Saturday, April 27, 2013

អា​ប​ពាក់មួក​សុវត្ថិភាព​ជា​ខ្នាត​វាយតម្លៃ​ជី​ជី​ក្នុង​វិស័យ​ភាពយន្ត​

ភ្នំពេញ​: កញ្ញា ជី​ជី ដែល​មានឈ្មោះ​ដើម​ថា​ពេជ្រ សូ​លីដា ដែល​ធ្លាប់តែ​ធ្វើ​ពិធី​ការិនី​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ភាពយន្ត រឿង “​អាប​ពាក់មួក​សុវត្ថិភាព​” វគ្គ​ពីរ ។
​រឿង “​អាប​ពាក់មួក​សុវត្ថិភាព​”​វគ្គ​ពីរ បាន​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា​រួចហើយ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៣ នៅ​រោង​ភាពយន្ត​បី​ព្រម​គ្នា​គឺ​Platinum Cineplex, Legend និង​លុច្ស ។​

 នៅ ​ថ្ងៃ​សម្ពោធ​ដាក់​បញ្ចាំង​ជី​ជី​និយាយ​ថា​ត្បិត​ខ្លួន​មិន​ធ្លាប់​សម្ដែង​ ខ្សែភាពយន្ត​ពីមុន​មក​ក្ដី ប៉ុន្តែ​សម្រាប់​ការសម្ដែង​ខ្សែភាពយន្ត​រឿង “​អាប​ពាក់មួក​សុវត្ថិភាព​” វគ្គ​ពីរ​នេះ គ្មាន​ការលំបាក​អ្វី​កើតឡើង​ទេ​ព្រោះ​នាង​បាន​ត្រៀម​ខ្លួន និង​យកចិត្ត​ទុក​ខ្ពស់​ដើម្បី​សម្ដែង​ឱ្យបាន​ល្អ​។​
​ទោះជា​យ៉ាងនេះក្តី រឿង​មួយ​នេះ​គឺជា​រឿង​ដំបូង ហេតុនេះ​វា​នឹង​ក្លាយជា​ខ្នាត​មួយ សម្រាប់​វាយតម្លៃ កញ្ញា ជី​ជី ដែល​ហាក់​មិន​ទាន់​ប្រាកដ​ក្នុង​ខ្លួន​នៅឡើយ​ក្នុង​ការថត​ខ្សែភាពយន្ត ៕(CEN)

គ្រោះថ្នាក់ចរាចរ ស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: ស្ត្រី​ម្នាក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ពីក្រោយបាន​រងរបួស​ធ្ងន់ បាក់​ភ្លៅ កាលពី​ព្រឹក​ព្រលឹមថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៣ នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥៩៨ ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខណ្ឌឫស្សីកែវ ក្នុងខណៈពេល​ជនរងគ្រោះកំពុង​ជិះ​ម៉ូតូ ស្រាប់តែ​បុក​ជាមួយ​រថយន្ត​លុ​ចស៊ី​ស​មួយគ្រឿង ដែល​កំពុងធ្វើដំណើរ​ប​ញ្ច្រា​សទិស​គ្នា​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ ជើងគោករាជធានី​ភ្នំពេញ ដែល​បាន​ចុះទៅ​ត្រួតពិនិត្យនៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​លុ​ចស៊ី​ស RX-300 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-3808 បានធ្វើ​ដំណើរក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវកែង ខាងត្បូង​នឹង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាប់តែ​បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1B-4996 បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកបើកស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ រីឯ​អ្នកជិះ​ពីក្រោយរងរបួស​ធ្ងន់ បាក់​ភ្លៅ ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ ថា គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​នារី​ឈ្មោះ ម៉ន ស្រី​ណា អាយុ ២០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៣ សង្កាត់​-​ខណ្ឌដង្កោ បាន​បាត់​បង់ជីវិត​។ រីឯ​អ្នករួមដំណើរ ឈ្មោះ ខន មុំ មាន​អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ស្នាម​ពុក ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់​។​

​ដោយឡែក អ្នកបើករថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ ហុង ណេ​ន អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ក្បាល​រមាស ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ ក្រោយ​កើតហេតុ ទាំង​ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ចយកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​ដោះស្រាយ​បន្ត​៕(CEN)


Tuesday, April 23, 2013

រថយន្ត​ដឹក​ក្រុម​តន្ត្រី​​ជាង​១០​នាក់​ ក្រឡាប់​ធ្លាក់​ថ្នល់​ពេល​មេឃ​ភ្លៀង

ខេត្តកំពង់ធំ ៖ ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង និង​ជាង​១០​នាក់​ទៀត​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​រថយន្ត​កូរ៉េ​​ចំណុះ​២​ តោន​កន្លះ ពណ៌ខៀវ របស់​ក្រុមតន្ត្រីដែល​មានឈ្មោះ​ថា តន្ដ្រី​ពន្លឺ​ថ្មី សែ​ម ប៉េង ផ្សារ​ព្រៃ​ទទឹង បាន​ជួប​នឹង​គ្រោះថ្នាក់​ចរាចរ​ណ៍​ កាលពី​វេលា​ម៉ោង​១២​និង​​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ មេ​សា ២០១៣ នៅ​​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​នៅ​ក្នុងភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​បារាយ​ណ៍ ​។
ពាក់​ព័​ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើ​នេះ សមត្ថកិច្ច​​នគរបាល​ស្រុក​បារាយ​ណ៍ បានឱ្យ​ដឹង​ថា​ ​បន្ទាប់​ពី​ទទួល​បាន​ព័​ត៌​មាន​ថា មាន​គ្រោះថ្នាក់​ចរាចរ​ណ៍កើ​ត​ឡើង​ លោក​បាន​ទូរស័ព្ទ​ឱ្យ​កម្លាំង​ប៉ុ​សិ៍្ដ​រដ្ឋបាល​នៅ​ទីនោះ​ជួយ​សង្គ្រោះ​ ​ដោយ​នាំ​គ្នា​គាស់​យក​ជន​រង​គ្រោះ ទី​១-ឈ្មោះ​សាន ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ពាម ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ​ខេត្ដកំពង់ចាម រង​របួស​បាក់​ភ្លៅ​ខាងស្ដាំ និង​ទី​២-ឈ្មោះ​លី ស្រី​រ័​ត្ន ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រោងចក្រ ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ខេត្ដកំពង់ចាម ដែល​កៀប​ជាប់​នឹង​រថយន្ដ​​​ស្លាប់​ ហើយ​​ក្រៅពី​នេះ​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​​ចំណែក​អ្នកបើកបរ​ឈ្មោះ​ហាក់ សាវ៉ា​ត ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​វៀន ឃុំ​ព្រៃឈរ ខេត្ដ​កំពង់​ចាម របួសស្រាល។ សមត្ថកិច្ច​ឱ្យ​ដឹងទៀត​​ថា ​គ្រោះថ្នាក់​ចរាចរ​ណ៍​ដែល​កើតឡើង​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​​នេះ ​គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ​ម្យ៉ាងវិញទៀត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​អា ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ​ស្ថានភាព​ផ្លូវទឹក​រលក ហើយ​បើកបរ​លឿន ថែមទាំង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ផង​នោះ​ ​ធ្វើ​ឱ្យ​ផ្លូវ​រអិល​ជាន់​ហ្វ្រាំង​​មិន​ជាប់​ក្រឡាប់​ធ្លាក់​ថ្នល់​តែ​ ម្ដង​ទៅ៕(KOHSANTEPHEAP)


រថយន្ត​ដឹក​ដី​បុក​កិន​ក្មេង​ស្រី​អាយុ​ជាង​១​ខួប​ស្លាប់យ៉ាង​អាណោច​អាធ័ម​

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​ជាង​១ខួប​ម្នាក់ បានស្លាប់​​នៅ​នឹង​កន្លែង​យ៉ាងអាណោចអាធ័ម​​ ខណៈ​ត្រូវ​រថយន្ត​​ដឹកដី​​បុក​កិន​បែក​ក្បាល ធ្លាយខួរ​​ចេញមកក្រៅ ​កាលពីវេលាម៉ោង​៥ និង​៣០​នាទីល្ងាច​ថ្ងៃទី២៣ មេសា ២០១៣ ស្ថិត​ក្នុងភូមិ​ថ្នល់បត់ ឃុំអូរ​បីជាន់ ស្រុកអូរជ្រៅ ។​ក្មេង​ស្រីរងគ្រោះ​​មិន​ទាន់​ត្រូវ​បាន​​គេ​ស្គាល់​អត្តសញ្ញាណ​ណានោះទេ ​ខណៈ​ឪពុក​យំ​រហូតសន្លប់ និងម្តាយ​យំបោកខ្លួន​ស្រណោះ​កូន ៕(dapnews)

