Thursday, May 31, 2012

មនុស្ស​ស្លាប់​​៧នាក់ និង​របួស​ច្រើន​នាក់​​ រថយន្ត​បឺស​ខ្នាត​ធំ​បុកគ្នា​​ពេញ​ទំហឹង​ជា​មួយ​​រថយន្ត​​​ដឹក​ឈើ​​

ខេត្ត​​កំពង់ធំ ៖ ​រថយន្ត​បឺស​​កាពីតូលដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​បាន​បុក​គ្នា​ជា​មួយ​រថយន្ត​ ​​ដឹក​ឈើក្រពឹត​រួញ​​រៀង​ៗ​ខ្លួន​ខ្ទាត​ឆ្ងាយពី​គ្នា​ប្រហែល​២​ម៉ែត្រ ក្លាយ​ជា​​សោកនា​ដ​កម្ម​ដ៏គួរ​ឱ្យ​​រន្ធត់​មួយ​ស្លាប់​មនុស្ស​៧នាក់ ​រងរបួស​ធ្ងន់​-ស្រាល២១​​នាក់ (ប្រុស​១០​នាក់ ស្រី​១១​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់) បង្ក​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោង​​​២​និង​៣០​នាទី​​រសៀល​​ ថ្ងៃទី​៣១ ឧសភា ២០១២ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៦ ស្ថិតក្នុង​​ភូមិ​ថ្មី ឃុំ​​ប្រឡាយ ​ស្រុក​ស្ទោង​​ ចំណុច​បង្គោល​​គីឡូ​ម៉ែត្រ​លេខ​២២៤ ជាប់​ព្រំ​ប្រទល់​​ខេត្ត​​សៀមរាប ។ ​
តាម​ប្រភព​ព័ត៌​មានពី​មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹងថា ​រថយន្ត​បឺស​​កាពីតូល​ខ្នាត​ធំ​​ពាក់ស្លាក​លេខ​ភ្នំពេញ 3A-3938 ដឹក​មនុស្ស​ប្រហែល​៤០​នាក់ ​ចេញ​ពី​ភ្នំពេញ ជើង​ទី២ នាវេលា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​៣១ ឧសភា ​២០១២ នេះ ​ឆ្ពោះ​ទៅ​ខេត្ត​​សៀមរាប ចំណែក​រថយន្ត​ដឹក​ឈើ​ម៉ាកហ៊ីណូ ពណ៌​ត្រេអីុ ខ្នាត​ធំ​ពាក់ស្លាក​លេខ «ន.ប» ធ្វើដំណើរ​​បញ្ច្រាស​ទិស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​​ក៏​បុក​គ្នា​​ពេញទំហឹង​​តែ​ម្តង​ ធ្វើ​ឱ្យ​​រថយន្ត​ទាំង​២​រួញ​​ក្រពឹតគួរ​ឱ្យ​ព្រឺ​សាច់។
​រថយន្ត​បឺស​កាពីតូល ស្លាប់​៤​នាក់ ក្រៅពី​នេះ​​​រង​របួស​ធ្ងន់ និង​ស្រាល​ ចំណែក​រថយន្ត​ហ៊ីណូ​ដឹក​ឈើ​មាន​មនុស្ស​ជិះ​៣​នាក់ (ប្រុស​២ ស្រី១) ​ស្លាប់​ទាំង​៣​នាក់ ។ ខណៈនោះ​ប៉ូលិស​-ប៉េអឹម​​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ដល់​កន្លែង​​កើតហេតុ​ ​ដោយ​គាស់​កន្លែង​ក្រពឹត​ស្វែង​​រក​អ្នក​របួស​ដែល​ជាប់​ក្នុង​រថយន្ត​យក​ ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង និង​គាស់​ទាញ​យក​សព​ចេញពី​ក្នុង​រថយន្ត​ដាក់​​តម្រៀបលើ​​ទីវាល​​ក្បែរ​ កន្លែង​កើត​ហេតុ​​ ដើម្បីចាត់​ចែង​រក្សា​ទុក​តាម​ការ​គួរ ព្រម​ទាំង​ស្វែង​រក​សាច់​ញាតិ និងអត្ត​​សញ្ញាណ​​អ្នក​ស្លាប់ ។ ​សព​អ្នក​ស្លាប់​ក្នុង​រថយន្ត​កាពីតូល​ត្រូវបាន​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​ទៅ​ រក្សាទុក​នៅ​សាល​សព​​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប ចំណែក​អ្នក​ស្លាប់​ខាង​រថយន្ត​ដឹក​ឈើ «ន.ប» ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាន់​រាជធានីភ្នំពេញ ។









ទស្សនា​សម្រស់​ តាតៃ

តាតៃ​គឺ​ជា​កន្លែង​ទេសចរណ៍​ធម្ម​ជាតិ​មួយ​ ដែល​រសាត់​អណ្តែត​ចូល​ក្នុង​ ទន្លេ​៤។តើ​តាតៃ​បាន​អភិរក្ស​នៅ​ឆ្នាំណា​? តាតៃ​ជា​តំ​បន់​ទេសចរណ៍​មួយ​ដែល​ បាន​ធ្វើ​ការ​អភិវឌ្ឍនៅក្នុង​ខែវិច្ឆិកា កាល​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ។
 រមណីយ​​ដ្ឋាន​​តាតៃ​ជា​តំ​បន់​ទេសចរណ៍ដែល​ចាត់​ទុក​ថា​ជា​កន្លែង​ដែល​ ពេញ​និយម និង​ឆើត​ឆាយ​ជាង​គេ​ ហើយ​ក៏​មានចំ​ណាត់​ថ្នាក់​ទី​១០​ក្នុង​ចំ​ណោម ​​​តំបន់​​ទេសចរណ៍​​​ឯទៀត​ដូច​ជា​ ប្រាសាទ​ព្រះវិហា​រ​​ អង្គរវត្ត​ ​ឧ​ទ្យាន​​​​​បូកគោ​ ក្រុង​ព្រះសីហនុ ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី ខេត្ត​ក្រចេះ ភ្នំ​ពេញ និង​កោះ​កេរ​ សុទ្ធ​ សឹង​ជា​តំ​បន់​ទេសចរណ៍​ដែល​ល្បី​ល្បាញ​ និង​មាន​ភាព​ល្អប្រណិត​ ព្រម​ទាំ​ ងមាន​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ទៅ​កម្សាន្ត​នៅ​ទី​នោះ​យ៉ាង​ច្រើន​កោះ​ ករ។ តាតៃ​គឺ​ជា​តំ​បន់​ទេសចរណ៍​មួយ​ដែល​ស្ថិត​នៅ​ក្នុងខេត្ត​កោះ​កុង​ និង​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​ប្រទេស​កម្ពុជា។ អ្នក​ទេសចរណ៍​អាច​ ធ្វើ​ដំ​ណើរ​ទៅ​កាន់​តា​តៃ​ដោយ​ឡាន ឡាន​ក្រុង​ កាណូតនិង​ធ្វើ​ដំ​ណើរ​តាម​ ផ្លូវ​ជាតិ​លេខ​៤ ព្រម​ទាំង​ត្រូវ​ចំ​ណាយ​រយៈ​ពេល​ដល់​ទៅ​៥ម៉ោង​ តែបើ​អ្នក​ ធ្វើ​ដំ​ណើរ​តាម​ឡាន​អ្នក​អាច​មាន​ឱកាស​គយ​គន់​សម្រស់​ព្រៃ​ប្រឹក្សានិង​មាន ​ទេសភាព​ស្រស់​បំ​ព្រង​ ទទួល​បាន​ខ្យល់​បរិសុទ្ធ គយគន់​សម្រស់ព្រៃ​ភ្នំ​  និង​ត្រូវ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ស្ពាន​ចំ​នួន​៤ថែម​ទៀត​ផង។ តើ​អ្នក​ចង់​ កម្សាន្ត​នៅ​តំ​បន់​ទេសចរណ៍តាតៃ​ដែរ​ឬ​ទេ?
22
33
44
66

កំពូលអ្នកក្រឡុកស្រា​ !

អ្នកបានដឹងហើយថា ស្រាក្រឡុកឥឡូវទទួលការពេញនិយមយ៉ាងខ្លាំងសំរាប់មនុស្ស
ទូទៅ
ពិសេសអ្នកដែលនិយមស្វែងរកការកំសាន្តនៅតាមរង្គសាល ក្លឹបកំសាន្ត...ជាដើម។
ហើយ
ទន្ទឹមនឹងនោះ ក្រៅពីរសជាតិ ស្ទីលក្នុងការក្រឡុកស្រាក៏ជារឿងមួយគួរឲ្យទាក់
ទាញផងដែរ។

តាមរយះវីដេអូខាងក្រោមនេះ Camnewsសូមណែនាំមិត្តៗអ្នកអានទាំងអស់គ្នា ទស្សនានូវស្ទីល
ក្រឡុកស្រារបស់បុរសម្នាក់ដែលរស់នៅក្នុងប្រទេសប៉ែកអឺរ៉ុប គាត់មានទេពកោសល្យខ្ពស់ក្នុង
ការក្រឡុកស្រាដែលបានសម្តែងក្នុងកម្មវិធីប្រលងមួយ បានធ្វើឲ្យគណកម្មាធិការផ្តល់ពិន្ទុបិទ
មាត់មិនជិត ស្រែកហ៊ោរ កោតសរសើរចំពោះស្ទីលសម្តែងក្នុងការក្រឡុកស្រារបស់គាត់យ៉ាង
ខ្លាំង។ សូមទស្សនាការបង្ហាញសមត្ថភាពរបស់បុរសជំនាញក្រឡុកស្រានេះ ទាំងអស់គ្នាណា!



