Friday, January 25, 2013

បាត់កង់នៅសាលា ខ្លាចយាយស្តីឲ្យ ភូតសមត្ថកិច្ច ថាមានគេចាប់ មកជួញដូរផ្លូវភេទ ផ្អើលអស់ សមត្ថកិច្ចនៅភ្នំពេញ

DAP-News-ក្មេងស្រី ត្រូវបានសមត្ថកិច្ច នាំទៅផ្ទះវិញ ក្រោយពីការ ស្រាវជ្រាវ រកឃើញការពិត
ភ្នំពេញ៖ រឿងរ៉ាវដែល ក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំ បាននិយាយភូត សមត្ថកិច្ចថា ត្រូវគេចាប់ពី ខេត្តតាកែវ នាំមកភ្នំពេញ ដើម្បីជួញដូរផ្លូវភេទ និងធ្វើឲ្យសមត្ថកិច្ច នៅការិយាល័យ ប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការរង បែន រ័ត្ន បើកការស្រាវជ្រាវ ភ្លាមៗ ស្ទើតែភ្លេចបាយភ្លេចទឹក បានបង្ហាញការ ពិតហើយនោះ គឺជារឿងមិនពិតឡើយ ពោលការការ បង្កើតរឿង ប្រឌិតកើតឡើងតែម្តង ពីសំណាក់ ក្មេងស្រីរូបនេះ ដោយមូលហេតុ ពិតប្រាកដនោះ គឺក្មេងស្រីខាងលើនេះ ភ័យយាយស្តីឲ្យ និងខ្លាចយាយ វាយដោយសារ តែបាត់កង់ ពេលទៅរៀន ក៏បែកគំនិតបង្កើត រឿងយ៉ាងដូច្នេះទៅ ។
ស្នងការរង នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងឲ្យដឹងថា តាមពិតរឿងនេះ ជាការប្រឌិតឡើង ពីសំណាក់ក្មេងស្រី កែង ស្រីចិន អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ជា ស៊ីម តាកែវ មានស្រុកកំណើតនៅភូមិខ្នា សង្កាត់ដូនកែវ ក្រុងដូនកែវ ខេត្តតាកែវ នោះទេ ដែលមូលហេតុពិតប្រាកដនោះ គឺផ្តើមចេញពីក្មេង ស្រីរូបនេះ បានបាត់កង់ របស់ខ្លួននៅឯសាលា ពេលទៅរៀន ហេតុដូច្នេះហើយ ដើម្បីកុំឲ្យលោកយាយដែល នៅផ្ទះ និងជាអាណាព្យាបាល បន្ទាប់ពីឪពុកម្តាយ ស្លាប់ចោលនោះ ខឹងសម្បារ និងវាយមកលើខ្លួន ក្មេងស្រីរូបនេះ ក៏បានប្រឌិត រឿងបែបនេះ តែម្តងទៅ ។
លោក បែន រ័ត្ន បានបន្តថា មុនដំបូងនៅ ពេលទទួលព័ត៌មានខាងលើនេះថា ជាការជួញដូរផ្លូវភេទ រួចមក លោកបានដឹកនាំកម្លាំង នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះទៅធ្វើការស្រាវជ្រាវ ជាបន្ទាន់ ហើយក្រោយការស្រាវ យ៉ាងយកចិត្តទុក និងតាមរយៈ ការជជីកសួរដេញដោល ទៅលើក្មេងស្រីរងគ្រោះ រួចមក ទើបដឹងថា មិនមានរឿងបែបនេះ កើតឡើងនោះឡើយ ពោលជារឿងប្រឌិត តែប៉ុណ្ណោះ។
លោក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញ ដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ក្រោយពីមានព័ត៌មាននេះកើតឡើង កម្លាំងសមត្ថកិច្ច របស់លោក ដែលមានការបញ្ជា ពីលោកស្នងការ ជួន សុវណ្ណ និងស្នងការរង បែន រ័ត្ន បានចែកជាពីរក្រុម ដើម្បីធ្វើការស្រាវជ្រាវ លើករណីនេះ ដោយមួយក្រុម ចុះទៅ ខេត្តតាកែវ ដើម្បីធ្វើការស្រាវជ្រាវ និងមួយក្រុមទៀត ចុះទៅកន្លែងកើតហេតុ នៅខណ្ឌដង្កោ។
លោក កែវ ធា បានបញ្ជាក់ថា ក្រោយពីបានសួរនាំ និងសាកសួរសាក្សី ព្រមទាំងវត្ថុតាង រួចមកបានបង្ហាញថា រឿងនេះមានការ សង្ស័យច្រើន ។
ដូច្នេះហើយដើម្បីចង់បញ្ជាក់ឲ្យ ដឹងការពិត និងរឿងច្បាស់នោះ សមត្ថកិច្ចបានហៅ ក្មេងស្រីរូបនេះ មកសួរនាំ ទើបក្មេងស្រីបាន សារភាពថា ពុំមានមនុស្សចាប់ខ្លួន ពីខេត្តតាកែវ មកភ្នំពេញ បម្រុងធ្វើការ ជួញដូរ នោះឡើយ ពោលខ្លួនបានឡើង ជិះរថយន្ត ក្រោយពីបានបាត់កង់ នៅសាលា។ ក្មេងស្រីរូបនេះ បានប្រាប់សមត្ថកិច្ចថា ក្រោយពី រថយន្ត បានធ្វើដំណើរ មកដល់ចំណុចកើតហេតុ នៅខណ្ឌដង្កោ ខ្លួនបានសុំចុះ ហើយនៅពេលជួបប្រជាពលរដ្ឋ នៅតាមផ្លូវ បានប្រឌិតរឿងបែបនេះ នាំឲ្យមានការផ្អើល ឆោឡោ តែម្តងទៅ។
បើតាមលោក កែវ ធា ក្រោយពីធ្វើការ ស្រាវជ្រាវ និងដឹងពីដំណើររឿង ពិតហើយនោះ សមត្ថកិច្ច របស់លោកដែលបានខិតខំ សឹងតែពុំបានហូបបាយ ហូបទឹក បានជូនក្មេងស្រីរូបនេះ ត្រឡប់ទៅផ្ទះ របស់នាងវិញ ហើយធ្វើការ ពន្យល់ណែនាំ កុំឲ្យធ្វើរឿងបែបនេះ ម្តងទៀត។
ជាមួយគ្នានេះ លោក បែន រ័ត្ន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់ៗគ្នា មិនត្រូវប្រឌិតរឿង ផ្តេសផ្តាសនោះឡើយ នាំឲ្យមានការ ផ្អើល និងចលាចល ប៉ះពាល់ដល់ សន្តិសុខសង្គម ។
សូមបញ្ជាក់ថា សមត្ថកិច្ចបានបើកការស្រាវជ្រាវ លើករណីនេះ បានកើតមានឡើង ក្រោយពេលដែល ក្មេងស្រី ឈ្មោះ កែង ស្រីចិន   អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ជា ស៊ីម តាកែវ មានស្រុកកំណើតនៅភូមិខ្នា សង្កាត់ដូនកែវ ក្រុង ដូនកែវ ខេត្តតាកែវ ប្រាប់សមត្ថកិច្ចថា ត្រូវជនខិលខូចមិនស្គាល់ អត្តសញ្ញាណចំនួន៤ នាក់ ចាប់រូបនាង ពីខេត្ត តាកែវ ដឹកឆ្ពោះមករាជធានីភ្នំពេញ ក្នុងបំណង យកនាងមកជួញដូរ ហើយរឿងនេះធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ២០ នាទីយប់ថ្ងៃទី២៤ ខែមករាឆ្នាំ ២០១៣ នៅចំណុច ផ្ទះគ្មាន ដំបូលមួយកន្លែងស្ថិតភូមិបាគូ  ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕(dapnews)
DAP-News
DAP-News
Photo by DAP-News
Photo by DAP-News

Thursday, January 24, 2013

ជំងឺ​​អាត្មា​​និយម​​នឹង​​នាំ​​សង្គម​​ឲ្យ​​ធ្លាក់​​ទឹក​!​

នៅក្នុង​សង្គម​កម្ពុជា​ប​ច្ចុ​ប្បន្ន មនុស្ស​ហាក់ដូច​ជាមាន​ជំងឺ​អាត្មានិយម​កាន់តែខ្លាំង​ឡើង​ពោល​គឺ​​​ម្នាក់ៗ​ គិត​តែ​​ផលប្រយោជន៍​​ផ្ទាល់​ខ្លួន​ដោយ​​មិន​​យក​ចិត្ត​ទុកដាក់​​នឹង​​ផល​ ប្រយោជន៍​​សាធារណៈ​ ឬ​​ប្រយោជន៍​​អ្ន​ក​ដទៃ​ឡើយ។ ជំងឺ​អាត្មានិយម​គឺជា​ប្រភព​នៃ​គម្លាត​កាន់​តែ​ខ្លាំង​​ឡើង​រវាង​អ្នកមាន​ និង​អ្នកក្រ ធ្វើ​ឲ្យ​សង្គម​កាន់តែ​ចាក​ឆា្ង​យ​ពី​ធម៌​សាមគ្គីភាព និង​ធ្វើ​ឲ្យ​ប្រទេស​​ពិបាក​នឹង​ស្គាល់​ការអភិវឌ្ឍន៍។ ជំងឺ​នេះ​ត្រូវបាន​អ្នកវិភាគ​សង្គម​មើលឃើញ​ថា កំពុង​នាំ​សង្គម​ឲ្យ​ធ្លាក់ទឹក​ប្រសិន​បើ​គេ​មិន​នាំគ្នា​ព្យាបាល​វា​ទេនោះ។

ការគិតគូរ​តែ​ប្រយោជន៍​ខ្លួនឯង ហើយ​មិន​អើពើ​នឹង​ប្រយោជន៍​សាធារណៈ​ឬ​ប្រយោជន៍​អ្នក​ដទៃ​​គឺជា​និន្នាការ​ ដែល​កំពុង​កើតឡើង និង​ហាក់ដូចជា​កំពុងមាន​សន្ទុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​សង្គម​​សម្ភារៈ​ និយម​បច្ចុប្បន្ន។ ជាទូទៅ ទ្រព្យសម្បត្តិ​សាធារណៈ​មិនសូវ​ទទួលបាន​ការថែទាំ​និង​ការពារ​ដូច​ ទ្រព្យសម្បត្តិ​ឯកជន​ឡើយ។ គឺ​គំនិត​អាត្មានិយម​នេះហើយ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ឬ​សហគ្រាស​ដែល​ គ្រប់គ្រង​ដោយ​រដ្ឋ​ច្រើនតែ​ដួលរលំ។
ទីបំផុត ការលក់​ឬ​ផ្ទេរសិទ្ធិ​ឲ្យ​ក្រុមហ៊ុន​​ឯកជន​គ្រប់គ្រង​គឺជា​ជម្រើស​ ចុងក្រោយ។ នៅក្នុង​ទិដ្ឋភាព​​មួយទៀត ប្រធាន​ស្ថាប័ន ឬ​មេធំៗដែលមាន​លទ្ធភាព​អាច​រកប្រាក់​បាន គិតតែ​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​រវីរវល់​ដល់​ជីវភាព​អ្នកធ្វើការ​ នៅក្រោម​បង្គាប់​ឡើយ។ អ្នក​ប្រ​កប​វិជ្ជាជីវៈ​​មួយចំនួន​សំឡឹង​​ឃើញ​​ប្រាក់​​ជាធំ​ ហើយ​​សុខចិត្ត​​បំភ្លេច​​ក្រមសីលធម៌​និង អំពើ​មនុស្ស​ធម៌​នានា។
នៅក្នុង​វិស័យ​ឯកជន​វិញ អ្នកមាន​លុយ​គិតតែ​បង្កើន​ឱកាស​ប្រមូលប្រាក់​តាម​គ្រប់​មធ្យោបាយ​ដែល​ អាចធ្វើ​បាន​ដោយ​មិនសូវ​គិតគូរ​ពី​ជីវភាព​របស់​បុគ្គលិក​កម្មករ ឬ​ផលប៉ះពាល់​នៃ​អាជីវកម្ម​​របស់ខ្លួន​ទៅលើ​អ្នកក្រីក្រ​ឡើយ។ ប្រាក់ខែ​បុគ្គលិក​ទាប ជម្លោះដីធ្លី​ក្នុង​គម្រោង​អភិវឌ្ឍន៍ ផលប៉ះពាល់​បរិស្ថាន​ដែល​កើតចេញពី​អាជីវកម្ម​មួយចំនួន រហូតដល់​ការប្រើ​ថ្នាំ​គីមី​ក្នុង​ចំណីអាហារបន្លែ ផ្លែឈើ ជាដើម ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុងសង្គម​បច្ចុប្បន្ន​គឺជា​ផលវិបាក​ដ៏​ ជាក់ស្តែង​បំផុត​ដែល​កើតចេញពី​គំនិត​អាត្មានិយម​នេះឯង។
ងាក​ទៅ​មើល​បុគ្គលិកកម្មករនៅក្នុង​វិស័យ​សាធារណៈ ក៏ដូចជា​វិស័យ​ឯកជន​ដែរ ជាទូទៅ ពួក​គេ​ក៏​មិនសូវ​ជាមាន​គំនិត​ជួយ​សន្សំសំចៃ​ដើម្បី​ផលប្រយោជន៍​របស់​ ក្រុមហ៊ុន​ឬ​ស្ថាប័ន​ដែល​ខ្លួន​​បម្រើការ​នោះដែរ។ ការប្រើប្រាស់​ទឹកភ្លើងក៏ដូចជា​របស់របរ​ប្រើប្រាស់ផ្សេងៗដែលជា​របស់​រួម​​ ដែរ​ជាទូទៅមិនសូវ​ជាមាន​ការយកចិត្តទុកដាក់​សន្សំសំចៃ​ឬ​ថែទាំ​ឡើយពី​ព្រោះតែ ​ម្នាក់ៗ​ច្រើន​តែ​គិតថា នោះ​គឺជា​លុយ​របស់​រដ្ឋ​ឬ​របស់​ថៅកែ​ដែល​ពួកគេ​មិនចាំបាច់​ខ្វល់។

ប្រសិទ្ធភាព​ការងារ​ក៏​មិនសូវ​ជាមាន​ដែរ​ប្រសិនបើ​គ្មាន​អ្នក​ចាំ​ ត្រួតពិនិត្យ​ជាប្រចាំ​ទេនោះ។ ឥរិយាបថ​មិន​ទទួលខុស​ត្រូវជា​រឿង​មួយ ប៉ុន្តែ ជំងឺ​អាត្មានិយម​គឺជា​បញ្ហា​ដ៏​ធំធេង​មួយទៀត។
ក្រឡេក​មើលទៅ​ទីសាធារណៈ​វិញ សំរាម ឬ​កាកសំណល់ផ្សេងៗត្រូវគេ​បោះចោល​ពាសវាល​ពាសកាល​ពី​ព្រោះតែ​ទីនោះ​មិនមែនជា​ ផ្ទះ​របស់ខ្លួន។ កៅអី​បង់​សម្រាប់​អង្គុយ អំពូល​ភ្លើង​នៅតាម​សួនច្បារ ឬ​តាម​ដងផ្លូវ​សាធារណៈ​ច្រើនតែ​បែកបាក់​ឬ​បាត់បង់​ព្រោះតែ​គ្មាន​ការថែទាំ​ និង​​ការការពារ។ ទាំងនេះ​គឺជា​ផលវិបាក​ដែល​កើតចេញពី​គំនិត​អាត្មានិយម​នេះឯង។

ជាការ​ពិតណាស់ សង្គម​មួយ​អាច​ស្គាល់​ការរីកចម្រើននិង​ស្គាល់​ភាព​ស៊ី​វិ​ល័យ​ទៅបានទាល់តែ​ មនុស្ស​​នៅក្នុង​សង្គម​នោះ​ចេះ​តម្កល់​ផលប្រយោជន៍​សាធារណៈ​ជាធំឬ​យ៉ាងហោច​ ណាស់​ក៏​ត្រូវ​​​ចាត់ទុក​ទ្រព្យសម្បត្តិ​សាធារណៈ ឬក៏​ទ្រព្យសម្បត្តិ​អ្នកដទៃ​ឲ្យ​ដូចជា​របស់​ខ្លួនឯង​អ៊ីចឹង​ដែរ។​ មិន​ត្រឹមតែ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ មនុស្ស​ក្នុងសង្គម​គួរតែ​ចេះ​គិតគូរ​ដល់​សុខ​ទុក្ខ​​គ្នា​​ទៅវិញទៅមក​ឲ្យ​ បាន​ច្រើន​ពោលគឺ​ត្រូវ​ចែករម្លែក​គ្នា​រស់ ដោយ​មិន​ដណ្តើម​គ្នា​រស់ និង​រស់​ដោយ​គិតតែ​ខ្លួនឯង​នោះឡើយ។

