Sunday, March 31, 2013

អគ្គិភ័យឆេះ ភោជនីយដ្ឋានបារាំង ទាំងកណ្តាលថ្ងៃត្រង់ នៅក្រុងព្រះសីហនុ

Photo by DAP-NEWS
ព្រះសីហនុៈ ភោជនីយដ្ឋានបារាំងជាច្រើននៅជាប់ៗគ្នា បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ វេលាម៉ោងជិត១២ថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៣ នៅជិតរង្វង់មូលតោពីរ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
យោងតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ប្រចាំនៅខេត្តព្រះសីហនុ លោក ជុំ ភារម្យ បានឲ្យដឹងថា ភោជនីយដ្ឋានបារាំងមួយ បានឆាបឆេះស្ទើរទាំងស្រុងហើយ ហើយនៅមានភោជនីយដ្ឋានបារាំងជាច្រើនទៀត នៅជាប់ៗគ្នា កំពុងតែប្រឈបមុខនឹងអគ្គិភ័យនេះផងដែរ។ តែទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗសមត្ថ កិច្ចចម្រុះក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រួមនិងអាជ្ញាធរបានចុះដល់កន្លែងកើតហេតុភ្លាមៗ ផងដែរ ដើម្បីជួយអន្តរាគមន៍បាញ់ទប់ស្កាត់នូវការឆាបឆេះនេះ។
ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានសម្តែងការសង្ស័យថា អគ្គិភ័យនេះ អាចបណ្តាលមកពីភ្ញៀវដែលអង្គុយ កម្សាន្តនៅក្នុងភោជនីយដ្ឋានបោះ កន្ទុយបារីលើដំបូលភោជនីយដ្ឋាន ដែលប្រក់ស្បូវ។
ក្នុងក្រុងព្រះសីហនុនៅវេលាម៉ោង១២ថ្ងៃនេះ ព្រះអាទិត្យកំពុងបញ្ចេញកំដៅយ៉ាងខ្លាំង លាយឡំជាមួយជំនោរ ខ្យល់ផងដែរ ដូច្នេះអគ្គិភ័យបានឆាបឆេះសន្ធោសន្ធៅខ្លាំងណាស់។ គិតត្រឹមវេលាម៉ោង ១២ និង២២ថ្ងៃដដែល អគ្គិភ័យឆេះរាលដាល និងបំផ្លាញភោជនីយដ្ឋាន ដែលភាគច្រើនជាភោជនីយដ្ឋានសម្រាប់ជនជាតិចូលកម្សាន្ត នោះ អស់ចំនួន៥ហើយ ភោជនីយដ្ឋានជាច្រើនផ្សេងទៀត នៅជាប់ៗគ្នានោះ ក៏ប្រឈមនឹងការឆាបឆេះផងដែរ។
រថយន្តកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរថយន្តពន្លត់អគ្គិភ័យឯកជន រួមនិងរថយន្តរបស់ស្នងការដ្ឋាន ចំនួន៤គ្រឿងហើយ បានបញ្ជូនទៅអន្តរាគមន៍នៅកន្លែងកើតហេតុ។
បើយោងតាមសេចក្តីរាយការណ៍ពីន្លែងកើតហេតុ បានឲ្យដឹងថា រហូតដល់វេលាម៉ោង ១ និង៦នាទី អគ្គិភ័យបានបំផ្លាញភោជនីយដ្ឋាន ផ្ទះលក់សៀវភៅ និងមីនីម៉ាត ប្រមាណជា ១០កន្លែង បានឆាបឆេះទាំងស្រុង តែអគ្គិភ័យបានថមថយទៅវិញបន្តិចហើយ តែគ្រប់គ្រងមិនទាន់បានទាំងស្រុងទេ៕(DAPNEWS)
Photo by DAP-NEWS

ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​រំលោភ​ក្មេងស្រី​អាយុ​១០​ឆ្នាំ​៖​ត្រូវ​ចាប់ខ្លួន​

បាត់ដំបង​:     ​កុមារា​អាយុ​១៥​ឆ្នាំ​ម្នាក់​ជា​សិស្សសាលា បាន​រំលោភ​កុមារី​អាយុ​១០​ឆ្នាំ​ជា​សិស្ស​ដូចគ្នា ហើយ​ត្រូវ​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ចាប់ខ្លួនបាន​តាម​ពាក្យបណ្តឹង​របស់​គ្រួសារ​កុមារី​រងគ្រោះ កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​។ ក្មេង​ទាំងពីរ​រស់នៅ​ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ជាមួយគ្នា​។
​​ហេតុការណ៍​រំលោភ កើតមាន​កាលពី​យប់​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៣​នៅផ្ទះ​ក្មេងស្រី​រងគ្រោះ ។​    ​
​តាម​ពាក្យបណ្តឹង នៅ​ម៉ោង​ប្រមាណ​១០​យប់ ពេលដែល​កុមារី​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង ស្រាប់តែ​ក្មេងប្រុស​សង្ស័យ​ឡើងទៅ​ចាប់​ខ្ទប់មាត់ រួច​ចាប់រំលោភ​នាង តែដោយសារ​នាង​ស្រែក​ខ្លាំងៗ​ក្មេងប្រុស​សង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​
​    ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព តែ​បាន​និយាយ​សំរាល​ថា​ខ្លួន​រំលោភ​មិនបាន​ស៊ីជម្រៅ​ទេ ។​
​     ​អាវុធហត្ថ​ស្រុក​បាន​បញ្ជូន​កុមារា​ជាប់​សង្ស័យ​ទៅ​អាវុធហត្ថ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​៕​(CEN)

សុំលុយឳផឹកស្រាមិនបាន ដុតផ្ទះបងឆេះអស់

តាកែវ: ​យុវជន​ម្នាក់​បាន​សុំ​លុយ​ឳពុក​ផឹកស្រា​អត់​បាន បាន​ផ្ទុះ​កំហឹង​ដុត​ផ្ទះ​បងស្រី​របស់ខ្លួន​ឆេះ​ខ្ទេច​អស់​។ នៅលើផ្ទះ​នោះ​មាន​ស្រូវ​៥​បាវ និង​ទ្រព្យសម្បតិ្ត​មួយចំនួនទៀត ត្រូវ​ភ្លើង​ឆេះ​អស់​ផងដែរ​។

​ប៉ូលិស​និយាយថា យុវជន​ម្នាក់​ត្រូវបាន​ប៉ូល​ស​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​២៩ មីនា ២០១៣​។ ជនសង្ស័យ​និយាយប្រាប់​ប៉ូលិស​ថា រូបគេ​ពិតជា​បាន​ដុត​ផ្ទះ​បងស្រី​ឆេះ​អស់​ប្រាកដ​មែន ព្រោះ​រូបគេ​ខឹង​សុំ​លុយ​ឳពុក​ផឹកស្រា​អត់​បាន​។ យុវជន​ឈ្មោះចាន់ ថា ត្រូវ​សមត្ថកិច្ចចាប់កាលពី​ថ្ងៃទី​២៨ មីនា ពីបទធ្វើឲ្យខូចខាតនិងដុតផ្ទះ។
​ហេតុការណ៍​ដុត​ផ្ទះ​នោះ កាលពី​ថ្ងៃទី​២៧ មីនា ២០១៣ នៅ​ភូមិ​កន្សោម​ក្លែង ឃុំជំ​រះ​ពេន ស្រុក​សំរោង​៕​(CEN)

ក្រុមតារាចម្រៀង SISTAR និង TAHITI ដ៏ល្បីល្បាយនៅកូរ៉េ មកអង្រួនអារម្មណ៍ យុវវ័យកម្ពុជា