Wednesday, May 30, 2012

HOT ៖ Guardiola ចង់ជួបជជែក ជាមួយ Abramovich

អតីតគ្រូបង្វឹករបស់Barca ចង់ជួបនិយាយផ្ទាល់ជាមួយប្រធានក្លឹបChelsea លោក
Abramovich
មុនពេលធ្វើការសំរេចថានឹងមកដឹកនាំក្លឹបតោខៀវរឺក៏អត់។
Guardiola ចង់ជួបជជែកជាមួយ Abramovich
  Abramovich និង Guardiola
តាមកាសែតអង់គ្លេសបានឲ្យដឹងថា Pep Guardiola បានជួបនិយាយគ្នាជាមួយថ្នាក់ដឹកនាំក្លឹប
របស់Chelsea ប៉ុន្តែពុំទាន់មានការសំរេចជាលទ្ធផលអ្វីឡើយ។ ព័ត៌មានបន្ថែមនិយាយថា Pep
ចង់ជួបនិយាយដោយផ្ទាល់ជាមួយ Abramovich ដើម្បីចង់ដឹងពីផែនការ  និងការអភិវឌ្ឍន៏ក្លឹប
ក្រោយមកទើបធ្វើការសំរេចថានឹងធ្វើការនៅStamford Bridge រឺក៏អត់នោះ។ តាមប្រភពព័ត៌មាន
ជាច្រើនបានឲ្យដឹងថា Abramovichត្រៀមជាស្រេចផ្តល់ដល់Pep 11លានផោន/ឆ្នាំ ដើម្បីអញ្ជើញ
Pepមកធ្វើគ្រូបង្វឹករបស់Chelsea។
Mourinho ចង់បាន Drogba
Mou គឺជាអ្នកដែលនាំ Drogba ឡើងដល់ចំនុចកំពូល
ក្រោយពីបានដឹងថាDrogba នឹងមិនបន្តកិច្ចសន្យាជាមួយChelsea  Mourinhoចង់បានសិស្សសំណព្វ
ចិត្តរបស់គាត់មកលេងនៅBernabeu។ គាត់ចង់ឲ្យថ្នាក់ដឹកនាំReal ស្នើរសុំDrogba ចុះកិច្ចសន្យារយះ
ពេល2ឆ្នាំ។ ឆ្លើយតបការសំភាសន៏ក្រោយពេលសំរេចចិត្តចាកចេញពីChelsea Drogbaបាននិយាយ
ថា គាត់មិនបានចាប់អារម្មណ៍ពីបញ្ហាលុយឡើយ។ រឿងនេះមានន័យថា ឱកាសសំរាប់Real គឺមាន
ច្រើនបើសិនជាពួកគេពិតជាចង់បាន"ដំរីព្រៃ" មែន៕

ឆ្នាំងបុរាណចិនមានតំលៃដល់ទៅ៥៨០,០០០លានដុល្លារ

ហាងវត្តុអនុស្សាវរីយ៏នៅក្នុងប្រទេសអង់គ្លេស បានរកឃើញឆ្នាំងបុរាណចិន ហើយបានលក់វា
ក្នុងនាមបរិច្ចាកក្នុងតំលៃ ៥៨០,០០លានដុល្លារ។ បុគ្កលិកហាងខាងលើនេះដែលជួយរកប្រាក់
ចំណូលសំរាប់កន្លែងសង្រ្គោះក្មេងកំព្រា មនុស្សពិការ​ និងមនុស្សចាស់ដែលមានឈ្មោះថា St
Peter នារដ្ឋ Bristol សឹងតែមិនជឿដែលពួកគេមានសំណាងនៅពេលដែលពួកគេបានបើកកា
បូបយួរដៃនិងបានរកឃើញឆ្នាំងបុរាណចិននៅខាងក្នុង។
                            ឆ្នាំងដ៏កម្ររបស់ប្រទេសចិនក្នុងអំឡុងសតវត្សទី១៧
ទោះបីជាវាមើលទៅដូចជាចាស់បន្តិចមែន​ បុគ្គលិករួបនេះក៏បានប្រញាប់ប្រញាល់យកទៅ
កន្លែងអ្នកជំនាញក្នុងស្រុកដែលមានលោក Marc Burridge គាត់ក៏បាននិយាយប្រាប់ពីសក្តា
នុពលរបស់វា។ លោក Burridge បន្ទាប់មកក៏យកវាទៅអោយ John Axford ដែលជាអ្នកល្បី
ទូទាំងពិភពលោកក្នុងការពិនិត្យវិនិច្ឆ័យមើលទៅលើវត្តុបុរាណចិន ហើយគាត់ក៏បាននិយាយ
ទាក់ទងនិងឆ្នាំងមួយនេះផងដែរ៖ ទ្រង់ទ្រាយវាទាំងមូលរាងខូចខាតច្រើនណាស់ទៅហើយ
រីឯឈើវិញរាងរឹងស្ងួត និងប្រេះស្រាំ ហើយនិងបានបិទជ័រមានក្លិនមិនល្អ​ តែសំណាងល្អសក្តា
នុពលរបស់វានៅមាន ដោយវាជាវត្តុអស្ចារ្យនិងកម្រមួយដែលបានធ្វើឡើងដោយវិចិត្រករ
ជំនាញខាងឬស្សីក្នុងអំឡុងសតវត្សទី១៧។ វាគឺជាគ្រឿងប្រើប្រាស់បន្ទាប់បន្សំ ដែលត្រូវបាន
ធ្វើឡើងដោយអ្នកមានប្រាជ្ញនាសម័យនោះ ហើយក៏ត្រូវបានក្លាយជាសិល្បៈវត្តុមួយផងដែរ។
វាត្រូវបានគេប្រើប្រាស់ក្នុងការដាក់វត្តុប្រើបា្រស់ផ្សេងៗ និងវាក៏ត្រូវបានគេឆ្លាក់ជាមួយនិង
អ្នកជំនាញដោយប្រើប្រាស់កាំបិត។ ថ្វីបើឆ្នាំងឬស្សីនេះរាងខូចខាងច្រើនក៏ដោយ លោក Axford
បានណែនាំដល់ម្ចាស់ហាងខាងលើនេះ អោយមានការដាក់ដេញថ្លៃដែលវាអាចទាក់ទាញ
ចំណាប់អារម្មណ៏យ់ាងខ្លាំងចំពោះអ្នកទិញជនជាតិចិន។ វាត្រូវបានលក់ក្នុងតំលៃ ៥៨០,០០០
លានដុល្លារ នៅឯសាលតាំងបង្ហាញ Woolley និង Wallis នៅក្នុងរដ្ឋ salisbury ប្រទេស Wiltshire
ហើយម្ចាស់របស់វាឥឡូវជាអ្នកទិញដែលបានមកពីទីក្រុងហុងកុង។ ប៉ុន្តែអ្វីដែលពិបាកនៅពេល
នេះ គឺម្ចាស់របស់វាត្រូវស្វែងរកមនុស្សម្នាក់ក្នុងចំណោមបីនាក់នៅលើពិភពលោក ដើម្បីធានាយ៉ាងណា
រក្សាគុណភាពរបស់វាអោយបានយូរអង្វែង៕

វីដេអូ ៖ Sony Xperia S ប្រើប្រាស់ Android 4.0

Android 4.0 សំរាប់Xperia S នឹងបញ្ចេញលក់នៅចុងត្រីមាសទី២ឆ្នាំនេះ ហើយយើង
មានវីដេអូ
ខ្លីមួយស្តីពីការអាប់ឌេត(Update)សំរាប់Xperia S ពី SonyXP សហគមអ្នក
ប្រើប្រាស់Xperia
នៅប្រទេសថៃ។
Sony Xperia S
ក្នុងខ្សែវីដេអូរយះពេលជាង៥នាទី យើងឃើញថាមានការផ្លាស់ប្តូរច្រើន កម្មវីធីដែលមាននៅលើ
Ice Cream Sandwich(ICS) បើប្រៀបធៀបទៅនឹងGingerbread កាលពីមុន។ ក្រៅពីនេះWidget
ក៏មានការផ្លាស់ប្តូរពីខ្នាតទំហំផងដែរ Xperia S ប្រើប្រាស់ ICS ក៏បានបំពាក់នូវកម្មវិធីស្តាប់ចម្រៀង
Walkman ដូចគ្នានឹងXperia GX ​រឺSX ដែលបានដាក់បង្ហាញនៅប្រទេសជប៉ុនផងដែរ។



វិធីប្តូរ Timeline មក Porfile ធត្មតាវិញ!!

ការ​Update User Interface របស់​Facebook ចុងក្រោយ​បង្អស់​Timelineបាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​ប្រើប្រាស់​ជា​ច្រើន ស្រលាញ់​ពេញ​ចិត្ត ព្រោះ​រាល់​សកម្មភាព​របស់​គេ​ទាំង​អស់ ត្រូវ​បាន​បែងចែក​យ៉ាង​ច្បាស់​ទៅ​តាម​ពេលវេលា ឬ​ឆ្នាំ​ដែល​បាន​កំណត់ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ផ្សេង​ទៀត សំដែង​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​អភិវឌ្ឍន៍​ដល់​ជំហាន​នេះ ហើយ​ផ្ដល់​អំណះអំណាង​ថា ទ្រង់ទ្រាយ​ចាស់​ល្អ​ប្រើ​ជាង។
មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​ធំ បាន​ផ្ញើ​ជា​មតិ មក​កាន់​ក្រុម​ការងារ​យើង​ ដើម្បី​ឲ្យ​បង្ហាញ​ពី​វិធី​លុប ឬ​Decactivate Timeline លើ​Profile របស់​ខ្លួន។
ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ នេះ​ជំហាន​ដំបូង Sabay សូម​បង្ហាញ​ពី​របស់​លុប​Timeline ចោល តាមរយៈ​ អ្នក​ដែល​កំពុង​ប្រើប្រាស់​Broswer «Chrome»ដើម្បី​ជា​គម្រូ ព្រោះ​Browser ផ្សេង​ៗ មិន​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ទេ។
ធ្វើ​ដូចម្ដេច​ទើប​Remove Timeline ហ្នឹង​ចោល​បាន ធុញ​ដល់​ហើយ? អនុវត្ត​តាម​ជំហាន​ងាយៗ​ដូចខាងក្រោម៖
១. ចូល​ទៅ​កាន់​គេហទំព័រ​http://www.timelineremove.com
២. ជ្រើស​រើស​[ទាញយក]យក​Browser ដែល​អ្នក​កំពុង​ប្រើ(ដើម្បី​បើក​Facebookដូចជា Firefox, Chrome, Safari, IE)។ ក្នុង​ឧទាហរណ៍​នេះ គឺ​Chrome ដូច្នេះ​ត្រូវ​ចុច​លើ រូបសញ្ញា [Logo] Chrome
៣. ក្រោយពី​ទាញ​យក​Add On នេះ​បាន​ហើយ សូម​ចុច​លើ​ពាក្យ​ Add ដើម្បី​បញ្ជាក់​ថា អ្នក​អនុញ្ញាត​ដំឡើង​Extension ថ្មី​នេះ។
៤. ក្រោយ​ពី​Add “Timeline Remove” រួច​ហើយ អ្នក​នឹង​ឃើញ​ប៊ូតុង រាង​អក្សរ «t» នៅ​ផ្នែក​ខាង​ឆ្វេង ជិត​រូប​កូនសោ(Setting) ស្មើ​នឹង​របា​Address Bar។ ក្នុង​ករណី​ដំឡើង​បាន​ជោគជ័យ​ហើយ មិន​មាន​សញ្ញា​អក្សរ «t» បង្ហាញ​ទេ សូម​Restart Chrome [បិទ ហើយ​បើក​Browser]របស់​អ្នក​។
៥. ពេល​ចុច​លើ​សញ្ញា​រាង​ អក្សរ «t» សញ្ញា (X) ពណ៌​ក្រហម បន្ទាប់​មក​Refresh នោះ​Timeline របស់​អ្នក​នឹង​ត្រូវ​បាន​Remove ភ្លាម។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ចង់​បង្ហាញ​Timeline វិញ គ្រាន់​តែ​ចុច​លើ​ «t» ដដែល រួច​ចុច​លើ (ធីក) ពណ៌​ខៀវ នោះ​timeline របស់​អ្នក​នឹង​បង្ហាញ​ចេញ​ធម្មតា។
ក.លុបtimeline ចេញ
បន្ទាប់​ពី​ចុច​លើ​សញ្ញា​ខ្វែង​នេះ​ហើយ Refresh នោះ​timeline អ្នក​នឹង​បាត់​ ហើយ​វិល​ទៅ​រក​ភាព​ដើម
ខ.បើក​ដំណើរការ​timeline ឡើង​វិញ
ពេល​ចង់​បាន​timeline វិញ​គ្រាន់​តែ​ចុច​លើ​ ប៊ូតុង (ធីក) ពណ៌​ខៀវ រួច​Refresh នោះ​timeline ​នឹង​បង្ហាញ​ដូច​រូបខាងក្រោម