ក៏ប៉ុន្តែ និន្នាការ​សង្គម​កម្ពុជា​បច្ចុប្បន្ន​ហាក់ដូចជា​កំពុង​ដើរ​បញ្ច្រាសទិស​នេះ​ ទៅវិញ។ មនុស្ស​កាន់តែច្រើនឡើងៗហាក់ដូច​កំពុង​ឆ្លង​ជំងឺ​អាត្មានិយម​ដ៏​គ្រោះថ្នាក់។ គ្រោះថ្នាក់​ពីព្រោះថា ជំងឺ​​នេះ ប្រសិនបើ​វា​ចាក់ឫស​កាន់តែ​រឹងមាំ​នៅក្នុង​សង្គម​ហើយ​នោះ វា​នឹងធ្វើ​ឲ្យ​មនុស្សម្នាក់ៗ​គិតតែ​​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ ខ្វល់ខ្វាយ​ពី​សុខទុក្ខ​អ្នកដទៃ​ឡើយ។ ជាក់ស្តែង អំពើ​ពុក​រលួយ ការកេងប្រវ័ញ្ច​មនុស្ស​គ្នាឯង ភាព​លោភលន់​គ្មាន​ព្រំដែន រហូតដល់​អំពើហិង្សា​នានា​​មួយចំនួន​ផង សុទ្ធសឹង​ជា​លទ្ធផល​នៃ​គំនិត​អាត្មានិយម​ទាំងអស់។

ដូច្នេះ ពលរដ្ឋ​ខ្មែរ​គួរតែ​នាំគ្នា​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​ឆាប់ តាមរយៈ​ការបណ្តុះ​គំនិត​គិតគូរ​ផល​ប្រយោជន៍​រួម និង​គោរព​ប្រយោជន៍​អ្នកដទៃ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ។​ ​ចូរ​កុំភ្លេចថា ជំងឺ​អាត្មានិយម​នឹង​នាំ​សង្គម​ឲ្យ​ធ្លាក់ទឹក​នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន៕(rfi)

ធនាគារ អេស៊ីលីដា នឹងរឹតបន្តឹង វិន័យបុគ្គលិក របស់ខ្លួន បន្ថែមទៀត

ភ្នំពេញ ៖ បន្ទាប់ពីមានរឿងរ៉ាវកើតមានឡើង ក្នុងករណីប្លន់ធនាគារអេស៊ីលីដា ដែលកើតចេញពីបុគ្គលិករបស់ខ្លួននោះ ប្រធានធនាគាអេស៊ីលីដា បានប្រកាសថា នឹងបង្កើនរឹតបន្តឹងវិន័យបុគ្គលិកកិច្ចបន្ថែមទៀត ដើម្បីការពារករណីបែបនេះ កើតឡើងសាជាថ្មីម្តងទៀត។
លោក អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៣ថា ករណីប្លន់កាលពីថ្ងៃទី២៣ ខែមករានេះ មិនមែនកើតឡើងពីខាងក្រៅទេ ប៉ុន្តែវាកើតឡើងនៅខាងក្នុង ដូច្នោះលោក នឹងបង្កើន វិន័យនិងការធ្វើអធិការកិច្ច ការត្រួតពិនិត្យ រួមទាំងការធ្វើសវនកម្មបន្ថែមទៀត ដើម្បីការពារ និងទប់ស្កាត់កុំឲ្យមានករណីនេះ កើតមានឡើងទៀត។
លោកបន្តថា “នៅគ្រប់សាខានៃធនាគារអេស៊ីលីដា សុទ្ធតែមានមន្រ្តីប៉ូលិសពីអង្គភាព នៅចាំថែរក្សាសន្តិសុខសុវត្ថិភាព ជៀសវាងករណីនេះកើតឡើងទៀត”។
សូមជម្រាបថា ជនសង្ស័យចំនួន៦នាក់ ដែលជាក្រុមឃុបឃិត ប្លន់ប៉ុស្តិ៍សេវាកម្ម របស់សាខាធនាគារ អេស៊ីលីដាស្រុកស្ទឹងត្រង់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ ក្រោយពេលសមត្ថកិច្ច បានស្រាវជ្រាវដឹងថា ក្រុមជនល្មើសទាំងនោះ បានរៀបឆាកល្ខោន ប្រើរូបភាពចាប់ចំណាប់ខ្មាំង ជាបុគ្គលិកធនាគារចំនួន ៣នាក់ កាលពីល្ងាចថ្ងៃទី២២ ខែមករា ទៅឃុំទុកនៅក្នុងបន្ទប់ពិសេស របស់ប៉ុស្តិ៍សេវាកម្មធនាគារ អេស៊ីលីដា ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនសង្ស័យទាំង៦នាក់នោះមាន ទី១ ឈ្មោះ ស៊ីម គឹមថាត ជាមេខ្លោង និងជាប្រធានបេឡា ប៉ុស្តិ៍សេវាកម្មធនាគារ ដែលជននេះបានឆ្លើយសារភាព ថា មកពីខ្លួនជំពាក់បំណុលគេច្រើនពេក ទី២ ឈ្មោះ ស៊ីម គឹមថុន បុគ្គលិក ទី៣ ឈ្មោះ ស៊ីម តុលា ហៅ ចេម មកពីភ្នំពេញ ទី៤ ឈ្មោះ អាន ម៉ាត់លី បុគ្គលិក ទី៥ ឈ្មោះ ស៊យ ឌីណា ជាប្រធានស្តីទី នៅប៉ុស្តិ៍សេវាកម្មនោះ ទី៦ ឈ្មោះ ទីម គុយហេង បុគ្គលិក។
ទាំង៦នាក់នោះ មាន៤នាក់ជាប់ពាក់ព័ន្ធដោយផ្ទាល់ និង២នាក់ជាប់ពាក់ព័ន្ធដោយប្រយោល ក្នុងករណីនេះ សមត្ថកិច្ចបានដកហូត បានអាវុធខ្លីម៉ាក កា៥៤ មួយដើម គ្រាប់៥គ្រាប់ និងលុយរៀលមួយចំនួន ដោយឡែកចំពោះការបាត់បង់ប្រាក់ របស់ធនាគារប៉ុន្មាននោះ សមត្ថកិច្ចនៅមិនទាន់បាន ដឹងទេ។ ចំណែកឯជនសង្ស័យទាំង៦នាក់ បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់៕(DAPNEWS)

Wednesday, January 23, 2013

ទោះជាសមត្ថកិច្ចដកថយ តែចោរនៅតែមិនបង្ហាញខ្លួន និងសុំថ្នាំញៀនមួយកញ្ចប់

​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់​ បាន​ដកខ្លួន​ចេញ​អស់ពី​បរិវេណ​ធនាគារ អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម រហូតមកដល់​ម៉ោង​ ៦​និង ​៣០ ​នាទី ​ព្រលប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ គេ​ពុំទាន់​ឃើញ​ក្រុមចោរ​ចេញពី​ក្នុង​​ធនាគារ ដើម្បី​រត់គេចខ្លួន​នោះទេ​ តែបែរជាចោរ សុំថ្នាំញៀនមួយកញ្ច​ប់​ថែម​ទៀត​ទៅវិញ។ ចំណែកឯ​ក្រុម​អ្នកយកព័ត៌មាន​ជាច្រើន​នាក់ កំពុងតែ​នៅ​រង់ចាំ​នៅ​ខាងក្រៅ​ដែលមាន​ចំងាយ​ឆ្ងាយ ដើម្បី​មើល​ពី​សកម្មភាព​របស់​ក្រុម​ចោរ​​ផងដែរ​។​

​ជាមួយ​ហេតុការណ៍​ នេះ ត្រូវបាន​ប្រភព​ ​បង្ហើប​ឲ្យ​ដឹងថា ទោះជា​សមត្ថកិច្ច​ជំនាញ​ បាន​ដកថយ​អស់ និងទុក​ឱកាស​ឲ្យ​ចោរ​រត់​មែន ប៉ុន្តែ​នៅមាន​កម្លាំង​សំងាត់​ពិសេស​មួយចំនួន នៅ​ពូន​សម្ងំ​លាក់ខ្លួន ដើម្បី​ឃ្លាំ​មើល​ដំណើរ​របស់​ក្រុមចោរញៀនថ្នាំ។

នៅវេលាម៉ោង ៦ និង ៥០ នាទី យប់នេះ ក្រុមចោរបានទាមទាររកថ្នាំញៀន ដើម្បី​ជក់​បន្ថែម​ទៀត ព្រោះជាតិញៀនរើឡើង ធ្វើទុក្ខខ្លាំង។ ក្នុងពេលនោះ សមត្ថកិច្ច​ បានប្រគល់ថ្នាំញៀន​ប្រភេទម៉ាទឹកកក ចំនួនមួយកញ្ចប់ រួមជាមួយដែកកេស ឧបករណ៍​ជក់ថ្នាំមួយកំប្លេ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី២៣មករានេះ សមត្ថកិច្ច​បាន​ប្រគល់​ថ្នាំញៀន ឲ្យចោរម្តងហើយ ចំនួនមួយកញ្ចប់ ហើយដល់ពេល​ព្រលប់នេះ ក្រុមចោរ​បានទារថ្នាំញៀនមួយកញ្ចប់ទៀត ហើយសមត្ថកិច្ចក៏ព្រមឲ្យតាមការស្នើសុំ​របស់​លោកចោរ។

ដោយសារ​ខ្លាច​ ជនល្មើស​បាញ់សម្លាប់​ចំណាប់ខ្មាំង​ទាំង ២​នាក់​នោះ សមត្ថកិច្ច​ទាំង​អស់ ទាំង​កងរាជអាវុធហត្ថ ប៉ូលិស​ខេត្តកំពង់ចាម និង​ប៉ូលិស​ប្រឆាំង​ភេរវកម្ម របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ដកចេញ​ទាំងស្រុង​ពី​ធនាគារ អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពី​វេលា​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣​។​

​ការដកចេញ​កម្លាំង ​សមត្ថកិច្ច​ទាំងអស់ ដោយសារ​មន្ត្រី​ជំនាញ បាន​ប្រជុំ​ពិភាក្សាគ្នា​ជាច្រើនលើក​ច្រើនសារ ដើម្បី​ដាក់​ផែនការ​បាញ់​គ្រាប់​ផ្សែង និង​ថ្នាំពុល ចូលក្នុង​បន្ទប់​បេឡា ដែល​ចោរ ចាប់​ចំណាប់ខ្មាំង ពួន​លាក់ខ្លួន​នោះ ប៉ុន្តែ​សមត្ថកិច្ច​បាន​លើក​ហេតុផល​ថា ថ្នាំពុល​នោះ មិន​អាចធ្វើ​ក្រុមចោរ​សន្លប់ បាន​លឿន ដូច​ការគ្រោងទុក​នោះទេ ព្រោះ​ទាល់តែ​ប្រើពេល​យូរ​បន្តិច ទើប​សន្លប់ ហើយ​ចន្លោះ​ពេលនោះ ក្រុមចោរ អាច​ឆ្លៀតឱកាស បាញ់សម្លាប់​ចំណាប់ខ្មាំង​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បានសម្រេច​ចិត្ត​ថា នឹង​ដកខ្លួន​ថយ​ចេញពី​កន្លែងកើត​ហេតុ ហើយ​ទុក​ឲ្យ​ក្រុមចោរ​រត់គេចខ្លួន ដោយ​ខ្លួនឯង ជៀសវាង​ការគ្រោះថ្នាក់​ដល់​ចំណា​ប់​ខ្មាំង​។​

​សូមបញ្ជាក់ថា មកដល់​រសៀល​ម៉ោង ៣ និង ៣០ នាទី ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ ប៉ូលិស​ជំនាញ​ជាង ២០ នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ ស៊ីថា ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះទៅ​ពី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍ ជាមួយ​ប៉ូលិស​ខេត្តកំពង់ចាម ក្នុងករណី​ក្រុមចោរ​ញៀន​ថ្នាំ ចាប់ជំរិត​បុគ្គលិក នៅក្នុង​ធនាគារ អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​កាលពី​ វេលា​ម៉ោងជាង ១ រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ គេ​បានរៀបចំ​លុយ​ចំនួន ៥៧ លាន​រៀល ដាក់​ក្នុង​កាបូប ដើម្បី​ប្រគល់​ឲ្យ​ក្រុមចោរប្លន់ ជា​ថ្នូ​នឹង​ការ​ដោះ​លែង​​បុគ្គលិក​របស់ខ្លួន ២ នាក់ ដែល​នៅក្នុង​កណ្តាប់ដៃ​ក្រុមចោរ​។ ប៉ុន្តែ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ មិន​ឋិត​នៅក្នុង​ក្រសែភ្នែក​របស់​ក្រុមចោរប្លន់​ញៀន​ថ្នាំ​នោះទេ គឺ​ពួកវា​ទាមទារ​យកតែ​ថ្នាំញៀន​ប៉ុណ្ណោះ​។​

​ចំណែកឯ​ឪពុកម្តាយ​របស់​ ជនរ​ង​គ្រោះ​ទាំង ២​នាក់ បាន​សុំ​អង្វរ​ឲ្យ​សមត្ថកិច្ច​ធ្វើយ៉ាងណា​ប្រើ​ឲ្យ​អស់​ជំនាញ​របស់ខ្លួន ដើម្បី​រំដោះ​កូន​ពួកគាត់ ចេញពី​កណ្តាប់​ក្រុមចោរ​។​

​ជាមួយគ្នា​ នោះដែរ ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​ឈរ​មើល​ហេតុការណ៍​នេះដែរ ថា​តើ​សមត្ថកិច្ច​អាច​ដោះស្រាយ​បញ្ហា​នេះ បាន​ដោយ​សន្តិវិធី ឬ​យ៉ាងនោះ​? ព្រោះ​អី​ចោរ​ជា​មនុ​ស្សញៀន​ថ្នាំ និង​មាន​កាំភ្លើងខ្លី​មួយ​ដើម នៅក្នុង​ដៃ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ម៉ោង ១០ និង ៥០ នាទី ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ ក្រុមចោរ​ចាប់ជំរិត​ម្នាក់ បាន​និយាយ​ទូរស័ព្ទ​ឆ្លងឆ្លើយ​ជាមួយ​សមត្ថកិច្ច ដោយបាន​ប្រាប់ថា ក្រុមចោរ​បាន​បាញ់សម្លាប់​គ្នាឯង​ម្នាក់​ហើយ ដោយសារតែ​បក្ខពួក​ចោរ​នោះ បាន​ក្បត់​នឹង​បក្ខ​ពួកខ្លួន​។ ប៉ុន្តែ​ហេតុការណ៍ ដែល​អះអាងថា ចោរ​បាញ់​នោះ គេ​មិន​បានឮ​សំឡេង​ផ្ទុះអាវុធ នៅក្នុង​ធនាគារ​អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម នោះទេ​។​

​ ជាមួយ​ករណី​បាញ់​នោះ មន្ត្រី​ធនាគារ​អេស៊ីលីដា​ម្នាក់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​ចាប់​បុគ្គលិក ២​នាក់ ដាក់​ក្នុង​បន្ទប់​បេឡា (​កន្លែង​ទុក​លុយ​) ដែលមាន​សោ​សុវត្ថិភាព​ពីរ​ជាន់ ហើយ​បន្ទប់​ធ្វើ​យ៉ាង​ពិសេស មិនមាន​សំឡេង​ឮ ចេញមក​ខាងក្រៅ​ទេ ទោះ​ជាមាន​ហេតុការណ៍​អ្វី​កើតឡើង​ក៏ដោយ​។​

​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​មាន​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម រួមជាមួយ​មន្ត្រីក្រោមឱវាទ សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់រយ​នាក់ ព្រះរាជអាជ្ញា ចេញមក​អន្តរាគមន៍​ផងដែរ​។​

​ ប៉ុន្តែ​ការឡោមព័ទ្ធ​របស់​សម​ត្ថ​កិច្ច​ជុំវិញ​ធនាគារ​អេស៊ីលីដា ដើម្បី​ចាប់ចោរ​ប្លន់​នោះ គឺ​ពុំមាន​លទ្ធផល​នៅឡើយ​ទេ ព្រោះ​ក្នុង​ដៃ​ចោរ​មាន​ចំណាប់ខ្មាំង​ចំនួន ២​នាក់​នៅឡើយ​។​

​ ជនរងគ្រោះ​២​នាក់​ដែល​ចោរ​កំពុង​ចាប់​ជា​ចំណាប់ខ្មាំង ឈ្មោះ​ស៊ិន គឹម​ថា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​បារាំង ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ឈ្មោះ ទីន គុយ​ហេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​អង្គ ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំណែក​ជនរងគ្រោះ​ដែល​រត់​រួច ចេញពី​កណ្តាប់ដៃ​ចោរ ឈ្មោះ ម៉ា​ត លី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ស្រុក​ជើងព្រៃ​។​

​ ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៣ ស្ថិតនៅក្នុង​ធនាគារ​អេស៊ីលីដា សាខា​ផ្សារ​បែក​អន្លូង ក្នុងភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយ​មកដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៣​មករា​នេះ ក្រុម​សមត្ថកិច្ច​ពុំទាន់​ធ្វើការ​បង្ក្រាប​ក្រុមចោរ​បាន​នៅឡើយ​ទេ ហើយ​ថែមទាំង​ដកខ្លួន​ថយ បើកដៃ​ឲ្យ​ចោរ​រត់​ទៀតផង​៕ (CEN)