Photo by DAP-NEWS
ភ្នំពេញៈ ក្រុមតារាចម្រៀងស្រី SISTAR និង TAHITI ដែលកំពុងពេញនិយមនៅសាធារណរដ្ឋកូរ៉េ បានធ្វើដំណើរ មកដល់កម្ពុជា និងបានជួបជុំអ្នកគាំទ្រ ជាយុវវ័យយ៉ាងច្រើនកុះករ ដោយក្តីរំភើបរីករាយ និងចូលរួមប្រគំតន្ត្រី ដ៏ធំ នៅកោះពេជ្រ។
ក្រុមតារាចម្រៀង SISTAR និង TAHITI ដ៏ល្បីល្បាញនេះ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅ ថ្ងៃសុក្រ ទី២៩ ខែមីនា ដើម្បីសម្តែងនៅក្នុងការប្រគំតន្រ្តីពិសេសមួយ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ ស៊ី.ធី.អិន (CTN) នៅឯមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៣ នេះ។
នៅក្នុងការបង្ហាញក្រុមតារាចម្រៀង Sistar និង Tihati ឯសណ្ឋាគារ Sunway នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែ មីនា ឆ្នាំ២០១៣នេះ លោក លឹម ឃុនស្រ៊ុន អគ្គនាយករងបណ្តាញទូរទស្សន៍កម្ពុជា CTN មានប្រសាសន៍ថា «CTN ជាស្ថានីយទូរទស្សន៍ឈានមុខគេក្នុងការ នាំមកនូវកម្មវិធីកម្សាន្ត លំដាប់អន្តរជាតិ ក្នុងនោះរួមទាំងការ ប្រគំតន្ត្រីពិសេសៗ ដែលសម្តែងដោយតារាចម្រៀងល្បីៗ នៅលើពិភពលោក ជូនដល់ទស្សនិកជននៅ ក្នុង ប្រទេសកម្ពុជា។ ចំណែកការប្រគំតន្ត្រីពិសេសនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់ CTN ក្នុងការ បន្តបម្រើអារម្មណ៍របស់ទស្សនិកជន ជាមួយនឹងការប្រគំតន្រ្តី លំដាប់ពិភពលោក»។
លោក លឹម ឃុនស្រ៊ុន បន្តថា «ក្រុមតារាចម្រៀង Sistar និង Tahati គឺជាតារាចម្រៀងស្រីវ័យក្មេង ដែលកំពុង ពេញនិយមជាងគេបំផុតនៅក្នុងប្រទេកូរ៉េ ក៏ដូចជានៅលើពិភពលោក។ ខ្ញុំជឿជាក់ថា វត្តមានរបស់ពួកគេនៅក្នុង ប្រទេសកម្ពុជា នឹងរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ របស់ប្រទេសជាតិយើង ទៅកាន់សកលលោក ដោយ ឆ្លុះបញ្ចាំងឲ្យឃើញថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលកំពុងរីកចម្រើន និងមានសុវត្ថិភាព សម្រាប់ដំណើរ ទេសចរណ៍កម្សាន្ត»។
Sistar គឺជាក្រុមតារាចម្រៀងស្រីដ៏ល្បីល្បាយរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានបង្កើតឡើង ដោយផលិតកម្ម Starship Entertainment នៅឆ្នាំ២០១០។ សមាជិក៤នាក់របស់គេរួមមាន Hyorin, Bora, Soyou និង Da som។ ចំណែកឯ Tahiti គឺជាក្រុមតារាចម្រៀងស្រី របស់ប្រទេសកូរ៉េដែរ ដែលមានសមាជិក ៦នាក់ និងបង្កើត ឡើង ដោយផលិតកម្ម Dream Star Entertainment កាលពីដើមឆ្នាំ២០១២។
សូមជម្រាបថា បណ្តាញទូរទស្សន៍ ស៊ី.ធី.អិន (CTN) បានចាប់ផ្តើមដំណើរផ្សព្វផ្សាយជាផ្លូវការ នៅឆ្នាំ២០០៣ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ROYAL GROUP ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន CAMBO DIA BROADCA STING SERVICE (CBS)។
ក្នុងរយៈពេល១០ឆ្នាំនេះ CTN ដើរតួនាទីជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់មួយ ក្នុងវិស័យទូរទស្សន៍ ដោយបានធ្វើ ការផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ការនាំយកនូវខ្សែភាពយន្តល្បីៗពីក្រៅប្រទេស រួមនឹងការនាំយក នូវក្រុមតារាចម្រៀង អន្តរជាតិល្បីៗជាច្រើនមកសម្តែងនៅកម្ពុជា។
ចំពោះការប្រគំតន្រ្តី លំដាប់អន្តរជាតិនានា ដែល CTN ធ្លាប់បានរៀបចំ ដូចជា ការប្រគំតន្រ្តី Michael Learns to Rock នៅឆ្នាំ២០០៥, ការប្រគំតន្ត្រី Ronan Keating និងការប្រគំតន្ត្រី Baby Vox នៅឆ្នាំ២០០៧, ការប្រគំតន្រ្តី PARAN នៅឆ្នាំ២០០៨, ការប្រគំតន្រ្តី Sean Kingston នៅឆ្នាំ២០០៩, ការប្រគំតន្ត្រី Shinee នៅឆ្នាំ២០១០ និងការប្រគំតន្រ្តី UKISS នៅឆ្នាំ២០១២៕(DAPNEWS)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ជម្លោះ​រឿង​ទិញ​សំបុត្រ​​រថយន្ត​ផ្ទុះ​ហិង្សា​ពលករ​ម្នាក់របួស​ទាំងព្រឹក​

ក្រុង​ប៉ោយប៉ែត ៖ ពលករ​ម្នាក់បានរងរបួស​បែកបបូរមាត់  និងត្រូវគេវាយជា​ច្រើនដៃបាន​អះអាងថា ខ្លួនត្រូវ​ក្រុមអ្នកលក់​សំបុត្រ​រថ​ យន្ត​របស់​​សាខា​ក្រុមហ៊ុនមួយព្រួតគ្នាវាយក្រោយជម្លោះទិញ​ សំបុត្ររថយន្តមិនត្រូវគ្នាកាលពីវេលាម៉ោង៨​​និង៤០នាទីព្រឹកថ្ងៃ​ទី២៩ មីនា  ២០១៣ នៅភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះ​ឈ្មោះថា ញ៉ ភេទប្រុស អាយុ២៨ឆ្នាំ ជាពល​ករ  ទើបវិលត្រឡប់​មក​ពី​ធ្វើជាកម្មករ​សំណង់នៅខេត្តប្រាជួប​គីរីខាន់​ប្រទេស​​​ថៃ  និង​មាន​ទីលំនៅ​ភូមិព្រែកជីក ឃុំព្រែកជីក ស្រុកមោង​ឫស្សី ខេត្តបាត់ដំបង។​ ពលករខាងលើ​របួសបែកបបូរមាត់​ខាង​ស្ដាំផ្នែ​កខាងក្រោម និង​ជាំមុខ​ចំណុច​​ ថ្ពាល់​ខាងឆ្វេង ដោយអះអាង​ថា ខ្លួនត្រូវក្រុមអ្នកលក់​សំបុត្រ​រថយន្តឲ្យ​ សាខា​ក្រុម​ហ៊ុន​មួយ​មានគ្នា៥​ ទៅ៦នាក់ ព្រួតវាយ ក្រោយពីនិយាយ​រឿង​ទិញ​សំបុត្រ​រថយន្ត​មិនត្រូវគ្នា។
ជនរង​គ្រោះប្រាប់ថា មុនហេតុការណ៍​កើត​​ខ្លួន  និងមិត្តភក្តិ​ជាច្រើននាក់​ទៀត ដែលមកពីប្រទេសថៃ ​​បាន​នាំ​គ្នា​​ចូល​ទៅ​ កន្លែង​​លក់​សំបុត្រ ដើម្បីរកទិញ​សំបុត្ររថយន្ត​ក្រុងជិះ​​ទៅ​ស្រុកកំណើត  ដោយមិត្តភក្តិខ្លះ​នៅខេត្តព្រៃវែង និងមិត្តភក្តិខ្លះ​នៅខេត្តស្វាយរៀង។  ជនរងគ្រោះ​បន្ត​ថា ការផ្ទុះជម្លោះ​ឡើង​នៅពេល​គេតថ្លៃ​ សុំបញ្ចុះតម្លៃក៍ផ្ទុះជា​ជម្លោះ ដោយក្រុមអ្នក​លក់សំបុត្រ​បានដេញឲ្យ​ខ្លួន​ ចេញ បើមិន​ទិញទេ។ ជនរងគ្រោះ​ថា នៅ​ពេល​ឮពាក្យគេ​ដេញខ្លួនក៏ដើរចេញ  ស្រាប់តែមនុស្ស​​មួយក្រុមនៅទីនោះ​​ស្ទុះមកព្រួតវាយ​លើ​ខ្លួនតែម្ដង ៕(KOH)