Tuesday, May 29, 2012

ចោរ​ប្លន់​បន្ទាប់​ពី​បង្ហោះ​រូប​ប្រាក់​ដុល្លារ​មួយ​ដុំ​លើ FB

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន​ចោរ​ បិទ​មុខ​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់​បាន​ចូល​ប្លន់​ផ្ទះ​ក្មេង​ស្រី​វ័យ ១៧ ឆ្នាំ​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​បន្ទាប់​ពី​ក្មេង​ស្រី​រូប​នេះ​បាន​ជួយ​ រាប់​ប្រាក់​សន្សំ​របស់យាយនាង​រួច​ថត​បង្ហោះ​លើ Facebook។
ប្រភព​បាន​បញ្ជាក់​ថា​រូបភាព​សំណុំ​ប្រាក់​ខាង​លើ​នេះ​បាន​បង្ហោះ​នៅ​ម៉ោង ៤ល្ងាច កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែ​ឧសភា។ នៅ​វេលា​ម៉ោង ១១​កន្លះ​យប់​ ថ្ងៃ​ដដែល​ក្រុម​ចោរ​បិទ​មុខ​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ចូល​ផ្ទះ ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ភ្ជាប់​មក​ជាមួយ​កាំបិត​និង​ដំបង​ឈើ​ធ្វើ​ជា​ អាវុធ។ ពួក​គេ​បាន​ព្យាយាម​គាស់​ទ្វារ​ចូល​ក្នុង​ផ្ទះ​ជន​រង​គ្រោះ​តែ​សំណាង​ល្អ​ គ្រា​នោះ​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ​ទេ។
មាន​តែ​បុរស​ចំណាស់​វ័យ ៥៨​ឆ្នាំ​ម្នាក់ ស្ត្រី​វ័យ ៤៧​ឆ្នាំ​ម្នាក់ និង​ក្មេង​ប្រុស​អាយុ ១៤​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ក្មេង​ស្រី​ខាង​លើ។ ដូច​នេះ​ក្រុម​ចោរ​មិន​អាច​ស្វែង​រក​ប្រាក់​ដែល​នាង​បាន​បង្ហោះ​នោះ​ទេ ពួក​គេ​ចាកចេញ​ជាមួយ​នឹង​ប្រាក់​បន្តិចបន្តួច​ដែល​បាន​ស្វែងរក​ឃើញ​នៅ​ក្នុង ​ផ្ទះ​ប៉ុណ្ណោះ។
ប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​ចោរ​ ទាំង​ពីរ​នាក់​នេះ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ម្ចាស់​ផ្ទះ៕
ព័ត៌មាន​នេះ​អាច​ចាត់​ទុក​ថា​ជា​មេរៀន​មួយ ​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ Facebook ក៏​ដូច​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត​ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ ដូច​ក្មេង​ស្រី​ខាង​លើ។ សំណាង​ល្អ​ហើយ​ដែល​នាង​មិន​នៅ​ផ្ទះ​ចុះ​បើ​មិន​ដូច្នេះ តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​ចោរ​មាន​ទាំង​កាំបិត​និង​ដំបង​ដូច្នេះ?(sabay)

១ ដុល្លារ​បង្កើត​ស្នាម​ញញឹម​ដល់​កុមារ​អភ័ព្វ

ក្នុង​ទិសដៅ​ប្រមូល​ថវិកា​ដើម្បី​ជួយ​ ព្យាបាល​កុមារ​កម្ពុជា​រាប់​ពាន់​នាក់ ដែល​មាន​បញ្ហា​ឆែប​មាត់ អង្គការ Operation Smile បាន​អំពាវ​នាវ​ឲ្យ​មហាជន​ទូទៅ​ជួយ​បរិច្ចាគ​ម្នាក់ ១ ដុល្លារ ជាមូលនិធិ​សប្បុរសធម៌​ដើម្បី​ប្រមែប្រមូល​ថវិកា យក​ទៅ​ផ្គត់ផ្គង់​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ដល់​កុមារ​ក្រីក្រ​ដែល​មាន​ បញ្ហា​ឆែប​មាត់​ពី​កំណើត។
លោក Ng Meng Cheng និង កុមារ ដែល ទទួល បាន ការព្យាបាល វះកាត់ មាត់ ឆែប
នា​ឱកាស​ចូលរួម​ពិព័រណ៍​ម៉ូតូ​ធំ​អន្តរជាតិ​នៅ កោះ ពេជ្រ លោក Peter Ng Meng Cheng នាយក​រង​អង្គការ Operation Smile បាន​អំពាវនាវ​បែប​នេះ ក្នុង​គ្រា​ដែល​អង្គការ​កំពុង​តែ​ជួប​បញ្ហា​កង្វះ​ខាត​ថវិកា​ចាំបាច់ ដើម្បី​បន្ត​ប្រតិបត្តិ​ការណ៍​ការ​ងារ​ក្នុង​ការ​វះកាត់​ដល់​កុមារ​ដែល​មាន​ បញ្ហា​មាត់​ឆែប​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
លោក​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក​អង្គការ​របស់​លោក​បាន វះកាត់​ដល់​កុមារ​ឆែប​មាត់​នៅ​ទូទាំង​ប្រទេស​ដោយ​ឥត​គិត​ថ្លៃ​បាន​ចំនួន ១៩ លើក​ស្មើ​នឹង ២៩០០​ករណី ដែល​ដំណើការណ៍​ទៅ​បាន អាស្រ័យ​ដោយសារ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​សប្បុរសជន​ក្នុង​ស្រុក​និង​ ក្រៅ​ស្រុក​មួយ​ចំនួន។
លោក​បន្ត​ថា ការ​ចែក​រំលែក​ធនធាន​បន្តិចបន្តួច​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ នឹង​អាច​ជួយ​បង្កើត​ស្នាម​ញញឹម​ជា​ថ្មី​ម្ដង​ទៀត សម្រាប់​កុមារ​អភ័ព្វ​ក្រីក្រ​ដែល​មាន​បញ្ហា​ឆែប​មាត់​ពី​កំណើត​ឲ្យ​ពួកគេ​ មាន​ក្តី​សង្ឃឹម និង​អាច​បន្ត​កសាង​អនាគត​ជា​ថ្មី​ឡើង​វិញ​ក្នុង​ឆាក​ជីវិត។
លោក​បញ្ជាក់​ថា អង្គការ​របស់​លោក​ចង់​បន្ត​ដំណើរការណ៍ ១០ ទៅ​២០​ឆ្នាំ​ខាង​មុខ​ទៀត​ដើម្បី​ជួយ​បង្កើត​ស្នាម​ញញឹម ដល់​កុមារ​អភ័ព្វ​ខ្មែរ​ក្រីក្រ​រាប់ពាន់​នាក់​ទៀត​ដែល​កំពុង​ត្រូវ​ការ​ ជំនួយ​សង្គ្រោះ​បន្ទាន់ សម្រាប់​ការ​ព្យាបាល​វះកាត់​បន្ត​ទៀត។
លោក ព្រាប សុភាព ក្នុង​នាម​ជា​ឪពុកម្ដាយ​ដែល​មាន​កូន​កើត​មក​មាន​បញ្ហា​ឆែប​មាត់​ពី​កំណើត​ បាន​បង្ហាញ​ស្នាម​ញញឹម និង​ក្តី​សង្ឃឹម​ឡើង​វិញ​សម្រាប់​កូន​ប្រុស​របស់​លោក​ក្រោយ​ពេល​ទទួល​បាន​ ការ​វះកាត់ និង​ព្យាបាល​ជា​សះស្បើយ​ឡើង​វិញ។
លោក​បញ្ជាក់​ថា លោក​អស់​សង្ឃឹម​ខ្លាំង​ណាស់ នៅពេល​ដែល​កូន​របស់​លោក​កើត​មក​មាន​មាត់​ឆែប​។ លោក​ថា នេះ​ជា​កម្មពៀរ​និង​គិត​ថា​កូន​របស់​លោក​នឹង​រស់នៅ​ក្នុង​ភាព​អាម៉ាស់​អស់​ មួយ​ជីវិត។ ប៉ុន្តែ​ដោយសារ​តែ​មាន​អង្គការ​ជួយ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ទើប​ធ្វើ​ឲ្យ​លោក​និង​គ្រួសារ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ។
ជាមួយ​គ្នា​នេះ​ដែរ លោកចង់​ឲ្យ​កុមារ​ខ្មែរ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែល​មាន​មាត់​ឆែប​ ទទួល​បាន​ការ​ព្យាបាល​ដូច​កូន​របស់​លោក​ដែរ ដោយ​លោក​អំពាវនាវ​ឲ្យ​បង​ប្អូន​ទាំង​អស់​ជួយ​បរិច្ឆាក​ថវិកា​បន្តិច​បន្តួច​ ជា​មូលនិធិ​ដល់​អង្គការ​ដើម្បី​បន្ត​ដំណើរការណ៍​វះកាត់​ត​ទៅ​ទៀត។
កម្មវិធី​ពិព័រណ៍​ម៉ូតូ​ធំៗ អន្តរជាតិ លើក​ទី​មួយ​នៅ​កោះពេជ្រ ធ្វើ​ឡើង​ក៏​ក្នុង​គោលបំណង​ដើម្បី​ស្វែង​រក​មូលនិធិ​សប្បុរសធម៌​ជួយ​ដល់​ការ ​វះកាត់​ដល់​កុមារ​ដែល​មាន​បញ្ហា​មាត់​ឆែប​ផង​ដែរ។ ដោយ​ក្នុង​ពិធី​នោះ​មាន​ការ​លក់​ទំនិញ​និង​របស់​របរ​ផ្សេងៗ​ទៀត ដល់​អ្នក​ចូលរួម​ទស្សនា​ដែល​ថវិកា​ទាំងអស់​ដែល​បាន​មក​ពី​ការ​លក់​នឹង​យក​ទៅ ​ជូន​ដល់​អង្គការ Operation Smile ដើម្បី​អនុវត្ត​ប្រតិបត្តិ​ការណ៍​ការ​ងារ​របស់​ខ្លួន​បន្ត​ទៀត។(sabay)