ចោរ​ប្លន់​ធនាគារ​អេស៊ីលីដា​ទាំងព្រឹក​ បង្គាប់​ឱ្យ​បញ្ជូនថ្នាំ​ញៀន​ទៅពួកគេ... ប៉ូលិស-​ប៉េអឹម​កំពុងព័ទ្ធ


ខេត្តកំពង់ចាម ៖ ប៉ូលិស និងប៉េអឹម​ច្រើន​នាក់​កំពុងឡោម​ព័ទ្ធ​​ចោរ​២​នាក់​ចូល​ប្លន់​​ធនាគារ​អេស៊ីលីដា ​នៅទីប្រជុំ​ជន​ខាង​ត្បូង​ផ្សារ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ កាលពីវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ មករា ​២០១៣ ​ដោយ​ចាប់​បុគ្គ​លិក​ធនាគារ​២​នាក់​ឃាត់​​ឃាំង​​នៅក្នុង​អគារ​ធនាគារ​ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ឱ្យ​​សមត្ថ​កិច្ចបើក​ផ្លូវ និង​ប្រគល់​ទ្រព្យ​ស​ម្បត្តិ​​ឱ្យ​ពួកគេ ។
​តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ចោរ​មាន​គ្នា​​២​នាក់​ប្រើ​កាំភ្លើង​ខ្លី១​ដើម ឆ្មក់​​ចូលភ្ជង់​​បុគ្គ​លិក​ក្នុងអគារធនាគារ​​អេស៊ីលីដា ដែល​ប្រចាំការ​​នៅទី​នោះ​​៣​នាក់... ប៉ុន្តែ​ពេល​ចោរ​កំពុង​​ចាប់​ចង​ និង​សំឡុត​​សួររក​លុយ​នោះ ស្រាប់តែ​​មាន​បុគ្គ​លិក​ម្នាក់​ប្រថុយ​រត់​ចេញ​​មក​ក្រៅ​​រួច​ខ្លួន និង​ស្រែក​ឆោឡោ​​ផ្អើល​​ដល់​សមត្ថ​កិច្ច ហើយ​ពេលនេះប៉ូលិស​​-ប៉េអឹម​​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ​កំពុងឡោមព័ទ្ធ​​ពួកចោរ​​ទាំង​២​នាក់​នោះហើយ។ ​
ការតថ្លៃ​គ្នាត្រូវបាន​គេដឹងថា ​ពួកចោរ​កំពុង​បង្គាប់​​ឱ្យ​ប៉ូលិស​​បញ្ជូនថ្នាំញៀន​​ទៅឱ្យ​ពួក​គេ​ប្រើប្រាស់​ក្នុង​ធនាគារ​ដើម្បី​ឱ្យ​ពួកគេ​​មាន​ស្មារតី​​រឹង​មាំ​តទៅ​ទៀត...៕​

ប្រភព៖ កោះសន្តិភាព

​iPhone 6 បើកសោ ដោយប្រើក្រយ៉ៅដៃ

​អ្នកជំនាញ​លោក Ming-Chi Kuo នៃ​ក្រុមហ៊ុន​វាយតម្លៃ KGI Securities បាន​ព្យាករណ៍​ទៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ Apple ថា iPhone 6 អាច នឹងត្រូវ​តម្លើង​ឧបករណ៍​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​។ នេះ​ជា​លក្ខណៈពិសេស ដែល​ប្រើ​បច្ចេក​វ​ទ្យា​ថ្មី សម្រាប់​ប្រកួតប្រជែង​ជាមួយ​ដៃគូរ​ធំៗ របស់ខ្លួន​។​


ប្រការ ​ដែល​លោក Kuo ព្យាករណ៍​ទុកជាមុន​ដូច្នេះ ក៏​ដោយសារតែ កាលពី​ថ្ងៃទី ០៧/២០១២ កន្លងទៅ  Apple បាន​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ាវ​ដៃ​ដ៏​ធំ​ឈ្មោះ AuthenTec ក្នុង​ទឹកប្រាក់ ៣៥០ ដុល្លា​រ​។ ដូច្នេះ លទ្ធភាព​ដែល Apple ប្រើប្រាស់​ក្រ​យ៉ៅ​ដៃ ដើម្បី​បើក​សោ គឺជា​ការចាំបាច់​បំផុត​។​
​ ជាមួយគ្នានេះដែរ ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា iPhone ដែល​លក់​ក្នុង​តម្លៃថោក គឺមាន​រូបរាង​សណ្ឋាន​កម្រាស​ជាង iPhone 5 ដើម ដោយសារ​វា ត្រូវបាន​គេ​ប្រើ​សម្បក​ប្លា​ស្ទីក និង​មាន ៦ ពណ៌​ផ្សេងៗ ពីគ្នា​។​M

Tuesday, January 22, 2013

ជិះម៉ូតូទៅបុកប៊ីដុងសាំង បណ្តាលឲ្យឆាបឆេះផ្ទះអស់ ១៣ ខ្នង នៅស្រុកមង្គលបុរី

អគ្គីភ័យ​បាន​ឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋ ដោយសារតែ​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​ទៅបុក​ប៊ីដុង​សាំង បណ្តាល​ឲ្យ​ឆាបឆេះ​ជា​អណ្តាតភ្លើង ហើយក៏​រាល​ចូល​ផ្ទះ​លក់​សាំង​និង​លក់ដូរ​ទំនិញ និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សង់​ជាង់​គ្នា​អស់​១៣​ខ្នង រួមជាមួយ​ទ្រព្យសម្បត្តិ​ទាំងអស់​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិលេខ​៥ ជាប់​ខ្លោងទ្វារវត្ត​បន្ទាយ​នាង ក្នុងភូមិ​-​ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​ជ័យ​។​

​ ទោះបីជា​យ៉ាងណា ទាំង​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងអស់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​សហការី​របស់លោក លោក​អ៊ី ឡុង អភិបាលស្រុក​មង្គលបុរី លោក​បេ ឪ​សី​ម ប្រធាន​ក្រុមប្រឹក្សា​ស្រុក​មង្គលបុរី លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ស្រុក នគរបាល​ស្រុក រហូតដល់​លោក​ប៉ុន សា​លុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានមក​ចូល​ជួយ​យ​អន្តរាគមន៍ ពន្លត់ និង​ជួយសង្គ្រោះ​នេះដែរ​។​(CEN)

​ ភ្លាមៗ​នេះ គេ​មិនទាន់​បានទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ ស្លាប់​និង​បាត់​ខ្លួន​នៅឡើយ​ទេ​។ មកដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នេះ សមត្ថកិច្ច​ជំនាញ​បាន​គ្រប់គ្រង​ត្រួតត្រា​លើ​អគ្គីភ័យ​បាន​ហើយ តែ​វា​មិនទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ដោយសារ​បញ្ហា​ពិបាក​រក​ទឹក​យកមក​បាញ់​ពន្លត់​។ នៅក្នុង​ការជួយ​សង្គ្រោះ​ឃើញថា​ជោគជ័យ​នៅត្រង់ថា​បាន​បាញ់​កាត់មុខ​ភ្លើង​ កុំ​ឲ្យ​វា​រាល​ឆ្លង ផ្លូវជាតិ​លេខ​៥ និង​ឆ្លងទៅ​តំបន់​ដែល បាន​ឆេះ​ទាំងនោះ​។​

​សូមបញ្ជាក់ថា ផ្ទះ​ទាំង​១៣​ខ្នង​ដែល​រង​ការបំផ្លាញ​ដោយ​អគ្គីភ័យ​នេះ មានផ្ទះ​១១​ខ្នង​មាន​ម្ចាស់​ស្នាក់នៅ និង​ផ្ទះ​២​ខ្នង​ទៀត ពុំមាន​ម្ចាស់​ស្នាក់នៅ​នោះទេ ព្រោះ​ជាប់រវល់​ទៅធ្វើ​ការងារ​កន្លែង​ផ្សេង​។​

​ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​មាន​រយៈពេល​ប្រហែល​ជាង​១​ម៉ោង ហើយ​នៅពេលនេះ​ចរាចរ​បាន​ដំណើរការ​ជាធម្មតា​ឡើងវិញ​ហើយ​។​

​យ៉ាងណា​ក៏​បុរស​ដែល​ជិះ​ម៉ូតូ បង្កហេតុ​ហេតុ​នោះ គេ​ពុំ​ដឹងថា បានគេច​ខ្លួន​ទៅ​ទីកន្លែង​ណា​នោះទេ ព្រោះ​ពុំ​បានឃើញ​កន្លែងកើតហេតុ​៕







ថ្ងៃនេះ! ខួបគំរប់ ១០០ថ្ងៃ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ

www.dap-news.comភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ គឺជាថ្ងៃប្ររព្ធពិធិបុណ្យគំរប់ ១០០ថ្ងៃ នៃព្រះបរមសព បរមរតនកោដ្ឋ របស់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២២ មករានេះថា នៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ សម្តេច និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងរាប់បាត្រឧទ្ទិសកុសល ជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។
សម្តេចបន្តថា “តាមពិតគំរប់ខួប១០០ថ្ងៃ នៃព្រះបរមរតនកោដ្ឋ ត្រូវដល់ថ្ងៃទី២៥ ឯណោះ តែតាមជោគតាមប្រពៃណី របស់ក្សត្រ ត្រូវធ្វើមុនថ្ងៃអីចឹង ថ្ងៃនេះល្ងាចនេះ និងមានការសូត្រមន្ត និងព្រឹកស្អែកនឹងត្រូវរាប់បាត្រ ប្រគេនព្រះសង្ឃ”។
គិតត្រឹមថ្ងៃទី២២ ខែមករានេះ នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីដង្ហែ និងបូជាព្រះភ្លើង នឹងត្រូវដល់។ ថ្ងៃនោះ រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងនឹង បាញ់កាំភ្លើងធំ និងក្បួនដង្ហែយ៉ាងធំផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ធ្វើការកាន់ទុក្ខក្នុងរយៈកាល នៃការកាន់ទុក្ខពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជាដំណាក់កាលនៃការកាន់ទុក្ខ លើកទី២ ចំពោះព្រះមហាវីរក្សត្រ ដែលជាការលាគ្នាចុងក្រោយ។
គួររំលឹកថា ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានយោងចូលទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន៕(DAPNEWS)

ប្រធានាធិបតី​អា​មេ​រិ​ក​ស្បថ​ចូល​ កាន់​តំណែង​អាណត្ដិ​ទី​២

ប្រធានាធិបតី​អា​មេ​រិ​ក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្ដិ​ទី​២​របស់​ខ្លួន​នៅ​សេត​ វិមាន​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ ខែ​មក​រា​ (​ម៉ោង​ក្នុង​តំបន់​)​ ។​ លោក​ ច​ន​ រ៉ូ​បឺត​ ប្រធាន​តុលាការ​កំពូល​អា​មេ​រិ​ក​ ជា​អ្នកដឹកនាំ​កម្មវិធី​ស្បថ​ចូល​កាន់​តំណែង​ តាម​ការ​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អា​មេ​រិ​ក​ ។​ ជាមួយ​ដៃ​ឆ្វេង​លើក​ឡើង​ទៅ​លើ​ដៃស្ដាំ​ដាក់​នៅ​លើ​គម្ពី​ស័ក្ដិសិទ្ធិ​ រួច​អាន​នូវ​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​អាណត្ដិ​ទី​២​ ។​ ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នោះ​ មាន​ភរិយា​និង​កូនស្រី​ទាំង​២​របស់​អូ​បា​ម៉ា​ផង​ដែរ​ ។
ប្រធានាធិបតី​អា​មេ​រិ​កបាន​និយាយ​ទៅ​កាន់​កូនស្រី​សំណព្វចិត្ដ​ទាំង​២​របស់ ​ខ្លួន​ថា​ “​ឪពុក​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ហើយ​”​។​ ពិធី​ស្បថ​ចូល​កាន់​តំណែង​ចំពោះ​មុខ​មហាជន​នៅ​ថ្ងៃ​ ទី​២១​ មក​រា​ ពេល​នោះ​លោក​អូ​បា​ម៉ា​ ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ពេញ​សិទ្ធិ​ក្នុង​ អាណត្ដិ​ទី​២​ ដោយ​អាន​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​៤​លើក​ ។​ ការ​ស្បថ​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ទី​២០​ មក​រា​ ឆ្នាំ​២០០៩​ លោក​អូ​បា​ម៉ា​បាន​អាន​ពាក្យ​សម្បថ​តែ​១​លើក​ប៉ុណ្ណោះ​ ។​ ចំណែក​នៅ​ក្នុង​ពិធី​ឆ្នាំ​នេះ​ លោក​អូ​បា​ម៉ា​ អាន​ពាក្យ​សម្បថ​២​ដង​នៅ​សេត​វិមាន​។​
អតីត​ប្រធានាធិបតី​ Frankin​ Roo-sevelt​ ក៏​ធ្លាប់​អាន​ពាក្យ​សម្បថ​៤​លើក​ ពេល​ស្បថ​ចូល​កាន់​តំណែង​ផង​ដែរ​ ប៉ុន្ដែ​ ខុស​ពី​លោក​អូ​បា​ម៉ា​ ដោយ​លោក​ Roo​ sevelt​ ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ ប្រធានាធិបតី​អា​មេ​រិ​ករ​ហូត​ដល់​៤​ អាណត្ដិ​ឯណោះ​ ។
មុន​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​អូ​បា​ម៉ា​ប៉ុន្មាន​ម៉ោង​ អនុ​ប្រ​ធានា​ធិ​បតី​ ចូ​បាយ​ឌែ​ន​ ក៏​បាន​ស្បថ​ចូល​កាន់​ តំណែង​ផង​ដែរ​ នៅ​មូលដ្ឋាន​ទ័ពជើងទឹក​អា​មេ​រិ​ក​ ដោយ​មានការ​ចូលរួម​ពី​មន្ដ្រី​យោធា​ និង​សមាជិក​ក្នុង​គ្រួសារ​ប្រមាណ​១២០​នាក់​ ។​ លោក​ចូ​បាយ​ឌែ​ន​ បាន​ បញ្ជាក់​ថា​ ខ្ញុំ​នឹង​គាំទ្រ​ហើយ​ការពារ​រដ្ឋ​ធម្មនុញ្ញ​របស់​អា​មេ​រិ​ក​ ។
ការ​ស្បថ​ចូល​កាន់​តំណែង​អាណត្ដិ​ទី​២​របស់​លោក​អូ​បា​ម៉ា​មិន​មាន​ភាព​ រំជើប​រំជួល​ ដូច​កាល​ស្បថ​ចូល​កាន់​តំណែង​ កាលពី​ឆ្នាំ​២០០៩​នោះ​ឡើយ​ ដោយសារ​តែ​នៅ​រយៈពេល​៤​ឆ្នាំ​ខាង​មុខ​ឧ​ប​ស័ក្ដិ​ជា​ច្រើន​ដែល​ត្រូវ​ ដោះស្រាយ​ ពិសេស​គឺ​បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​ផ្ទៃក្នុង​ ។
សេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១២​មាន​ការ​ប្រែប្រួល​ស្មុ​គ្រ​ស្មាញ​ ដោយ​ទទួល​រង​ឥទ្ធិពល​ពី​វិបត្ដិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៧-២០០៩​ ។​ ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​និង​ ជី​ឌី​ភី​ នៅ​ឆមាស​ទី​១​ ឆ្នាំ​២០១២​ មាន​តែ​២​ភាគរយ​ប៉ុណ្ណោះ​ និង​នៅ​ឆមាស​ទី​២​  មាន​តែ​១,៣​ភាគរយ​ប៉ុណ្ណោះ​។​ តាម​ការ​ព្យាករណ៍​សេដ្ឋកិច្ច​នឹង​ថយ​ចុះ​នៅ​សល់​តែ​១,២​ភាគរយ​ប៉ុណ្ណោះ​នៅ​ ឆ្នាំ​នេះ​ ។​ មូលដ្ឋាន​នៃ​ការ​ងើបឡើង​វិញ​ សេដ្ឋកិច្ច​ អា​មេ​រិ​ក​មិន​ទាន់​មាន​ភាពរឹងមាំ​ដោយ​សារ​តែ​ទីផ្សារពលកម្ម​នៅ​តែ​តូច​ ចង្អៀត​ ទោះបី​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​បាន​ថយ​ចុះ​ក៏​ដោយ​ ។
រយៈពេល​៤​ឆ្នាំ​កាន់​តំណែង​ប្រ​ធានា​ធិ​បតី​កន្លង​មក​របស់​លោក​អូ​បា​ម៉ា​ ប្រាក់​បំណុល​ជាតិ​កើនឡើង​បន្ថែម​៥៥​ភាគរយ​ គឺ​ចាប់ពី​ ១០.៦០០​ពាន់​លាន​ដុល្លារ​ឡើង​ ដល់​១៦.៤០០​ពាន់​លាន​ដុល្លារ​។​ ជាមួយ​ប្រាក់​បំណុល​ដ៏​ច្រើន​លើសលុប​នោះ​ អ្នក​ ឯកទេស​ជា​ច្រើន​របស់​អា​មេ​រិ​ក​ រួម​ទាំង​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ក៏​បាន​ប្រមា​ន​ថា​ បំណុល​ជាតិ​អាច​គំរាមកំហែង​ដល់​សន្ដិសុខ​អា​មេ​រិ​ក​ ។​
លោក​អូ​បា​ម៉ា​ជាប់​ឆ្នោត​ប្រ​ធានា​ធិ​ប​តី​ក្នុង​អាណត្ដិ​ទី​២​ ត្រូវ​បាន​គេ​រៀបរាប់​ថា​ មាន​ភាព​តានតឹង​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង​ខុស​ប្លែក​ពី​ឆ្នាំ​២០០៨​ ដែល​លោក​អូ​បា​ម៉ា​ទទួល​បាន​ជ័យជម្នះ​ ដោយ​គ្មាន​គូប្រជែង​អាច​តាម​ប្រកៀក​ប្រកិត​នោះ​ឡើយ​ ។​ ការ​បោះ​ឆ្នោត​លើក​នេះ​ បាន​ ជំរុញ​ឱ្យ​ឆាកនយោបាយ​អា​មេ​រិ​ក​ធ្លាក់​ក្នុង​ដំណាក់កាល​នៃ​ការ​វិវាទ​និង​ បែងចែក​រវាង​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​គណ​បក្ស​សាធារណរដ្ឋ​ ។​ នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​អាណត្ដិ​ទី​២​ គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​ចាត់​ទុក​ថា​ ជា​ថ្ងៃ​ដ៏​ត្រចះ​ត្រ​ចង់​បំផុត​ ដោយ​មាន​ពលរដ្ឋ​រាប់​សិប​ ពាន់​នាក់​មក​ពី​រដ្ឋ​ផ្សេងៗ​ចូលរួម​ ។​ ចំណែក​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ បាន​ឆ្លៀត​យក​ឱកាស​នៃ​ថ្ងៃ​ឈប់​សម្រាក​ ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ទៅ​កម្សាន្ដ​ទី​ឆ្ងាយៗ​ ដើម្បី​គេចវេស​ពី​ការ​ប្រមូលផ្ដុំ​ទាំងនោះ​។​ លោក​អូ​បា​ម៉ា​នៅ​តែ​គ្រប់គ្រង​សេត​វិមាន​ ប៉ុន្ដែ​រដ្ឋសភា​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​សំឡេង​ភាគច្រើន​របស់​គណបក្ស​ សាធារណរដ្ឋ​ដដែល​ ។​ ដូច្នេះ​នៅ​ឆ្នាំ​២០១៣​ការ​វាយ​តប់​ដោយ​សម្ដី​នៅ​តែ​កើតឡើង​ដដែល​ នៅ​ក្នុង​រដ្ឋសភា​។​ វិវាទ​ផ្ទៃក្នុង​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​សាធារណរដ្ឋ​បាន​ប្រឆាំង​ទៅ ​នឹង​គម្រោង​មួយ​ចំនួន​ដែល​លោក​អូ​បា​ម៉ា​បាន​លើក​ឡើង​ក្នុង​នោះ​ មាន​ទាំង​បញ្ហា​បំណុល​ គ្រប់គ្រង​ការ​ប្រើ​ប្រាស់​ស​ញ្វ​វុ​ធ​ កែទម្រង់​ប្រព័ន្ធ​សង្គម​និង​បញ្ហា​អន្ដោប្រវេសន៍​ជាដើម​ ។
ភាព​តានតឹង​ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិ​ក​ឆ្នាំ​២០១២​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្រេះឆា​នៅ​ក្នុង​ទំនាក់​ ទំនង​កិច្ចការបរទេស​រវាង​អា​មេ​រិ​ក​នឹង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ ពិភពលោក​ ពិសេស​គឺ​រុ​ស្ស៊ី​ ចិន​ ។​ ឈាន​ចូល​ដល់​អាណត្ដិ​ទី​២​ មាន​សំណួរ​ជា​ច្រើន​បាន​ ចោទ​ឡើង​ថា​តើ​រដ្ឋាភិបាល​របស់​លោក​អូ​បា​ម៉ា​ ត្រូវ​តែ​កែទម្រង់​ឡើង​វិញ​ ឬ​មួយ​ត្រូវ​ផ្លាស់​ប្ដូរ​ទាំងស្រុង​នៅ​ក្នុង​ទំនាក់ទំនង​ ដែល​បង្កប់​ទៅ​ដោយ​វិវាទ​យុទ្ធសាស្ដ្រ​នោះ​។​ ធ្វើ​យ៉ាងណា​ដើម្បី​អាច​រារាំង​អំពើ​ហិង្សា​ វិវាទ​បក្ខពួក​ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​?​ ការ​ដែល​រក្សា​ទាហាន​ប្រមាណ​១​ម៉ឺន​នាក់​ នៅ​អា​ហ្គា​នី​ស្ថាន​គ្រប់គ្រាន់​ដែរ​ឬទេ​?​ ជ្រៀតជ្រែក​ទៅ​លើ​ប្រទេស​ស៊ី​រី​ដោយ​រូប​ភាព​ណា​?​ តើ​អា​មេ​រិ​ក​អនុវត្ដ​គោល​នយោបាយ​ឆ្ពោះទៅ​កាន់​ “​រណ្ដៅ​នៃ​សង្គ្រាម​”​ ជាមួយ​អ៊ី​រ៉​ង់​ដែរ​ឬទេ​?​ កាត់​បន្ថយឥទ្ធិពល​ពី​វិបត្ដិ​បំណុល​នៅ​អឺរ៉ុប​?​ ពេល​ណា​អា​មេ​រិ​ក​ដាក់​ពង្រាយ​រាប់​ពាន់​នាក់​នៅ​ប្រទេស​ចំនួន​៣៥​ក្នុង​ ទ្វីបអាហ្វ្រិក​?​ អា​មេ​រិ​ក​ទទួល​រាប់​រង​ដល់​កម្រិត​ណា​ក្នុង​ស្ថានភាព​ចលាចល​តំបន់​ មជ្ឈិមបូព៌ា​ អាហ្វ្រិក​ខាងជើង​ ដែល​គេ​ហៅ​ថា​ អា​រ៉ាប់​និទាឃ​រដូវ​គាំទ្រ​ដោយ​អា​មេ​រិ​ក​នោះ​?​ ទាំងនោះ​ជា​សំណួរ​ដ៏​ស្មុ​គ្រ​ស្មាញ​ហើយ​ គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​នូវ​សំណួរ​នោះ​ បាន​ក្រៅពី​ម្ចាស់​សេត​វិមាន​លោក​អូ​បា​ម៉ា​នោះ​ឡើយ​ ។​ ដើម្បី​ផ្ដល់​ចម្លើយ​ទាំងនោះ​ ឱ្យ​បាន​សម​ស្រប​បំផុត​ អា​មេ​រិ​ក​ចាំបាច់​ ត្រូវ​តែ​កែទម្រង់​គោលនយោបាយ​ការ​បរទេស​និង​សន្ដិសុខ​ ៕(NOKORWAT)

រដ្ឋាភិបាល​ ថៅកែ​រោងចក្រ​ និង​សហជីព​ ជួប​គ្នា​ និយាយ​ពី​ការ​តម្លើង​ប្រាក់ខែ​កម្មករ​

ដោយ លី ម៉េងហួរ
 
RFI/Pen Bona
 
​កម្មករ​​ធ្វើ​បាតុកម្ម​ ទាមទារ​ដំឡើង​ប្រាក់​ខែ​​ កាលពី​ឆ្នាំ​ ២០១២
​កម្មករ​​ធ្វើ​បាតុកម្ម​ ទាមទារ​ដំឡើង​ប្រាក់​ខែ​​ កាលពី
ឆ្នាំ​ ២០១២
កិច្ច​ប្រជុំស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១​មករា​នេះ។ កិច្ច​ប្រជុំ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច និង​ក្រសួង​ការងារ ដោយ​មាន​ការចូលរួម​ពី​តំណាង​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​តំណាង​កម្មករ ព្រមទាំង​អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​ព្រមព្រៀង​ថា សហជីព​កម្មករ ត្រូវ​ជួប​ប្រជុំ​គ្នា ស្វែងរ​ក​ការ​ឯកភាព​រួម លើ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ មុន​នឹង​កិច្ច​ប្រជុំ​សម្រេច​ចុងក្រោយ​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។​

លទ្ធផល​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ឯកភាព​លើ ៤​ចំណុច ក្នុង​នោះ​រួម​មាន ការ​ឯកភាព​ជា​គោលការណ៍​លើ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ដល់​កម្មករ ជាដើម។
កិច្ច​ប្រជុំ ក៏​បាន​សម្រេច​ទុក​ពេល​ឲ្យ​ក្រុម​សហជីព​កម្មករ​ធំៗ ចំនួន ៦ សហជីព ដែល​ជា​សមាជិក​ក្រុម​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ជា​យន្តការ​ត្រី​ភាគី រួម​មាន​៖ តំណាង​រដ្ឋាភិបាល តំណាង​សហជីព​កម្មករ និង​តំណាង​ថៅកែ​រោងចក្រ ជួប​ប្រជុំ​គ្នា ដើម្បី​រក​ការ​ឯកភាព​រួម ថា​តើ​សហជីព ត្រូវ​ទាមទារ​ប្រាក់ខែ​ប៉ុន្មាន សម្រាប់​កម្មករ សម្រាប់​យក​ទៅ​ចរចា​ជាមួយ​នឹង​ថៅកែ​រោងចក្រ​កាត់ដេរ។​

តាម​សេចក្តី​ប្រកាស ភាគី​សហជីព​ទាំងអស់ ក៏​ត្រូវ​ជួប​ប្រជុំ​គ្នា​ លើក​សំណើ​ឯកភាព​រួម​តែ​មួយ លើ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ពិភាក្សា​ជាមួយ​នឹង​និយោជក ជា​ថៅកែ​រោងចក្រ ដោយ​មាន​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ ILO ជា​អ្នក​សម្រប​សម្រួល។ ក្នុងនោះ​ក្រសួង​សង្គមកិច្ច និង​ក្រសួង​ការងារ ក៏​ត្រូវ​ចាត់​អនុ​រដ្ឋលេខាធិការ​ពីរ​រូប ដើម្បី​សម្រប​សម្រួល និង​សហការ​ជាមួយ​នឹង​អង្គការ ILO ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​តំណាង​សហជីព និង​តំណាង​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ។​

ក្រុម​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​បាន​ជួប​ប្រជុំ​នៅ​ព្រឹកមិញ នឹង​រៀបចំ​កិច្ច​ប្រជុំ ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​សំណើ ដែល​បាន​ឯកភាព​រវាង​តំណាង​សហជីព​ទាំងអស់ និង​សមាគម​និយោជក ដែល​ជា​ថៅកែ​រោងចក្រ​កាត់ដេរ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣។​

ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រឹក​មិញ អង្គ​ប្រជុំ​ក៏​បាន​ស្នើ​សុំ​ដល់​សហជីព​ទាំងអស់ និង​ស្នើ​សមាគម​និយោជក ខិត​ខំ​ដោះស្រាយ​ឲ្យ​អស់​លទ្ធភា​ព​ នូវ​សំណូមពរ​របស់​កម្មក​រ និង​និយោជិក ដើម្បី​កែ​លម្អ​ជីវភាព និង​ប្រសិទ្ធភាព​ការងារ នៃ​រោងចក្រ សហគ្រាស នៅ​កម្ពុជា។​
ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​នេះ ត្រូវ​បាន​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​មិន​បាន​ចូល​រួម​ប្រជុំ បាន​គាំទ្រ​លើ​គោលការណ៍​ឯកភាព​ឲ្យ​មាន​ការ​ចរចា​តម្លើង​ប្រាក់ខែ​កម្មករ។ លោក រ៉ុង ឈុន នៅ​រង់​ចាំ​មើល​បន្ត​លើ​លទ្ធផល នៃ​កិច្ច​ប្រជុំ​រួម នា​ថ្ងៃ​ទី​២៦​កុម្ភៈ មុន​នឹង​លោក​ថា​ត្រូវ​ដឹកនាំ​កម្មករ​​ធ្វើ​បាតុកម្ម​តវ៉ា រឿង​តម្លើង​ប្រាក់ខែ​ឬ​យ៉ាងណា​?​​

យ៉ាង​ណា​ក៏​ដោយ ទាំង​សហជីព​របស់​លោក​រ៉ុង​ឈុន ទាំង​សហជីព​កម្មករ​របស់​លោក អាត់ ធន់ និង​ទាំង​សហជីព​កម្មករ​របស់​លោក វង្ស សុវណ្ណ បាន​ឲ្យ​ដឹង​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ ត្រូវ​តម្លើង​រហូត​ដល់ ១៥០ ដុល្លារ ទើប​កម្មករ​អាច​រស់​នៅ​សមរម្យ ខណៈ​ដែល​សព្វថ្ងៃ​កម្មករ​កាត់ដេរ​ប្រមាណ ៤ សែន​នាក់ ទទួល​បាន​ប្រាក់ខែ​ត្រឹម​តែ​ ៦១ ដុល្លារ​ប៉ុណ្ណោះ៕​(RFI)

គណៈមេធាវី​ពង្រឹង​វិ​ជ្ជា​ជី​វៈ តាមរយៈ​វគ្គ​បណ្តុះបណ្តាល ​ដើម្បីជា​ទំនុកចិត្ត និង​បំពេញតម្រូវការ​

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​ធ្វើ​សិក្ខាសាលា​មួយ​ស្តីពី “​ការដាក់​ធានា និង​ហ៊ី​ប៉ូ​តែ​ក​” ដែល​សិក្ខាសាលា​នេះ​ធ្វើឡើង កាលពី​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៣ ដើម្បី​ពង្រឹង​វិ​ជ្ជា​ជី​វៈ​សមាជិក​របស់ខ្លួន​។​

​លោក ប៊ុន ហុន ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៩ បាន​មានប្រសាសន៍ថា ដើម្បី​ចូលរួមចំណែក អនុវត្ត​កម្មវិធី នយោបាយ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​របស់​រាជរ​ដ្ឋា​ភិ​បាល គណៈមេធាវី​បានធ្វើ​កិច្ចសហការ​ជាមួយ​អង្គការ ស្ថាប័ន​ជាតិ អន្តរជាតិ ទាំង​ផ្នែក​សាធារណៈ និង​ឯកជន ដែល​ក្នុងនោះ មាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ផងដែរ ដើម្បី​ពង្រឹងសមត្ថភាព​របស់​សមាជិក សមាជិកា ក៏ដូចជា​ស្ថាប័ន​គណៈមេធាវី​។

​ លោក​បន្តថា កន្លងមក JICA ក៏បានផ្តល់​កិច្ចសហប្រតិបត្តិការ និង​ឧបត្ថម្ភ​ទាំង​ថវិកា ទាំង​សំភារៈ​បច្ចេកទេស​ដល់គ​ណៈ​មេធាវី ហើយ​បាន បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​សមាជិក សមាជិកា និង​រៀបចំ​ធ្វើ​សិក្ខាសាលា​ពាក់ព័ន្ធ​វិស័យ​ច្បាប់​ជាច្រើនលើក​រួចមកហើយ​។​

​ លោក ប៊ុន ហុន ឲ្យ​ដឹង​ដែរ​ថា ថ្មីៗ​នេះ​គណៈមេធាវី​ក៏បាន​ទទួល​សៀវភៅ ដែល​ពាក់ព័ន្ធ​វិស័យ​រដ្ឋប្បវេណី​ចំនួន​៩៧៥០ ក្បាល ពី​ក្រសួង យុត្តិធម៌ ដែល​សៀវភៅ​ទាំងនេះ​ត្រូវបាន​រៀបចំ​និង​បោះពុម្ព​ឡើង​ដោយ​កិច្ចសហការ​ ឧបត្ថម្ភរ​បស់​ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ នៃ ប្រទេស​ជប៉ុន (JICA)​។

​លោក​បញ្ជាក់ថា “​ទន្ទឹមនឹង​ការរីកចំរើន ការពង្រឹង​សមត្ថភាព​លើ​វិស័យ​រដ្ឋប្បវេណី ជា​ចំណុច​អាទិភាព​ដែល​គណៈមេធាវី កំពុង​យកចិត្ត ទុកដាក់ ហើយ​តម្រូវ​ឲ្យ​មេធាវី​ត្រូវតែ​ពង្រឹងសមត្ថភាព ដើរ​ឲ្យ​ទាន់​ការ​វិវឌ្ឍន៍​នៃ​សង្គម ហើយ​បន្ទាប់ពី​ក្រមរដ្ឋប្បវេណី​ត្រូវបាន​អនុវត្ត ចាប់ពី ឆ្នាំ​២០១១ មជ្ឈដ្ឋាន​អ្នកច្បាប់ ជាពិសេស​ស្ថាប័ន​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាននិងកំពុង ពិភាក្សា​ទៅលើ ការអនុវត្ត បទបញ្ញត្តិ ទាំងឡាយ នៅក្នុង​ក្រមរដ្ឋប្បវេណី ហើយ​ចំណុច ដែល​ចាប់​អារ​ម្ម​បំផុត​នោះ​គឺ “​ការដាក់​ធានា និង​ហ៊ី​ប៉ូ​តែ​ក​”​។​