ជនជាតិ​​អង់​គ្លេស​ដេកស្លាប់​ក្នុង​សណ្ឋាគារឃីង​ហ្គោល អត់ដឹង​មូលហេតុ

ខេត្ត​ព្រះសី​ហនុ​៖ សព​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ត្រូវ​បានគេប្រទះ​ឃើញ​ដេក​ស្លាប់​ ក្នុងបន្ទប់លេខ​១៣ ជាន់​ទី៤​នៃសណ្ឋាគារឃីង​ហ្គោល ដែលមាន​លក្ខណៈ​ហើម​ស្អុយ​រលួយ និង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី៣០ មីនា ២០១៣ស្ថិត​ក្នុង​ក្រុម​ទី១៣ ភូមិ​២ សង្កាត់២ ក្រុង​​ព្រះសីហនុ​​ ខណៈ​បុគ្គលិកអនាម័យមិន​ឃើញចុះមកខាង​ក្រោម៤ថ្ងៃមក​ហើយ ដោយ​មានការសង្ស័យក៏យក​កូនសោចាក់ចូលមើល​​ ស្រាប់តែឃើញដេក​ស្លាប់​តែម្តង​​។
ជនជាតិ​បរទេសដែលដេកស្លាប់​ត្រូវបាន​គេស្គាល់​ឈ្មោះ បឺតទ្រីម៉ាស អាឡិចសិនឌ័រ អាយុ​៥២ឆ្នាំ ជនជាតិ​អង់គ្លេស ជាភ្ញៀវ​ទេសចរ បានចូល​មកស្នាក់​នៅក្នុង​សណ្ឋាគារខាង​លើកាលពីថ្ងៃទី៣ វិច្ឆិកា ២០១២ ។ ការស្លាប់ជនជាតិ​បរទេសនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា​ជាករណីអ្វីនោះនៅឡើយទេ ព្រោះ​សពមាន​លក្ខណៈហើមស្អុយ​រលួយទៅហើយ។(KOH)

Saturday, March 30, 2013

ហ៊ីយ៉ាន់ដាយ ព្រលះជាមួយស្តេប ស្លាប់ពីរនាក់ នៅសង្កាត់ ភ្លើងឆេះរទេះ

Photo by DAP-NEWSភ្នំពេញ៖ បុរសចំនួន ២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ខណៈជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នា នៅតាមផ្លូវ ស្រាប់តែជ្រុលទៅបុក រថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា។
ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ២៖៤០នាទីយប់ រំលងអាធ្រាត ចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ទាំងពីរនាក់នោះ រួមមានទី១ ឈ្មោះ ខាត់ សុជាតិ ភេទប្រុស  អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិស្វាយអន្ទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងទី២មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែជនរងគ្រោះ ទាំងពីរនាក់នេះ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង។ ដោយឡែក អ្នកបើក រថយន្តហ៊ីយ៉ានដាយ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនចេញ ពីកន្លែងកើតហេតុ បាត់ទៅ។
មន្រ្តីនគរបាលចរាចរ និងសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ មួយគ្រឿងម៉ាក SUZUKI STEP ពណ៌ខ្មៅ-ឈាមជ្រូក គ្មានស្លាក ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៣ ពីទិសខាងជើង មកត្បូង ចេញពីភ្នំពេញ លុះមកដល់ចំណុច កើតហេតុ ខាងលើ ក៏ជ្រុលចង្កូត ទៅបុករថយន្តម៉ាក HYUNDAI ពណ៌ខៀវ  ពាក់ស្លាកលេខ ភ្នំពេញ 2H-0960 បណ្តាលឲ្យ ជនរងគ្រោះ ទាំងពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ រថយន្ត និងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាល ចរាចរ ជើងគោក យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្តទៀត។
ដោយឡែក សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានយកទៅតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។ បើតាមមន្រ្តី នគរបាលចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងដោយសារ តែភាគីម៉ូតូបើកបរមិនប្រកាន់ចំណែក ផ្លូវរបស់ខ្លួន៕(DAPNEWS)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ប្រតិបត្តិការ ចាប់ក្រុមចោរប្លន់ កម្លាំងនគរបាល ឡោមព័ទ្ធចាប់ មេខ្លោង នៅតាមផ្លូវ កម្ពុជាក្រោម

Photo by DAP-NEWS 

 ភ្នំពេញ៖កម្លាំងនគរបាល ការិយាល័យ កណ្តាលយុត្តិធម៌ និងកម្លាំងនគរបាល ខណ្ឌ៧មករា ដឹកនាំដោយ ព្រះរាជអាជ្ញារង លី សុផាន់ណា និងលោកស្នងការនគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ នៅវេលាម៉ោង ប្រមាណ១០៖៣០នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាបក្ខពួក ក្រុមចោរប្លន់ យ៉ាងសកម្ម នៅក្នុងរាជធានី ភ្នំពេញ នាពេលកន្លងមក។
ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល បានបន្តប្រតិបត្តិការ ឡោមព័ទ្ធទាំងយប់ តាមចាប់មេខ្លោងម្នាក់ទៀត នៅតាមផ្លូវកម្ពុជាក្រោម ទល់មុខ សណ្ឋាការលីឡាយ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការ ដែលធ្វើឡើង ដោយការដឹកនាំ បញ្ជាផ្ទាល់ពី លោកស្នងការខាងលើនេះ គឺសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាបក្ខពួក ក្រុមចោរប្លន់នៅ ខណ្ឌដូនពេញ រួចហើយ កម្លាំងនគរបាល បានមកឡោមព័ទ្ធ តាមចាប់មេខ្លោង ម្នាក់ទៀត ដែលសង្ស័យថា បានលាក់ខ្លួននៅចំណុច កើតហេតុ ខាងលើនេះ ប៉ុន្តែ រកមិនឃើញ ហើយសមត្ថកិច្ច បាននាំជនល្មើសម្នាក់នេះ ចូលទៅឆែកឆេរ ហើយបានរកឃើញ កាំភ្លើងខ្លី មួយដើម នៅទីនោះផងដែរ។
គួរបញ្ជាក់ថា ក្រោយពីមានសកម្មភាព ប្លន់ប្រដាប់អាវុធ កើតឡើងគួរ ឲ្យកត់សម្គាល់ ក្នុងរយៈពេលថ្មីៗ នេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរងទទួលផែន ព្រហ្មទណ្ឌ លោក ជួន ណារិន្ទ បានដាក់បទបញ្ជា ឲ្យសមត្ថកិច្ច ទាំង៩ខណ្ឌ និងតាមការិយាល័យជំនាញ ធ្វើការស្រាវជ្រាវ និងតាមបង្រ្កាប ក្រុមចោរប្លន់ ទាំងនេះ។
ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មាន ថ្ងៃមកនេះ កម្លាំងនគរបាល បានឃាត់ខ្លួនជនល្មើស ជាមុខសញ្ញា ប្លន់ប្រដាប់អាវុធ បានជាបន្តបន្ទាប់ ព្រមទាំងដកហូត កាំភ្លើងខ្លី និងម៉ូតូរបស់ ជនរងគ្រោះ និងរបស់ពួកវា ជិះធ្វើសកម្មភាពជាច្រើនគ្រឿង ទៀតផង៕(DAPNEWS)
Photo by DAP-NEWS
លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដឹកនាំកម្លាំងបញ្ជាទាំងយប់ តាមចាប់ក្រុមចោរប្លន់
Photo by DAP-NEWS

Thursday, March 28, 2013

បើក​រថយន្ត​កៀ​រគ្រូបង្រៀន​​ម្នាក់​ឱ្យ​​ដួល​រួច​​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ទៀត​