រដ្ឋាភិបាល​ស៊ីរី​បដិសេធ​ការ​ចោទប្រកាន់​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ខេត្ត​ហ៊ូឡា​


រូបថត៖ REUTERS
កុមារស៊ីរី​ ដែលខ្លះ​ត្រូវ​រងរបួស​ ឬស្លាប់ The bodies of children whom anti-government protesters say were killed by government security forces lie on the ground in Huola, near Homs May 26, 2012. A Syrian artillery barrage killed more than 90 people, including dozens of children, in the worst violence since the start of a U.N. peace plan to staunch the flow of blood from Syria's uprising, activists said on Saturday. The bloodied bodies of children, some with their skulls split open, were shown in footage posted to YouTube purporting to show the victims of the shelling in the central town of Houla on Friday. The sound of wailing filled the room. REUTERS/Shaam News Network/Handout (SYRIA - Tags: CIVIL UNREST POLITICS) FOR EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS. THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. IT IS DISTRIBUTED, EXACTLY AS RECEIVED BY REUTERS, AS A SERVICE TO CLIENTS. TEMPLATE OUT
រដ្ឋាភិបាល​ស៊ីរី​បាន​បដិសេធ​ថា​ពួក​ទាហាន​ខ្លួន​មិន​បាន​សម្លាប់​រង្គាល ​មនុស្ស​យ៉ាង​តិច​ណាស់​៩២​នាក់​ដែល​មួយ​ភាគ​បីជា​ពួក​កុមារ​កាល​ពី​ថ្ងៃ​ សុក្រ​នៅ​ក្នុង​ក្រុង​ហ៊ូឡា​ Houla ​ទេ។​
លោកជីហាដ​ ម៉ាកឌីស៊ី​ Jihad Makdissi ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ស៊ីរី​បាន​ហៅ​ការ​ចោទ​ប្រកាន់​ប្រឆាំង​ នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​ថា​ជា​«​រលក​សមុទ្រ​ស៊ូណាមី​ tsunami ​នៃ​ការ​ភូត​កុហក»។​លោក​បាន​បន្ទោស​«ពួក​ភេរវជន»ប្រដាប់​អាវុធ​ធុនធ្ងន់​​ ដោយ​លោក​បាន​អះអាង​ថា​ពួក​គេ​បាន​វាយ​ប្រហារ​ក្រុម​ទាហាន។​
ពួក​អ្នក​សង្កេតការណ៍​អ.ស.ប.​បាននិយាយ​ថា​កាំភ្លើង​ធំ​និង​កង​រថក្រោះ​ បាន​ត្រូវ​ប្រើប្រាស់​ដើម្បី​បាញ់​ផ្តក់​លើ​​ក្រុង​ហ៊ូឡា​​ Houla ​ដែល​ឋិត​នៅ​ទិស​ពាយ័ព្យ​ក្រុង​ ហូម​Homs​ នៅ​ភាគ​កណ្តាល​ប្រទេស​ស៊ីរី។​
លោក​ ម៉ាកឌីស៊ី​Makdissi បាន​និយាយ​ថា​ពួក​ទាហាន​បាន​តប​ត​​ដើម្បី​ការពារ​ទី​តាំង​របស់​ពួក​គេ​ ក៏​ប៉ុន្តែ​បាន​បដិសេធ​ថា​ពួក​គេមិន​បាន​ប្រើកាំភ្លើង​ធំ​និង​រថ​ក្រោះ​នោះ​ ទេ។​
ការ​សម្លាប់​រង្គាល​នៅ​ ហ៊ូឡា​Houla ​ត្រូវ​បាន​កត់​សម្គាល់​ថា​ជា​​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​ចាប់​តាំង​ ពី​ការ​បះបោរប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​បាន​ចាប់​ផ្តើម​ប្រមាណ​១៥​ខែ​មុន ​នេះ។
អង់គ្លេស៖ ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​ផ្សាយ​​ពី​ក្រុង​ ឡុងដ៍​Londres ​ថា​លោក​ វិល្លៀម ហេគ​William Hague ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​កោះ​ហៅ​អ្នក​ ការទូត​ជាន់​ខ្ពស់​បំផុត​របស់​ស៊ីរី​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឱ្យ​ទៅ​កាន់​ ក្រសួង​ការបរទេស​ដើម្បី​តវ៉ា​អំពី​ការវាយប្រហារ​លើ​ភូមិ​មួយ​ចំនួន​ដែល​បាន​ បណ្តាល​ឱ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់។
អាហ្វហ្កានិស្ថាន៖ លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​​ហាមីដ កាហ្សាយ​Hamid Karzai​​ បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើបអង្កេត​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​របស់​ ក្រុម​ចម្រុះ​ដែល​ពួក​មន្ត្រី​បាន​និយាយ​ថា​បាន​បណ្តាល​ឱ្យ​គ្រួសារ​មួយ​មាន ​សមាជិក​៨​នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត​ប៉ាទិកា​Paktia ​នៅ​ភាគ​ខាង​កើត​ប្រទេស​ដែល​នៅ​ទី​នោះ​ក្រុម​ទាហាន​រដ្ឋាភិបាល​ អាហ្វហ្កានិស្ថាន​និង​ពួក​ទាហាន​អន្តរជាតិ​ខិត​ខំ​ព្យាយាម​បង្ក្រាប​ការ​ បះបោរ​ដោយ​ពួក​តាលីបាន។​
ម៉ាលី៖ ពួក​ឧទ្ទាម​​ ទួរេគ​Tuareg ​និង​និកាយ​អ៊ីស្លាម​សកម្មប្រយុទ្ធ​មួយ​ក្នុង​ប្រទេស​ម៉ាលី​បាន​និយាយ​ថា​ ពួក​គេ​បាន​រួម​កម្លាំង​គ្នា​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​អ៊ីស្លាម​មួយ​នៅ​ ផ្នែក​ខាង​ជើង​ប្រទេស។​
ចរជី៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើការ​ប្រជុំ​មហាជន ​នៅ​ក្នុង​រដ្ឋធានី​តៈប៊ីលីស៊ី​Tbilisi ​នៃ​ប្រទេស​ ចរជី​Georgie ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​ការ​ប្រឹង​ប្រែង​របស់​ពួក​ ប្រឆាំង​ដើម្បី​ដក​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​ប្រធានាធិបតី​​ មីខេល សាកាស្វ៊ីលី​Mikhail Saakashvili​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ។​
ស៊ុយអែដ៖ អ្នក​ចម្រៀង​ស្រី​ជនជាតិ​ស៊ុយអែដ​Suede ​ឈ្មោះ​ Loreen ​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ចម្រៀង​ Eurovision​ឆ្នាំ​២០១២​ក្នុង​ក្រុង​បាគូ Baku ​ប្រទេស​អាហ្សេ​បៃហ្សង់​Azerbaijan។​

ប៉ាគិស្ថាន៖ ពួក ​មន្ត្រី​ប៉ាគិស្ថាន​បាន​និយាយ​ថា​គ្រាប់​បែក​មួយ​គ្រាប់់​ដែល​បាន​ត្រូវ​ បញ្ជា​ពី​ចម្ងាយ​បាន​ផ្ទុះ​នៅ​ជិត​រថយន្ត​១២​កៅអីមួយ​គ្រឿង​របស់​ប៉ូលីស​​នៅ ​ភាគ​និរតី​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​អ្នក​នៅ​ជិត​ទី​នោះ​ បីនាក់​ស្លាប់​ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ម្នាក់​ទៀត​ត្រូវ​ របួស។​​

អាជ្ញាធរ​អប្សរា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួលជុល​ផ្ទះ​ អំឡុង​ពេល​បោះឆ្នោត​


