ភ្នំពេញ:
យុវសិស្សម្នាក់ មានចិត្តបុណ្យ ឃើញគេឈ្លោះគ្នា
ចូលទៅឃាត់ ត្រូវគេកាប់មួយកាំបិតប៉័ងតោ រយះក្បាល ពីក្រោយ
របួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះ នៅពេទ្យព្រះកុសមៈ ហើយជនដៃដល់
និងបក្ខពួក នាំគ្នាឡើងជិះម៉ូតូ គេចបាត់អស់។
អំពើហឹង្សា នេះ កើតឡើត កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៥មេសា ឆ្នាំ២០១២ នៅក្នុងបរិវេណវត្តក្រាំងធ្នង់ ក្នុងភូមិ-សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ូលិសបាននិយាយថា
ជនរងគ្រោះឈ្មោះ រ៉ា ដារិទ្ធ អាយុ ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ របួសរយះក្បាលពីក្រោយ។ ដំបូងនៅក្នុងវត្ត មានចាក់ធុងបាស់រាំលេងកំសាន្ត។ ពេលនោះ ស្រាប់តែមានក្មេងស្ទាវ ២ក្រុម ឈ្លោះគ្នា ភ្លាមៗនោះ រ៉ា ដារិទ្ធ បានចូលទៅឃាត់ ក៏ត្រូវបានជនដៃដល់ម្នាក់ ឈ្មោះ បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ ទាញកាំបិតប៉័ងតោ កាប់រយះក្បាល រួចនាំគ្នាឡើងជិះម៉ូតូ ៥ គ្រឿង គេចបាត់៕