​ខេត្ត​បាត់​ដំបង ៖ គ្រូបង្រៀន​ម្នាក់ត្រូវ​​បាន​​សមត្ថកិច្ចចរាចរ​​ដេញឃាត់ខ្លួន​​ប្រគល់ឲ្យ​ នគរបាល​ព្រហ្ម​ទណ្ឌក្រោយ​ពី​ត្រូវយុវជន​​ម្នាក់បើក​រថយន្ត ISUZU ពីរបាំង​ដេញកៀរគាត់​ឲ្យដួល រួចចោទ​ថា គ្រូបង្រៀននោះ​បានវាយកញ្ចក់ និងជញ្ជាំង​រថយន្តខ្លួន។ ហេតុការណ៍​​​នេះ​បាន​កើត​​ឡើង​កាល​​ពី​វេលា​ម៉ោង​៨យប់​ថ្ងៃទី២៧ មីនា ២០១៣ នៅចំណុច​ខាងមុខ​សាកលវិទ្យា​ល័យឌូវី ស្ថិតក្នុង​ភូមិរំចេក៤ សង្កាត់​រតនៈ ក្រុងបាត់​ដំបង។
ប្រភពនៅកន្លែង​កើតហេតុនិយាយថា គេឃើញអ្នក​បើករថយន្តនោះដេញ​កៀរអ្នកជិះម៉ូតូឱ្យ​ដួល​​នៅកន្លែងគោលដៅ​នគរបាល​ ចរាចរ ហើយ​​កម្លាំង​ចរាចរណ៍​​ជាច្រើនបានចោម​រោមជួយចាប់អ្នក​ជិះម៉ូតូនោះ ក្រោយ​ពីឃើញរថយន្ត​កៀរឲ្យដួល ។ សាក្សីថា គេឃើញអ្នក​ជិះម៉ូតូ​របួស​បែកក្បាល​ដែល​​គេ​សង្ស័យ​ថា ជាស្នាដៃនគរ​បាលចរាចរ ពេលអន្តរា​គមន៍ ហើយគ្រានោះ​ក្រុមសមត្ថកិច្ច​ក៏​បាន​គេចចេញ​ពីកន្លែង​កើតហេតុភ្លាមៗ​ដែរ ពេល​កម្លាំង​​នគរ​បាល​ព្រហ្មទណ្ឌ​មកដល់។
សមត្ថកិច្ច​ប្រាប់ថា រថយន្តនោះ​ម៉ាក ISUZU ពីរបាំង​ពណ៌ស បើក​ដោយយុវ​ជនឈ្មោះវង គឹមហាប់ អាយុ២៥ឆ្នាំ នៅភូមិកាប់​គោថ្មី សង្កាត់​អូរចា ក្រុងបាត់​ដំបង។ រីឯអ្នកជិះម៉ូតូ​ឈ្មោះអ៊ំ សារ៉ន ភេទប្រុស អាយុ២៧ឆ្នាំ ជាគ្រូ​​បង្រៀនភាសា​នៅសាលា «អង្គរ» នៅក្នុង​ក្រុង​បាត់ដំបង។ ម្ចាស់​រថយន្ត​​បាន​បើកដេញ​កៀរ​ម៉ូតូគ្រូបង្រៀន​នោះ ដោយអះអាង​ថា គ្រូបង្រៀននោះ​បានវាយក​ញ្ចក់ និងជញ្ជាំង​រថយន្ត​ខ្លួននៅ​តាមផ្លូវ ហើយដួល​នៅគោលដៅ​​សមត្ថ​កិច្ចចរាចរ​​តែម្ដង៕

