ភ្នំពេញ:
សាលារាជធានីភ្នំពេញ បានប្រកាសថា លោក កែប ជុតិមា
អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីភាព
ក្នុងពិធីសម្ពោធផែកាណូតទេសចរណ៍រាជធានីភ្នំពេញ នៅសួនច្បារមុខ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជិតវត្តភ្នំ នាព្រឹកម៉ោង ៨
ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២។
សាលារាជធានីភ្នំពេញ បានផ្សព្វផ្សាយថា ការបង្កើតឱ្យមានកំពង់ផែកាណូតទេចរណ៍ ក្នុងរាជធានីភ្នំពេញ ដោយឃើញលំហូរភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងជាលំដាប់ ហើយយើងពុំទាន់ មានការរៀបចំកំពង់ដរទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ដូច្នេះក្រោយពីដំណើរចុះត្រួតពិនិត្យ ទីតាំង ដោយផ្ទាល់របស់លោកអភិបាលរាជធានីភ្នំពេញ ទើបបានសម្រេចបង្កើតឲ្យមានអ្នកគ្រប់គ្រងច្បាស់លាស់ និងបង្កើតឱ្យមានសមាគមកាណូតទេសចរណ៍នេះឡើង។
កំពង់ផែកាណូត ទេសចរណ៍ថ្មី ដែលបានរៀបចំនៅពីមុខសួនច្បារ CDC ត្រូវបានសាងសង់ ដោយ
មានស្ពានដែក មានបង្កាន់ដៃ និងមានប្រវែងទទឹង ៥ ម៉ែត្រ និងបណ្តោយ ២៦ ម៉ែត្រ។
សាលារាជធានីភ្នំពេញ បានផ្សព្វផ្សាយថា ការងាររៀបចំកំពង់ផែកាណូតខាងលើ គឺមានកិច្ចប្រជុំម្តងរួចមកហើយ នៅសាលារាជធានីភ្នំពេញហើយ លើកទី២ថ្មីៗនេះមានកិច្ចប្រជុំម្តងទៀតកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ មានកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលរៀបចំកំពង់ដរទេសចរណ៍ ដែលដឹកនាំដោយលោកស្រី ទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមលោកនាយក-នាយករង ទីចាត់ការអន្តរវិស័យ មន្ត្រីសេដ្ឋកិច្ច-សង្គមកិច្ច អភិបាលរងខណ្ឌដូនពេញ និងប្រធានសមាគមកាណូត។
កិច្ចប្រជុំ បានជំរុញឱ្យសមាគមកាណូតទេសចរណ៍ ដែលទើបតែបង្កើតឱ្យមានការយកចិត្តទុកដាក់ រៀបចំការងារឱ្យបានល្អ និងឆាប់រហ័ស តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្នុងនោះ ត្រូវរៀបចំកំពង់ផែ ឱ្យមានសោភ័ណភាព និងបង្កើតឱ្យមានសួនបៃតងនៅច្រាំងទន្លេនារដូវទឹកស្រក រៀបកាណូតឱ្យមានរបៀបរៀបរយ និងឱ្យមានការធានាលើសន្តិសុខ សុវត្ថិភាពល្អ។ រាល់បុគ្គលិកត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវដើម្បីទាក់ទាញចំណាប់ អារម្មណ៍ជាតិ និង អន្តរជាតិ។ ជាពិសេសជំរុញឱ្យម្ចាស់កាណូតទេសចរណ៍ទាំងអស់ ត្រូវតែដាក់ពាក្យសុំអាជ្ញាប័ណ្ណទេសចរណ៍ ឱ្យបានត្រឹមត្រូវស្របច្បាប់។
ជាមួយនឹងការលើកឡើងខាងលើ ក្នុងកិច្ចប្រជុំបានលើកពីចំណុចសំខាន់មួយទៀតថា មុននឹងការដាក់ចេញឱ្យដំណើរការកំពង់ផែកាណូតទេសចរណ៍ខាងលើ នឹងរៀបចំកំណត់តារាងតំលៃ លើអ្នកធ្វើអាជីកម្ម និងអ្នកបំរើសេវាកម្មឱ្យបានច្បាស់លាស់ផងដែរ៕