កុមារនៅ​ក្នុង​ភូមិមួយ​ក្នុង​ខេត្ត​សៀមរាប
«ជឿជាក់​ថា ​នេះ​គឺ​ជា​ល្បិចកល់​សម្រាប់​ប្រើ​ដើម្បី​រក​ចំណេញ​សន្លឹកឆ្នោត​តែ​ក្នុង​ រយៈកាល​បោះ​ឆ្នោត។ ​រួច​ទៅ​ គេ​អាច​ហ្នឹង​ធ្វើ​ការ​រុះរើ​បំបែក​ពលរដ្ឋ​វិញ​បាន»។​
ទីតាំង​តំបន់១ ​និង​ទីតាំង​តំបន់២ ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​នៃ​ខេត្តសៀមរាប​ នៅ​រដូវ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ​ឃុំសង្កាត់​អណត្តិ​ទី​៣​នេះ​ ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ ​អប្សរា ​​ចាប់ផ្តើម​ជួសជុល​ផ្ទះ​របស់​ខ្លួន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តល់​បទសម្ភាស៍​ជាមួយ​នឹង ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។​
ការអនុញ្ញាត​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​១ ​និង​តំបន់២​ ធ្វើ​ការជួសជុល​ផ្ទះ​របស់​ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​អំឡុង​យុទ្ធនាការ ​ឃោសនា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​បន្ទាប់​ពី​ការ​បញ្ចប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​ដោយ​ចាប់​ផ្តើម​ថ្ងៃ​​៣ ​ខែ​មិថុនា​ទៅ​ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជួសជុល​ផ្ទះ​សម្បែង​របស់​ពួក​ខ្លួន​ទេ។​
លោក​អន ​ជ័យ ​រស់នៅ​ភូមិវាល ​សង្កាត់គោកចក​ ដែល​កំពុង​ចាក់​បេតុង​នៅ​ខាង​មុន​ផ្ទះ​ បាន​មាន​ប្រសាសន៍​ថា ​ពី​មុន​អាជ្ញាធរ​អប្សរា​បាន​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​ជួសជុល​ផ្ទះ​សម្បែង​ របស់​ខ្លួន​ទេ​ ដោយ​បាន​អះអាង​ថា​ ជា​តំបន់​ហាមឃាត់។​ លោក​បាន​បញ្ជាក់​ថា​ ការអនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​សម្បែង​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពេល​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែ​ប៉ុណ្ណោះ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​សុំច្បាប់​ជួសជុល​ពី​អាជ្ញាធរ​ភូមិឃុំ ​ក៏មាន​លក្ខណៈ​ងាយស្រួល​ជាង​ធម្មតា​ដែរ។​
«អារម្មណ៍​របស់​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ផ្ទះ​នៅ​ ដើម្បី​មាន​បន្ទប់​ឲ្យ​កូន​ស្នាក់នៅ។​ ដល់​ពេល​លើក​មុន​ ឥតមាន​បន្ទប់​នៅ ​ភ្លៀង​ក៏​វា​សាច​ចូល​ក្នុង​ផ្ទះ​សម្បែង»។​
កំពុង​តែ​ប្រក់​ស័ង្កសី​នៅ​ខាង​ក្រោយ​ផ្ទះ​ នៅ​ភូមិ​ត្រពាំងស្រែ ​សង្កាត់​គោកចក ​អ្នកស្រី​សេង ​សុធី ​បាន​និយាយ​ថា ​ពី​មុន​សូម្បី​តែ​ប្រក់​ស័ង្កសី​មួយ​សន្លឹក​ក៏​អាជ្ញាធរ​អប្សរា​ហាមឃាត់​ ដែរ។​ អ្នកស្រី​បាន​បញ្ជាក់​ថា​ ផ្ទះ​របស់​ស្រី​ទើបតែ​បាន​ជួសជុល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។​ អ្នកស្រី​បាន​និយាយ​ទៀត​ថា​ ការ​ជួសជុល​ផ្ទះ​នេះ​បាន​ធ្វើឡើង​តាម​ដំណឹង​តៗ​គា្ន​ថា​ អាជ្ញាធរ​អប្សរា​ឲ្យ​ពួកគេ​ជួសជុល​ផ្ទះ​នៅ​ពេល​បោះឆ្នោត។​
«ជិត​បោះឆ្នោត​ហ្នឹង​ គេ​ឲ្យ​យើង​ធ្វើ​ទៅ។ ​បើ​ឥត​បោះឆ្នោត ​គេ​ឥត​ឲ្យ​ដែរ​ហ្នឹង។​ និយាយ​ឲ្យ​ត្រង់ៗ​អញ្ចឹង​ម្តង។ ​ពីមុនៗ​មក​ឥត​ឲ្យ​ធ្វើ​ទេ ​សូម្បីតែ​ដាក់​ស័ង្កសី​តែ​មួយ​សន្លឹក​ក៏​ឥត​បាន​ដែរ»។​
មិនត្រឹម​តែ​ផ្ទះ​របស់​លោក​អន ​ជ័យ ​និង​អ្នកស្រី​សេង ​សុធី​ទេ​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេងទៀត​ដែល​រស់​នៅ​តំបន់១ ​និង​តំបន់២ ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​ក៏​បាន​នាំគ្នា​ជួសជុល​ផ្ទះ​ គ្រប់​ៗ​គ្នា​ផងដែរ។​
លោក​សេង ​សុទ្ធ​ ចៅសង្កាត់​គោកចក​ បាន​និយាយ​ថា​ ការ​សម្រេច​ឲ្យ​ជួសជុល​ផ្ទះ​នេះ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ​កន្លង​ទៅ​នេះ។​ ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជួសជុល​ឲ្យ​បាន​ចប់​សព្វ​ គ្រប់​មុន​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​តែ​ប៉ុណ្ណោះ។​
«ឲ្យ​ធ្វើ​តែ​មុន​ថ្ងៃ​៣ ​ហើយ​ទើប​ឈប់ ​ដល់​ពេលក្រោយ​ថ្ងៃ​ហ្នឹង​នណារ​ធ្វើ​មិន​បាន»។​
លោក​ស៊ូ ​ភីរិន្ធ​ អភិបាល​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា ​តាម​គោលការណ៍​ ​អាជ្ញាធរ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អំឡុង​តាំង​ពី​ ឆ្នាំ​២០០០​ អាច​ជួសជុល​ផ្ទះ​របស់​ពួក​គេ​បាន។​ ក៏ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ផ្ទះ​ថ្មី​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ការអនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​នេះ​មិនមែន​ធ្វើ​ឡើង​ដើម្បី​សន្លឹកឆ្នោត​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ទេ។​
លោក​សុន ​ឆ័យ ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​គឺគណបក្សសម រង្ស៊ី​​បាន​បាត់បង់​ដីធ្លី​ប្រមាណ​ជាង​ ៣​ហិចតា ​ដោយសារ​តែ​ដី​នេះ​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​អប្សរា​នោះ។ ​លោក​បាន​រិះគន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​បាត់បង់​សន្លឹក​ឆ្នោត​ ដោយសារ​តែ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អាជ្ញាធរ​អប្សរា​បាន​ខឹង​សម្បា​ជាមួយ​ អាជ្ញាធរ​នេះ​ ដោយសារ​តែ​ពួក​គេ​មិន​អាច​សាងសង់​អ្វី​បាន​ទាំង​អស់។​
«ជឿជាក់​ថា ​នេះ​គឺ​ជា​ល្បិចកល់​សម្រាប់​ប្រើ​ដើម្បី​រក​ចំណេញ​សន្លឹកឆ្នោត​តែ​ក្នុង​ រយៈកាល​បោះ​ឆ្នោត។ ​រួច​ទៅ​ គេ​អាច​ហ្នឹង​ធ្វើ​ការ​រុះរើ​បំបែក​ពលរដ្ឋ​វិញ​បាន»។​
នៅ​ពី​មុន​ការ​បោះឆ្នោត​​អាជ្ញាធរ​​អប្សរា ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួសជុល​ផ្ទះ​នៅ​តំបន់១ ​និង​តំបន់២​ ដែល​ខ្លួន​​គ្រប់គ្រង​ទេ​ សូម្បី​តែ​មាន​ដំបូល​លិច​ទឹក​នៅ​រដូវ​ភ្លៀងធ្លាក់​ក៏​មិន​អនុញ្ញាត​ឲ្យ​ជួស​ ជុល​ដែរ។​
លោក​សុន ​ឆ័យ​បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលដ្ឋ​មិន​អនុញ្ញាត​ឲ្យ​ជួសជុល​ផ្ទះ​ទេ។​ ក៏ប៉ុន្តែ​មាន​មន្ត្រី​អ្នក​មាន​អំណាច​មួយ​ចំនួន​អាច​សាងសង់​ភូមិគ្រឹះ ​និង​ផ្ទះ​សម្បែង​របស់​ខ្លួន​យ៉ាង​ធំ​ស្កឹមស្កៃ​នៅ​ក្នុង​តំបន់​ហាមឃាត់​ របស់​អាជ្ញាធរ​អប្សរា​ក្នុង​ខេត្ត​សៀមរាប៕​​

ជនខិលខូចពាក់កាតអនិកជនល្បួងបោកប្រាក់​ ជាង៣ម៉ឺនដុល្លារ

បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យឃាត់ខ្លួនពីបទប្រើល្បិចឆបោក កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ត្រង់ចំណុចក្បាល​ស្ពានសែសិន ស្ថិតនៅ​ភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈធ្វើដំណើរ​តាមរថយន្តក្រុង(សូរិយា) ដល់ក្បាលស្ពានសែសិន។
លោក    ម៉ែន​ ភីរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកយុត្តិធម៌បានឱ្យដឹងថា៖ នៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ លោកឧត្ដមសេនីយទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលបណ្តឹងពីម្ដាយជនរងគ្រោះតាមទូរស័ព្ទថា គាត់បាត់កូនស្រី ដោយសង្ស័យថាមានបុរសម្នាក់​ប្រើល្បិចល្បួងយកមកខេត្តបន្ទាយមានជ័យ ទើបបញ្ជាកងកម្លាំងឃាត់ស្ទាក់ស្រាវជ្រាវរកជនសង្ស័យរហូតឈាន​ ដល់រកឃើញនារីម្នាក់ឈ្មោះ អុន សុភួង អាយុ៣៩ឆ្នាំ រស់នៅភូមិទួលត្នោត ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល ត្រូវបានបុរសម្នាក់ឈ្មោះ អ៊ុន សុភា អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយដង្គំ ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ល្បួងនាំមក។ លោក ម៉ែន ភីរម្យ បន្តឱ្យដឹងទៀត៖ តាមការសារភាពពីឈ្មោះ អ៊ុន សុភា បញ្ជាក់ថាខ្លួនបានក្លែងបន្លំជាអនិកជនមកពីសហរដ្ឋអាមេ រិក ដោយប្រើឈ្មោះ ហាក់ ទៀងឡុង ដើម្បីរៀបការជាមួយ ឈ្មោះ អុន សុភួង ដោយធានាយកក្រុមគ្រួសាររបស់នាងទាំងអស់ទៅរស់នៅសហរដ្ឋអាមេរិក។ ហើយប្រើល្បិចឱ្យនាង និងក្រុមគ្រួសារប្រមែប្រមូលប្រាក់និងសម្ភារៈក្នុងផ្ទះលក់ឱ្យជនកំហូចបានប្រមាណ ៣ម៉ឺនដុល្លារ។ ក្រោយពីបានប្រាក់គ្រប់ចំនួន ឈ្មោះ អ៊ុន សុភា ហៅហាក់ ទៀងឡុង បានប្រើល្បិច​លួងលោមនឹងឆបោក​ នាំទាំងនារីរងគ្រោះដែលជាកូនស្រីរបស់ស្រ្តីដើមបណ្ដឹងមកជា​ មួយដើម្បីរកផលប្រយោជន៍។ បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កសាងសុំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។ លោកឧត្ដមសេនីយទោ រ័ត្ន ស៊្រាង សំណូមពរដល់បងប្អូន ដែលមានបំណងចងទៅរស់នៅសហរដ្ឋអាមេរិក​ត្រូវមានការប្រុងប្រយ័ត្ន​ ចំពោះកលល្បិចជនខិលខូច ក្រែងមានការចាញ់ការបោកបញ្ឆោតដូចជនរងគ្រោះ​ខាងលើ៕
DSC_1721

សិស្ស​១៧០០នាក់​ចូលរួម​ពិព័រណ៍​មុខជំនាញ​និង​ការងារ

សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ចំនួន៨ ក្នុង​រាជធានី​ភ្នំពេញ និងចំនួន៤ វិទ្យាល័យ​ផ្សេង​ទៀត មក​ពី​ខេត្ត ពោធិ៍សាត់ បាត់​ដំបង កំពង់​ចាម និង ព្រៃវែង ប្រមាណ​ជាង​១៧០០នាក់ ត្រូវ​បាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​ហ៊្វូលប្រាយ​ និង និស្សិត​មក​ពី​អាមេរិក អញ្ជើញ​​ឲ្យមក​ចូល​រួម សិក្ខាសាលា​​ស្ដីពី “​ពិព័រណ៍​មុខជំនាញ​និង​ការងារ” នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ម្សិលមិញ ។