Wednesday, March 27, 2013

ខ្ញុំ​សោក​ស្តាយ​នូវ​ទង្វើ​របស់​ខ្ញុំ​ចំពោះ​កញ្ញា​

130327_20
តារា​ហ្វេស​ប៊ុក​នាង PeyPey Ly និង​រូប​ថតអាក្រាត​កាយ​ដែល​គេ​បង្ហោះ​នៅ​ហ្វេស​ប៊ុក​ថា ជា​រូប​នាង​។ រូបថត ហ្វេស​ប៊ុក
ភ្នំពេញៈ ប្រិយមិត្ត​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក មិន​តិច​ទេ​ដែល​បាន​ស្គាល់​ពី​កិត្តិនាម​របស់​តារា​ហ្វេសប៊ុក​យុវតី​ វ័យក្មេង​អាយុ​២០​ឆ្នាំ នាង PeyPeyLy នោះ​។ ក្រៅ​ពី​នាង​ធ្លាប់​ធ្វើឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​កន្លងម​ក​ជាមួយ​ការ​ថត​ រូប​ វីដេអូ ច្រៀង និង​សម្តែង​របស់​នាង​និង​ការ​ឆ្លងឆ្លើយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ថ្មីៗ​នេះ ស្រាប់តែ​យុវតី​សាច់​សខ្ចី​រូបនេះ បាន​លេច​ធ្លាយ​នូវ​រូប​អាក្រាត​កាយ​ននល​គក​ដេក​នៅ​លើ​គ្រែ ដែល​ធ្វើឲ្យ​អ្នក​និយម​លេង​ហ្វេស​ប៊ុ​ក​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។​ ប៉ុន្តែ​ទន្ទឹម​នឹង​តារា​ហ្វេស​ប៊ុក​ដែល​ជា​សាមី​ខ្លួន​ចេញ​មុខ​បដិសេធ​នៅ​ លើ​វីដេអូ​គ្លីប​ដោយ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក ក៏​មាន​ម្ចាស់​​ប្លុក​ផេក​មួយ​ចេញ​មុខ​សារភាព​កំហុស​របស់​ខ្លួន​ផង​ដែរ​។
មុន ​នេះ​ប៉ុន្មាន​ថ្ងៃ នៅ​ពេល​រូប​អាស​អាភាស​អាក្រាត​កាយ​របស់​យុវតី Pey​Pey​Ly ត្រូវ​បាន​បង្ហោះ អ្នក​និយម​លេង​បណ្តាញ​សង្គម​ ហ្វេស​ប៊ុក បាន​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​ក្មេងស្រី​ម្នាក់​នេះ​ចង់​ល្បី​រហូត​ដល់​ហ៊ាន​ស្រាត​​ ននល​គក លេច​កេរ្តិ៍ខ្មាស​ជា​ស្ត្រី​បែបនេះ​? តើ​នាង​ចង់​ល្បី​ដោយ​សារ​បង្ហាញ​រូប​បែប​នេះ​ឬ​? ទស្សនិកជន​បាន​ចាប់អារម្មណ៍​ថា ការ​បង្ហាញ​រូបថត​ស្រាត​បញ្ចេញ​សាច់​ខ្ចី​របស់​យុវតី​ឈាម​រាវ​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រូបនាង​បាន​ឆ្លងឆ្លើយ​ឌឺដង​ដាក់​គ្នា​ជាមួយ​យុវជន ម្នាក់​ឈ្មោះ Pey​Pey Dy តាម​រយៈ​ការ​ធ្វើ​ត្រាប់​តាម​គ្នា​នៅ​លើ​ហ្វេ​សប៊ុក ហើយ​ចុង​ក្រោយ​នេះ  PeyPey Dy បាន​សួរ PeyPey Ly ថា តើ PeyPey Ly ហ៊ាន​ធ្វើ​ត្រាប់​តាម​ខ្លួន​អត់ ហើយ​ពេល​នោះ​រូប​គេ​ក៏​ស្រាប់​តែ​ដោះអាវ​ឡើង​បញ្ចេញ​សាច់​គេ​នោះ​។ ការ​ដោះអាវ​បញ្ចេញ​សាច់​របស់ PeyPey Dy មិន​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់​តែ​គេ​បាន​ឃើញ​រូបថត​របស់ PeyPey Ly អាក្រាត​កាយ​យ៉ាង​ម្ញ៉ិកម៉្ញក់​ត្រូវ​បាន​បង្ហោះ​ឡើង​តែ​ម្តង​។ នោះ​ទំនងជា​ចេតនា​នាង​ចង់​ដោះ​អាវ​បញ្ចេញ​រាងកាយ​អាក្រាត​ដ៏​ស្រឡូន​ខ្ចី​ ល្ហក់​របស់​នាង​បង្អួត​ប្រាប់ PeyPey Dy ថា នាង​ក៏​អាច​ស្រាត​អាវ​ខោ​បញ្ចេញ​សាច់​មិន​ចាញ់ PeyPey Dy ដែរ​។
គួរ​បញ្ជាក់ ថា PeyPey Ly ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង ហើយ​រូប​នាង​បាន​ប្រើ​ហ្វេសប៊ុក ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​មិត្តភកិ្ត និង​អ្នក​រាល់គ្នា​ស្គាល់​ពី​ស្លាក​សញ្ញា​ហាង របស់​នាង ព្រម​ទាំង​បង្ហាញ​នូវ​សមត្ថភាព​ដែល​នាង​មាន​ដូច​ជា​ការ​ច្រៀង សម្តែង និង​ការ​ធ្វើ​ត្រាប់​តាម​សត្វ​ជាដើម តែ​គេ​មិន​នឹក​ស្មាន​ថា នាង​ហ៊ាន​ដល់​ថ្នាក់​ធ្វើ​ត្រាប់​តាម PeyPey Dy ស្រាត​អាវ​ខោ​អស់​ពី​ខ្លួន​បែប​នេះ​ទេ​។​ តែ​ទោះ​បីជា រូប​ថត​របស់​នាង​ត្រូវ​បាន​បង្ហោះ​ ភ្លាម​នោះ​គេ​​ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា​ជា​រូប​របស់​នាង​ពិត ឬ​យ៉ាងណា​នោះ ឬ​មួយ​ក៏​រូបថត​កាត់ត​នោះដែរ​។
ប៉ុន្តែ​ក្រោយ​ពេល​មាន​ភាព ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​រូបថត​អាក្រាត​កាយ​ PeyPey Ly ត្រូវ​បាន​បង្ហោះ នាង​ហាក់​មាន​ភាព​ស្រឡាំង​កាំង​ដែរ ហើយ​ក៏​ចេញ​មុខ​តាម​វីដេអូ​គ្លីប​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​។ នាង​ឲ្យ​ដឹង​ថា រូប​នាង​មិន​បាន​ថត​រូប​អាស​អាភាស​បញ្ចេញ​កេរ្តិ៍​ខ្មាស​គួរ​ឲ្យ​ស្អប់​ បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ទេ​ ដោយ​នាង​បញ្ជាក់​ថា រូប​ថត​នោះ​គឺ​ជា​រូប​ថត​កាត់​ត​ដែល​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឡើង​ដើម្បី​ បង្ខូច​កិត្តិយស​កេរ្តិ៍​ឈ្មោះ​របស់​នាង​តែ​ប៉ុណ្ណោះ​។ ភ្នំពេញ​ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ឲ្យ​រូប​នាង​លម្អិត​បន្ថែម​ចំពោះ​រឿង​នេះ​បាន ​ទេ​​ពី​ម្សិល​មិញ ខណៈ​ដែល​ទូរស័ព្ទ​របស់​នាង​ត្រូវ​បាន​បិទ​ ក្រោយ​ពេល​មាន​រឿង​ផ្ទុះ​រូប​អាស​អាភាស​​បែប​នេះ​។
ជាមួយ​គ្នា​នឹង​ការ​ អះ​អាង​របស់ PeyPey Ly នៅ​លើ​វីដេអូ​គ្លីប​ថា ខ្លួន​នាង​មិន​បាន​បង្ហោះ​រូប​បែប​ប្រមាថ​កិត្តិយស​ស្ត្រី​នេះ​ ក៏​ស្រាប់​តែ​មាន​ម្ចាស់​ប្លុក​ផេក​ហ្វេស​ប៊ុក​​មួយ​បាន​ចេញ​មុខ​ធ្វើ​ការ​ និយាយ​បក​ស្រាយ​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​កាត់​ត​រូប​ថត​ PeyPey Ly ឲ្យ​អាក្រាត​កាយ​នោះ​។ សូម​ទស្សនិកជន​អាន​ការ​រៀប​រាប់​របស់ Page We Hate Khm​eng Khmer ដូច​ការ​រៀប​រាប់​នេះ​។
ក្រោយ​ពី​ខ្ញុំ​គេង​គិត​អស់​ រយៈ​ពេល​មួយ​យប់​មក ខ្ញុំ​យល់​ថា ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ PeyPeyLy ពិត​ជា​ទង្វើ​ជ្រុល​ហួស​ហេតុ​ពេក​ហើយ។ ខ្ញុំ​បាទ​ជា​អ្នក​ Edit រូប​មួយ​សន្លឹក​នេះ​។ ដោយ​សារ​តែ​ខ្ញុំ​ធ្វើ​ការ​ Edit លឿន​ពេក និង​ការ​ធ្វេស​ប្រហែស​របស់​ខ្ញុំ ទើប​ធ្វើ​ឲ្យ​កន្លែង​ក និង​សក់​នៅ​ក្នុង​រូប​មើល​ទៅ​មិន​ដូច​ជា​ការ​ពិត​ ដោយ​សារ​តែ​ខ្ញុំ Balance Color និង Apply Feature មិន​បាន​គ្រប់​គ្រាន់​។
ដំណើរ​ដើម​ដង​គឺ​យ៉ាង​ នេះ ខ្ញុំ​បាទ និង​ម្ចាស់ Page We Hate Troll Khmer គឺ​ធ្លាប់​ធ្វើ Admin ជាមួយ​​គ្នា ពួក​ខ្ញុំ​បង្កើត​ Page ទាំង​ពីរ​នេះ​ឡើង មាន​ចេតនា​ចង់​បំពុល​សង្គម​ហ្វេស​ប៊ុក​តែ​មួយ​ប៉ុណ្ណោះ​។ ក្រោយ​ពី​ធ្លាប់​ធ្វើ​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​កន្លង​មក ពួក​ខ្ញុំ​ចង់​ធ្វើ​ព្យុះ​ភ្ញៀង​ម្តង​ទៀត ដោយ​លើក​នេះ​យើង​លេង​ឲ្យ​ចាស់​ដៃ​តែ​ម្តង គឺ​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​ហ្វេស​ប៊ុក​ឆ្កួត​ទាំង​អស់​។ ផែន​ការ​នេះ គឺ​ពួក​យើង Edit រូប​ថត​កញ្ញា PP LY នេះ​ឯង រួច​ចែក​ចាយ​ជា​លក្ខណៈ​អនា​មិក​។ ចុង​ក្រោយ​ពួក​យើង​ទាំង​ពីរ​ជា​ដៃ​គូ​​ក៏​មាន​ជម្លោះ​នឹង​គ្នា ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចេញ​មក​សារ​ភាព​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ ឲ្យ​បាន​ដឹង​។
ម្ចាស់​ផេក​នោះ​បាន​ពោល​​ថា ខ្ញុំ​សោក​ស្តាយ​នូវរាល់​ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ ​ឈ្មោះ​កញ្ញា Pey​Pey LY និង​បាន​រងជេរ​ប្រទេច​ពីទស្ស​និក​ជន​ផង​ដែរ​។ ខ្ញុំ​សុំ​ទោស​អ្នក​រាល់​គ្នា ព្រម​ទាំង​កញ្ញា​ផង នូវ​រឿង​គ្រប់​យ៉ាង​ទាំង​អស់ ដែល​រូប​ខ្ញុំ​បាន​ប្រព្រឹត្ត​កន្លង​មក​។ ខ្ញុំ​សូម​សុំ​ទោស​ចេញ​ពី​បេះ​ដូង​ដ៏​សែន​ស្មោះ៕

តុលាការ សម្រេចឃុំខ្លួន អ្នកបើករថយន្ត បុកម៉ូតូកង់បី បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