​ប្រធាន​គណៈមេធាវី​រូបនោះ​បញ្ជាក់ទៀតថា “​ការពង្រឹង​វិជ្ជាជីវៈ ឬ​ពង្រឹងសមត្ថភាព​នេះ គឺ​ដើម្បី ជា​ទំនុកចិត្ត និង​បំពេញតម្រូវការ ដល់ អតិថិជន ពីព្រោះ​នៅក្នុងពេល​ដ៍​ខ្លី​ខាងមុខនេះ កម្ពុជា​នឹងធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់​ពាណិជ្ជ​អាស៊ាន​ដែល​ទាមទារ ឲ្យ​មេធាវី យើង​មាន សមត្ថភាព គ្រប់គ្រាន់ និង​សីលធម៌​វិជ្ជាជីវៈ ដើម្បី​អាច​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​សេវាកម្ម​ច្បាប់​ជាមួយនឹង​សមាជិក​ អាស៊ាន​ផ្សេងទៀត​”​។​

​លោក ប៊ុន ហុន ពន្យល់ថា ហ៊ី​ប៉ូ​តែ​ក គឺជា​ការចុះបញ្ជី​ដាក់​ធានា​។ បើជា​ពាក្យ​បច្ចេកទេស ហៅថា ការដាក់​ប្រតិ​ភោគ ហើយ​ការបង្កើត ហ៊ី​ប៉ូ​តែ​ក​នេះ គឺ​ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​ទៅ​ថ្ងៃក្រោយ​។

​លោក​បញ្ជាក់ថា ប្រពន្ធ​នេះ​មាន​ភាព​ងាយ​ជាង​កា​ខ្ចីបុល​ដូច​សព្វថ្ងៃ ពីព្រោះ​មិនចាំបាច់​ត្រូវដាក់​ឯកសារ​ទេ ដោយ​គ្រាន់តែ​បង្ហាញ ហើយ​ទៅ ចុះបញ្ជី នៅ​សុរិយោដី ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា “​ការធ្វើ​បែបនេះ​វា​ទាក់ទង​ទៅ​និង​សេដ្ឋកិច្ច​ទីផ្សា​សេរី ចលនា​សេដ្ឋកិច្ច​”៕(CEN)

នាយករដ្ឋមន្ត្រី​ខ្មែរ​ស្វាគមន៍​ការ​ចរចា​ឡើង​វិញ​លើ​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ថៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​បំភ្លឺ​ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​ទាមទារ​ ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា និង​ថៃ ដើម្បី​ការពារ​កិត្តិយស​ប្រទេស​ជាតិ និង​បញ្ជាក់​ពី​គោលនយោបាយ​ការបរទេស​ជាមួយ​ប្រទេស​ជិត​ខាង។
RFA/Sok Serey
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ស្វាគមន៍​ការ​ចាប់​ផ្ដើម​ចរចា​ឡើង​វិញ​ជា​ចំហ និង​ផ្លូវ​ការ​លើ​ជម្លោះ​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា កម្ពុជា និង​ថៃ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ អូរឫស្សី ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មករា ឆ្នាំ​២០១៣ លោក ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា អតីត​នាយករដ្ឋមន្ត្រី លោក អាភីស៊ិត វេចាជីវ៉ា (Abhisit Vejajjiva) បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ថៃ និង​ក្រុម​ជ្រុល​និយម​អាវ​លឿង​ថៃ តែង​បាន​ចោទ​ប្រកាន់ និង​ទម្លាក់​កំហុស​ទៅ​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) ថា​មាន​ប្រយោជន៍​អាថ៌កំបាំង​ជាមួយ​កម្ពុជា ក្នុង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា។
លោក​បន្ត​ថា ការ​ពិត​គឺ​លោក អាភីស៊ិត ទៅ​វិញ​ទេ ដែល​ប្រើ​នយោបាយ​ស្មោកគ្រោក​មក​សុំ​ចរចា​សម្ងាត់​ជាមួយ​លោក ផ្ទុយ​ពី​រដ្ឋាភិបាល​ថៃ​មុនៗ​ដែល​តែងតែ​ធ្វើ​ការ​ចរចា​បញ្ហា​នេះ​ដោយ​ចំហ៖ «អ៊ីចឹង ​ខ្ញុំ​គ្រាន់​តែ​បញ្ជូន​សារ​ថា រឿង​រ៉ាវ​ទាំង​អម្បាលមាន បើ​ចង់​បន្ទោស​មិន​ត្រូវ​បន្ទោស​រដ្ឋាភិបាល យីងឡាក់ ទេ ត្រូវ​បន្ទោស អាភីស៊ិត។ ទាហាន​ថៃ របួស ប្រជាពលរដ្ឋ​ថៃ ស្លាប់ ឆេះ​ផ្ទះ​អ្វីៗ​ត្រូវ​ទារ​ពី​អាភីស៊ិត»
អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ភ្លាមៗ​នោះ​ដែរ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ឡើង​វិញ​ថា អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​មាន​សមធម៌ និង​តម្លាភាព​លើ​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​នេះ។ ចំណែក​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ (MOU) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០១ ទាក់ទិន​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា និង​បាន​ចែង​អំពី​តំបន់​ដែល​ត្រូវ​កំណត់​ព្រំដែន និង​តំបន់​ត្រូវ​អភិវឌ្ឍន៍​រួម​គ្នា។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​កត់សំគាល់​ថា បញ្ហា​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា និង​បញ្ហា​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​បច្ចុប្បន្ន គឺ​ត្រូវ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថៃ ប្រើប្រាស់​ជា​ល្បិច​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ​ថៃ ខ្លួន​ឯង និង​ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​សាធារណៈ​មតិ​អន្តរជាតិ។
លោក​សំដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​ប្រទេស​ថៃ បច្ចុប្បន្ន គឺ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នឹង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​កម្ពុជា នៅ​ពេល​វេលា​មួយ​សម​ស្រប៖ «យើង ​ឃើញ​ថា ដំណើរ​ការ​ល្អ ទោះ​បី​ជា​មាន​ឧបសគ្គ​បន្តិចបន្តួច​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ទិសដៅ​នៃ​ការ​ដោះស្រាយ​នៅ​តែ​មាន។ យើង​នឹង​ស្វាគមន៍​នៅ​ក្នុង​ពេល​វេលា​ណា​ក៏ដោយ យើង​នឹង​រក្សា​ក្នុង​វេទិកា​ជជែក​គ្នា​ជាង​ការ​ដណ្ដើម​គ្នា»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ស្ដីពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មករា។
យ៉ាង​នេះ​ក្តី អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាក់ទិន​ជម្លោះ​ដែន​សមុទ្រ​ជា​ ប្រវត្តិសាស្ត្រ​នេះ។
លោក​រិះគន់​ថា កន្លង​ទៅ​នេះ​រាជ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ឲ្យ​បាន​ជាក់លាក់​ក្នុង​ការ​ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូច​អ្វី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ជាមួយ​ភាគី​ប្រទេស​ថៃ នោះ​ឡើយ៖ «ជា​រឿង ​ដែល​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឲ្យ​វា​មាន​បញ្ហា​ហ្នឹង​នៅ​ថ្ងៃ​អនាគត។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ហ្នឹង យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​ក្របខ័ណ្ឌ​ច្បាប់ ពិសេស​គឺ​សិទ្ធិ​សញ្ញា​ដែល​យើង​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។ បើ​ខាង​កើត​ឃើញ​ថា ការ​បោះ​បង្គោល​ប៉ះពាល់​ដី​ប្រជារាស្ត្រ ហើយ​មាន​ប្រតិកម្ម​ពី​ប្រជារាស្ត្រ»
យ៉ាង​នេះ​ក្តី សេចក្ដី​ថ្លែងការណ៍​របស់​អង្គភាព​ប្រតិកម្ម​រហ័ស​កត់​សំគាល់​បន្ថែម​ថា ការ​ពិភាក្សា និង​ការ​ចរចា​រវាង​ប្រទេស​កម្ពុជា និង​ថៃ ទទួល​បាន​ផ្លែផ្កា​អំឡុង​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៧។ ប្រទេស​ទាំង​ពីរ​បាន​លើក​ឡើង​សំណើ​ពីរ​ផ្សេង​គ្នា សម្រាប់​តំបន់​អភិវឌ្ឍន៍​រួម ពោល​គឺ​សំណើ​ដោះស្រាយ​ភាព​ទាល់ច្រក​ដែល​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា និង​សំណើ​បែងចែក​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​ជា​បី​ចំណែក​លើក​ឡើង​ដោយ​ភាគី​ ថៃ៕(RFA)

Monday, January 21, 2013

គ្រូបង្រៀន​សាកលវិទ្យាល័យ​ស្វាយ​រៀង​៦​នាក់​ជិះ​រថយន្ដ​ឡិច​ស៊ី​សបែក​កង់​ខាងក្រោយ​បណ្ដាល​លោកគ្រូ​ម្នាក់​ស្លាប់​និង​របួស​៥​នាក់​

ខេត្ដស្វាយរៀង​ ៖​ កាលពី​វេលា​ម៉ោង​៥-៦​ល្ងាច​ ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៣​  នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ក្នុង​ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ដស្វាយរៀង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​ឡិច​ស៊ី​សបែក​កង់​ក្រោយ​ ហើយ​រេ​ចង្កូត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ បណ្ដាល​ឱ្យ​មាន​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ និង​៥​នាក់​រង​របួស​ ។
ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ​ ស៊ុន​ សំ​អុល​ ភេទ​ប្រុស​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ និង​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ រីឯ​នារី​រង​គ្រោះ​ដែល​របួសធ្ងន់​មានឈ្មោះ​ កន​ សា​រឿ​ន​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​គ្រូ​និង​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ចំណែក​ជន​រង​គ្រោះ​៤​នាក់​ទៀត​ជារ​បុស​បាន​រង​របួសស្រាល​ ។
តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ គ្រូបង្រៀន​ទាំង​៦​នាក់​បាន​ទៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ ថ្ងៃ​សៅ​ និង​ថ្ងៃអាទិត្យ​ លុះ​បង្រៀន​ចប់​ នៅ​វេលា​ម៉ោង​៥-៦​ល្ងាច​ ក៏​នាំ​គ្នា​ជិះ​រថយន្ដ​ឡិច​ស៊ី​ស​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ ។​ តែ​ពេល​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ ស្រាប់តែ​រថយន្ដ​បែក​កង់​ក្រោយ​បណ្ដាល​ឱ្យ​រេ​ចង្កូត​ក្រឡាប់​៤-៥​ត្រឡប់​ ធ្វើ​ឱ្យ​លោកគ្រូ​ម្នាក់​កៀប​ក្បាល​ជាប់​ទ្វារ​រថយន្ដ​បណ្ដាល​ឱ្យ​បែកក្បាល​ ធ្លាយ​ខួរ​ ។​ រីឯ​ជន​រង​គ្រោះ​៥​នាក់​ទៀត​មាន​នារី​ម្នាក់​រង​របួសធ្ងន់​ ៕(NOKORWAT)

មេ​ ប៉ុស្តិ៍​ឃុំ​ចំណារ​ក្រោម​បាញ់​សម្លាប់​កូន​និង​ប្រពន្ធ​សង្ស័យ​ភ្លើង​ ប្រច័ណ្ឌ​



ខេត្តកំពង់ធំ​ ៖​ យ៉ាង​ហោច​ណាស់​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់​ និង​កូនប្រុស​ ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​តែ​ប្ដី​ និង​ឪពុក​ថ្លើមពាសមេឃ​មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ បាន​បាញ់ប្រហារ​ កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២០​ មក​រា​ ឆ្នាំ​២០១៣​ នៅ​ចំ​ ណុ​ច​ភូមិ​ព្រះ​នង្គ័ល​ ឃុំ​ចំណា​ក្រោម​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ។
ពាក់ព័ន្ធ​ករណី​ឃា​ដ​កម្មនេះ​ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី​ ផា​ន់​ សុ​ផេង​ ស្នងការ​នគរបាល​ខេត្ត​ ជន​ដៃដល់​ឈ្មោះ​ ចក​ គឹ​ម​ជី​ន​ អាយុ​៤៣​ឆ្នាំ​ មាន​តួនាទី​ជា​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ ឃុំ​ចំណា​ក្រោម​ ស្រុក​ស្ទោង​ ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​ សាលាដំបូង​ខេត្តកំពង់ធំ​ បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​បាញ់​សម្លាប់​កូនប្រុស​ ទី​១-​ឈ្មោះ​ ចក​ សុ​ជាតិ​ អាយុ​១៤​ឆ្នាំ​ បណ្ដាល​ឲ្យ​ស្លាប់​ ទី​២-​ឈ្មោះ​ចក​ ចិន្តា​ ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ រង​របួសធ្ងន់​ និង​ទី​៣​ឈ្មោះ​ ហើ​ ស​ភឿន​ អាយុ​៣៤​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ រង​របួសធ្ងន់​ កាលពី​វេ​ លា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០​ មក​រា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ភូមិ​ព្រះ​នង្គ័ល​ ឃុំ​ចំណា​ក្រោម​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។
នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​បន្ត​ថា​ តាម​ការ​ឲ្យ​ដឹង​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​ បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្រពន្ធ​ជនសង្ស័យ​ដើរ​ត្រឡប់​ មក​ពី​មើល​ទូរ​ទស្ស​ន៏​នៅផ្ទះ​អ្នក​ជិតខាង​រួច​ ក៏​ចូល​ក្នុងផ្ទះ​ទាញ​ទ្ធា​រ​បិត​យ៉ាង​ខ្លាំង​ ស្រប​ពេល​ដែល​ប្ដី​ដូច​ជា​ស្រវឹង​តិចៗ​ផង​ ។​ មួយសន្ទុះ​ក៏​ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​គ្រាប់កាំភ្លើង​ ផ្ទួនៗ​ជា​ច្រើន​គ្រាប់​តែ​ម្តង​ ធ្វើ​ឲ្យ​អ្នក​ជិតខាង​ភិតភ័យ​ស្មាន​តែ​មាន​ចោរប្លន់​ ។​ ប្រភព​ក៏​បាន​បន្ត​ថា​ កន្លង​មក​ប្ដី​តែងតែ​មានការ​ប្រច័ណ្ឌ​ប្រពន្ធ​ ហើយ​ជនសង្ស័យ​ធ្លាប់​បាន​និយាយ​ប្រាប់​អ្នក​ជិតខាង​ អំពី​ឮសកម្មភាព​ប្រពន្ធ​លួច​ទៅ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ ផ្សេង​ទៀត​ ជា​ហេតុ​ធ្វើ​ ឲ្យ​ជនសង្ស័យ​ មិន​សប្បាយចិត្ត​ ។​ នគរបាល​បាន​បន្ត​ថា​ ករណី​នេះ​អាច​ជា​រឿង​ផ្ទៃក្នុង​គ្រួសារ​ ។​
ប៉ុន្តែ​ទោះ​យ៉ាងណា​ពាក់ព័ន្ធ​ករណី​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ ផា​ន់​ សុ​ផេង​  ស្នងការ​ខេត្តកំពង់ធំ​ បាន​បញ្ជាក់​ថា​ លោក​បាន​សុំ​គោល​ការ​ពី​ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​ និង​បាន​អនុវត្ត​តាម​ច្បាប់​ហើយ​ ។

នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ២០១៣​ ជន​ដៃដល់​ ត្រូវ​បាន​ន​គ​របាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ ​សាលាដំបូង​ខេត្តកំពង់ធំ​ ហើយ​ដើម្បី​បន្ត​នីតិវិធី​ ។
ពាក់ព័ន្ធ​ករណី​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ បាន​ធ្វើការ​រិះគន់​ យ៉ាង​ខ្លាំង​ទៅ​លើ​បុគ្គល​ម្នាក់​នេះ​ ដែល​ខ្លួន​មាន​តួនាទី​ជា​អ្នក​អនុវត្ត​ច្បាប់​ម្នាក់​មិន​គួរ​ជ្រើ​ ស​រើស​យក​វិធី​អគតិ​បែប​នេះ​សម្រាប់​ដោះស្រាយ​ប

ឃុំខ្លួន​បុរស​ម្នាក់​ពី​បទ​ហិង្សា​ដោយ​ ចេតនា​ មាន​ស្ថាន​ទម្ងន់​ពាក់ព័ន្ធ​កាប់​ ជន​រង​គ្រោះ​ដាច់​ដៃ​ម្ខាង​