សិក្ខាសាលា​មួយ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង៣ធំ គឺ ទី១ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស​នូវ​ព័ត៌មាន​គ្រប់គ្រាន់ ក្នុង​ការ​ជ្រើសរើស ជំនាញ​សិក្សា​ទៅ​តាម​សាកលវិទ្យាល័យ​នានា។ ទី២ ជួយ​បំភ្លឺ​ផ្លូវ​នៅ​លើ​ទី​ផ្សារ​ការងារ ដូច​ជា​តើ​ការងារ​អ្វីខ្លះ ដែល​មាន​ឱកាស​ច្រើន​សម្រាប់​សិស្សានុសិស្ស​​នៅ​ថ្ងៃ​អនាគត។ ឯទី៣ អាច​ឲ្យ​សិស្សានុសិស្ស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង​​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ជាក់​លាក់​មួយ​ដែល​ត្រូវ​និង​ចំណង់ចំណូលចិត្ត​ របស់​ខ្លួន ហើយ​ត្រូវ​និង​តម្រូវការ​របស់​និយោជក​នៅ​តាម​ស្ថាប័ន និង ក្រុមហ៊ុន​នានា។
វាគ្មិន​​ដែល​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នេះ មាន​ទាំង​ជាតិ និង​អន្តរជាតិ ដែល​សុទ្ធតែ​​ជា​អតីត​និស្សិត​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ពី​សហរដ្ឋ​ អាមេរិក ហើយ​បច្ចុប្បន្ន គឺ​ថ្នាក់​ដឹង​នាំ​នៅ​ក្នុង​ក្រុមហ៊ុន សាកលវិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​ផ្សេងៗ។ សិស្សានុសិស្ស​ដែលបាន​ចោទសួរ​សំណួរជា​ច្រើន​ទៅ​កាន់​វាគ្មិន ភាគ​ច្រើន គឺជា​ក្ដី​បារម្ភ និង​ការ​ចង់​ដឹង​ពី​ចំណុច ​វិជ្ជមាន​និង​ចំណុច អវិជ្ជមាន នៃ​ជ្រើសរើស​មុខជំនាញ​របស់​ពួក​គេ សម្រាប់​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ថ្ងៃ​អនាគត។
បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​របាយ​ការ​ណាមួយ​ច្បាស់​លាស់ ដែល​អាច​បញ្ជាក់​បាន​ថា និស្សិត​គួរតែ​រៀន​មុខ​ជំនាញ​ណា​មួយ ត្រូវ​នឹង​ទី​ផ្សា​ឥត​ខ្ចោះ​​នៅ​ឡើយ​ទេ ប៉ុន្តែ​​និស្សិត​គួរតែ ចេះ​ថ្លឹងថ្លែង​ដោយ​ខ្លួន​ឯង​ពី​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន និង ចំណង់​ចំណូល​ចិត្ត​​របស់​ខ្លួន នេះ​គឺ​ចម្លើយ​ភាគច្រើន​ដែល​វាគ្មិន បាន​ផ្ដល់​ដល់​​សិស្សានុសិស្ស​ដែល​បាន​ចូល​រួម។ វាគ្មិន​ភាគ​ច្រើន​បាន​លើក​ឡើង​ថា និស្សិត​កម្ពុជា​ភាគច្រើន​តែង​មាន​គំនិត​ចង់​រៀន​ធ្វើ​ជា​អ្នក​គ្រប់គ្រង​គេ មិន​សូវ​មាន​អ្នក​រៀន​ឲ្យ​គេ​គ្រប់​គ្រង​នោះ​ទេ ហេតុ​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​និស្សិត​ដែល​រៀន​ចប់​ទៅ​មិន​​សូវ​មាន​ ការងារ​ធ្វើ ដោយ​សារ​តែ​ចំនួន​អ្នក​រៀន​ជំនាញ​នេះ​ច្រើន​ពេក។

ជា​មួយ​គ្នា​នេះ ​វាគ្មិន ក៏​បាន​លើក​ឡើង ពី​បទពិសោធន៍​នៃ​ការ​សិក្សា នៅ​ប្រទេស​អភិវឌ្ឍន៍​​មួយចំនួន ក៏​ដូច​ជា​លើក​ពី​ជំនាញ​អាទិភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​ជា​ ចាំ​បាច់ ដូច​ជា កសិកម្ម ទេសចរណ៍ សំណង់​ស៊ីវិល អគ្គិសនី ព័ត៌មានវិទ្យា ជា​ដើម ។
ឆ្នាំ​សិក្សា២០១០-២០១១ ចំនួន​សិស្ស​ទូទាំង​ប្រទេស ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់ មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន ៣.៣២០.៧២៦នាក់ ។ ចំណែក​នៅ​ឧត្ដមសិក្សា​វិញ ចំនួន​និស្សិត​ពី​ថ្នាក់​បរិញ្ញាបត្ររង រហូត​ដល់ ថ្នាក់​បណ្ឌិត​មាន​ចំនួន ២០៧.៨៥១នាក់ ។ ចំពោះ​គ្រឹះស្ថាន​​ឧត្ដមសិក្សា​វិញ​មាន​ចំនួន៩១ ក្នុង​នោះ​៣៤ គឺ​ជា​គ្រឹះស្ថាន​របស់​រដ្ឋ និង ៥៧ គឺជា​គ្រឹះស្ថាន​របស់​ឯកជន ។ ចាប់​តាំង​ពី​ឆ្នាំ១៩៩៤ រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​អាហារូបករណ៍​ហ៊្វូលប្រាយ ក៏​ដូច​ជា​កម្មវិធី​សិក្សា​ផ្សេង​ទៀត មាន​ចំនួន ១៣៨ នាក់ និង មាន​ចំនួន​ជិត១០០​នាក់​ផ្សេង​ទៀត សម្រាប់​កម្មវិធី​ផ្លាស់ប្ដូរ​ផ្សេងៗ៕

យុវជន​​ត្រូវ​ដឹង​​អ្វី​ខ្លះ​ពី​​​ផ្សារ​មូលបត្រ?

សួរស្តីប្រិយមិត្ត អ្នកអានជាទីគោរព នេះគឺជាអត្ថបទដែល ខ្ញុំបានដកស្រង់ទាំងស្រុងពីគេហទំព័រ Sabay ដែលបានធ្វើបទយកការណ៏អំពីការយល់ដឹង លើទីផ្សារមូលបត្រ សូមអានអត្ថបទដូចខាក្រោម៖

ទីផ្សារ​មូលបត្រ​បាន​បើក​ទ្វារ​ជួញ​ដូរ​អស់​ពេល​រយៈ​ប្រមាណ​ជាង​​មួយ​​ខែ​កន្លង​មក ហើយ​ ប៉ុន្តែ​បើ​តាម​ការ​ស្តង់​មតិ​របស់​អង្គកា ​Enrich បាន​រក​ឃើញ​ថា ​យុវជន​ប្រមាណ​៨០​​ភាគរយ​ប៉ុណ្ណោះ ​ដែល​បាន​​​​ឭ​​ពាក្យថា Stock​ ​​ភាគ​​ច្រើន​​គឺ​មិន​បាន​យល់​ច្បាស់​ពី​​ដំណើរការ​​នៃ​​ទីផ្សារ​មូលបត្រ​ នោះ​ទេ។
លោក ហេង ភក្ដី ប្រធាន​អង្គការ Enrich បាន​ឲ្យ​ដឹង​ថា​ ​មូលហេតុ​ដែល​យុវវ័យ​​ចាំបាច់​ត្រូវ​ដឹង​ពី​មូលបត្រ​ដោយ​សារ​តែ​ មក​ពី​​ដំណើរ​ការ​វិវត្តន៍ ​និង​​ការ​ប្រព្រឹត្ត​ទៅ​នៃ​ទីផ្សារ​មូលបត្រ​ ដែល​មាន​ប្រសិទ្ធភាព​​បំផុត​ទាមទារ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ នៅ​ក្នុង​នោះ​ យុវវ័យ​​ក៏​ជា​​ភាគី​ដ៏​សំខាន់​មួយ​ដែរ ព្រោះ​ពួកគាត់​ត្រូវ​បញ្ចេញ​មតិ​ផ្ដល់​យោបល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេសតាម​ រយៈ​ទីផ្សារ​មួយ​​នេះ។ លោក​បញ្ជាក់​​​ “ដូច្នេះ ​ដើម្បី​ឲ្យ​ពួកគាត់​បញ្ចេញ​យោបល់​បាន​ដោយ​ត្រឹមត្រូវ ​ពួកគាត់​ចាំបាច់​ណាស់​យល់​ដឹង​ថា តើ​មាន​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​យ៉ាងណា​ខ្លះ​ដល់​សង្គម​”។
លោក ហេង ភក្ដី បាន​បន្ថែម​​ទៀត​​ថា​ បើ​​​យុវវ័យ​​ចង់​វិនិយោគ​​ ​ចាំបាច់​បំផុត​ ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់ពី​ហានិភ័យ ​និង​ផល​ចំណេញ​​​​ ហើយ​ មូលបត្រ​ ​នឹង​ធ្វើ​ឲ្យ​​​​យុវវ័យ​អាច​​​ក្លាយ​ជា​វិនិយោគិន​ ​ ពោល​គឺ​អាច​ចូលរួម​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរ​ការ​ស្រាប់។
កាល​ពី​ថ្ងៃ​២៦ ខែ​ឧសភា កន្លង​ទៅ​នេះ ​មាន​និស្សិត​​ ប្រមាណ​៥០០​នាក់​បាន​ចូល​ស្ដាប់​សិក្ខាសាលា​ស្ដី​ពី ​មូលបត្រ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន៕ (sabay)

ទិដ្ឋភាពក្រោយរញ្ជួយដី២០ឧសភានៅអ៊ីតាលី

យ៉ាងហោចណាស់មានមនុស្សស្លាប់ ៧នាក់ បន្ទាប់ពីរញ្ជួយដីកម្លាំង ៦,០ richter ដែលបានកើត
ឡើងកាលពីថ្ងៃទី ២០ ឧសភា នៅក្បែរក្រុង Botlagna ភាគខាងជើងនៃប្រទេសអ៊ីតាលី។
ការរញ្ចួយដីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ ទាបភ្លឺ និងមានចម្ងាយប្រហែល ៣៥គម
ភាគខាងជើងក្រុង Bologna​ នៃប្រទេសអ៊ីតាលី បណ្ដាលអោយមនុស្សយ៉ាងតិច ៧នាក់បានស្លាប់
និងរងរបួសជាច្រើននាក់ ក្នុងនោះក៏មានក្រុមកម្មករវេនយប់ជាច្រើននាក់ដែលកំពុងធ្វើការនៅក្នុង
អាគារនៃរោងចក្រសេរ៉ាមិច បន្ទាប់ពីអាគាររោងចក្រនៅ Sant'Agostino នេះ បានបាក់ស្រុត។
គ្រោះរញ្ជួយដីនេះថែមទាំងបានបង្កការខូចខាតផ្ទះសម្បែង និងហេត្ថរចនាសម្ព័ន្ធផ្សេងៗយ៉ាងធ្ងន់
ធ្ងរ ខណៈដែលក្រុមមន្ដ្រីមានសមត្ថកិច្ចបាននិយាយថា បេតិកភ័ណ្ឌជាតិជាច្រើនក៏ទទួលរងការខួច
ខាត។ មនុស្សរាប់ពាន់នាក់បានរត់ចេញពីលំនៅឋាន ទៅរកកន្លែងមានសុវត្ថិភាព នៅពេលគ្រោះ
រញ្ជួយដីចាប់ផ្ដើមកើតឡើង។
ក្រុមមន្ដ្រីនៅមូលដ្ឋានបានអោយដឹងថា ក្រោយពីនាក់ដែលបានស្លាប់នេះ ប្រហែលជានៅមានអ្នក
រងគ្រោះជាច្រើននាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរបាក់បែក។