Photo by DAP-Newsភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក ជួន សុរាសី នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣នេះ បានសម្រេចឃុំខ្លួន អ្នកបើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ ស្លាប់នារីម្នាក់ និងរបួសធ្ងន់២នាក់ កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ។
ការសម្រេចឃុំខ្លួន អ្នកបើករថយន្តរូបនេះ បានធ្វើឡើងក្រោយ ពេលដែល កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បានបញ្ជូនជនបង្កគ្រោះថ្នាក់ ចរាចរណ៍រូបនេះ ទៅកាន់តុលាការកាល ពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣។
យោងតាមដីកាបញ្ជាឲ្យឃុំខ្លួន របស់ចៅក្រម ជួន សុរាសី នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៣ បានចោទប្រកាន់ជននេះ ពីបទបើកបរយានជំនិះ ពេលដែលខ្លួនមានជាតិស្រវឹង បើកបរបង្កឲ្យ អ្នកដទៃរងរបួស ដោយអចេតនា និងបើកបរបង្កឲ្យ អ្នកដទៃស្លាប់ ដោយអចេតនា តាមមាត្រា៧៦ មាត្រា៨០ និងមាត្រា៤២ ស្តីពីច្បាប់ចរាចរណ៍ជើងគោក ។
 គួរបញ្ជាក់ថា យ៉ាងហោចណាស់ ស្ដ្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯ ២ នាក់ផ្សេងទៀត ក្នុងនោះម្នាក់ជាម្ចាស់ម៉ូតូ កង់ ៣ បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយ កើតហេតុ បន្ទាប់ពីមានរថយន្ដលុច្សស៊ីស ១ គ្រឿង ដែលអ្នកបើកបរមានអាការៈ ស្រវឹង ឡើងជោកជាំបើកក្នុងល្បឿនលឿន និងបញ្ច្រាសទិសចរាចរ ជ្រុលទៅបុកម៉ូតូ កង់ ៣ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិស គ្នា ។
គ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ និង បណ្ដាលឱ្យមនុស្សស្លាប់ រងរបួសចំនួន ៣ នាក់ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ២ និង២០នាទីយប់ រំលង អាធ្រាត្រ ចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣  ស្ថិតនៅមុខផ្ទះលេខ ១៣៣ តាមបណ្ដោយ ផ្លូវលេខ ១៨២ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧ មករា ។ គ្រោះថ្នាក់ចរាចរដែល បានកើតឡើងខាងលើនេះ ផ្ដើមចេញពីអ្នក បើករថយន្ដ មានជាតិស្រវឹង និងបើកមិន គោរពច្បាប់ចរាចរ ធ្វើឱ្យប៉ះពាល់ដល់អ្នក រួមដំណើរផ្សេងទៀត ។
យោងតាមមន្ដ្រីនគរបាល ចរាចរជើង គោក រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ នៅនឹងកន្លែងកើត ហេតុនោះ ឈ្មោះ សួន ដាលីស ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅក្នុងបុរីពិភពថ្មី តាម បណ្ដោយផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ដោយឡែកជនរងគ្រោះ ២នាក់ផ្សេងទៀត ដែលរងរបួសធ្ងន់ រួមមាន ទី១ ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុក កំណើតនៅភូមិ ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ បច្ចុប្បន្ន ស្នាក់នៅ ក្នុងរាជធានីភ្នំពេញ ហើយមានមុខរបរជា អ្នករត់ម៉ូតូកង់ ៣ និងទី២ ឈ្មោះ សួន ស្រី ពៅ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅក្នុងបុរី ពិភពថ្មី តាមផ្លូវវ៉េងស្រេង ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែល រួមដំណើរជាមួយជនរងគ្រោះដែលស្លាប់។
មន្ដ្រីនគរបាលចរាចរជើងគោក បានឱ្យ ដឹងថា មុនពេលកើតហេតុរថយន្ដលុច្សស៊ីស RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-5352 បើកបរ ដោយបុរស ម្នាក់ឈ្មោះ វង់ ដារ៉ាវុធ អាយុ ៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រូចឆ្មា ខេត្ដកំពង់ចាម បានធ្វើ ដំណើរបញ្ច្រាសរបាំងថ្ម បែងចែកទ្រូងផ្លូវ លេខ ១៨២ ក្នុងទិសដៅពី លិចទៅកើត លុះ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ រថយន្ដរេចង្កូតទៅបុកម៉ូតូសន្ដោងរ៉ឺម៉កម៉ាក ស៊ីធីប្លើស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំ ពេញ ១ពភ-២៨៣៨ ដែលកំពុងធ្វើដំណើរមក ពីខាងមុខ បណ្ដាលឱ្យស្ដ្រីម្នាក់ដែលជិះនៅ លើម៉ូតូកង់ ៣ ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ បន្ទាប់ពីរថយន្ដបង្កបានបុកម៉ូតូកង់៣  ទៅផ្ទប់ នឹងទ្វារដែកផ្ទះល្វែង នៅក្បែរកន្លែង កើតហេតុនោះ ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលចរាចរជើងគោក ក្រោយកើតហេតុ អ្នកបើករថយន្ដបង្ក ដែលមានអាការៈ ស្រវឹងនោះ ត្រូវបានឃាត់ខ្លួនភ្លាមៗផង ដែរ បន្ទាប់ពីរថយន្ដរបស់គេទៅមុខលែង រួច និងបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ ធ្ងរ ។ ក្រោយកើតហេតុមន្ដ្រីនគរបាលចរាចរ បានពិនិត្យជាតិអាល់កុល អ្នកបើករថយន្ដ បង្ហាញថា អ្នកបើករថយន្ដរូបនេះមានជាតិ អាល់កុល ០,៨៣ មីលីក្រាម ក្នុង១លីត្រ ខ្យល់ ។ អ្នកបើករថយន្ដបង្កដែលបច្ចុប្បន្ន រស់នៅផ្ទះជួល តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា និងបម្រើ ការងារនៅក្លឹបមួយកន្លែង បានប្រាប់សមត្ថ កិច្ចថា មុនពេលកើតហេតុខ្លួនបានទៅចូល រួមពិធីខួបកំណើតក្មួយ នៅបុរីទួលគោក ។
អ្នកបើករថយន្ដបង្ករូបនេះបានបន្ដថា ក្រោយ ពីបានចូលរួម និងបានផឹកស៊ីនៅក្នុងកម្មពិធី នោះ ប្រហែល ៣០នាទី ក៏បើករថយន្ដទៅ ធ្វើការវិញ លុះដល់វេលាម៉ោង ១ជាង បាន ចេញពីកន្លែងធ្វើការដោយបើករថយន្ដតាម ផ្លូវលេខ ២១៧ លុះមកដល់រង្វង់មូលនាង គង្ហីង ក្នុងល្បឿនប្រហែល ៦០គីឡូម៉ែត្រ ក្នុង ១ម៉ោង ក៏បត់ស្ដាំចូលផ្លូវលេខ ១៨២ ឆ្ពោះទៅខាងកើត ។ ពេលបត់បានបន្ដិច ស្រាប់តែម៉ូតូ១គ្រឿង បើកបញ្ច្រាស ភ្លាមៗ នោះ អ្នកបើករថយន្ដបានគេចមកឆ្វេងក៏ ជ្រុលទៅបុកម៉ូតូកង់ ៣ តែម្ដងទៅ ។
គួរបញ្ជាក់ថា ដោយសារតែអ្នកបើកបរ មួយចំនួន មិនបានគោរពច្បាប់ចរាចរ ពោល បើកបរដោយមានអាការៈស្រវឹង និងបើក បរ មិនគោរពភ្លើងសញ្ញាបានបង្កឱ្យមាន គ្រោះថ្នាក់ចរាចរ កើតឡើងជាបន្ដបន្ទាប់។
នាយការិយាល័យ ចរាចរជើងគោករាជ ធានីភ្នំពេញ លោក ហេង ចាន់ធារី បានថ្លែង ថា ដោយអនុវត្ដាមបទបញ្ជារបស់លោក ស្នងការឧត្ដមសេនីយ៍ ជួន សុវណ្ណ កម្លាំង នគរបាល ចរាចររាជធានីភ្នំពេញ សហការ ជាមួយកម្លាំងនគរបាលទាំង ៩ខណ្ឌ បាននិង កំពុងបន្ដប្រតិបត្ដិការ ដូចភ្លៀងរលឹមតាម រយៈការឃាត់ខ្លួន អ្នកបើករថយន្ដទាំង ឡាយណា ដែលមានអាការៈស្រវឹង ហើយ បង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យអ្នកដទៃ ស្លាប់ និងខូចខាតទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ គឺសមត្ថកិច្ចកសាងសំណុំរឿង និង បញ្ជូនខ្លួនជនទាំងនេះ ទៅកាន់តុលាការ ។(DAPNEWS)
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