ភ្នំពេញ​ ៖​ ចៅក្រម​ស៊ើបសួរ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ ទី​១៩​ ខែមករា​ ឆ្នាំ​២០១៣​ បាន​សម្រេច​ ឃុំខ្លួន​បុរស​ម្នាក់​ ដាក់​ពន្ធនាគារ​បណ្ដោះ​ អាសន្ន​ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ ដែល​មាន​ចែង​មាត្រា​ ២១៧​ នៃ​ក្រមព្រហ្មទណ្ឌ​ ហើយ​ទោស​នេះ​ ត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​មួយ​ចំនួន​ទៀត​ប្រសិនបើ​ តុលាការ​ស៊ើបរក​ឃើញ​ថា​ ជន​ត្រូវ​ចោទ​ ពិតជា​បាន​ប្រព្រឹត្ដ​ដូច​ការ​ចោទប្រកាន់​ ខាងលើ​នេះ​ពិតប្រាកដ​មែន​ ។​
​ជន​ត្រូវ​ចោទ​ឈ្មោះ​អ៊ឹ​ង​ ចំរើន​ ហៅ​ ថ្លៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មានមុខ​ របរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​១១០៣​បេ​ ផ្លូវ​៣៧១​ ភូមិ​-​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១១​ នៅ​ចំណុច​ផ្លូវ​៣៧១​ ភូមិ​ ទ្រា​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​
​ដើមហេតុ​ដែល​នាំ​ឱ្យ​ឃាត់ខ្លួន​ នេះ​ កើតឡើង​ដោយសារ​តែ​នៅ​ថ្ងៃ​ទី​៣១​ ខែ​ តុលា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៨​យប់​ បង​ ប្រុស​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​អ៊ឹ​ង​ តុលា​ និង​ជន​ត្រូវ​ចោទ​ ព្រមទាំង​ឈ្មោះ​រិ​ទ្ធ​ និង​ ឈ្មោះ​ភេ​វ​ បាន​ជិះ​ម៉ូតូ​២​គ្រឿង​របស់​អ៊ឹ​ង​ ចំរើន​ និង​របស់​ឈ្មោះ​រិ​ទ្ធ​ នាំ​គ្នា​ទៅ​ផឹកស៊ី​ នៅ​អាហារ​ដ្ឋា​ន​អង្គរ​ភូមិន្ទ​ ។​ ពេល​ផឹក​ ស៊ី​រួច​ ពួក​គេ​ដើរ​ចេញ​ក្រៅ​បម្រុង​ឡើង​ ជិះ​ម៉ូតូ​ ស្រាប់តែ​ក្រុម​ម្ខាង​ទៀត​បាន​ ទាញ​ដៃ​របស់​ឈ្មោះ​អ៊ឹ​ង​ ចំរើន​ បណ្ដាល​ ឱ្យ​ដួល​ម៉ូតូ​ ពេល​នោះ​អ៊ឹ​ង​ ចំរើន​ បាន​ ទាញ​កាំ​បិទ​ភ្លាស​សាច់​ជ្រូក​ ដែល​ដាក់​ តាម​ម៉ូតូ​ស្រាប់​កាប់​ទៅ​លើ​ភាគី​ម្ខាង​ ទៀត​ទាំង​កំរោល​ រួច​ហើយ​អ៊ឹ​ង​ ចំរើន​ និង​បក្ខពួក​បាន​ផ្ដួល​ម៉ូតូ​ទុក​ចោល​ ហើយ​ រត់គេច​ខ្លួន​តែ​ម្ដង​ ។​
​លុះដល់​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៣​ ដោយសារ​មាន​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ លេខ​០០៦​អយ​ឋ​ ចុះ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​ ២០១៣​ របស់​លោក​សៀង​ សុខ​ តំណាង​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សមត្ថកិច្ច​ក៏​បាន​ចុះ​អនុវត្ដន៍​តាម​ដីកា​ នៅ​ចំណុច​ផ្លូវ​លេខ​៣៧១​ ភូមិ​ទ្រា​៤​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ក៏​បាន​ឃាត់​ ខ្លួន​ឈ្មោះ​អ៊ឹ​ង​ ចំរើន​ តាម​ដីកា​តែ​ម្ដង​ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ ។
​                        

ក្រសួង​សង្គមកិច្ច​ពិភាក្សា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ កម្ម​ការី​នី​ធ្វើការ​នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​

ដោយ​ ៖ ហេង​ សូ​រិ​យា​ ថ្ងៃទី 21 មករា 2013ម៉ោង 15:17:04
​ភ្នំពេញ​ ៖​ ក្រសួង​សង្គមកិច្ច​អតីត​ យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ និង​ជា​សហ​ ប្រធាន​ក្រុមការងារ​ ទំនាក់ទំនង​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ថា​ ក្រុមការងារ​ទំនាក់ទំនង​ វិជ្ជាជីវៈ​បាន​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​នៅ​សាល​ប្រជុំ​ទីស្ដីការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​ នីតិសម្បទា​ ដើម្បី​ពិភាក្សា​បញ្ហា​ប្រាក់​ ឈ្នួល​អប្បបរមា​របស់​កម្មករ​ កម្ម​ការី​នី​  ធ្វើការ​នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀក​ បំពាក់​ និង​ផលិត​ស្បែកជើង​ ដោយ​មាន​ ការ​ចូលរួម​ពី​តំណាង​ក្រសួង​ ស្ថាប័ន​ តំណាង​ភាគី​និ​យោគ​ជក​ តំណាង​ភាគី​ សហជីព​ អង្គការ​អន្ដរជាតិ​ខាង​ការងារ​ (ILO)​ អង្គការ​ដៃគូ​ពាក់ព័ន្ធ​ ព្រមទាំង​ សមាជិក​ក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ​។​
​បន្ទាប់​ពី​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ​ អង្គ​ ប្រជុំ​បាន​ឯកភាព​ដូច​ខាងក្រោមៈ​ ១-​ ឯកភាព​ជា​គោលការណ៍​លើ​ការ​ពិភាក្សា​ ដំឡើង​ប្រាក់ខែ​ឈ្នួល​អប្បបរមា​ជូន​ដល់​ កម្មករនិយោជិត​ ។​
២-​ អង្គប្រជុំ​បាន​ស្នើ​ដល់​ភាគី​សហ​ ជីព​ទាំងអស់​ជួប​ប្រជុំ​គ្នា​លើក​សំណើ​ឯក​ ភាព​រួម​តែ​មួយ​លើ​ការ​ដំឡើង​ប្រាក់​ ឈ្នួល​អប្បបរមា​ ដើម្បី​ពិភាក្សា​ជាមួយ​ និង​យោជក​រក​ដំណោះស្រាយ​។​ តំណាង​ អង្គការ​ពលកម្ម​អន្ដរជាតិ​ខាង​ការងារ​  (ILO)​ យល់ព្រម​សម្របសម្រួល​កិច្ច​ ពិភាក្សា​របស់​សហជីព​ និង​ការ​ពិភាក្សា​ រវាង​សហជីព​ជាមួយ​សមាគម​និ​យោ​ ជក​ ។​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បា​ទា​ ចាត់តាំង​លោក​ ឃួ​ន​ វ៉ា​នី​ន​ អនុរដ្ឋលេខាធិការ​ និង​ក្រសួង​ ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ចាប់​ តាំង​លោក​ សាត​ សាមុទ្រ​ អនុ​រដ្ឋ​លេខា​ ធិ​ការ​ ដើម្បី​សម្របសម្រួល​ និង​សហការ​ ជាមួយ​អង្គការ​ ILO​ ក្នុង​ការ​ចូលរួម​ប្រជុំ​ ជាមួយ​តំណាង​សហជីព​ទាំងអស់​ និង​  តំណាង​សមាគម​និយោជក​ ។​
៣-​ក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ​  នឹង​រៀបចំ​កិច្ចប្រជុំ​ដែល​មានការ​ចូល​ រួម​ពី​គ្រប់​ភាគី​ទាំងអស់​ ដើម្បី​ពិនិត្យ​ និង​ សម្រេច​លើ​សំណើ​ដែល​បាន​ឯកភាព​ រវាង​តំណាង​សហជីព​ទាំងអស់​នឹង​សមា​ គម​និយោជក​ នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​  ២០១៣​ ។​
៤-​អង្គប្រជុំ​ស្នើ​សុំ​ដល់​សហជីព​ទាំង​ អស់​ និង​ស្នើ​សមាគម​និយោជក​ខិតខំ​ ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព​នូវ​សំណូម​ ពរ​របស់​កម្មករ​ និយោជិត​ ដើម្បី​កែ​លម្អ​ ជីវភាព​ និង​ប្រសិទ្ធភាព​ការងារ​នៃ​រោង​ ចក្រ​ សហគ្រាស​ ៕(NOKORWAT)

អាជ្ញាធរ​នាំ​ព្រះ​កាយ​ព្រះសង្ឃ​២​អង្គ​ទៅ​សាកសួរ​ព្រោះ​តែ​ស្រោច​ទឹក​ឲ្យ​កម្មករ

ក្រុម​កម្មករ និង​ពលរដ្ឋ​ជាង ២​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២១ មករា ផ្ទុះ​ការ​តវ៉ា​ហែ​ក្បួន​ដើរ​ស្រែក​ជយឃោស​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ព្រះសង្ឃ និង​រក​ដំណោះស្រាយ​ផ្ដល់​អត្ថប្រយោជន៍​ជូន​កម្មករ។
២១-មករា-២០១៣៖ ក្រុម​កម្មករ​រោងចក្រ យ៉ាក់ជីន (Yak Jing) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ពលរដ្ឋ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​៤ ឆ្ពោះ​មក​រដ្ឋ​សភា ដើម្បី​ទាមទារ​ឲ្យ​ជួយ​ដោះលែង​ព្រះ​សង្ឃ​ដែល​ត្រូវ​ឃាត់​ព្រះ​កាយ​ទាំង​២​ អង្គ។
ហេតុការណ៍​នោះ​កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំ​ព្រះ​កាយ​ព្រះសង្ឃ​ពីរ​ព្រះអង្គ​ទៅ​សាកសួរ ដោយសារ​ព្រះតេជព្រះគុណ​ទាំង​ពីរ​អង្គ​នោះ​សូត្រ​ធម៌​ស្រោច​ទឹក​រំដោះ​គ្រោះ​ ឲ្យ​កម្មករ​រោងចក្រ យ៉ាក់ជីង (Yak Jing) ដែល​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​អស់​រយៈពេល ៣​ថ្ងៃ មក​ហើយ​នោះ។
ក្រុម​កម្មករ​រោងចក្រ យ៉ាក់ជីន ស្ថិត​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្អាក​ការ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដោយ​ងាក​ទៅ​តវ៉ា​នៅ​មុខ​សាលា​សង្កាត់ និង​បន្ត​ដំណើរ​ថ្មើរ​ជើង​លើក​បដា​ស្រែក​ទាមទារ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៤ វិញ។ ការ​ធ្វើ​បែប​នេះ មក​ពី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ នាំ​ព្រះ​កាយ​ព្រះតេជព្រះគុណ​ពីរ​ព្រះអង្គ​ដែល​មក​សូត្រ​ធម៌​លើក​រាសី​ឲ្យ​ កម្មករ​ទៅ​សួរ​នាំ​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ។(RFA)

ជិះម៉ូតូ ជ្រៀតគ្នា ប៉ះដៃចង្កូត ដួលចូល កុងតឺន័រ កិនខ្ទេចម៉ូតូ និងម្ចាស់ បាក់ជើងម្ខាង

www.dap-news.comភ្នំពេញៈ បុរសម្នាក់សំណាងល្អ គ្រាន់តែរងរបួសបាក់ជើងម្ខាង ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យ លោកសង្ឃ និងម៉ូតូ ត្រូវកុងតឺន័រកិនខ្ទេច ដោយសារតែជិះម៉ូតូ ប្រជៀតគ្នា ប៉ះដៃចង្កូតដួលចូលកុងតឺន័រ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង២៣និង៤៥នាទីថ្ងៃទី២០ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលចរាចរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រី ហៀង ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិដំបូកស ឃុំ ក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BN-4054 ។ ឯរថយន្តកុងតឺន័រវិញ ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-7059 គេដឹងថា រថយន្តកុងតឺន័រនេះ ជារថយន្ត របស់ក្រុមហ៊ុនតេងឡាយ អ្នកបើកបរ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះ បើកបរក្នុងទិសដៅកើតទៅលិច ស្របទិសជាមួយរថយន្តកុង តឺន័រដែរ ប៉ុន្តែពេលនោះ ក៏បានប៉ះដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យ ម៉ូតូជនរងគ្រោះខ្ទាតចូលកុងតឺន័រកិន បណ្តាលឲ្យខូច ខាតយ៉ាងដំណំ ចំណែកឯជនរងគ្រោះវិញ សំណាងល្អណាស់ គឺផុតពីកង់កុងតឺន័របន្តិច ប៉ុន្តែរងរបួសបាក់ជើងម្ខាង ដោយសារគៀបជាមួយ នឹងម៉ូតូ បន្ទាប់ពីកើតហេតុត្រូវ បានគេដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។
សាក្សីបានបន្តទៀតថា ភ្លាមៗនោះនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងហៅរថយន្តសាម៊ុយដឹកជនរងគ្រោះ ទៅសង្គ្រោះ បន្ទាន់ រួចហើយក៏យកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយ ទៅតាមផ្លូវច្បាប់៕(DAPNEWS)
www.dap-news.com

រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​៖​ផ្ទះ​នៅ​ឆ្ងាយ និង​យុត្ដិធម៌​ក៏​នៅ​ឆ្ងាយ​

នៅក្នុង​ឆ្នាំ​១៩៧៤ ក្មេងស្រី​ក្នុង​វ័យ​១៥​ឆ្នាំ​ម្នាក់​ឈ្មោះថា មាន ចេ​ន​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ស្នើរ​ឱ្យ​ចាក​ចេញពី​លំនៅ ស្ថាន​ក្នុង​ខេត្ដ​ស្ទឹងត្រែង​ដោយ​ធ្វើដំណើរ​ទៅកាន់​ខេត្ដ​ព្រះវិហារ ដើម្បី​ទៅ​ទទួល​ការអប់រំ រៀនសូត្រ​ឱ្យក្លាយ​ទៅជា​មនុស្ស​ស្អាតស្អំ ឯករាជ្យ​ម្ចាស់ការ និង​រៀន​អំពី​វិន័យ​ផ្សេងទៀត​របស់​កុម្មុយនីស្ដ​ខ្មែរ ក្រហម​។ ចេ​ន មិន​ចង់​ចេញពីផ្ទះ​ទាំង​នៅ​វ័យក្មេង​យ៉ាង​ដូច្នេះ​ទេ ប៉ុន្ដែ​នាង​មិនអាច​តវ៉ា​ទៅនឹង​ការស្នើសុំ​របស់​កម្មាភិបាល​ខ្មែរក្រហម​ បានទេ​ហើយ​ឪពុកម្ដាយ​របស់​នាង​ក៏​គ្មាន​សិទ្ធិ​និង​ឥទ្ធិពល​ទៅ​តវ៉ា​ជាមួយ​ កម្មាភិបាល​ខ្មែរ ក្រហម​ដែរ​។

​ចម្ងាយ​ផ្លូវ​ពី​ស្ទឹងត្រែង​ទៅ​ ព្រះវិហារ​មាន​ប្រវែង​ប្រហែលជា​១៦០​គីឡូម៉ែត្រ តែ​រយៈ​ចម្ងាយ​នេះ រិត​តែ​ធ្វើឱ្យ​កាន់តែ​ឆ្ងាយ​ទៅទៀត​ដោយសារតែ​ចន្លោះ​នោះ​គឺជា​តំបន់​ ព្រៃភ្នំ​ដ៏​ក្រាស់ឃ្មឹក ផ្លូវ​ក្រហេងក្រហូង ព្រម ទាំង​មិនមាន​ប្រព័ន្ធ​ទំនាក់ទំនង​ផង​។ ទោះបីជា​ឆ្ងាយ​យ៉ាងនេះ​ក្ដី ចេ​ន ពុំដែល​រំពឹងទុក​ថា រូបគាត់​នឹង​ឃ្លាតឆ្ងាយ​ពី ក្រុមគ្រួសារ​របស់​គាត់​យូរ​យ៉ាង​នោះទេ​។ ថ្ងៃ​ដែល​គាត់​ចាក​ចេញពីផ្ទះ បានក្លាយ​ទៅជា​ពេល​ចុងក្រោយ​បំផុត ដែល​គាត់​បានឃើញ​មុខ​ឪពុក​ជា​លើកចុងក្រោយ​។ ទើបតែ​ក្នុង​ឆ្នាំ​១៩៨០​ទេ​ដែល​គាត់​អាច​វិល​ត្រលប់មក ផ្ទះ​របស់ គាត់​នៅ​ខេត្ដ​ស្ទឹងត្រែង​វិញ​បាន តែ​ជា​អកុសល ទើបតែ​ពេលនោះ​ដែរ​ដែល ចេ​ន ដឹងថា​បាត់បង់​ឪពុក ជាទី​ស្រលាញ់ របស់គាត់​។​ពេលនោះ​ម្ដាយ​របស់គាត់​បាន​ប្រាប់​ចេ​ន​ថា​ឪពុក​របស់គាត់​បាន​ បាត់​ដំណឹង​សូន្យ​មិនដឹង​ជា​ខ្មែរក្រហម​យក​គាត់​ទៅណា​។

