកមិនមានឱកាស ក្នុងការ សាកល្បងបង្កើតស្នេហាជាមួយនាងបែបនេះ ៕