ស្ថានទូត​អាមេរិក​រៀបចំ​តាំងពិព័រណ៍សុខភាពប្រចាំ​ឆ្នាំលើកទី​៦​

រាជ​ធានីភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ស្ថាន​ទូតសហរដ្ឋអាមេរិកនៅទី​ ក្រុងភ្នំពេញបាន​ឲ្យ​ដឹងថា​ ស្ថានទូត អាមេរិកនឹង​​រៀបចំ​ការតាំង​ពិព័រណ៍សុខភាពប្រចាំឆ្នាំ​លើកទី​៦​ របស់ខ្លួននៅថ្ងៃ​ទី​២៩ មីនា ​២០១៣​ ក្រោមប្រធាន​បទ «សុខភាព ល្អ គឺជាទ្រព្យ​ដ៏ល្អបំផុតរបស់​អ្នក»។ ការតាំងពិព័រណ៌នេះរួម​មានការបង្ហាញស្តីពីកម្មវិធីទាក់ទង​នឹង​មន្ទីរពេទ្យ ឱសថ​ស្ថាន គ្លីនិកភ្នែក និងគ្លីនិក​ធ្មេញជា​ដើម ។
អ្នកបង្ហាញ​ក្នុងពិធីតាំងពិព័រណ៍​នេះ នឹងនិយាយពីបញ្ហា និងកង្វល់​ទូទៅទាក់ទងនឹងសុខ​ភាព ដូចជាការការពារជំងឺបេះ​ដូង​ ជំងឺទឹក នោម​​​ផ្អែម ជំងឺដាច់សរសៃឈាម​ក្នុងខួរក្បាល​ ជំងឺថ្លើមនិងតម្រង​នោម​ ជំងឺងងឹតភ្នែក  និងជំងឺមហារីកជា​ដើម ដើម្បីលើកកម្ពស់ ការយល់​ដឹងផ្នែកសុខភាព។ លោកឯកអគ្គរដ្ឋទូត​អាមេរិក William E. Todd នឹងថ្លែង​សុន្ទរកថា បើកការតាំង​ពិព័រណ៍នេះ ព្រម ទាំងធ្វើការ​ផ្តល់ឈាម​ដល់​មជ្ឃមណ្ឌល​ជាតិផ្តល់​​ឈាមផងដែរ ៕

រួម​រ័ក​មេត្រី​ជា​មួយ​នាង​ជា​សង្សារ​បាន​សម្រេច​ហើយ​នាំ​ទៅ​ឱ្យ​​បក្ស​ពួក​រំលោភ​បន្ត​ទៀត​ត្រូវ​នាង​​ប្តឹង​ឱ្យ​​ប៉ូលិស​​ចាប់​ខ្លួន​

រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​មាន​សង្សារ​ជាស្ត្រី​​មេម៉ាយ​កូន​មួយ​ហើយ​​បាន​នាំ​នាង​ដើរ​ លេង ព្រម​ទាំង​រួម​រ័ក​មេត្រី​​បាន​សម្រេចរួច​ប្រគល់​​នាង​ទៅ​ឱ្យ​​មិត្តភក្តិ​​ របស់​ខ្លួន​ម្នាក់​ទៀត​ចាប់​រំលោភ​រហូត​បាន​សម្រេច​ទៀត​ត្រូវបាន​នាង​ជា​ សង្សារ​ប្តឹង​សមត្ថ​កិច្ចប៉ូលិស​ចោទ​ប្រកាន់​​ថា ចាប់​រំលោភ​​​បូក​ហើយ​ក៏ត្រូវប៉ូលិស​ឃាត់​ខ្លួន​​បាន​ភ្លាមៗ​ ប៉ុន្តែក្រោយ​​ពីចាប់​ខ្លួន​បាន​ក៏​មាន​ការ​ដោះ​លែង​ទៅ​វិញ ។ ​ដោយ​ពេល​នោះ​ប៉ូលិស​​ដែល​ជា​អ្នក​កាន់​សំណុំរឿង​នេះ​អះអាងថា ​មិន​មែន​ជារឿង​ជាក់​​ស្តែង​ហើយ​ដោយ​​មើល​ឃើញពីភាព​អយុត្តិ​ធម៌​លើ​ស្ត្រី​ រងគ្រោះ​​នោះទើប​នៅពេល​ថ្មីៗ​​នេះ​លោក​យឹម សារ៉ាន់ ​អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ ​ដែលទើប​នឹង​ឡើងថ្មី​បាន​បញ្ជា​កម្លាំង​​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ខ្លួន​​ក្រុម​ជនសង្ស័យទាំង​២​នាក់​នោះ​មកវិញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។
​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នោះ​បាន​ធ្វើឡើង​​កាលពី​ ព្រឹកថ្ងៃទី​២២ មីនា ២០១៣ ​នៅផ្ទះ​របស់​ពួកគេ​ស្ថិត​ក្នុង​ភូមិ​សេរីសម្បត្តិ ​សង្កាត់​គង​នយ និង​​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ​ជនសង្ស័យ​​ដែលត្រូវសមត្ថ​កិច្ចឃាត់​ខ្លួន​មកវិញ​បន្ទាប់​ពី​មាន​ការ​ដោះ​ លែង​នោះ​​ ​​១-ឈ្មោះ​នុត នី ភេទប្រុស អាយុ​៤​០ឆ្នាំ ជាអ្នក​រត់​ម៉ូតូ​ឌុប រស់នៅ​ភូមិ​សេរីសម្បត្តិ សង្កាត់​គង​នយ ខណ្ឌដង្កោ ​ជននេះត្រូវ​​ជា​សង្សារ​នាង​រង​គ្រោះ និង​២-ឈ្មោះវ៉ាន់ ពឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាអ្នក​ប៉ះ​កង់​​រថយន្ត​នៅផ្លូវ​កម្ពុជា​ក្រោម​​រស់នៅភូមិ​ក្រាំង​​ពង្រ សង​្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ និង​មាន​ស្រុក​កំណើត​​នៅភូមិ​​ភ្នំ​រន្ទះ ​ឃុំ​អង្គរ​ប្រាសាទ ស្រុក​គីរីវង្ស ខេត្ត​តាកែវ ។ ​ដោយឡែក​នារី​រងគ្រោះ​អាយុ​៣៥​ឆ្នាំ ​ជា​ស្ត្រីមេម៉ាយ​កូន​១ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ ​មាន​ទី​លំនៅ​​សង្កាត់​សាក់​​សំពៅ ខណ្ឌដង្កោ ៕(កោះសន្តិភាព)

ជិះម៉ូតូវ៉ា​រថយន្ត​សាំងយ៉ុង​រេចង្កូត​​ចូល​រថយន្ត​ដឹកស៊ីម៉ងត៍ និង​កិន​ស្លាប់​

រាជធានីភ្នំពេញ ៖ បុរសម្នាក់​បាន​ស្លាប់​​នៅ​នឹង​កន្លែង​ ដោយសារ​​តែ​ជិះ​ម៉ូតូវ៉ា​រថយន្ត​​សាំងយ៉ុង​​​ ដែលកំពុង​បើក​បរ​នៅ​ខាង​មុខ​ ហើយ​បាន​រេ​ចង្កូត​​ជ្រុល​ចូលទៅ​បុកជាមួយ​​រថយន្ត​ដឹកស៊ីម៉ងត៍មួយគ្រឿង​​ទៀត បណ្តាលឱ្យកិន​ស្លាប់​​ភ្លាមៗ​ ។ ឧប្បត្តិហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍នោះ បានកើតឡើង​កាលពីវេលាម៉ោង​៤រសៀល​ថ្ងៃទី២៧ មីនា ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់​ចំណុច​មុខផែ​ស្ងួតតិច ស្រ៊ុន ​​ស្ថិត​ក្នុងភូមិ​ជម្ពូវ័ន សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ​។
​​បុរសរងគ្រោះ​​នោះ​ឈ្មោះ​សុខ ក្រូច  ​អាយុ​៧៧ឆ្នាំ មានទីលំនៅភូមិពោង ឃុំ​សំបួរមាស ស្រុកមុខកំពូល ​ខេត្តកណ្តាល ជិះម៉ូតូ​ម៉ាកឌ្រីមសេ១២៥ ​ស៊េរី២០០៥ ពណ៌ខ្មៅ ​​ដោយឡែករថយន្ត​ដឹកស៊ីម៉ងត៍ម៉ាកFUSO ពណ៌ខៀវ ​​អ្នកបើកបរ​រត់គេចខ្លួន បាត់​ស្រមោល ៕(កោះសន្តិភាព)