​នា​ឆ្នាំ​ ១៩៨០​នោះ ចេ​ន ដែល​ទើបតែ​រៀបការ​រួច​បាន​ចំណាយពេល​អស់​ជិត​មួយ​សបា្ដហ៍​ធ្វើដំណើរ ដោយ​រទេះគោ​ដើម្បី​ត្រលប់​ទៅផ្ទះ​របស់គាត់​វិញ​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​។ ដោយ​ការ​នឹករលឹក​មកដល់​លោក​ពុក អ្នក​ម្ដាយ និង​បងប្អូន​ទាំងពីរ​នាក់​របស់គាត់ គាត់​សង្ឃឹមថា​គាត់​នឹង​បាន​វិល​មកជួប​ជុំគ្នា​ម្ដងទៀត​បន្ទាប់ពី​គាត់ បាន​បែក​ចេញពី​គ្រួសារ​តាំងពី​ឆ្នាំ​១៩៧៤​មក​។ ពេល​គាត់​មកដល់​ផ្ទះ បរិយាកាស​ប្រែក្លាយ​ទៅជា​មាន​សភាព អាប់អួរ នៅពេលដែល​ម្ដាយ​របស់គាត់​ប្រាប់​គាត់​ថា​ខ្មែរក្រហម​បាន​យក​ឪពុក​របស់គាត់​ ទៅ​សម្លាប់​បាត់ ទៅហើយ​។​

​មកដល់​ថ្ងៃនេះ របួស​ផ្លូវ​ចិ​ត្ដ​នៅតែ​ដក់​ជាប់​នៅក្នុង​ចិ​ត្ដរបស់​គាត់​ដដែល ដោយសារតែ​ការ​បែក​ចេញពី គ្រួសារ ការបាត់បង់ ហើយ​យុ​ត្ដិ​ធ៌​ម​នៅតែមាន​ភាព​អាប់អួរ ។​ម្យ៉ាង​វិញទៀត ដំណឹង​ពី​ឪពុក​របស់គាត់ នៅតែ​ជា អាថ៌កំបាំង​នៅឡើយ​។ ចេ​ន និយាយថា គាត់ នៅតែ​ចងចាំ​ស្នាមញញឹម​ចុងក្រោយ​ក្នុង​ឆ្នាំ​១៩៧៤ នៅឡើយ​។

​ខែធ្នូ ឆ្នាំ​២០១២ ចេ​ន បានធ្វើ​ដំណើរ​ពី​ខេត្ដ​ព្រះវិហារ​មកកាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ទស្សនា​ សារមន្ទីរ ប្រល័យពូជសាសន៍​ទួលស្លែង វាលពិឃាត​បឹង​ជើងឯក និង​សាលាក្ដី​ខ្មែរក្រហម​។​​អ្នកខ្លះ​បាន​ប្រាប់ ចេ​ន ថា ឪពុក​របស់គាត់​ដែលជា​អតីត​មេភូមិ​មុនពេល​ដែល​គាត់​បាត់​ខ្លួន នៅក្នុង​ឆ្នាំ ១៩៧៧ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ស​-២១​។ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១២ គឺជា​លើកទីមួយ​ដែល​គាត់ បានមក​ទស្សនា សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​។ ចេ​ន តក់ស្លុត​យ៉ាងខ្លាំង​នៅពេល គាត់​ឈាន​ជើង​ចូល ដល់ទី​ធ្លា​ខាងមុខ នៃ​សារមន្ទីរ​នេះ និង​ចាប់​យំ​ភ្លាម​នៅពេលដែល​គាត់​ឃើញ​រូបថត​អ្នកទោស​រាប់រយ​សន្លឹក​។

​ ចេ​ន បាន​សួរថា​“​តើ​អ្នក​ទាំងអស់គ្នា​នៅក្នុង​រូបថត​នេះ​ស្លាប់​អស់ហើយ​មែន​ទេ​ ?”  បុគ្គលិក​មជ្ឈមណ្ឌល ឯកសារ​កម្ពុជា​ម្នាក់​បាន​ឆ្លើយថា “​បាទ មានតែ​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង​រូបថត​នេះ​ដែល​នៅរស់​រាន មានជីវិត​”​។​ចេ​ន បាន​យក​ក្រមា​ជូត​ទឹកភ្នែក​របស់គាត់​នៅ​ខណៈពេលដែល​គាត់​ព្យាយាម​ស្វែងរក​ រូបថត​ឪពុក របស់ គាត់​នៅក្នុង​ចំណោម​រូត​ថត​ជាច្រើន​ពាន់​សន្លឹក​។​

​ ឪលោក​ពុក​ម្ដាយ​របស់ ចេ​ន គឺជា​ប្រជាកសិករ​សុទ្ធសាធ​ពេញ​មួយជីវិត​របស់គាត់​។ ភូមិកំណើត របស់ គាត់​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​ត្រូវ​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ កុម្មុយនីស្ដ​ខ្មែរក្រហម​នា​ដើមឆ្នាំ​១៩៧០​។ ការផ្លាស់ ប្ដូរ​របប​នយោបាយ​ក្នុងប្រទេស​បែបនេះ​មិនបាន​ធ្វើឱ្យ​ការរស់នៅ​របស់​ ឪពុកម្ដាយ ចេ​ន ផ្លាស់ប្ដូរ​ទេ​។ ឪពុកម្ដាយ របស់គាត់​បន្ដ​ការរស់នៅ​ជា​កសិករ​ដដែល​។ ការរស់នៅ​របស់ ចេ​ន មាន​សភាព​ជាធម្មតារ​ហូត​ដល់ ឆ្នាំ​១៩៧៤​នៅ ពេលដែល​គាត់​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​បញ្ជូន​ទៅកាន់​ខេត្ដ​ព្រះវិហារ ​ដើម្បី​ចូលរួម​ជាមួយនឹង​យុវជន​ផ្សេ​ទៀត​។ ចាប់តាំងពី​គាត់​ចាក​ចេញពី​ស្រុកកំណើត​មក ចេ​ន មិនមាន​ទំនាក់ទំនង​អ្វី​ទាំងអស់​ជាមួយ ឪពុកម្ដាយ​របស់គាត់ រួមទាំង​សមាជិក​ទាំងអស់​នៅក្នុង​គ្រួសារ​។ គាត់​រស់នៅ​តែម្នាក់​ឯង ហើយ​គាត់​ត្រូវបាន តម្រូវឱ្យធ្វើ​កិច្ចការ ជាច្រើន​ដូចជា លើក​ទំនប់ កាប់ឆ្ការ​ព្រៃ ធ្វើស្រែ និង​ការងារ​ជាច្រើន​មុខ​ទៀត​។​

​ចេ​ន បាន​និយាយថា “​ខ្ញុំ​ឆ្លងកាត់​បទពិសោធន៍​លំបាកៗ​ច្រើនយ៉ាង​។ ខ្ញុំ​ធ្វើ​ការងារ​ក្រោម​កម្ដៅថ្ងៃ ភ្លៀង សន្ធឹក ហើយ​កន្លែង​នោះ​ស​ម្ឃូ​រ​គ្រុនចាញ់​ណាស់​”​។
​ឪពុក​​​របស់ ចេ​ន ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ពីរ​នាក់​ជិះ​ម៉ូតូ​មួ​ួ​យ​គ្រឿង​ដឹកយក​ ចេញទៅ​បាត់​ក្នុង​ឆ្នាំ ១៩៧៧​។  ចេ​ន បានឮ​ម្ដាយ​របស់គាត់​ប្រាប់ថា ពេលនោះ​គឺជា​ថ្ងៃ​ដែល់​សមាជិកគ្រួសារ​ទាំង​អស់​បាន​បាត់បង់ មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​។ ម្ដាយ​របស់​ចេ​ន បាន​និយាយថា “​គ្មាន​នរណា​បាន​លា​ឪ​របស់​ឯង​ទេ ហើយ​ឪ​ឯង ក៏​មិនបាន​លា​យើងទាំងអស់គ្នា​ដែរ​”​។ ម្ដាយ​របស់ ចេ​ន បាន​ប្រាប់ ចេ​ន ទៀតថា ឪពុក​របស់ គាត់​ត្រូវ​យកទៅ សម្លាប់​ដោយ​ចោទ​ពីបទ​ក្បត់​នឹង​អង្គការ​។​

​ចេ​ន បាន​ប្រៀបធៀប​នូវ​អ្វីដែល​បានកើត​ឡើងទៅ​លើ​ឪពុក​របស់គាត់​ទៅ​និង​ស្ថាន​បាន​ ក្នុង​ខេត្ដ​ព្រះវិហារ ក្នុង​រយៈ​ប្រហាក់ប្រហែលគ្នា​ដែរ​។ ចេ​ន បាន​និយាយថា ក្នុង​ឆ្នាំ​១៩៧៧ មនុស្ស​ជាច្រើន​ត្រូវបាន​យកទៅ សម្លាប់ និង​បាត់​ខ្លួន​ដោយ​ខ្មែរក្រហម​ចោទថា “​ខ្មាំង​”​។ ចេ​ន បានឃើញ​ដោយផ្ទាល់​ភ្នែក​នៅពេលដែល​អង្គការ ចោទ ប្រកាន់​មិ​ត្ដរបស់​គាត់​ជាច្រើន​នាក់​ថា​ក្បត់​នឹង​អង្គការ តែ​តាម​ការពិត​អ្នក​ទាំងនោះ​គ្រាន់តែ​មិនបាន​ស្ទូង​ឱ្យ បាន ត្រឹមត្រូវ ឈឺ​មិន​អាចធ្វើ​កិច្ចការ​បានតែ​ប៉ុណ្ណោះ​។ ឆ្លងតាម​អ្វីដែល ចេ​ន អាច​វិភាគ​បាន​គឺថា​ឪពុក​របស់ គាត់​ប្រហែលជា​ប្រ​ព្រឹ​ត្ដ​កំហុស​តូចតាច​អ្វីមួយ​តែប៉ុណ្ណោះ​។​

​ សព្វថ្ងៃនេះ  ចេ​ន នៅតែ​ព្យាយាម​តស៊ូ​នៅក្នុង​ជីវិត​របស់គាត់​។ ពីរ​ទៅ​បី​ឆ្នាំ គាត់​អាច​ទៅលេង​ភូមិ កំណើត​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង​បានតែ​ម្ដង​។ ចេ​ន ដឹង​តិចតួច​ប៉ុណ្ណោះ​ពី​តុលាការ​កាត់ក្ដី​ខ្មែរក្រហម ដោយសារតែ គាត់​នៅ​ឆ្ងាយ​ពី​ទីតាំង​សាលាក្ដី​នេះ​ពេក ហើយ​គាត់​ក៏​មិនដែល​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ដែរ​។ គាត់​បាន​និយាយថា ពេលខ្លះ​វិទ្យុ​ក៏​មិនអាច​លឺ​ដល់​ដែរ​។  ចេ​ន មិន​ស្គាល់ឈ្មោះ​ជនជាប់ចោទ​ណា ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ នៅក្នុង​តុលាការ​កាត់ក្ដី​ខ្មែរក្រហម​ទេ​។ អ្វីដែល​គាត់​បានឮ​នៅពេលដែល​គាត់​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១២ គឺ​អំពី​ជីវិត​របស់​សាក្សី​ម្នាក់​ដែល​បាន​ពិ​ពរ​ណ៌​នាពី​អតីត​កាលពី​ ការជម្លៀស​ពី​ទីក្រុង​ភ្នំពេញ​ក្នុង ខែមេសា ឆ្នាំ​១៩៧៥​។ ក្រោយពី​ស្ដាប់​សាក្សី​រួម​មក ចេ​ន បាន​និយាយថា ហេតុការណ៍​ជម្លៀស​ប្រជា​ជាន ពិតជា​ព្រៃផ្សៃ ណាស់​។ ទោះបីជា ចេ​ន មិនដែល​ជួប​បទពិសោធន៍​នៃ​ការជម្លៀស​ក៏ដោយ គាត់​បាន​បញ្ជាក់ថា មនុស្ស​ម្នាក់ៗ​ដែល ឆ្លងកាត់​របប​ខ្មែរក្រហម​សុទ្ធតែ​ជួបប្រទះ​នូវ​ភាពឈឺចាប់​។ នៅ​ថ្ងៃទី​៥ ខែធ្នូ​នោះដែរ ជន​ជាប់ ចោទ នួន ជា និង​ខៀវ សំផន ក៏មាន​វត្ដ​មាន​ស្ដាប់​សាក្សី​ជាមួយនិង ចេ​ន ដែរ​។​

​ចេ​ន ចង់ឱ្យមាន​ការដាក់ទោស​មេដឹកនាំ​ខ្មែរក្រហម​យ៉ាងធ្ងន់ធ្ងរ​តាមតែ​អាចធ្វើ​ ទៅបាន​។ គាត់​ស្អប​អ្នក​ដឹក នាំ​ខ្មែរក្រហម​ទាំងអស់​។ ម្យ៉ាងវិញទៀត ចេ​ន មាន​អារម្មណ៍​ថា យុត្ដិធម៌​ហាក់បីដូចជា​នៅ​ឆ្ងាយ​ពី​គាត់​ណាស់​។ ដោយសារតែ​គាត់​នៅ​ឆ្ងាយ​ពី​សាលាក្ដី​នេះ គាត់​ក៏​មិនអាច​និង​ទទួលបាន​ភាព​យុត្ដិធម៌​គ្រប់​ជ្រុងជ្រោយ​និង​ទាន់ពេល វេលា​ដែរ​៕(CEN)

Sunday, January 20, 2013

ជិះម៉ូតូវ៉ាជែងឡានក្រុង ទៅបុករថយន្តឡិចស៊ីស ស្លាប់នៅកន្លែង ក្នុងក្រុងព្រះសីហនុ

ទិដ្ឋភាពកន្លែងកើតហេតុ ដែលយុវជនម្នាក់ស្លាប់គួរឲ្យរន្ធត់   ​
បុរស​ម្នាក់​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន វ៉ា​ជែង​ឡានក្រុង​មិន​ផុត​ក៏​ពើបប្រទះ​រថយន្ត​ឡិច​ស៊ី​ស ក្នុងទិសដៅ​បញ្ច្រាស​គ្នា បុក​យ៉ាង​ពេញទំហឹង​ស្លាប់​នៅនឹងកន្លែង​។​
​    ​
​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ខាងលិច​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៣​។​
​    ​
​មន្ត្រីប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ស្វាយ​ធឿន អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជិះ​ម៉ូតូ​ម៉ា​សេ​១០០ សេរី​ឆ្នាំ​២០១០​។ ជនរងគ្រោះ​ត្រូវបាន​បាក់ដៃ បាក់ជើង បែក​លលា​ដ៏​ក្បាល ធ្លាយ​ពោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​


​ មន្ត្រីប៉ូលិស​ដដែល​បាន​បន្តថា រថយន្ត​ដែល​បុក​នោះ​មាន​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 3171 ដែលមាន​អ្នកបើកបរ​ជា​ជនជាតិ​ចិន​។ បច្ចុប្បន្ន​ត្រូវបាន​ឃាត់ខ្លួន​យកមក​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​ ១​ហើយ​។ ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ផ្ទះសម្បែង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​    ​
​សាក្សី​នៅ​ជិត​ កន្លែងកើតហេតុ បាន​និយាយថា តាមពិតទៅ​រថយន្ត​ទេ ដែលជា​អ្នករងគ្រោះ​យ៉ាងពិត​ប្រាកដ ព្រោះ​អី​គេ​ឃើញ​អ្នកជិះ​ម៉ូតូ​នោះ បើក​លឿន​ណាស់ ក្នុង​គោលបំណង​វ៉ា​ជែង (​ជ្រែ​) រថយន្តក្រុង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ស្រប​ទិស​គ្នា​។ ដោយឡែក​រថយន្ត​ឡិច​ស៊ី​ស​នោះ គេ​បើក​ត្រឹមត្រូវ​នៅ​ប្រកាន់​ស្តាំ បែរជា​ម៉ូតូ​នោះ ហោះ​មក​បុក​ឡាន​ឡិច​ស៊ី​ស RX300 ដៃ​ល​កំពុង​ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស​គ្នា​ទៅវិញ​។​

​សាក្សី​បាន​ និយាយថា អ្នកស្លាប់​នោះ គ្មាន​ពាក់មួក​សុវត្ថិភាព​ទេ ម៉ូតូ​គ្មាន​កញ្ចក់ នេះ​បញ្ជាក់ថា​ពិតជា​ក្មេងស្ទាវ​ប្រាកដ​។ ប្រការនេះ សមត្ថកិច្ច​គប្បី​ចាត់​ការបង្ក​សំណុំរឿង ប្រកបដោយ​យុត្តិធម៌​ផង​៕(cen)