ស្ដ្រីម្នាក់កំពុងបីកូននៅក្បែរផ្ទះបាក់បែករបស់ខ្លួន បន្ទាប់ពីរញ្ជួយដីបានកើតឡើង។







ប្រជាជនប្រមាណជា ៣.០០០នាក់នៅ Finale Emilia​ និងទីរួមស្រុកផ្សេងទៀតត្រូវជំលៀសចេញ
ពីលំនៅឋាន។

មន្ដ្រីមានសមត្ថកិច្ចកំពុងស្ថិតនៅកន្លែងកើតហេតុ។


ប្រជាជនមួយភាគធំត្រូវគេងនៅតាមដងផ្លូវនាពេលយប់ ព្រោះតែមានការភ័យខ្លាចថាមានការ
រញ្ជួយដីមួយទៀតកើតឡើង៕

សិស្ស​១៧០០នាក់​ចូលរួម​ពិព័រណ៍​មុខជំនាញ​និង​ការងារ

សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ចំនួន៨ ក្នុង​រាជធានី​ភ្នំពេញ និងចំនួន៤ វិទ្យាល័យ​ផ្សេង​ទៀត មក​ពី​ខេត្ត ពោធិ៍សាត់ បាត់​ដំបង កំពង់​ចាម និង ព្រៃវែង ប្រមាណ​ជាង​១៧០០នាក់ ត្រូវ​បាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​ហ៊្វូលប្រាយ​ និង និស្សិត​មក​ពី​អាមេរិក អញ្ជើញ​​ឲ្យមក​ចូល​រួម សិក្ខាសាលា​​ស្ដីពី “​ពិព័រណ៍​មុខជំនាញ​និង​ការងារ” នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ម្សិលមិញ ។

សិក្ខាសាលា​មួយ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង៣ធំ គឺ ទី១ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស​នូវ​ព័ត៌មាន​គ្រប់គ្រាន់ ក្នុង​ការ​ជ្រើសរើស ជំនាញ​សិក្សា​ទៅ​តាម​សាកលវិទ្យាល័យ​នានា។ ទី២ ជួយ​បំភ្លឺ​ផ្លូវ​នៅ​លើ​ទី​ផ្សារ​ការងារ ដូច​ជា​តើ​ការងារ​អ្វីខ្លះ ដែល​មាន​ឱកាស​ច្រើន​សម្រាប់​សិស្សានុសិស្ស​​នៅ​ថ្ងៃ​អនាគត។ ឯទី៣ អាច​ឲ្យ​សិស្សានុសិស្ស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង​​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ជាក់​លាក់​មួយ​ដែល​ត្រូវ​និង​ចំណង់ចំណូលចិត្ត​ របស់​ខ្លួន ហើយ​ត្រូវ​និង​តម្រូវការ​របស់​និយោជក​នៅ​តាម​ស្ថាប័ន និង ក្រុមហ៊ុន​នានា។
វាគ្មិន​​ដែល​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នេះ មាន​ទាំង​ជាតិ និង​អន្តរជាតិ ដែល​សុទ្ធតែ​​ជា​អតីត​និស្សិត​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ពី​សហរដ្ឋ​ អាមេរិក ហើយ​បច្ចុប្បន្ន គឺ​ថ្នាក់​ដឹង​នាំ​នៅ​ក្នុង​ក្រុមហ៊ុន សាកលវិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​ផ្សេងៗ។ សិស្សានុសិស្ស​ដែលបាន​ចោទសួរ​សំណួរជា​ច្រើន​ទៅ​កាន់​វាគ្មិន ភាគ​ច្រើន គឺជា​ក្ដី​បារម្ភ និង​ការ​ចង់​ដឹង​ពី​ចំណុច ​វិជ្ជមាន​និង​ចំណុច អវិជ្ជមាន នៃ​ជ្រើសរើស​មុខជំនាញ​របស់​ពួក​គេ សម្រាប់​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ថ្ងៃ​អនាគត។
បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​របាយ​ការ​ណាមួយ​ច្បាស់​លាស់ ដែល​អាច​បញ្ជាក់​បាន​ថា និស្សិត​គួរតែ​រៀន​មុខ​ជំនាញ​ណា​មួយ ត្រូវ​នឹង​ទី​ផ្សា​ឥត​ខ្ចោះ​​នៅ​ឡើយ​ទេ ប៉ុន្តែ​​និស្សិត​គួរតែ ចេះ​ថ្លឹងថ្លែង​ដោយ​ខ្លួន​ឯង​ពី​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន និង ចំណង់​ចំណូល​ចិត្ត​​របស់​ខ្លួន នេះ​គឺ​ចម្លើយ​ភាគច្រើន​ដែល​វាគ្មិន បាន​ផ្ដល់​ដល់​​សិស្សានុសិស្ស​ដែល​បាន​ចូល​រួម។ វាគ្មិន​ភាគ​ច្រើន​បាន​លើក​ឡើង​ថា និស្សិត​កម្ពុជា​ភាគច្រើន​តែង​មាន​គំនិត​ចង់​រៀន​ធ្វើ​ជា​អ្នក​គ្រប់គ្រង​គេ មិន​សូវ​មាន​អ្នក​រៀន​ឲ្យ​គេ​គ្រប់​គ្រង​នោះ​ទេ ហេតុ​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​និស្សិត​ដែល​រៀន​ចប់​ទៅ​មិន​​សូវ​មាន​ ការងារ​ធ្វើ ដោយ​សារ​តែ​ចំនួន​អ្នក​រៀន​ជំនាញ​នេះ​ច្រើន​ពេក។

ជា​មួយ​គ្នា​នេះ ​វាគ្មិន ក៏​បាន​លើក​ឡើង ពី​បទពិសោធន៍​នៃ​ការ​សិក្សា នៅ​ប្រទេស​អភិវឌ្ឍន៍​​មួយចំនួន ក៏​ដូច​ជា​លើក​ពី​ជំនាញ​អាទិភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​ជា​ ចាំ​បាច់ ដូច​ជា កសិកម្ម ទេសចរណ៍ សំណង់​ស៊ីវិល អគ្គិសនី ព័ត៌មានវិទ្យា ជា​ដើម ។
ឆ្នាំ​សិក្សា២០១០-២០១១ ចំនួន​សិស្ស​ទូទាំង​ប្រទេស ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់ មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន ៣.៣២០.៧២៦នាក់ ។ ចំណែក​នៅ​ឧត្ដមសិក្សា​វិញ ចំនួន​និស្សិត​ពី​ថ្នាក់​បរិញ្ញាបត្ររង រហូត​ដល់ ថ្នាក់​បណ្ឌិត​មាន​ចំនួន ២០៧.៨៥១នាក់ ។ ចំពោះ​គ្រឹះស្ថាន​​ឧត្ដមសិក្សា​វិញ​មាន​ចំនួន៩១ ក្នុង​នោះ​៣៤ គឺ​ជា​គ្រឹះស្ថាន​របស់​រដ្ឋ និង ៥៧ គឺជា​គ្រឹះស្ថាន​របស់​ឯកជន ។ ចាប់​តាំង​ពី​ឆ្នាំ១៩៩៤ រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​អាហារូបករណ៍​ហ៊្វូលប្រាយ ក៏​ដូច​ជា​កម្មវិធី​សិក្សា​ផ្សេង​ទៀត មាន​ចំនួន ១៣៨ នាក់ និង មាន​ចំនួន​ជិត១០០​នាក់​ផ្សេង​ទៀត សម្រាប់​កម្មវិធី​ផ្លាស់ប្ដូរ​ផ្សេងៗ៕

រមណីយដ្ឋាន ឋានសួគ៌បូកគោពិតជាល្អមែន!!!


ឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយ និង ជាកន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅ
ក្នុងអនុតំបន់ទន្លេមេគង្គ ស្ថិតក្នុងឧទ្យានជាតិភ្នំបូកគោនៃខេត្តកំពត។ ឋានសួគ៌បូកគោ គឺជា
តំបន់សម្រាកលំហែកាយ  មានលក្ខណៈជាខ្មែរទំនើប  ស្ថិតនៅលើភ្នំបូកគោ   មានទំហំជាង
១៤០,០០០ ហិកតា​   ស្ថិតនៅខ្ពស់ពីផ្ទៃទឹកសមុទ្រ   ប្រមាណ១.០៨០មែត្រ។ តំបន់នេះមាន
បន្ទប់ស្ដង់ដារ និងបន្ទប់ប្រណិតជាង៤១២បន្ទប់។ តំបន់អាហាររដ្ឋានដ៏សម្បូរបែបនៅទីនេះគឺ
មានចំនួន១២ភោជនីយដ្ឋានជាមួយគ្នានេះដែរក៏មានតំបន់កំសាន្ដអន្ដរជាតិ ដែលមានល្បែង
កំសាន្ដច្រើនប្រភេទ    មានកន្លែងប្រជុំ   សាលជប់លៀងធំទូលាយ និង មានសាលប្រគុំតន្ត្រី
ត្រូវបានបំពាក់ ដោយឧបករណ៍ទំនើប និង អាចផ្ទុកមនុស្សបាន   ៦ពាន់នាក់។ ឋានសួគ៌បូក
គោត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងដ៏អស្ចារ្យ សម្រាប់ការកំសាន្ដ នៅភ្នំហើយវាពិតជា
ស័ក្ដិសមជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរណ៍ក្នុង និង ក្រៅប្រទេស។


កាត់ក្បាលក្មេងអាយុ ៣ ឆ្នាំព្រោះចង់ សម្រេចវិជ្ជាមេធ្មប់

នារីម្នាក់ត្រូវបានគេចាប់ខ្លួនដោយសារតែបានសម្លាប់ក្មួយប្រុសរបស់ខ្លួនដោយកាត់ក្បាលដើម្បី
បូជាក្លាយជាមេគ្រូធ្មប់នៅប្រទេសនេប៉ាល់។ នារីអាយុ ២៥ ឆ្នាំម្នាក់នេះឈ្មោះ Mahadevi Yadav
ដែលជាសិស្សរៀនវិជ្ជាធ្មប់ម្នាក់ប្រាប់ថាវិជ្ជាដែលនាងកំពុងរៀននឹងក្លាយជាកំពូលធ្មប់នោះអាច
និងទទួលបានជោកជ័យលុះត្រាណាតែហ៊ានសម្លាប់ កូនប្រុសរបស់ខ្លួន ឬកូនក្មួយ។

ប៉ូលីសបានចាប់ខ្លួននារីម្នាក់នេះនៅក្នុងផ្ទះមួយនៅទីប្រជុំជន Samapur ភាគខាងត្បូងរដ្ឋធានី
នៅប្រទេសណេប៉ាល់។ នារីម្នាក់នេះបានធ្វើពិធីបូជាក្បាលក្មេងប្រុសដែលជាក្មួយរបស់នាង
ឈ្មោះ Nitesh Kumar Yadav អាយុ ៣ ឆ្នាំកាលពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍ដែលបានកោះហៅ
អន្ទងរករាល់ព្រលឹងដែលនាងជឿថាកំពុងតាមថែនាងអោយបានក្លាយជា មាតានៃគ្រូធ្មប់។ បើ
តាមរយៈ New York Daily បានអោយដឹងផងដែរថា នារីម្នាក់នេះបានធ្វើពិធីបូជាក្បាលក្មេងនេះ
ទៅតាមរបៀបណែនាំដែលនាងកំពុងតែរៀនធ្វើជាគ្រូធ្មប់ ហើយក្នុងនោះមានចែងថានឹងអាច
ក្លាយជាគ្រូធ្មប់ខ្លាំងបំផុតដោយការលះបង់បូជាក្បាលក្មេងប្រុសដែលជាកូន ឬកូនក្មួយរបស់ខ្លួន។

នារីដែលសម្លាប់ក្មេងដើម្បីចង់ក្លាយជាមេធ្មប់
នារីមា្នក់នេះបានសារភាពផងដែរថានាងបានរៀនវិជ្ជាអាបធ្មប់ពីឈ្មោះ Chhabilal Yadav ដែល
គេបានប្រាប់នាងថានាង អាចរៀនក្លាយជាគ្រូធ្មប់ពូកែជាងគេក្រោយពេលដែលនាងបានធ្វើការ
បូជាក្មួយប្រុសរបស់នាងដោយសម្លាប់និងកាត់ក្បាល។

នាង Yadav បានបោះក្បាលក្មួយរបស់នាងចូលទៅក្នុងទន្លេហើយកប់ខ្លួនរបស់ក្មួយប្រុសនាង
នៅក្រោមបន្ទប់ Pooja (ភាសារបស់នេប៉ាល់ សំដៅលើបន្ទប់របស់គ្រូធ្មប់) ។ នាងបានប្រាប់ទៀត
ដែរថានាងក៏មានគំរោងក្នុងការសម្លាប់កូនប្រុសច្បងរបស់នាងផងដែរគឺធ្វើតាមគ្រូដែលបង្រៀន
បានប្រាប់។ រឿងនេះវាបានក្លាយជារឿងរន្ធត់មួយក្រោយពេលដែលពត៌មាននេះបានលេចឮ
ចេញមកក្រៅ។

Monday, May 28, 2012

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​​ថ្កោល​ទោសក្រុងដាម៉ាស់​ចំពោះ​​ការ​សម្លាប់​​រង្គាល​​នៅ​ហ៊ូឡា

ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប​ កាលពី​ថ្ងៃទី​២៧ឧសភា​​បាន​ថ្កោល​ទោស​ដោយ​​ពាក្យ​ធ្ងន់ៗបំផុតចពោះ​រដ្ឋាភិបាល ​​ស៊ីរី​​ដោយ​សារ​តែការ​  ស​ម្លាប់​​រង្គាល​នៅទីក្រុងហ៊ូឡា​ដែល​បណ្តាលឱ្យ​​​មនុស្ស​ស្លាប់​១០៨​នាក់​ ខណៈដែល​រុស្ស៊ី​​អះអាង​​នាពេល​មុន​នេះពីការ​សង្ស័យ​​លើ​ការទទួល​ខុស​ត្រូវ​ របស់​ក្រុងដាម៉ាស់​​ក្នុង​រឿង​សម្លាប់​​​​រង្គាល​នេះ ។
ប្រទេសទាំង១៥ជា​សមាជិកក្រុម​ប្រឹក្សា​​សន្តិសុខ​អ.ស.ប ​ ក្នុង​នោះ​​មាន​ទាំងរុស្ស៊ីជាសម្ព័ន្ធ​មិត្ត​​ស៊ីរី​ផងគូសបញ្ជាក់​ថា ​ការវាយ​​ប្រហារ​ទាំង​ឡាយដោយ​រួមមាន​​ទាំងការ​បាញ់​​ប្រហារ​​ដោយ​រថក្រោះ​​​ និង​កាំភ្លើង​​​ធំរបស់​​រដ្ឋា​ភិបាល​​​ផង​​ធ្វើ​ឡើង​​​​ប្រឆាំងសង្កាត់​​មួយ ​​នៃទីក្រុង​នោះ ។ ក្នុង​​​សេចក្តីប្រកាស​រួមមួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​​ស្នើ​ដល់​​​លោក​ ប្រធានាធិបតី​​បាចា​​​​អាល់​អាសាដ​ ឱ្យ​ដក​​អាវុធ​ធុន​ធ្ងន់​​ចេញពី​ទីក្រុង​ស៊ីរី​ទាំងអស់ ។
​មុននេះ​​បន្តិច​ឧត្តម​​​​សេនីយ៍​ន័រវែស​ ​​រ៉ូប៊ែត​​មូដ​ ប្រមុខ​​ក្រុម​អ្នក​​សង្កេត​ការណ៍​​​​អ.ស.ប​​នៅ​ស៊ីរី​ តាម​រយៈ​​​វីដេអូ​ខេន​ហ្វេ​រេន​ មួយ​បញ្ជាក់​ថា ​ក្រៅពី​អ្នក​ស្លាប់​​មនុស្ស​៣០០​នាក់​​ទៀត​ត្រូវ​របួស។ ​ការសម្លាប់​​រង្គាល​នៅទី​ក្រុង​ហ៊ូឡា​ ភាគ​កណ្តាល​​ស៊ីរី​ ដែល​​កើត​មាន​​កាល​ពី​យប់​​ថ្ងៃទី​២៥ មក​២៦ឧសភា បង្ក​ឱ្យ​មាន​​ការ​ក្តៅ​ក្រហាយ​​​ជា​អន្តរជាតិហើយ​​រុស្ស៊ី​​ក៏ពុំ​ អាចការពារ​​របប​ស៊ីរី​​ដែរ ។
​របប​ស៊ីរី​​តាម​រយៈ​​​អ្នកនាំពាក្យ​​ក្រសួងការ​បរទេស ​​របស់​ខ្លួន​បាន​បដិសេធ​ទាំងស្រុង​រាល់​ការទទួល​ខុស​ត្រូវ​របស់​​ រដ្ឋាភិបាលក្នុង​ការ​សម្លាប់​​​រង្គាល​​​នេះ​​ដោយ​ថា​នោះ​ជាស្នា​ដៃ​របស់​​ ពួក​ភេរវករ​ ។ ក្រុង​ដាម៉ាស់​​បាន​ប្រកាសពីការ​​បង្កើត​គណៈកម្មាធិការ​​​ស៊ើប​​​អង្កេត​ រួមមួយ​របស់​កងទ័ព​និង​របស់​​តុលាការ​​​លើអំពើ​ហិង្សា​​ទាំងនេះ ៕

កម្មករ​ហុងដា​គំរាម​បិទ​ទ្វារ​រោងចក្រ​នៅ​ថ្ងៃ​នេះ

កម្មករ​ជាង​ ៩០ ភាគរយ​នៅ​រោងចក្រ Honda NCX ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ បាន​បន្ត​តវ៉ា​ចូល​ដល់​ថ្ងៃ​ទីពីរ កាលពី​ម្សិលមិញ ហើយ​បាន​គំរាម​ថា ពួក​គេ​នឹង​ធ្វើ​ការ​បិទ​ទ្វារ​ក្រុមហ៊ុន​នៅ​ថ្ងៃ​នេះ ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ចំពោះ​សំណើ​របស់​ពួក​គេ។
គុណ រី អនុ​ប្រធាន​នៃ​សហភាព​ការងារ​កម្ពុជា​នៅ​រោងចក្រ​Honda NCX ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​កម្មករ​ចំនួន​ជិត ៥០០ នាក់​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា ដោយសារ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ងារ​នៅ​ពេល​ ព្យាយាម​បង្កើត​សហជីព។ ​កម្មករ​ទាំង​អស់​ក៏​កំពុង​ព្យាយាម​ទាមទារ​ឲ្យ​មាន​នូវ​លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍​ប្រសើរ​ជាង​មុន​ផង​ដែរ​សម្រាប់​កម្មករ​ ដែល​មាន​អតីតភាព​ការងារ ព្រម​ទាំង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បណ្តេញ​ប្រធាន​រដ្ឋបាល​ អៀត សេងនី ចេញ​។ គុណ រី ​ថ្លែង​ថា៖ «កម្មករ​ស្ទើរ​ទាំងអស់​របស់​ក្រុមហ៊ុន​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ ការ​តវ៉ា ហើយ​បាន​ចាក់​ភ្លេង​រាំ​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​រង់ចាំ​ដំណោះស្រាយ​»។ គុណ​ រី បន្ត​ថា ក្រុមហ៊ុន​បាន​បដិសេធ​មិន​ជួប និង​ចរចា​ជាមួយ​កម្មករ​ឡើយ​។
សឿន សុត ជាង​បច្ចេកទេស នៅ​ក្រុមហ៊ុន បាន​ថ្លែង​ថា ប្រសិន​បើ​ក្រុមហ៊ុន​មិន​ផ្តល់​ឲ្យ​តាម​ការ​ស្នើ​សុំ​របស់​កម្មករ ពួក​គេ​នឹង​ធ្វើ​ការ​បិទ​ទ្វារ​រោងចក្រ ហើយ​រារាំង​មិន​ឲ្យ​រថយន្ត​ចេញ​ចូល​។
លោក អៀត សេងនី ប្រធាន​រដ្ឋបាល​របស់​ក្រុមហ៊ុន ដែល​កម្មករ​ចោទ​ប្រកាន់​ថា បាន​បណ្តេញ​កម្មករ​ដែល​បាន​ព្យាយាម​បង្កើត​សហជីព ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​អំពី​ផែន​ការ​បិទ​​ទ្វារ​រោងចក្រ​នេះ​ទេ​។
លោក​បាន​បន្ត​ថា​៖ «​យើង​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ទាមទារ​នោះ​ បាន​ទេ​»។ ​លោក​បន្ថែម​ថា ក្រុមហ៊ុន​កំពុង​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​។
នៅ​ក្នុង​ការ​តវ៉ា​ផ្សេង​មួយ​ទៀត​កាលពី​ម្សិលមិញ កម្មករ​នៅ​រោងចក្រ Hai Yun ក្នុង​សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ បាន​នំា​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើ​ការ​បន្ទាប់​ពី​កម្មករ ​ចំនួន​ ៦​ នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ក្រោយ​ពី​បាន​ចូល​រួម​សហជីព។
លោក អ៊ុំ វិសាល មន្រ្តី​ដោះស្រាយ​វិវាទ​ការងារ នៅ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ថ្លែង​ថា កម្មករ​ ៦ នាក់​នៅ​រោងចក្រ​នេះ ត្រូវ​បណ្តេញ​ចេញ ក្នុង​រយៈ​ពេល​តែ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ពួក​គេ​បាន​ជម្រាប​ប្រាប់​ក្រុមហ៊ុន​ថា ពួក​គេ​បាន​ចូល​រួម​ជាមួយ​សហជីព៕ PS

Comments system

Disqus Shortname