ម៉ូតូ​ Scooter ប្រើ​​ថាម​ពល​​អគ្គិសនី​អាច​បត់​ដូច​វ៉ាលី​ស​​តម្លៃ3.045ដុល្លារ​

ម៉ូតូ Scooter ថ្មី​ដែល​ដើរដោយ​​ថាម​ពល​អគ្គិសនី​​បាន​លេច​េចញ​​ជា​រូប​រាង​​​យ៉ាង​​​ស្រស់ ​ស្អាត​​ និង​បង្ក​​លក្ខណៈ​​ងាយ​ស្រួល​​​ដល់​អ្នក​​​ប្រើ​ប្រាស់​​​ដោយ​សារ​​វា​អាច​ បត់​ជា​ពី​រ​ក្នុង​​​រយៈ​ពេល​​​ប៉ុន្មាន​​​វិនាទី​​​មាន​​រាង​ដូច​ជា​វ៉ាលីស ​មាន​កង់​​​អាច​ទាញ​អូស​បាន​​យ៉ាង​ស្រួល ។​​
ម៉ូតូ​ដ៏​ទំនើប​នេះ​​មាន​តម្លៃ​​​៣.០៤៥​ដុល្លារ​​ ហើយ​​វា​កំពុង​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​​លក់​​​តាម​ប្រព័ន្ធ​​​​អុីន​ធើរ​ ណេត​​​ជា​បណ្តើ​រ​ៗ​ហើយ ។ ចំពោះ​​លក្ខណៈ​​ពិសេស​​​​ជាងនេះ​​របស់​​​ម៉ូតូ​​នេះ​​គឺ​​វា​​​មាន​​​ទម្ងន់ ​​ស្រាល​​​ត្រឹម​​តែ​​២៥គីឡូក្រាម​ និង​​អាច​បើក​បរ​បាន​​ក្នុង​ល្បឿន​​​២៨​គីឡូមែ៉ត្រ​ក្នុង​មួយ​ម៉ោង​ និង​​រាល់​​​ពេល​​​បញ្ចូល​​​ភ្លើង​​ត្រឹម​​តែ​មួយ​មោ៉ង​​​អាច​ជិះ​​​​បាន​​ ចម្ងាយ​​៣៥គីឡូមែ៉ត្រ​ ។​​

​ចំណែក​កៅ​អី​​អង្គុយ​មាន​លក្ខណៈ​​បែប​បុរាណ​ ព្រោះ​​វា​ធ្វើ​ពី​​ស្បែក​​សត្វ​​​ដែល​​ធ្វើ​ឱ្យ​​​អ្នក​អង្គុយ​​​​​​មាន​​ ផាសុ​ក​ភាព​ខណៈ​កំពុង​​បើក​បរ ៕

Tuesday, March 26, 2013

បង្ក្រាបក្រុម ចោរប្លន់ម៉ូតូស្កុបពី បានភ្លាមៗ នៅសង្កាត់ទួលសង្កែ

Photo by DAP-NEWS
ភ្នំពេញៈ បន្ទាប់ពីមានករណី បាញ់ប្លន់ម៉ូតូស្កុបពីបានសម្រេច នៅក្នុងបុរី ណៃសុវណ្ណ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣នេះ កម្លាំងនគរបាលការិយាល័យកណ្ដាលយុត្ដិធម៌ រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានដេញប្រម៉ាញ់ក្រុម ចោរទាំងនេះ រហូតដល់ឃាត់ខ្លួនមុខ សញ្ញាជាជំហានដំបូងជិត ១០នាក់ ក្នុងនោះ ក៏មានជនដៃដល់ពិតប្រាកដផងដែរ ហើយគិតត្រឹមវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃដដែលនេះ ជនដៃដល់ម្នាក់ទៀត បាននិងកំពុងពួននៅក្នុងទឹកបឹង ខណៈដែលកម្លាំង នគរបាលកំពុងធ្វើការឡោមព័ទ្ធ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្ដិការនេះ បានឱ្យដឹងថា មនុស្សជិត ១០នាក់ ត្រូវបានឃាត់ខ្លួនជាជំហានដំបូង ដើម្បីសួរនាំ ថាតើពួកគេជាប់ពាក់ព័ន្ធនឹង ករណីបាញ់ប្លន់យកម៉ូតូស្កុបពីនៅក្នុងបុរីណៃសុវណ្ណ ឬមួយយ៉ាងណានោះ ប៉ុន្ដែជនដៃដល់ពិតប្រាកដ ក៏ត្រូវបាន ចាប់ខ្លួនផងដែរ ពេលសមត្ថកិច្ចដេញតាមពីក្រោយនោះ។
បើយោងតាមសមត្ថកិច្ច ក្រោយពីមានករណីបាញ់ប្លន់ នេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យ កម្លាំងនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដឹកនាំបញ្ជាផ្ទាល់ ដោយអធិការនគរបាលខណ្ឌ លោក ទៀង ចាន់សា បានដេញតាមប្រមាញ់ និងរុករកក្រុមចោរទាំងនេះ ហើយក៏ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យជាបន្ដបន្ទាប់ ជិត ១០នាក់ ។
ដោយឡែកម៉ូតូរបស់ជនរងគ្រោះ ម៉ាកស្កុបពី ពណ៌សលាយខ្មៅ ស៊េរី ២០១៣ ដែលក្រុមចោរបាញ់ប្លន់បានសម្រេច នៅក្នុងបុរីណៃសុវណ្ណ ក៏ត្រូវបានសមត្ថកិច្ចដកហូតមកវិញដែរ រួច ប្រគល់ជូនជនរងគ្រោះវិញ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣នេះ មានករណីប្លន់ម៉ូតូស្កូពី សេរី 2013 ដែល ស្លាកលេខ ភ្នំពេញ 1BS -2683 ពណស លាយខ្មៅ នៅនឹងមុខផ្ទះរបស់ ជនរងគ្រោះតែម្តង ដែលមានទីតាំង ស្ថិតនៅក្នុង បុរីណៃសុវណ្ណ ច្រកទីបី សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រុមចោរមានគ្នា៣នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម ម៉ាកឡុក បានភ្ជង់ជនរងគ្រោះ ឈ្មោះ ចាន់ធី អាយុ៤៥ឆ្នាំ ជាអ្នកឌុប និងក្មេងស្រី ឈ្មោះ ហុក ស្រីអូន យកខ្សែករ និង ទាញយក ម៉ូតូ ជិះចេញ តែម្តង ទាមទ្វារក្រោយដោយសារ តែគ្មានសន្តិសុខ យាមនៅទីនោះ។ ដោយឃើញ ហេតុការណ៍នេះ បងប្រុសរបស់ជនរងគ្រោះ ក៏បានចេញពីក្នុងផ្ទះ ហើយទៅប្រទាញយក ម៉ូតូមកវិញ ភ្លាមនោះ ក្រុមចោរ បានបាញ់តំរង់គាត់ តែសំណាងល្អមិន ត្រូវគាត់ឡើយ។ ក្រុមចោមានគ្នា៣នាក់ ជិះម៉ូតូអាយខុន ពណ៌ ផ្កាឈូក កាំភ្លើងខ្លីមួយដើម ម៉ាកឡុក។
ក្រោយកើតហេតុ កម្លាំងនគរបាល បានចុះទៅកន្លែង កើតហេតុភ្លាមៗ ទំនាក់ទំនង គ្រប់គោលដៅ ក៏បានប្រទះឃើញ ម៉ូតូមួយគ្រឿង ដែលសង្ស័យថា ក្រុមចោរយកទៅប្លុងចោល នៅភូមិដើមខ្វិត ចំងាយប្រមាណ ៥០០ ម៉ែត្រ ពីកន្លែងកើតហេតុ រួចរត់យករួចខ្លួន ។ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ស្ថិតក្រោមការសាកសួរ ដើម្បីស្វែងរកជនដៃដល់ពិតប្រាកដ រីឯជនដៃដល់ ម្នាក់ទៀត ដែលជាមុខសញ្ញាពិតប្រាកដ នោះ ត្រុវបានសមត្ថកិច្ចឡោមព័ទ្ធ ខណៈដែលជនសង្ស័យរូបនេះ កំពុង ពួននៅក្នុងទឹកបឹង។
ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ លោក ជួន ណារិន្ទ បានថ្លែង ឱ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងឡោមព័ទ្ធជនសង្ស័យម្នាក់ទៀត ដែលកំពុងពួន សម្ងំនៅក្នុងបឹងកំបោ្លក។
បើតាមលោក ជួន ណារិន្ទ ក្រោយពីធ្វើសកម្មភាព ប្លន់ម៉ូតូស្កុបពីរួច ជនសង្ស័យទាំងនេះ បានកាច់ស្លាកលេខម៉ូតូចោល ដើម្បីរត់គេចខ្លួន ប៉ុន្ដែត្រូវ បានកម្លាំងសមត្ថកិច្ចរបស់លោក សហការគ្នាតាមប្រមាញ់ បានជោគជ័យ៕(DAPNEWS)

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
www.dap-news.com
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname