ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៦ខ្នង នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ នេះ ត្រូវបានអគ្គិភ័យ ឆាបឆេះ ខ្ទេចចំនួន៤ខ្នង និងឆេះរោលចំនួន២ខ្នង ដោយសារតែភ្លើង ធូបទៀន។
សេចក្តីរាយការណ៍ ពីកន្លែកកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ កើតឡើង ដោយសារតែ កូនម្ចាស់ សុង សម្បត្តិ អាយុ៧០ឆ្នាំ បានអុចធូបទៀន ស្រាប់តែឆេះតែម្តង ដោយបានបំផ្លញ ផ្ទះចំនួន៤ខ្នង ខ្ទេចទាំងស្រុង និងឆេះរោល ចំនួន២ខ្នង។
ក្រោយកើតហេតុ សមត្ថកិច្ចបាន
បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយ អន្តរាគមន៍ ហើយនៅវេលាម៉ោង ប្រហែល៤៖៣០នាទីនេះ ភ្លើងបានរលត់ ទាំងស្រុងហើយ។ មិនទាន់ដឹង តម្លៃនៃការខូចខាត ថាអស់ប៉ុន្មានទេ៕(dapnews)