ភ្ជង់​និង​កេះ​កៃ តែ​សំណាង​ណាស់​គ្រាប់កាំភ្លើង​អត់​ផ្ទុះ​

អ្នកនយោបាយ​ប៊ុល​ហ្ការី​ម្នាក់​បាន​រួចផុត​ពី​សេចក្តីស្លាប់​នៅពេល​ ឃាតក​ម្នាក់​បាន​សំរុកចូល ទាញ​កាំភ្លើង​ភ្ជង់​ក្បាល​និង​កេះកៃ​​បំណង​យក​ជីវិត​មេដឹកនាំ​បក្សប្រឆាំង​ រូបនេះ តែ​សំណាងល្អ គ្រាប់កាំភ្លើង​ស្អុយ​។​
ឃាតក​ម្នាក់​បាន​សំរុកចូល ទាញ​កាំភ្លើង​ភ្ជង់​ក្បាល​និង​កេះកៃ​​បំណង​យក​ជីវិត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ
​ អា​មេ​ត ដូ​ហ្គឹ​ន ប្រធាន​គណបក្ស​ចលនា​សិទ្ធិ​និង​សេរីភាព​ ​បាន​ប្រញាប់ប្រញាល់​កៀស​ដៃ​ ឃាតកចេញ​មុន​ពេល​ជនល្មើស​​កេះកៃ​ជា​លើក​ទី​២​។​

​ឃាតក​ត្រូវបាន​ពួក​ សន្តិសុខ​និង​ប្រតិភូ​ក្នុង​សន្និសីទ​នៅ​ទីក្រុង​សូ​ហ្វី​យ៉ាទា​ត់​អោយ​ដួល​ និង​ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចេញ​ទៅ​ទាំង​ច្រមុះ​ចេញឈាម​។​

​ រូបភាព​ទូរទស្សន៍​បានបង្ហាញ​បុរស​លោត​ចេញពី​ហ្វូង​ទស្សនិកជន​និង​បង្អាក់​ សុន្ទរកថា​របស់​លោកដូ​ហ្គឹ​ន ដែល​បាន​ដឹកនាំ​គណ​​បក្ស​អស់​ជិត​១​ភាគ​៤​នៃ​សតវត្សរ៍​។​រំ​ពេច​នោះ​ជនល្មើស ​បាន​លើក​កាំភ្លើង​តម្រង់​ក្បាល​លោកដូ​ហ្គឹ​ន​និង​កេះកៃ​តែ​គ្រាប់​ទំនងជា​ ស្អុយ​​មិន​ផ្ទុះ​។​
​ឃាតក​ត្រូវបាន​​ប៉ូលិស​នាំ​ខ្លួន​ចេញ​ទៅ​ទាំង​ច្រមុះ​ចេញឈាម​
​ អ្នកនយោបាយ​ដ៏​មានសំណាង​បាន​កៀស​កាំភ្លើង​ចេញ​និង​ដួល​លើ​ឥដ្ឋ​ក្នុងពេល​ ព្យាយាម​រត់គេច​។​ភ្លាមនោះ ពួក​ប្រតិភូ​និង​សន្តិសុខ​​បាន​ប្រញាប់ប្រញាល់​ចូល​មក​វេទិកា​និង​វាយ​ ឃាតកអោយ​ដួល​ទៅ​នឹង​ដី​។​មនុស្ស​មួយ​ក្រុម​ទៀត​មើល​លោកដូ​ហ្គឹ​ន​ ទាំងស្រឡាំង​កាំ​ង​។​

​ពួក​អ្នកនយោបាយ​បន្ទាប់មក​បាន​ចេញពី​កន្លែង​ អង្គុយ​និង​ព្រលែង​មួយ​ជើង​មួយ​ដៃ​លើ​ជនសង្ស័យ​ដែល​ដេក​ដួល​លើ​ដី​មុនពេល​ ប៉ូលិ​​ស​នាំខ្លួន​ចេញទៅ​។​

​ប៉ូលិស​បាន​និយាយថា​ខ្លួន​ចាប់​បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ដែល​ក៏​មាន​កាំបិត​២​នៅ​នឹង​ខ្លួន​។​

​ គណបក្ស​ចលនា​សិទ្ធិ​និង​សេរីភាព​នេះ​តំណាង​អោយ​ជនជាតិ​ទឺក​និង​អ៊ីស្លាម​ដែល ​ផ្សំ​បាន​១២​ភាគរយ​នៃ​ប្រជាពលរដ្ឋ​៧,៣​លាន​​នាក់​របស់​ប៊ុល​ហ្ការី​៕

ក្រុមចោរ ចូលប្លន់ ហាងទូរស័ព្ទ មួយកន្លែង នៅក្បែរ ផ្សារសូរិយា រួចគេចខ្លួនបាត់

Photo by DAP-Newsភ្នំពេញៈក្រុមចោរមួយក្រុម ដែលមានគ្នា២នាក់ នៅវេលាម៉ោង ៧និង៤០នាទី ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣នេះ បានចូលប្លន់ ហាងលក់ទូរស័ព្ទដៃ និងបញ្ចាំ មួយកន្លែង នៅក្បែរផ្សារទំនើបសូរិយា ស្ថិតនៅ ផ្ទះ១៣Eo ផ្លូវ១៩២ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើនេះមានក្រុមចោរ២នាក់ បាន ជិះម៉ូតូមួយគ្រឿងមានម៉ាក់ ស្មាស រីវ៉ូ ដែលគេពុំទាន់ដឹងអត្តសញ្ញាណ បានចូលបន្លំខ្លួន ធ្វើជាអ្នក ទិញ ទូរស័ព្ទ ហើយក៏ដើរទៅជិតអ្នកលក់ បានភ្ជង់គំរាម ដោយកាំភ្លើងខ្លី រួចហើយក៏ប្រមូលទ្រព្យសម្បត្តិ និងលុយ ដែលគិតជាទឹកប្រាក់ទាំងអស់សរុបជិត២ម៉ឺនដុល្លារសហរដ្ឋអាមេរិករួចគេចខ្លួន បានដោយសុវត្ថិភាព តាមម៉ូតូមួយគ្រឿង។
សមត្ថកិច្ចដែលចុះទៅដល់កន្លែងបានឲ្យដឹងថា ជនរងគ្រោះភេទស្រី ឈ្មោះ ជា ទិន អាយុ៤៧ឆ្នាំ មានមុខ របរជាអ្នកលក់ទូរស័ព្ទ និងបញ្ចាំគ្រឿងលង្ការនានា នៅទីតាំងកន្លែងកើតហេតុនេះ នៅពេលដែលជនរងគ្រោះ រៀបចំ បើកលក់ដូរដូចសព្វមួយដងនោះស្រាប់តែបុរស២នាក់ បានមកឈប់នៅក្បែរខ្លួន ហើយធ្វើជាសួរ ទិញទូរស័ព្ទ មួយសន្ទុះក្រោយមក ក៏បានដកកាំភ្លើងខ្លី មកផ្ចងគំរាមយករបស់របរមានតម្លៃពីស្រ្តីរងគ្រោះ ក៏វាយប្រតបគ្នាទៅវិញទៅមក ហើយក្រុមចោរក៏បានឆក់កាបូមយកទៅតែម្តង ។ ឪពុកជនរងគ្រោះបានឲ្យដឹង ដែរ កូនស្រីរបស់គាត់បើកហាងលក់ដូរដូចធម្មតា ប៉ុន្តែនៅព្រឹកថ្ងៃទី២០ ខែមករា នេះ ជាអកុសលអាក្រក់ អ្វីបានជាចូល២នាក់បាន ចូលផ្ចង់ប្លន់យករបស់មានតម្លៃទាំងនេះទៅបាត់តែម្តងដោយសុវត្ថិភាព។
ឪពុកនារីស្រ្តីរងគ្រោះបន្តថា នៅពេលមានហេតុការណ៍នេះកើតឡើងក៏មាន ប្រជាពលរដ្ឋនៅក្បែរនោះ បានឃើញ ហើយ ក៏ប្រុងចូលជូយ ប៉ុន្តែត្រូវបានចោរពីរនាក់នោះយកកាំភ្លើងមក គំរាមបាញ់សម្លាប់ អ្នកដែលចូលមកជួយថែមទៀតផង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យទាំងពីរដើម្បីយក មកផ្តន្ទាទោស តាមផ្លូវច្បាប់៕
ព័ត៌មានលម្អិត យ៉ាងណានោះ ដើមអម្ពិល នឹងធ្វើការរាយការណ៍ ជាក្រោយ ។(dapnews)
Photo by DAP-News

Saturday, January 19, 2013

សាកល្បង លើក​ទី​១ ក្បួន​ដង្ហែ ព្រះរាជ​ពិធី​ព្រះ​បរម​រតន​កោដ្ឋ ចាប់​ពី​មុខ​តុលាការ​កំពូល ដល់​មុខ​វត្ត​ឧណ្ណាលោម​

ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ បាន​ធ្វើ​សាកល្បង លើក​ទី​១ បាន​ធ្វើឡើង កាលពី​ព្រឹក ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៣​។ ក្បួន​នោះ ចាប់​ពី​មុខ​តុលាការ​កំពូល រហូត​ទៅ​មុខ​វត្ត​ឧណ្ណា​លោម តាម​បណ្តោយ​ផ្លូវ​សុធារស ផ្លូវ​ជាប់​ខាង​មុខ​ព្រះបរមរាជវាំង​។ តាម​កម្មវិធី ក្បួន​សាកល្បង រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ  លើកដំបូង​នូវ​ក្បួន​ដង្ហែ​ព្រះ​បរមសព ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ ត្រូវធ្វើឡើង ចាប់ពី​ម៉ោង ៧ និង ៣០ នាទី រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់​។(cen)
លោកឧបនាយករដ្ឋមន្រី្តសុខ អាន លោកឧបនាយករដ្ឋមន្រី្តទៀ បាញ់ លោកឧបនាយករដ្ឋមន្រី្តគង់ សំអុល អញ្ជើញជាអធិបតីរៀបចំព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ នៅពេល​សាកល្បង​

​ ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ នៅពេល​សាកល្បង​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជិត ២.០០០ នាក់ ដែលមាន ១១ ផែន​។ ការចូលរួម​ដឹកនាំ​បញ្ជា រៀបចំ​ក្បួន រួមមាន សម្តេចចៅហ្វា​វាំង ឧបនា​យ​រដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រី​ព្រះបរមរាជវាំង លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធ​ពល​​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​ជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ និង​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​។​

​នៅក្នុង​ ការរៀបចំ​ព្រះរាជ​ពិធី​ដង្ហែ​សាកល្បង​លើក​ទី​១​នោះ មាន​ផែន​មន្ត្រីរាជការ និស្សិត​សិស្ស ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ នគរបាលជាតិ និង​យុវជន​កាយឫទ្ធិ ជាដើម​។​

​រហូតមក​ដល់​ព្រឹក​ម៉ោង ៩ និង ៣០ នាទី ការរៀបចំ​សាកល្បង ក្បួន​ដង្ហែ​ព្រះ​បរមសព នៅ​បន្ត​ឈរ ចាប់​ពី​តុលាការ​កំពូល មុខ​ព្រះបរមរាជវាំង រហូត​ដល់​មុខ​វត្ត​ឧណ្ណាលោម ដោយ​មិន​ទាន់​ដើរ​ដង្ហែ តាម​ផែនការ​ដែល​បាន​គ្រោងទុក​នៅឡើយ​ទេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៣ បានឲ្យដឹងថា ព្រះរាជ​ពិធី​ដង្ហែ​សាកល្បង​ព្រះ​បរម​សព ព្រះករុណា ព្រះ​បរមកោដ្ឋ លើក​ទី​១ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៣ ត្រូវ​ចាប់ផ្តើម​ដង្ហែ​ចេញពី​វាល​ព្រះមេរុ ឆ្ពោះ​ទៅ​ផ្លូវ​ព្រះអង្គ​ដង​កើ តា​ម​តិរ​វិថី​ព្រះស៊ីសុវត្ថិ ធ្វើដំណើរ​ត្រង់ រហូត​ដល់​ផ្លូវ​លេខ​៩៤ រួច​បត់​ឆ្វេង ហើយ​ធ្វើ​ដំណើរ​ជុំវិញ​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ ទៅ​មហាវិថី​ព្រះ​នរោត្តម រួច​ធ្វើ​ដំណើ​ត្រង់ ដល់​រង្វង់​មូល​វិមានឯករាជ្យ ហើយ​បត់​ឆ្វេង ដោយ​ឆ្លងកាត់​មហាវិថី​ព្រះសីហនុ ហើយ​បត់​ឆ្វេង តាម​មហាវិថី​សម្តេច​សុធារស ចូល​វាល​ព្រះមេរុ​វិញ​។​

​ដើម្បី​ឲ្យ​ការ ​ដង្ហែ​សាកល្បង​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ជូនដំណឹង កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៣ ដោយ​ធ្វើ​ការបិទផ្លូវ សំរួល​សកម្មភាព​ចរាចរ​បណ្តោះអាសន្ន នៅ​ចំណុច​ផ្លូវ​ខាង​លើ ដែល​ក្បួន ត្រូវ​ដង្ហែ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់​។

​ផុត​ រយៈពេល​កំណត់​នេះ នឹងដាក់​ឲ្យធ្វើ​ចរាចរ​ណ៍​ជា​ប្រក្រតី​ឡើងវិញ​។ ហេតុនេះ សូម​សាធារណ​ជន​ទាំងអស់ មេត្តា​ជ្រាប និង​ធ្វើការ​ពង្វាង​ចរាចរ​ពី​ទីតាំង ផ្លូវ​មុខ​ព្រះបរម​រាជ​វាំង ផ្លូវ​តាម​ជួរ​មាត់ទន្លេ នៅ​បរិវេណ​វត្តភ្នំ ផ្លូវ​ព្រះ​នរោត្តម ចាប់​ពី​វត្ត​ភ្នំ ទៅ​វិមាន​ឯករាជ្យ ផ្លូវ​ពី​វិមានឯករាជ្យ ទៅ​មាត់​ទន្លេ កាត់​តាម​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ខាងត្បូង​ព្រះបរមរាជវាំង​។​

​ក្បួន​ដង្ហែ​សាកល្បង​ដូចគ្នានេះ ក៏​នឹង​ត្រូវ​ធ្វើឡើង​ម្តងទៀត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មករា ឆ្នាំ​២០១៣ ផងដែរ​។​

​ ជា​ការកត់សម្គាល់ សារាចរ ស្តីពី ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ចុះ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​កំណត់​ថា ក្បួន​ដង្ហែ​ព្រះ​បរមសព អាច​នឹង​មាន​ប្រវែង​ប្រមាណ ១,៥ គីឡូម៉ែត្រ ទៅ ២ គីឡូម៉ែត្រ ដែល​ត្រូវ​ដង្ហែ​តាម​វិថី និង​មហាវិថី ចំងាយ ៦ គីឡូម៉ែត្រ​។​

ក្បួនសាកល្បង ដង្ហែព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )

​ ក្នុងពេលដង្ហែក្បួននោះ ​ផ្លូវ​សំខាន់ៗ រួមមាន​៖ ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​ជួរ​មាត់ទន្លេ និង​ផ្លូវ​វត្តភ្នំ ជាដើម ដែល​ក្បួន​ដង្ហែ​ឆ្លងកាត់ ក៏ដូចជាសា លារៀន ផ្សារ​ថ្មី ផ្សារ​កណ្តាល និង​គ្រឹះស្ថាន​រដ្ឋ ព្រម​ទាំង​គ្រឹះស្ថាន​ឯកជន​មួយ​ចំនួន ក៏​នឹង​ត្រូវ​បិទ​ផងដែរ ដើម្បី​សម្រួល​កុំឲ្យ​កកស្ទះ​ចរាចរណ៍នៅ​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព​។​
​    ​
​ ជាមួយនឹង​ការ​ដង្ហែ​ក្បួន​សាកល្បង​នោះ ក្រសួង​ការពារជាតិ ក៏​បាន​ប្រកាសថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៣ កងទ័ព​ក៏​នឹង​មាន​ការបាញ់​សាកល្បងកាំភ្លើង​ធំ ១០៥ មិលី្ល​ម៉ែត្រ ចំនួន ១០១ ណាត់ ( គ្រាប់ ) សម្រាប់​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ​។ ការបាញ់​កាំភ្លើង​ធំ​នោះ នឹង​ត្រូវ​ធ្វើឡើង​ជា​ផ្លូវការនៅ​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព សម្តេចព្រះ នរោត្តម សីហនុ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ និង​នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

​សារាចរ បាន​កំណត់​ថា ក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព សម្តេចព្រះ នរោត្តម សីហនុ នឹង​មាន​ការ​បាញ់កាំភ្លើង​ធំ ១០១ ណាត់ ចំនួន ៣ លើក គឺ​លើក​ទី​មួយនឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅពេល​ដែល​ព្រះ​បរម​សព ត្រូវ​ដង្ហែ​ចេញពី​ព្រះបរមរាជវាំង និង​លើក​ទី​ពីរប្រព្រឹត្តទៅ​នៅ​ពេល​ដែល​ព្រះ​បរមសព ដង្ហែ​ដល់​ទីលាន​វាល​ព្រះមេរុ​។ ការបាញ់​លើក​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​៕​ S







ទីវាលព្រះមេរុ សំរាប់តម្កល់ព្រះបញ្ចា ព្រះបរមរតនកោដ្ឋ

ក្បួនសាកល្បង ដង្ហែព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ( រូបថត៖ ស៊ីវ ចាន់ណា )

Comments system

Disqus Shortname