Monday, April 22, 2013

ជាប់គុក៣ដង មិនរាង ចេញមកវិញ ដើរផឹកស៊ី មានទំនាស់ពាក្យ សំដីបន្តិចបន្តួច ចាក់គេសម្លាប់ ត្រូវនគរបាល ចាប់ញាត់គុកវិញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រោយពី ចាក់សម្លាប់គេ ព្រោះតែរឿងទំនាស់ ពាក្យសំដី ពេលកំពុងផឹកស៊ី កាលពីវេលា ម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅចំណុច ម្តុំស្ថានីយ៍ រថភ្លើងផ្សាររ៉ាថ្មី ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យ ដឹងថា ជនសង្ស័យដែលត្រូវ ចាប់ខ្លួននេះមាន ឈ្មោះ សាត បូរិន ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
រីឯជនរងគ្រោះមាន ឈ្មោះ តូ នី ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសត្រង់ បោះដៃផុត ១កាំបិត ខ្នងខាងឆ្វេង១កាំបិត ជម្រៅដល់ ថ្លើម បណ្តាលឲ្យ ជនរងគ្រោះប្រកាច់ស្លាប់ នៅកន្លែងភ្លាមៗ ក្នុងពេលផឹកស៊ី។
លោក អ៊ុំ សុផល បានបន្តថា ជនសង្ស័យ ក្រោយសួរនាំទើបដឹងថា ជាមុខសញ្ញា ធ្លាប់ជាប់គុកចំនួន៣លើក រួចមកហើយ ដែលលើកទី១ ជាប់ពីបទប្លន់ ត្រាក់ទ័រ ជាប់គុក ២ឆ្នាំ លើកទី២ ជាប់ពីបទលួច ម៉ូតូ៦ខែ និងលើកទី ៣ជាប់ពីបទ ប្រើប្រាស់គ្រឿងញៀន ជាប់គុក៦ខែ។
ទើបតែចេញ ពីគុកថ្មីៗ នេះទេ ហើយនៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ពេលផឹកស៊ី ជនសង្ស័យបាន ប៉ះទង្គិចពាក្យ សំដីជាមួយ ជនរងគ្រោះដោយ កាំបិតចិតបន្លែ ទើបនគរបាល ចាប់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យ ការិយាល័យជំនាញ ចាត់ចែងបញ្ជូនទៅ តុលាការចាត់ការ តាមច្បាប់។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសាច់ញាតិ កំពុងរៀបចំធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាន៕(DAPNEWS)

បត់ម៉ូតូ ចូលស៊ីការ ត្រូវរថយន្ដ បុកស្លាប់ ទាំង ២នាក់

កំពង់ចាម ៖ បុរសខ្មែរឥស្លាម២នាក់ ត្រូវរថយន្ដ១គ្រឿង បុកស្លាប់នៅនឹងកន្លែង កើតហេតុ ខណៈដែលជនរងគ្រោះទាំង ២ កំពុងជិះម៉ូតូឌុបគ្នា ចូលទៅស៊ីការកាលពី វេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងភូមិ ព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្ដកំពង់ ចាម ។
មន្ដ្រីនគរបាល ចរាចរជើងគោក ស្រុក តំបែរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៣ នេះថា ជនរងគ្រោះ ទី១ ឈ្មោះ សេត សាវី អាយុ ៣០ឆ្នាំ ជា អ្នកជិះពីក្រោយ និងជនរងគ្រោះទី២ ជា អ្នកបើកឈ្មោះ ឌិត កៃ អាយុ ២៨ឆ្នាំ ។
មន្ដ្រីនគរបាលចរាចរ បានបន្ដថា មុនពេល កើតហេតុ ជនរងគ្រោះទាំង ២នាក់ ដែល រស់នៅក្នុងភូមិឃុំកើតហេតុ បានជិះម៉ូតូឌុប គ្នា ទៅចូលរួមពិធីមង្គលការ លុះពេលកំពុង បត់ម៉ូតូចូល ស្រាប់តែមានរថយន្ដ ១គ្រឿង បុកពេញមួយទំហឹង បណ្ដាលឱ្យពួកគេស្លាប់ ភ្លាមៗតែម្ដង ។
យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលចរាចរ មិនអាចបញ្ជាក់ពីម៉ាករថយន្ដបង្កហេតុ នោះឡើយ ពីព្រោះក្រោយពេលកើតហេតុ បានបើកគេចដោយសុវត្ថិភាព ។ ប៉ុន្ដែ ប្រភពព័ត៌មានមួយចំនួន បានឱ្យដឹងថា រថយន្ដបង្កហេតុខាងលើ ជារថយន្ដ សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកស្រុក ឆ្លូង ខេត្ដក្រចេះ ។ ក្រោយកើតហេតុសព ជនរងគ្រោះទាំង ២នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនដល់ក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕(DAPNEWS)

Sunday, April 21, 2013

បុគ្គ​លិក​អគ្គិសនី​​ឡើង​តខ្សែ​ភ្លើង​ស្រូប​នឹង​ខ្សែទូរស័ព្ទ​​ធ្វើ​ឱ្យ​​ឆក់​ភ័យ​ប៉ះ​សក់​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជា​បុគ្គលិក​អគ្គិសនី​កម្ពុជាបាន​ពាក់ខ្សែក្រវាត់​ឡើងតខ្សែភ្លើង​ ចៃដន្យស្រូប​ជាមួយ​នឹងខ្សែ​ទូរស័ព្ទធ្វើ​​ឱ្យ​ឆក់​ភិត​​ភ័យ​យ៉ាង​​ខ្លាំង​ ហើយ​​ត្រូវមិត្ត​ភក្តិ​រួមការងារ​ឡើងទៅដាក់​ចុះមក​ក្រោមវិញ ដែល​មិនបណ្តាល​ឲ្យរងរបួសធ្ងន់​ធ្ងរនោះ​ទេ គ្រាន់តែ​ល្ហិត​ល្ហៃ​អស់កម្លាំង​ក្នុងខ្លួន។ ហេតុ​ការណ៍​ភ្ញាក់ផ្អើលនេះ​កើតឡើងកាល​ពី​វេលាម៉ោង៣និង​១០នាទីរសៀល​ថ្ងៃទី១៩ មេសា នៅបង្គោល​ភ្លើង​តាម​​បណ្តោយ​ផ្លូវ​លេខ៣៣៦ សង្កាត់​បឹង​​សាឡាង ខណ្ឌទួលគោក ។
​ប្រជាពល​រដ្ឋ​ម្នាក់​បាន​និយាយ​ថា សូម្បីតែជាង​ភ្លើងហើយក៏​ត្រូវ​ខ្សែភ្លើងឆក់មិន​រើសមុខដែរ ហើយមិន​ឲ្យឆក់ម្តេច​កើតទៅ​បើខ្សែ​ភ្លើង​មួយ​ដុំនៅ​ជាប់​នឹង​បង្គោល​ភ្លើង​ នោះមិនដឹង​ជាខ្សែភ្លើង​អីខ្លះផង សំណាងល្អ​ហើយដែល​បុគ្គលិក​អគ្គិសនីជា​ជាងភ្លើង​ស្រាប់មាន​ឧបករណ៍​គ្រប់​ ប្រភេទ និង​បាន​ពាក់​​ខ្សែ​ក្រវាត់ត្រឹមត្រូវ បើសិន​ជាប្រជាពល​រដ្ឋធម្មតា​នោះ ប្រាកដជា​ឆក់ធ្លាក់ពី​លើបង្គោល​ភ្លើង​ស្លាប់​ជា​មិន​ខាន ហើយ​​មិនដឹងជា​នរណាជា​អ្នកទទួល​​ខុស​ត្រូវ​​នោះ​ទេ ៕

Friday, April 19, 2013

ចាប់ចោរ កាច់កម៉ូតូ ២នាក់ នៅទួល គោក ក្រោយធ្វើសកម្មភាព នៅសែនសុខ

ភ្នំពេញ ៖ ចោរកាច់កម៉ូតូ ចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន កាលពីវេលាម៉ោង ៧ និង១៥នាទី ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៣ ស្ថិត នៅមុខផ្ទះលេខ ១ ផ្លូវលេខ ២៧១ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីជន សង្ស័យទាំង ២ បានធ្វើសកម្មភាពកាច់ក ម៉ូតូ ១គ្រឿង នៅផ្ទះលេខ ៣៥ B ផ្លូវលេខ ២៧១ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។
របាយការណ៍នគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ លី ប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះ សំណាក់ ម្ដុំវត្ដ ភ្នំ ខណ្ឌដូនពេញ និងទី២ ឈ្មោះ រ៉ូ សិដ្ឋ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ ដោយឡែកជនរងគ្រោះ ជាម្ចាស់ម៉ូតូឈ្មោះ ចៅ ឈួង អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុនឯកជនមួយ ។
របាយការណ៍បានបន្ដថា នៅវេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យទាំង ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូម៉ាកស្កូបពី ស៊េរី ២០១៣ ពណ៌ស ខណៈដែលជនរង គ្រោះ ចតទុកនៅមុខផ្ទះ ។ ពេលនោះជន សង្ស័យដែលជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1U-7174 ពេល កំពុងធ្វើសកម្មភាពនោះ ជនរងគ្រោះឃើញ ទាន់ ក៏ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យ ទាំង ២នាក់ ពេលកំពុងជិះ ម៉ូតូ ក៏ផ្ដួលម៉ូតូ ហើយក៏ត្រូវសមត្ថកិច្ច ប៉ុស្ដិទឹកល្អក់ទី៣ ចាប់បានតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
ដោយឡែក នៅវេលាម៉ោង ៤ និង៣៥ នាទីរសៀល ថ្ងៃទី១៨ ខែមេសា កម្លាំង នគរបាលប៉ុស្ដិបឹងសាឡាង ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅមុខផ្ទះ លេខ ៤៧ F ផ្លូវលេខ ៣៣៦ ក្រុមទី ១៣ ភូមិ ៤ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក តាមដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ ២០១២ របស់ចៅក្រម ស៊ិន វិសាល ដោយចោទប្រកាន់ពីបទ លួច មានស្ថានទម្ងន់ទោស ដោយសារការ ប្រព្រឹត្ដអំពើហិង្សា ។
របាយការណ៍នគរ បាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យ រូបនេះបានធ្វើសកម្មភាពលួច ដោយការប្រើអំពើហិង្សា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១២ ស្ថិតនៅមុខផ្ទះលេខ ៣៥ Eo ផ្លូវលេខ ១៦៨ ភូមិ ៥ សង្កាត់អូរឫស្សីទី១ ខណ្ឌ ៧មករា ។ បើ តាមសមត្ថកិច្ច ជនសង្ស័យរូបនេះឈ្មោះ ផាន សុផែន អាយុ ២០ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ ៤៧ R  ផ្លូវលេខ ៣៣៦ ក្រុមទី១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕(Dapnews)
Click to download...

Click to download...

Thursday, April 18, 2013

ផ្ទះ​២​ខ្នង ត្រូវអគ្គិភ័យ​​លេប​ត្របាក់​​ហ្មត់​​ និងរបួស​២​នាក់ នៅ​ក្រុង​សិរីសោភ័ណ្ឌ​

​ខេត្ត​បន្ទាយមានជ័យ ៖ នាថ្ងៃចុងបញ្ចប់​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីនេះ ផ្ទះចំនួន២ខ្នង​​ត្រូវបានអគ្គិភ័យ​ឆាបឆេះអស់ទាំង​ស្រុង បន្ទាប់​ពីមាន​​ភ្លៀង​ធ្លាក់​មួយមេយ៉ាងធំ។ ហេតុការណ៍​បង្កឲ្យមានការ​ភ្ញាក់ផ្អើលទាំង​យប់នេះ បានកើត​ឡើងកាល​ពីវេលាម៉ោង​១០និង២០​នាទី​យប់​ថ្ងៃ​ទី១៦ មេសា ២០១៣ នៅភូមិ៣ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ។
ខណៈពេលដែល​ភ្លើងកំពុងតែឆាបឆេះ​​យ៉ាងសន្ធោសន្ធៅ​នេះ មានប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ រួមទាំងកម្លាំង​នគរបាល និងកម្លាំង​ក​ងរាជ​អាវុធ​ហត្ថ​ក្រុង-ខេត្ត​បាន​មមាញឹកក្នុងការជួយ​ពន្លត់ ដោយ​ខ្លះទាញ​​ទុយោទឹក ខ្លះទៀតប្រើ​ឡាំងបាច ទម្រាំរថយន្ត​ពន្លត់អគ្គិភ័យ​របស់​នគរបាលខេត្ត ចុះជួយ​​អន្តរាគមន៍ តែទោះជាយ៉ាង​ណាក៏មិនអាច​ជួយ​សង្គ្រោះផ្ទះទាំង​២ខ្នងនេះបាន​ឡើយ ព្រោះទំរាំ​ដឹងថា ភ្លើង​ឆេះ​​ឡើងពេញក្រមុំ​ទៅហើយ​។ ជាមួយ​គ្នា​នោះ​​ដែរ គេសង្កេតឃើញ​វត្តមានលោក​វរ​សេនីយ៍ឯក ចាន់ តារា ស្នង​ការរង និងជា​ប្រធាន​ការិយា​ល័យ​កណ្តាល ស្ថិតិ-អគ្គិភ័យ លោកអ៊ុំ រាត្រី អភិ​បាល​​ក្រុងសិរីសោភ័ណ្ឌ និង​លោកវរ​សេនីយ៍ត្រី រ៉ែម វីរៈ អធិការនគរ​បាលក្រុង រួមទាំង​ថ្នាក់ដឹកនាំកងរាជ​អាវុធហត្ថ​ផងដែរ ។
តាមប្រភពព័ត៌មាន​ពីនគរបាលក្រុងសិរី​សោភ័ណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋដែល​រងគ្រោះដោយ​​សារអគ្គិភ័យនេះ ១-ឈ្មោះ​ទេព សុកឿន ភេទ​ប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ​នួន ចរិយា អាយុ៤២ឆ្នាំ ២-ឈ្មោះក្រៀល វិជ្ជា ភេទប្រុស អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ​ណុប ចាន់នី អាយុ៤២ឆ្នាំ ជន​រងគ្រោះទាំង​២គ្រួសារនេះ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ៕(KOHSANTEPHEAP)


ឃាត់​​ខ្លួន​​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​ពីបទ​ប្រើ​កាត ATM ក្លែងក្លាយ

រាជធានីភ្នំពេញ ៖ ជនជាតិស្បែកខ្មៅ​ចំនួន២នាក់ត្រូវ​បានការិយាល័យ​ស្រាវជ្រាវបទល្មើស​ ព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស​ឃាត់​ខ្លួន​ពី​បទ​​ប្រើកាត ATM ក្លែងក្លាយលួចដក​ប្រាក់ពីម៉ាស៊ីនដកប្រាក់​ស្វ័យប្រវត្តិ​របស់ធនាគារ​ នៅតាមទីសាធា​រណៈ កាលពីថ្ងៃទី១២ មេសា ២០១៣ ។
លោក​ឧត្ដម​សេនីយ៍ត្រី សៀ សម្បត្តិ ស្នងការរង​នៃ​​ស្នងការដ្ឋានស្រាវ​ជ្រាវ និងយុត្តិធម៌​​បានមាន​ប្រសាសន៍ថា លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា​ការរង​កងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជា​ការកងរាជអាវុធ​ហត្ថលើផ្ទៃ​ប្រទេស បានចេញបទ​បញ្ជាដល់​ស្នង​ការ​​នៃ​ស្នងការដ្ឋាន​ស្រាវ​ជ្រាវ និងយុត្តិធម៌ កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស សហការជាមួយធ​នាគារ​សិង្ហ​បូរីចំកាត់ (SBC) ដើម្បីស្រាវ​ជ្រា​វរកជន​ដែលបានប្រើកាត ATM ក្លែង​ក្លាយលួចដក​ប្រាក់ពីម៉ាស៊ីន​ដកប្រាក់ស្វ័យ​ប្រវត្តិរបស់ធនាគារ​ នៅតាមទី​សាធារណៈ​ជាលទ្ធ​ផលយើងឃាត់ខ្លួន​បានជនសង្ស័យជាជន​បរ​ទេសចំនួន២នាក់​ ១-ឈ្មោះដេវីន ចូសេ ភេទប្រុស អាយុ​​៣១​ឆ្នាំ ជាជនជាតិ​​ម៉ាឡេស៊ី និង២-ឈ្មោះ​អារូណា សាឡាំវីនណូរ៉ៃ (ARUNA SALAMVINORAJ) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​មុខរបរ​​មិន​ពិត​​ប្រាកដ ជាជនជាតិ​ស្រីលង្កា៕(KOH)



តុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុងឡាអេ​បើក​សវនាការ​ផ្ទាល់​មាត់​ជុំ​ទី២​​សម្រាប់​កម្ពុជា​រឿង​ក្តីប្រាសាទព្រះ​វិហារ​

រាជ​ធានីភ្នំពេញ ៖  សវនាការផ្ទាល់​មាត់ជុំទី២ សំរាប់ភាគីកម្ពុជា នៅតុលាការ​យុត្តិធម៌អន្តរជាតិ( ICJ ) នឹងត្រូ​វធ្វើឡើង​នៅថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា ២០១៣ ចាប់ពី​ម៉ោង៣ ដល់ម៉ោង៥រសៀល ម៉ោងក្នុង​ប្រទេសហូឡង់ ត្រូវនឹង​ម៉ោង៨ ដល់ម៉ោង១០យប់ ម៉ោង​ក្នុងប្រទេស​កម្ពុជា ។
នៅក្នុង​សវនាការផ្ទាល់មាត់ក្នុងជុំទី១ កាល​ពីព្រឹកថ្ងៃទី១៥ មេសា ២០១៣ លោកឧប​នាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តីក្រសួង​ការបរ​ទេស និងសហប្រតិបត្តិ​ការអន្តរជាតិ តំណាងឲ្យរាជរដ្ឋាភិបាល​កម្ពុជាជាដើមបណ្តឹងបានឡើងថ្លែងសុន្ទរក​ថា ជាភាសា​បារាំង នៅ​ចំពោះ​មុខចៅ​ក្រមអន្តរ​ជាតិជិត២០រូប ដោយក្នុងសុន្ទរកថា​លោកឧបនាយករ​ដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើការរំលឹក​ឡើង​វិញ នូវប្រវត្តិ​​សាស្ត្រ​ថ្មីៗ នៃជម្លោះព្រំដែន​ប្រាសាទព្រះវិហារ ដែលបង្កឡើង​ដោយអតីតនាយករដ្ឋមន្ត្រី​ថៃ អាប់ភី​ស៊ីត វេចាជីវ៉ា ក្នុងនោះក៏មាន​សភាពការណ៍​បច្ចុប្បន្ន នៅព្រំដែនតំបន់​ប្រាសាទព្រះវិហារ អាកប្បកិរិយា​របស់ថៃពាក់ព័ន្ធនឹងសាល​ក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទ​ព្រះវិហារ រួមទាំងសំណើ​របស់កម្ពុជា ដែលបានស្នើសុំឲ្យមាន​ការបកស្រាយឲ្យបានច្បាស់​លាស់ ជាស្ថាពរនូវ​​សាល​ក្រម ១៥ មិថុនា ១៩៦២ ។
ក្នុងសុន្ទរកថា​៧ទំព័រជាភាសាខ្មែរ ដែល​ក្រសួងការបរទេសកម្ពុជា​ផ្សព្វផ្សាយជាសាធារ​ណៈនោះ លោកប្រមុខការ​ទូត ហោ ណាំ​ហុង បានគូស​បញ្ជាក់ថា "វាមិនមែនជាបញ្ហា​ការអនុវត្តសាលក្រមនោះ​ទេ ហើយវាក៏មិនមែនជាបញ្ហា​កំណត់ព្រំដែន​នោះដែរ ដោយ​ហេតុថា ការកំណត់​ព្រំដែននេះ ត្រូវបានកំណត់រួច​ហើយតាមរយៈផែនទីឧបសម្ព័ន្ធ​១ ដែលតុលាការបាន​ផ្អែកជា​សំខាន់ ដើម្បី​សម្រេច​ចេញសាលក្រម​ឆ្នាំ១៩៦២ វាមានតែ​ការចោទសួរ​ពី "អត្ថន័យ និងវិសាល​ភាព" នៃសាលក្រមថ្ងៃទី​១៥ មិថុនា ១៩៦២ តែ​ប៉ុណ្ណោះ" ។
លោកឧបនាយ​ករដ្ឋមន្រ្តី ហោ ណាំ​ហុង បានលើកឡើងចំពោះ​មុខចៅក្រម១៨ រូប​ថា "ចំពោះកម្ពុជា ការបកស្រាយ​សាលក្រមនេះ មានន័យ​ថា កម្ពុជាមានអធិប​តេយ្យភាពលើដែនដី ដែលព្រំប្រទល់​ក្នុងតំបន់ប្រាសាទព្រះវិហារ ត្រូវបាន​រៀបរាប់​ក្នុងផែន​ទីឧប​សម្ព័ន្ធ​​១ ដែលតុលាការ​បាន​ផ្អែកលើទាំង​ស្រុង ដើម្បីធ្វើសេចក្តី​សម្រេចកាលពីឆ្នាំ​១៩៦២ ហើយនេះជាកាតព្វកិច្ច​បន្ត​តម្រូវឲ្យ​ថៃ​ដក​កងកម្លាំង​របស់ខ្លួនចេញ​​ ពីព្រំប្រទល់​នៃ​ដែនដីនេះ" ។
កម្ពុជាបាន​ទន្ទឹងរង់ចាំយ៉ាងអន្ទះ​សានូវសេចក្តី​ សម្រេច ដែលអង្គតុលាការនឹងប្រកាន់​យក ដើម្បីបិទជំពូកវិវាទ​គ្នា ក្នុងទំនាក់​ទំនង​របស់ខ្លួនជាមួយ​​ប្រទេសជិតខាងនេះ ដែល​ម្នាក់ៗស្គាល់ពីសារៈសំខាន់ជាចម្បង​នៃប្រវត្តិសាស្ត្រ នយោបាយ និងវប្ប​ធម៌ សម្រាប់​ប្រជា​ជន​កម្ពុជា" ។ លោក​ហោ ណាំហុង បានគូសបញ្ជាក់ទៀត​ថា ពេលនេះ គឺជាការបិទនី​តិក្រម ដែលនឹង​នាំឲ្យ​អង្គតុលាការ ធ្វើសេចក្តី​សម្រេច ជាលើកចុង​ក្រោយលើរឿង​ក្តី ដែលធ្វើឲ្យយើង​មានកង្វល់ទាំងអស់​គ្នា ។ ហេតុដូចនេះ ខ្ញុំយល់ច្បាស់​​ណាស់ពី​សារ​សំខាន់​នៃកាលៈទេសៈ​នេះ សម្រាប់ប្រទេស​ខ្ញុំ ហើយខ្ញុំសូមឲ្យតុលាការចេញ​នូវសាលដីកាមួយ ដែលនឹង​​បញ្ចប់​ជាស្ថាពរវិវាទ​នេះ ដែល​បានធ្វើឲ្យល្អក់ខ្វល់ដល់​ទំនាក់ទំនងជាមួយ​ប្រទេសថៃ ដែលជាប្រទេសជិតខាង នៅ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ។
គួរបញ្ជាក់​ថា សវនាការដោយផ្ទាល់​មាត់២ជុំ នៅតុលាការយុត្តិធម៌អន្តរ​ជាតិ ដែលភាគីទំាងពីរកម្ពុជា-ថៃ ត្រូវឡើង​បកស្រាយ​នូវអំណះ​​​អំណាងរៀងៗខ្លួន ចាប់ពីថ្ងៃ​ទី១៥ ដល់ថ្ងៃទី១៩ មេសា ២០១៣​នេះ ធ្វើឡើងតាមពាក្យបណ្តឹង​របស់កម្ពុជាកាល​ពីថ្ងៃទី៣០ មេសា ២០១០ ដែលស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិបក​ស្រាយឡើងវិញនូវសាលក្រម​ថ្ងៃទី១៥ មិថុនា ១៩៦២ ដែល​តុលាការ​ដដែល​​នេះ បានសម្រេច​ឲ្យភាគីកម្ពុជា​ឈ្នះក្តីលើសំណុំ​រឿងប្រាសាទព្រះ​វិហារ ។
បណ្តឹងរបស់​កម្ពុជាធ្វើឡើងបន្ទាប់​ពីថៃ ក្នុងរជ្ជកាលរបស់លោកអតីត​នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានលើ​កទ័ព​ចូលលុក​លុយ​ឈ្លាន​ពានបូរណភាពទឹកដី​ កម្ពុជានៅព្រំដែនប្រាសាទព្រះវិហា​រជាបន្តបន្ទាប់ និងរីករាលដាល់ដល់តំបន់​ព្រំដែន​មួយ​ចំនួន​ទៀត ចាប់តំាង​ប្រាសាទ​ព្រះវិហារ​របស់កម្ពុជា ត្រូវបានដាក់បញ្ចូលជា​សម្បត្តិបេតិកភណ្ឌពិភពលោកកាល​ពីថ្ងៃទី៧ កក្កដា ២០០៨ នោះរួចមក ៕(KOH)

នាយ​ក្រឹម​និង​នាយ​កុយ​សម្ដែង​រួម​គ្នា​ជា​ថ្មី​ក្រោយ​ខក​ខាន​ជិត​10ឆ្នាំ​

ខេត្ត​សៀមរាប​ ៖ កំពូល​តា​រា​កំប្លែង​ដែល​មាន​ឈ្មោះ​បោះ​សំ​ឡេង​ជា​យូរ​ឆ្នាំ​មក​ហើយ​គឺ​លោក​ ជួង​ ជី​ ហៅ​កុយ​ និង​លោក​ អ៊ូ​ ប៊ុណ្ណា​រ៉ាត់​ ហៅ​ក្រឹម​ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​នៅ​លើ​ឆាក​តន្ដ្រី​ដ៏​ធំ​ក្នុង​កម្មវិធី​ «អង្គរ​សង្ក្រាន្ដ​​»​ ដែល​រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​ចលនា​យុវជន​កម្ពុជា​ ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​ខេត្ដសៀម​រាប​ ។​
ការ​សម្ដែង​រួម​គ្នា​ជា​ថ្មី​របស់​កំពូល​តារា​កំប្លែង ​ទាំង​ពីរ​នេះ​ គឺ​ក្រោយ​ពេល​ខក​ខាន​មិន​បាន​សម្ដែង​រួម​គ្នា​អស់​រយ​ៈ​ពេល​ជិត​១០ឆ្នាំ​ ចុង​ក្រោយ​នេះ​ក្រោម​ពាក្យ​ចចាម​អា​រ៉ាម​ថា​ អ្នក​ទាំង​ពីរ​មាន​ទំ​នាស់​ជាមួយ​គ្នា​ ទើប​បណ្ដាល​ឱ្យ​មាន​ការ​ចែក​ក្រុម​គ្នា​សម្ដែង​​ ។​ ទស្សនិក​ជន​ជា​ច្រើន​ទន្ទឹង​រង់​ចាំ​ទស្សនា​ការ​សម្ដែង​រួម​គ្នា​របស់​អ្នក​ ទាំង​ពីរ​ តែ​មិន​ឃើញ​ចេញ​ជា​រូប​រាង​ឡើយ​ក្នុង​ពេល​ជាយូរ​មកហើយ​បើ​ទោះ​បី​​ជា​ពេល​ ខ្លះ​មាន​ឱ​កាស​សម្ដែង​លើ​ឆាក​តន្ដ្រី​តែ​មួយ​ក៏​ដោយ​​ ។​
ទើប​តែ​ពេល​នេះ​នាយ​ក្រឹម​ និង​នាយ​កុយ​ បាន​បង្ហាញ​មុខ​សម្ដែង​រួម​គ្នា​ជា​ថ្មី​ធ្វើ​ឱ្យ​ទស្សនិក​ជន​ចាប់​អារម្មណ៍ ​យ៉ាង​ខ្លាំង​ ។​ ការ​​បង្ហាញ​​វត្ដ​មាន​សម្ដែង​រួម​គ្នា​ជា​ថ្មីនា​ពេល​នេះ​ នាយ​ក្រឹម​បាន​អះ​អាង​ប្រាប់​កោះ​សន្ដិភាព​​តាម​ទូរ​ស័ព្ទ​ថា​ លោក​ និង​នាយ​កុយ​ខក​ខាន​មិន​បាន​សម្ដែង​រួម​គ្នា​យូរ​ឆ្នាំ​មក​នេះ​មិន​មែន​ដោយ​ សារ​មាន​ទំ​នាស់​នឹង​គ្នា​ឡើយ​ ពោល​គឺ​លោក​និង​នាយកុយ​នៅ​តែ​រាប់​អាន​គ្នា​ធម្មតា​ ។​ ចំ​ពោះ​ការ​បង្ហាញ​ខ្លួន​រួ​ម​គ្នា​នា​ពេល​នេះ​គឺ​ជា​ការ​ស្នើសុំ​របស់​ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន​ ម៉ានី​ ដើម្បី​សម្ដែង​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ​(​ថ្ងៃ​ទី​១៤ដល់​១៦​ មេសា​ ២០១៣)​ ។​
ការ​សម្ដែង​នេះ​មិន​ត្រឹម​តែ​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ ខ្មែរ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​ទស្សនា​ប្រ​ទេស​កម្ពុជា​កាន់​តែ​ ច្រើន​ថែម​ទៀត​ ។​
តា​រា​កំប្លែង​រូប​នេះ​អះ​អាង​ថា​ លោក​និង​នាយ​កុយ​នឹង​សម្ដែង​រួម​គ្នា​បន្ដ​ទៀត​ ប្រ​សិន​បើ​មាន​ការ​ស្នើ​សុំ​ពី​អ្នក​រៀប​ចំ​កម្មវិធី​ និង​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ឱ្យ​បាន​សើច​សប្ប​ាយ​រីករាយ​ ។​
ដោយ​ឡែក​លោក​ ជួង​ ជី​ ហៅ​នាយ​កុយ​ អះ​អាង​ស្រ​ដៀង​គ្នា​ដែរ​ថា​ នេះ​ជា​ការ​សម្ដែង​រួម​គ្នា​ជា​ថ្មី​រវាង​លោក​ និង​នាយ​ក្រឹម​ ក្រោយ​ពី​ខក​ខាន​ជិត​១០ឆ្នាំ​មក​នេះ​ ។​ ការ​សម្ដែង​រួម​គ្នា​ជា​ថ្មី​នេះ​ គឺ​តាម​ការ​ស្នើ​សុំ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​ លោក​ ហ៊ុន​ ម៉ានី​ ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ដ​​ ដែល​រៀប​ចំ​ធ្វើ​នៅ​ខេត្ដ​សៀម​រាប​ ដើម្បី​អប​អរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ ។​ ការ​ខក​ខាន​មិន​បាន​សម្ដែង​រួម​គ្នា​រវាង​លោក​និង​នាយ​ក្រឹម​អស់​រយៈ​ពេល​ជា ​ច្រើន​ឆ្នាំ​មក​នេះ​ មិនមែន​មកពី​មាន​ទំនាស់​ជា​មួយ​គ្នា​ដូច​ការ​លេច​ឮ​នោះ​ឡើយ​ ។​ ត្រង់​ចំ​ណុច​នេះ​នាយ​កុយ​បញ្ជាក់​ថា​ បច្ចុប្បន្ន​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​សុទ្ធ​តែ​មាន​តម្រូវ​ការ​ក្នុង​ការ ​សម្ដែង​កំ​ប្លែង​ ហេតុ​នេះ​លោក​ និង​នាយ​ក្រឹម​បាន​សម្រេច​ចិត្ដ​បង្កើត​ក្រុម​កំប្លែង​ដាច់​ដោយ​ឡែក​រៀង​ៗ​ ខ្លួន​ ដើម្បី​បំពេញ​បំណង​ទស្សនិកជន​ និង​ម៉្យាង​ទៀត​ដើម្បី​ផ្ដល់​ឱកាស​ដល់​តារា​កំប្លែង​ជើង​ចាស់​ជើង​ថ្មី​មួយ​ ចំនួន​បាន​សម្ដែង​ផង​ដែរ​ ។​
នាយ​កុយ​បញ្ជាក់​ថា​ លោក​និង​នាយ​ក្រឹម​អាច​សម្ដែង​រួម​គ្នា​នៅ​ពេល​ណាមួយ​ក៏​បាន​អា​ស្រ័យ​លើ​ អ្នក​រៀប​ចំ​កម្មវិធី​ និង​ការ​ចរចា​ទៅ​លើ​តម្លៃ​ ព្រោះ​បណ្ដា​​ស្ថានីយ​ទូរទស្សន៍​មួយ​ចំ​នួន​គឺ​គេ​មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់ ​ក្នុង​ការ​ឱ្យ​លោក​ និង​នាយ​ក្រឹម​សម្ដែង​រួម​គ្នា​ឡើយ​ ។​ ជា​ធម្មតា​ប្រ​សិន​បើ​លោក​ និង​នាយ​ក្រឹម​សម្ដែង​រួម​គ្នា​នោះ​គឺ​ទាម​ទារ​ក្នុង​តម្លៃ​ខ្ពស់​ ព្រោះ​ពេល​សម្ដែង​ម្ដង​នាយ​ក្រឹម​មិន​អាច​យក​ពី​លោក​ត្រឹម​តែ​២០ទៅ​ ៣០ដុល្លារ​បាន​ទេ​ ហើយ​រូប​លោក​ក៏​ដូច​គ្នា​មិន​អាច​ទៅ​យក​លុយ​ពី​នាយ​ក្រឹម​ត្រឹម​ប៉ុណ្ណឹង​ បាន​ដែរ​ ។​
ហេតុ​នេះ​ចង់​មិន​ចង់​គឺ​លោក​ និង​នាយ​ក្រឹម​ត្រូវ​បង្កើត​ក្រុម​ដាច់​ដោយ​ឡែក​រៀង​ៗ​ខ្លួន​​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​តម្លៃ​ពេល​ចេញ​សម្ដែង​ ។​ នាយ​កុយ​រំពឹង​ថា​ ការ​សម្ដែង​រួម​គ្នា​រវាង​លោក​ និង​នាយ​ក្រឹម​មិន​មែន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ពេល​នេះ​ទេ​ ពោល​គឺ​អាច​នឹង​មាន​នា​ឱ​កាស​ក្រោយ​ទៀត​៕(KOH)

Sunday, April 14, 2013

ពហុកីឡ​ដ្ឋាន​កម្ពុជា​ថ្មី​ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់

120823_25a
ប្លង់នៃគម្រោងសាងសង់ពហុកីឡដ្ឋានខ្នាត​អន្តរជាតិ​របស់​កម្ពុជា។​ រូបថត យឺត ពន្លក


ភ្នំពេញៈ ពហុកីឡដ្ឋាន​របស់​កម្ពុជា​ខ្នាត​អន្តរជាតិ​ថ្មី ដែល​ប្រសិទ្ធិ​នាម​ថា «ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ» ត្រូវ​បាន បញ្ចុះ​បឋម​សិលា​និង​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​មេសា​នេះ​ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ពហុកីឡ​ដ្ឋាន​ដ៏​ទំនើប​នេះ នឹង​ត្រូវ​ប្រើ​​រយៈពេល​សាង​សង់ ៩ ឆ្នាំ ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជិត ៣៩ លាន​ដុល្លារ​អាមេរិក ដែល​នឹងអាច​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត SEA GAME នៅ​ឆ្នាំ​២០២០​ខាងមុខបាន។
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​តំណាង​គណ:​កម្មការ​សាង​សង់ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ខែ​មុន​ថា ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​ នេះ​ត្រូវ​បាន​គូស​ប្លង់​ដោយ​​ជនជាតិ​ខ្មែរ និង​តាម​រចនាប័ទ្ម​ខ្មែរ​ថែម​ទៀត​ផង ​ដោយ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​១០​ម៉ឺន​ នាក់​ហើយ​មាន​បំពាក់​តាំង​ពី​ប្រព័ន្ធ​ភ្លើង​គ្រប់​គ្រាន់​មាន​ទីលាន​ប្រកួត ​កីឡា​បាល់ទាត់ បាល់បោះ បាល់​ឱប ប៉េតង់ អត្ត​ពលកម្ម ហែល​ទឹក​ដែល​គោរព​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​អន្ដរជាតិ​ទាំង​អស់​។
លោក​បាន​បញ្ជាក់​ថា​៖ «ក្រៅ​ពី​សក្តានុពល​ខាង​លើ ពហុ​កីឡដ្ឋាន​មរតក​តេជោ​មាន​កន្លែង​អន្តេវេសិកដ្ឋាន​សម្រាប់​កីឡាករ កីឡាការិនី​ហូប​ចុក​ស្នាក់​នៅ​ជាង​៣០០​នាក់​ទៀត​ផង​។
ពហុកីឡដ្ឋាន​ជាតិ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ឫស្សីកែវលើ​ទំហំ​ដី​ជាង ​៨០​ហិកតា​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ និង​ជា​ពហុកីឡដ្ឋាន​ដ៏​ទំនើបបម្រើ​ឲ្យ​ពហុ​វិស័យ​កីឡា។

Saturday, April 13, 2013

មន្ត្រីប៉េអឹម បាញ់មិត្តភ័ក្តិ សម្លាប់ ព្រោះតែខឹងនឹងមិត្តភ័ក្តិថា មានបើកល្បែស៊ីសង ខុសច្បាប់

Photo by DAP-NEWS
កណ្តាលៈ បុគ្គលិកអង្គការ ស្ពានយុត្តិធម៌ អន្តរជាតិម្នាក់ ត្រូវបានស្លាប់ ដោយសារតែមិត្តភ័ក្តិ ជាមន្ត្រីប៉េអឹមបាញ់ ១ គ្រាប់ ព្រោះតែខឹង នឹងជនរងគ្រោះថា ទីតាំងរបស់គេ មានបង្កប់ល្បែងស៊ីសង ដោយខុសច្បាប់។  ហេតុការណ៍នេះ កើត ឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្បែរ អតីត រោងកុនតាខ្មៅចាស់ ក្នុង ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក ស៊ឹម ប៊ុនបណ្ឌិត អធិការនគរបាល ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ហួត ប៊ុននិក ភេទប្រុស អាយុ ៣២ ឆ្នាំ មានមុខរបរ ជាបុគ្គលិក អង្គការស្ពានយុត្តិធម៌ អន្តរជាតិ រងរបួសលើដោះខាងស្តាំ ចំណែកជនដៃដល់ មានឈ្មោះ ព្រាប ប៊ុនសុង ហៅ ហុង ភេទប្រុស អាយុ ២៨ ឆ្នាំ មានមុខរបរ ជាមន្ត្រី កងរាជអាវុធហត្ថខេត្តកណ្តាល មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោ រស់នៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានស្រុកកំណើត នៅភូមិស្ទឹង ឃុំស្ទឹង ស្រុកពញាក្រែក ខេត្តកំពង់ចាម ប្រើប្រាស់កំាភ្លើងខ្លីមួយដើម ម៉ាកឡុក ។
ប្រភពព័ត៌មានមួយ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ រួមនឹងមិត្តភ័ក្តិជាច្រើនទៀតបានបបួលគ្នា ផឹកស៊ី នៅក្បែរទីតាំង ហាងកាហ្វេ និងស្នុកឃ័រ របស់ជនសង្ស័យ ខណៈកំពុងតែផឹកស៊ី ស្រាប់ជនរងគ្រោះ ចេះតែ បង្អាប់ ជនដៃដល់ពីនេះ ពីនោះជារឿយៗ ពេលនោះធ្វើឲ្យជនដៃដល់ កាន់តែក្តៅស្លឹកត្រចៀក ក៏លាន់មាត់ថា ហ្នែង បង្អាប់តិចអញ បាញ់សម្លាប់ចោល ជនរងគ្រោះឆ្លើយលេងមកវិញថា ឯងហ៊ានបាញ់អញ អញនឹងប្រាប់គេថា ទីតាំងរបស់ហ្អែង មានបង្កប់ ល្បែងស៊ីសងខ្នាតធំ បៀរ និងអាប៉ោង ពេលនោះជនដៃ ដល់កាន់តែខឹងរួចលាន់មាត់ថា បើហ្នែងប្រាប់គេ បាញ់ហ្នែង ចោលតែម្តងទៅ ហើយក៏បានដកកាំភ្លើង បាញ់សំដៅទៅលើជនរងគ្រោះ ១ គ្រាប់ចំ លើដោះខាងស្តាំ បណ្តាលឲ្យជន រងគ្រោះ ដួលហូរឈាមកខ្លាក់ ហើយពេលនោះ ជនដៃដល់ ពុំបានគេចខ្លួនទៅណានោះទេ ក្រោយមកក៏បបួលគ្នីគ្នា របស់គេ លើកជនរងគ្រោះដាក់លើម៉ូតូ ដឹកយកទៅសង្គ្រោះ ពេលដឹកដល់មុខ មន្ទីរពេទ្យ សម្ភពបញ្ញា ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់ នៅទីនោះ ជនដៃដល់រួម នឹងមិត្តភ័ក្តិ ក៏បានដាក់ជនរងគ្រោះចោលនៅទី នោះ រួចក៏បានត្រឡប់ ទៅយកកាំភ្លើងមកទម្លាក់ចោល នៅក្បែរកន្លែងកើតហេតុវិញ ទើបនាំគ្នាគេចខ្លួន ។
ប្រភពបានបន្តថា ក្រោយពេលកើតហេតុ នគរបាល បានចុះទៅពិនិត្យកន្លែងកើតហេតុ រួចប្រមូលវត្ថុតាង មករក្សាទុក ប៉ុន្តែនៅផ្ទះរបស់ជនរងគ្រោះ នគរបាលប្រទះឃើញមាន ដាក់កាមេរ៉ាសុវត្ថិភាព ៤ ទៅ ៥ គ្រឿង ដើម្បីការពារ ក្រែងមាននរ ណាប្លែកមុខមក គេនឹងបញ្ឈប់សកម្មភាព លេងល្បែងស៊ីសង របស់គេភ្លាមៗ  ហើយនៅនឹងតុផឹកស៊ីរបស់ពួកគេនោះ ក៏មាន ដាក់កាមរ៉ាផងដែរ ដែលអាចថតគ្រប់សកម្មភាពទាំងអស់ និងរកឃើញកាំភ្លើងខ្លីមួយដើម ម៉ាក ឡុក ដែលមានគ្រាប់១១ គ្រាប់ របស់ជនដៃដល់ និងបានរកឃើញសំបកកំទុះមួយ នៅក្បែកន្លែងផឹកស៊ី ។
ប្រភពបានបន្តថា នៅក្នុងហាងកាហ្វេ និងស្នុកឃ័រ គេឃើញមានតាំងអាជ្ញាប័ណ្ណ ទេសចរណ៍មួយសន្លឹក អនុវត្ត តាមប្រការ លេខ ០៧៦ ប្រ.ក ចុះថ្ងៃទី១៣ ខែ០៦ ឆ្នាំ២០១៣ របស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ខេត្តកណ្តាល ដើម្បីប្រកប អាជីវកម្ម កីឡាទេសចរណ៍ (ស្នុកឃ័រ) ប៉ុន្តែការបើកស្នុកឃ័រនេះ គ្រាន់តែជាលេសប៉ុណ្ណោះទេ ទីតាំងនេះ បានបង្កប់ល្បែងស៊ី សង នៅខាងក្នុងយ៉ាងគគ្រឹកគគ្រេង ដែលជាខ្នាតធំមួយ លេងម្តងរាប់រយដុល្លារ មិនដឹងថា ក្រសួងទេសចរណ៍ ខេត្ត កណ្តាលដឹងដែរឬអត់ ឬមួយក៏ដឹងដែរធ្វើជាមិនដឹង ៕(DAP)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ជនសង្ស័យ ព្រាប ប៊ុនសុង
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ខឹងទារលុយ ថ្លៃបន្ទប់ជួល ចាក់មួយកាំបិត ស្លាប់ រត់គេចខ្លួនបាន ៧ ខែ ជាប់ខ្នោះ

Photo by DAP-NEWS
ភ្នំពេញ : ក្រោមការដឹកនាំ បញ្ជារបស់ លោក ហ៊ី ណារិន អធិការ នគរបាល ខណ្ឌមានជ័យ លោក ឡូ ភារម្យ មេ ប៉ុស្តិ៍បឹងទំពុន បានដឹកនាំកម្លាំង ចុះចាប់ឃាត់ខ្លួន ជនជាប់សង្ស័យ ម្នាក់ ក្នុងបទល្មើស ព្រហ្មទណ្ឌ សម្លាប់មនុស្ស ដែលប្រព្រឹត្ត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ភូមិសន្សំកុសល២ សង្កាត់ បឹងទំពុន។
លោក ឡូ ភារម្យ បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ ទៀង សុថារិទ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។
លោកនាយប៉ុស្តិ៍ បានញ្ជាក់ថា ជនជាប់ចោទ បានធ្វើសកម្ម ភាព ចាក់សម្លាប់ជនរង គ្រោះ ឈ្មោះ អ៊ុក វិជ្ជ:រ៉ាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល  ភូមិ សន្សំកុសល២ សង្កាត់បឹងទំពុន ។
សូមបញ្ជាក់ថា នៅថ្ងៃកើត ហេតុ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ ជនល្មើសខឹង ជនរងគ្រោះរឿង ទារលុយថ្លៃបន្ទប់ ទើបជនល្មើស បាន យកសាំងមកដុតបន្ទប់ ជនរង គ្រោះ ពេលនោះ ជនរងគ្រោះ បានស្ទុះចេញពី បន្ទប់មកក្រៅ ហើយត្រូវជន ល្មើស យកកាំបិតចាក់សំដៅ ជនរងគ្រោះ ត្រូវពោះ បណ្តាលឲ្យជនរងគ្រោះ ស្លាប់ បន្ទាប់ មកជនល្មើស បានរត់គេចខ្លួនបាត់ ។ តាមការស្រាវជ្រាវ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ជនល្មើសត្រូវបាន នគរបាលបឹងទំពុន ដឹកនាំដោយលោក ឡូ ភារម្យ ចាប់ បញ្ជូន យកមកឃុំ ខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕(DAP)

របួស៤៤នាក់ ដោយសារធ្លាក់ យន្តហោះនៅបាលី

Photo by DAP-NEWS
ហ្សាការតា៖ យ៉ាងហោចណាស់អ្នកដំណើរ ៤៤នាក់ ត្រូវបានជួយសង្រ្គោះចេញពីយន្តហោះ Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រនៅកោះបាលី ហើយត្រូវបានព្យាបាល។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៣ ដោយបានដកស្រង់អ្នកនាំពាក្យមន្ទីរពេទ្យ Kasih Ibu ថា អ្នករបួស៣៣នាក់ បានទទួលការព្យាបាល ក្នុងចំណោមនោះ មានរបួសធ្ងន់ផងដែរ។
ស្ត្រីអាយុ៦០ឆ្នាំ កំពុងត្រូវបានសង្គ្រោះ ជាបន្ទាន់ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ។ ដោយឡែកនៅមន្ទីរពេទ្យ  Sanglah អ្នករបួស១០នាក់ផ្សេងទៀត ត្រូវបានជួយព្យាបាលផងដែរ។
អ្នកដំណើរសរុប១០១នៅលើយន្តហោះ ដែលចំណាយសោហ៊ុយថោកសម្រាប់ធ្វើដំណើរនោះ បានរស់រានមានជីវិត បន្ទាប់ពីយន្តហោះ បានចុះខុសផ្លូវ ហើយរអិលធ្លាក់ចូលសមុទ្រ ខណៈវាព្យាយាមចុះចតនៅឯអាកាសយានដ្ឋានមួយនាកោះបាលី នារសៀលថ្ងៃសៅរ៍នេះ។
រដ្ឋមន្រ្តីគមនាគមន៍ឥណ្ឌូនេស៊ី លោក E.E. Mangindaan បានថ្លែងថា យន្តហោះមិនអាចបន្ថយល្បឿនបានទេ ដោយសារតែកន្ទុយវាខូច។
អគ្គនាយកទទួលបន្ទុកចរាចរណ៍ផ្លូវអាកាសលោក Herry Bakti Gumai បានថ្លែងថា ឧបទ្ទវហេតុនេះ កើតឡើង នៅពេលដែលយន្តហោះធ្វើដំណើរពីបានដុង រដ្ឋធានីនៃរដ្ឋ West Java ព្យាយាមចុះចត នៅឯអាកាសយានដ្ឋានមួយនៅក្នុងតំបន់Denpasarនៃកោះបាលី ប្រហែលម៉ោង២រសៀល៕

តារា​ប្រុស​ស្រី​៤​ដួង​ប្រាប់​ពី​គម្រោង​​បុណ្យ​ចូល​​ឆ្នាំ​ខ្មែរ​

រាជធានីភ្នំពេញ ៖ តារាសម្តែង និងច្រៀង​ចំនួន៤ដួង ដែលកំពុងតែមាន​ឈ្មោះបោះសំឡេង​នៅក្នុងប្រទេស​កម្ពុជា បានប្រាប់​ពីគម្រោង​សម្តែង​​របស់​ពួកគេនៅក្នុង​ឱកាសបុណ្យចូល​ ឆ្នាំប្រពៃណីជាតិ​ខ្មែរនាពេល​ខាងមុខនេះ។
កំពូល​តារាចម្រៀង​ប្រចាំផលិត​កម្មរស្មីហង្ស​មាស លោក​ព្រាប សុវត្ថិ បានអះអាងថា ក្រៅ​ពី​ការ​​ជួបជុំគ្រួសារ លោកមាន​គម្រោងឡើង​ច្រៀង​​នៅ​លើ​ឆាក​ប្រគំតន្ត្រីដែលត្រូវ​បានរៀបចំឡើង ដោយស្ថានីយ​ទូរទស្សន៍ហង្ស​មាសនៅក្នុង​ខេត្តព្រះសីហនុ ដើម្បីចូល​រួមអបអរ​សាទរ​បុណ្យចូល​ឆ្នាំថ្មី។ លោក​បន្តថា នៅក្នុងឱកាស​នោះលោកបាន​ត្រៀមបទចម្រៀង​ថ្មីៗដែលជាបទ​ប្រពៃណីខ្មែរ​ទាក់ទងទៅ​ នឹង​បុណ្យ​ចូលឆ្នាំ ដើម្បី​បម្រើអារម្មណ៍​​ទស្ស​និក​ជន​ឲ្យមាន​ភាពសប្បាយរីក​រាយ ក្នុងឱកាសទទួល​អំណរបុណ្យ​​ឆ្នាំថ្មី។
ទន្ទឹមនឹងការ​សម្តែងនៅទីនោះ​លោកអាច​នឹងឆ្លៀតដើរ​លំហែកាយ​នៅ​ទីក្រុង​ព្រះ​សីហនុ​​នោះផងដែរ៕


Friday, April 12, 2013

ជិះម៉ូតូលឿនពេក បត់មិនទាន់ ជ្រុលចង្កូត ធ្លាក់ទឹក ប្រឡាយ រងរបួសធ្ងន់

Photo by DAP-NEWSភ្នំពេញ៖ បុរសជាកម្មករម្នាក់ បានរងរបួសធ្ងន់ ដោយសារ តែខ្លួនជិះម៉ូតូ យ៉ាងលឿន ហើយដល់ផ្លូវ កោងបត់មិនទាន់ ក៏ជ្រុលចង្កូត ធ្លាក់ចូលទឹកប្រឡាយ កាលពី វេលាម៉ោង ៣៖៥០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាម ផ្លូវចាក់កៅស៊ូ ក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ ជិះម៉ូតូ ម៉ាក JR ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើដំណើរ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿន យ៉ានលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបត់ ម៉ូតូមិនទាន់ និងជាកន្លែង ផ្លូវបត់ផងនោះ បានបណ្តាលឲ្យ ជនរងគ្រោះធ្លាក់ទឹកប្រឡាយ ទាំងម៉ូតូ និងមនុស្ស រងរបួសធ្ងន់ ។
បើសមត្ថកិច្ច ជនរងគ្រោះមាន ឈ្មោះ ចាន់ រដ្ឋា អាយុ២៩ឆ្នាំ មុខរបរជាកម្មករ រស់នៅផ្ទះលេខ 35E1 ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ។ សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ ក្រុមជួយ សង្គ្រោះ និងរថយន្ត ជួយសង្គ្រោះ របស់អង្គភាព ៧១១នៃកងពលតូចលេខ៧០ បានជួយដឹក ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រុស្ស៊ី ។
ដោយឡែក ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីប្រគល់ ជូនជនរងគ្រោះវិញ ក្រោយពេលចេញ ពីមន្ទីរពេទ្យ៕(DAP)
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ពហុកីឡ​ដ្ឋានជាតិ​មរតកតេជោដ៏ទំនើបចាប់​ផ្ដើ​ដំណើរការ​សាង​សង់​ចាប់​ពីថ្ងៃទី​12 មេសា

រាជធានី​ភ្នំពេញ​៖ ពិត​ជា​គួរ​ឲ្យ​មោទ​ន​ភាព​​សម្រាប់​ព្រះរា​ជា​ណា​ចក្រក​ម្ពុជា​ ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទាំង​មូល​ ​ដែល​មាន​សម្តេច​តេ​ជោ ​ហ៊ុន​សែន​ ជា​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​គតិ​បណ្ឌិតឈ្លាស​​​វៃ​បាន​ប្រែក្លាយ ​ប្រទេស​ជាតិ​ទាំង​មូល​​ដែល​ទើប​ងើប​ផុតព​ី​គំ​​នរ​​​សំរាម​​ក្នុង​​រយៈ​​ ពេល​​តែប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ​ ​​បាន​ធ្វើ​ឲ្យ​មាន​​​ការ​រ​ី​ក​ចម្រើន​ល្បី​រន្ទឺ​នៅ​លើឆាកអន្តរជាតិ គ្រប់ផ្នែក​ គ្រប់វិស័យ​ ​ជាពិសេសកម្រិតជីវភាព​ប្រជា​ពល​រដ្ឋ​តែម្តង ។
ជាក់​ស្តែង​ពេល​នេះ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ពិត​ ជា​​មាន​ភាព​ល្បី​ល្បាញ​​ ឯ​ប្រជា​ពល​រដ្ឋ​មាន​ការ​កែ​ប្រែ​មុខ​មាត់​ថ្មី​ ជីវ​​ភាព​​កាន់​​តែ​ធ​ូ​រធារ​​ទៅ​ៗ​​ក៏​ដោយ​សារ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ ​របស់​សម្តេច​តេ ​ជោហ៊​ុន ​សែ​​ន​ ​ដូច​​ពាក្យ​​មួយ​​ឃ្ល​​ា​​ថា​ «បើ​រើស​​អ្នក​​ដឹក​​នាំ​ត្រូវ​​ប្រទេស​ជាតិរីកចម្រើន​​តែ​បើរើស​អ្នក​ដឹក​ នាំខុស​ប្រទេស​ជាតិ​នឹង​លិច​លង់​​​ដូច​ជំ​នាន់​​ប៉ុល​ពល​ជា​ដើម»​ ។​ ​​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ទៀត​នោះ​​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ព្រះរា​ ជា​​ណា​ចក្រ​កម្ពុជា​នឹង​មាន​ពហុ​កីឡ​ដ្ឋាន​ដ៏​ទំនើប​ដែល​មិន​ធ្លាប់​មាន​ពី ​មុន​មក និង​ធ្វើជា​ម្ចាស់​​ផ្ទះ​សម្រាប់​ការ​ប្រ​កួត​កីឡា​ SEA GAME នៅ​ឆ្នា​ំ២០២០​ខាង​មុខ​ទៀត​ផង​ ។
​នៅ​រសៀល​ថ្ងៃទី​១២​ មេសា​ លោក​កែប​​ ជុតិ​មា​​ អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ​និង​លោក​ឧកញ៉ា​​លី​ យ៉ុង​ផាត់​​​ រួមជា​មួយ​មន្ត្រី​ក្រោ​ម​ឱវាទ​សា​​លា​រាជ​ធានី​ភ្នំពេញ​​ ជា​ច្រើន​រូប​ទៀត​​បាន​ធ្វើ​ពិ​ធី​​​​សែន​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់ ​ដី​ ដើម្បី​ឈាន​​ទៅ​​ដល់​​ពិធី​បើក​ការ​ដ្ឋាន​ស្ថា​បនា​ពហុក​ី​ឡា​ដ​្ឋាន​​ ថ្មី«ពហុ​កីឡ​ដ្ឋាន​​ជាតិ​មរត​ក​តេជោ​»​ មាន​ទី​តាំង​​ ស្ថិត​នៅ​ក្នុង​សង្កាត់​​ព្រែក​តាសេក​​ ខណ្ឌឫស្សី​កែវ​​ ដែល​សាង​សង់​លើ​ដី​តំបន់​អភិវឌ្ឍ​ន៍​របស់​លោក​​ឧក​ញ៉ាលី​​​ យ៉ុង​ផាត់​ ក្នុង​ទំហំ​ផ្ទៃដីប្រមាណ​៨​៣​ហិក​តា​ ។
មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា  ស្រប​​​ពេល​ដែល​កំណើន​សេដ្ឋ​កិច្ច​​ និង​កម្រិត​ជីវ​ភាព​​​រស់​នៅ​របស់​​ប្រជា​ពល​រដ្ឋ​កាន់​តែ​ប្រសើរ​ឡើង​​ វិ​ស័យ​កីឡា​ជា​មុខ​ព្រួញ​១​ចាំ​បាច់​មាន​ការ​ អភិ​វឌ្ឍ​​ក្រោម​​ចក្ខុ​វិស័យ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​ បតី​តេជោ ហ៊ុន​ សែន​ ។​ ​​ពហុ​កីឡ​ដ្ឋាន​ដែល​ត្រូវ​សាង​សង់​នាពេល​នេះ​មាន​ឈ្មោះ​ថា​​«ពហុ​កីឡដ​្ឋាន ​ជាតិ​មរ​តក​តេជោ​ »​សាង​សង់​លើតំបន់​អភិវឌ្ឍ​ន៍​របស់​លោក​ឧក​ញ៉ា​លី​ យ៉ុងផាត់​ ដែល​មាន​ហេដ្ឋារ​ចនាសម្ព័ន្ធ​ ស្រាប់​​​។ ទី​តាំង​នេះ​លែង​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ហើយ​​ហើយ​ពហុ​កី​ឡដ្ឋាន​នេះ​ នឹង​​បើក​ការ​ដ្ឋា​ន​​សាង​សង់​ចាប់​ពី​ថ្ងៃទី​១២​ ​មេសា ​​នេ​ះ​​ ​ត​​ទៅ​​ ។​ ​តំបន់​​អភិវឌ្ឍ​​​​របស់​​លោកឧញ៉ាលី យ៉ុង​ផាត់​​ នេះ​​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ ក្នុង​រយៈ​ពេល​កន្លង​មក​ និង​ទៅ​ខាង​មុខ ​ដែល​ប្រែក្លាយ​ទៅ​ជា​តំបន់​ទេស​ចរណ៍​​​ សេដ្ឋ​កិច្ច​ ពាណិ​ជ្ជកម្ម​​ ការ​កម្សាន្ត​ ដ៏​ទំនើប​​​មួយ​​ ។​ ​ជាក់​ស្តែង​ពេល​នេះ​លោក​​ឧក​ញ៉ា​លី​ យ៉ុង​ផាត់​ បាន​រៀប​ចំ​ទី​លាន​វាយ​​​កូន​​គោល​​យ៉ាង​​ទំនើប​​​មិន​​ធ្លាប់​មាន​​ដែល​មាន ​៣៦​រ​ន្ធ​​ត្រូវ​បាន​ស្ថាប​នា​រួច​រាល់​ហើយ​ ។
​ពហុកីឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ នេះ​នឹង​បើក​ការ​ដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃ​ទី​១២​ មេសា​ ​២០១៣ ​​មុន​​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​របស់​ខ្មែរ​យើង​មួយ​ថ្ងៃ​ ដើម្បី​ជា​ការ​អប​អរ​សាទរ​​បុណ្យ​​ចូល​ឆ្នាំ​ ​​​ក្រោម​​អធិ​បតី​ភាព​ដ៏ខ​្ព​ង់ខ្ពស់​​របស់​​​សម្តេច​​​តេ​ជោហ៊ុន​ សែន​ ៕

Thursday, April 11, 2013

គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ ផ្ទះ​បាក់​សង្កត់​ស្លាប់​1​របួស​2 រន្ទះ​បាញ់​ស្លាប់​1​ របួស​2 ងាប់​គោ1

គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ ផ្ទះ​បាក់​សង្កត់មនុស្ស
ខេត្ត​កំពត​ ៖ ខ្យល់​ព្យុះ​និង​រន្ទះបាញ់​បាន​វាយ​ប្រហារ​លើ​ភូមិ​មួយ​កាល​ពី​វេលា​ម៉ោង​៤​ រសៀល​ថ្ងៃ​ទី​៩​ មេសា​ បណ្តាល​ឱ្យ​កួច​ប៉ើង​ផ្ទះ​ចំនួន​៣ខ្នង​បាក់​ទាំង​ស្រុង​ និង​សង្កត់​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ ចំណែក​ម្តាយ​និង​ឪពុក​ក៏​រង​របួស​បែក​ក្បាល​ និង​ក្មេង​ស្រី​តូច​ម្នាក់​ដែល​ទើប​នឹង​មាន​អាយុ​៥​ខែ​ ក៏​រង​របួស​ធ្ងន់​ដែរ ​។​ ជាមួយ​គ្នា​នេះ​ រន្ទះ​ក៏​បាន​បាញ់​​មនុស្ស​៣​នាក់​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​ ធ្វើ​ឱ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ ខ្ញី ស្រី​លក្ខណ៍​ អាយុ​១៣​ឆ្នាំ​ ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ភោគ​ ទាវ​ អាយុ​៣១​ឆ្នាំ​ និង​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ផាត់ ប៊ុននិច អាយុ​៨​ឆ្នាំ​សន្លប់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក ។​
ភូមិ​ដែល​ទទួល​រង​នូវ​គ្រោះ​មហន្តរាយ​ដោយសារតែ​រន្ទះ​ បាញ់​ និងបាក់​ផ្ទះ​រលំ​សង្កត់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​នេះ​ គឺ​ភូមិ​ត្រែង​ ឃុំ​ស្តេច​គង់ខាង​ជើង ស្រុក​បន្ទាយ​មាស​ ។​ លោក​ហ៊យ ណែម​ នាយ​រង​ប៉ុស្តិ៍​នគរ​បាល​ឃុំ​ស្តេច​គង់​ខាងជើង បាន​ឱ្យ​ដឹង​ថា​ ក្មេងប្រុស​ម្នាក់​ស្លាប់​ដោយសារ​ផ្ទះ​ឈើ​២​ខ្នង​ប្រក់​ក្បឿង​ក្បាច់​មាន​ សសរ​១២ដើម​ តម្កល់​លើ​ជើង​តាង​កួច​រលំ​សង្កត់​ហើយ​ឪពុក​ម្តាយ​របស់​គេ​ក៏​រង​របួស​បែក​ ក្បាល​ ដែរ ។ ចំណែក​រន្ទះ​បាញ់​វិញ​បានធ្វើ​ឱ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ និង​មនុស្ស​២​នាក់​ទៀត​រង​របួស​រហូត​សន្លប់ ។​
តាម​ប្រភព​ព័ត៌​មាន​ថា​ នៅ​ឃុំ​ស្តេច​គង់​ខាង​លិច នា​វេលា​ម៉ោង​៤​រសៀល​ក៏​មាន​ខ្យល់​កួច​បាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៦​ខ្នង​ និង​រន្ទះបាញ់​មេ​គោ​មួយ​ក្បាល​តម្លៃ​ជាង​២​លាន​រៀល​ងាប់​ដែរ​ ។​ នេះបើតាម​ការ​ឱ្យ​ដឹង​ពី​លោក​គឹម ខេង​ មេ​ឃុំ​ស្តេចគង់​ខាង​លិចកាល​ពី​ថ្ងៃ​១០​ មេសា​ ។
លោក​វរ​សេនីយ៍​ត្រី​ ស្រ៊ុន​ ឡាំ អធិការ​នគរ​បាល​​ស្រុកបន្ទាយ​មាស​​ប្រាប់​ឱ្យ​ដឹង​ថា​ មាន​ឃុំ​៣​នៅ​ស្រុក​បន្ទាយ​មាស​បាន​ទទួល​រង​ដោយ​ខ្យល់​បោក​​បក់​បាក់​រលំ​ ផ្ទះ​សង្កត់​មនុស្ស​ស្លាប់​ គឺ​ឃុំ​ស្តេច​គង់​ខាង​លិច​ គ្រាន់​តែបាក់​ផ្ទះ​ រី​ឯ​ឃុំ​ស្តេច​គង់​ខាង​ត្បូង​ផ្ទះ​ខ្លះបាន​ប៉ើង​ដំបូល​ដែរ​ តែ​ឃុំ​ស្តេច​គង់​ខាង​ជើង​ មាន​គ្រោះ​ថ្នាក់​ធ្ងន់​រហូត​មាន​អ្នក​ស្លាប់​ និង​របួស​ដោយសារ​ផ្ទះបាក់​សង្កត់​និង​រន្ទះបាញ់​ ៕​

ឃាតក ស៊ីឈ្នួលបាញ់សម្លាប់ បុគ្គលិក ធនាគារ កាណាឌីយ៉ា និងក្មួយប្រុសត្រូវគេ សម្លាប់ បំបិទមាត់ នៅខេត្ដស្ទឹងត្រែង

Photo by DAP-News
-នគរបាល រាជធានីភ្នំពេញ និងនគរ បាល ខេត្ដស្ទឹងត្រែង កំពុងតាមចាប់ជន សង្ស័យ ៣នាក់
ភ្នំពេញ ៖ ក្រោយពីធ្វើការស្រាវជ្រាវ ដោយយកចិត្ដទុកដាក់ និងតាមជំនាញរបស់ ខ្លួន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជា ផ្ទាល់ ពីសំណាក់ស្នងការនគរបាលរាជធានី ភ្នំពេញ លោកឧត្ដមសេនីយ៍ផ្កាយ ៣ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ ក្នុង ករណីអំពើឃាតកម្ម បាញ់សម្លាប់ស្ដ្រីជា បុគ្គលិកធនាគារកាណាឌីយ៉ា និងក្មួយប្រុស បណ្ដាលឱ្យស្លាប់ ខណៈដែលបងស្រីរង របួសធ្ងន់នោះ ឥឡូវនេះសមត្ថកិច្ចបានតាម ដានរកឃើញហើយថា ជនសង្ស័យដែល សមត្ថកិច្ច ចាត់ទុកថា ជាឃាតកស៊ីឈ្នួល សម្លាប់មនុស្សនោះ ត្រូវបានគេសម្លាប់បន្ដ នៅឯខេត្ដស្ទឹងត្រែង ទាំងមិនទាន់បានលុយ សម្រាប់ទង្វើរបស់ខ្លួនផងនោះ ។
ជនសង្ស័យដែលជាឃាតកស៊ីឈ្នួលត្រូវ បានគេសម្លាប់បំបិទមាត់ ក្នុងករណីឃាត កម្មនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បាន កើតឡើង កាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង ហើយជន សង្ស័យរូបនេះ ឈ្មោះ វ៉ាន់ ចិត្ដ្រា ហៅ អូន អាយុ ២១ឆ្នាំ មានមុខរបរ ជាជាងជួសជុល ម៉ូតូ នៅគីឡូម៉ែត្រលេខ ៤ ក្នុងភូមិសង្កាត់ កើតហេតុខាងលើ ហើយជននេះជាកូន អតីតមន្ដ្រីយោធាមួយរូប នៃការិយាល័យ ទី២ តំបន់ប្រតិបត្ដិការសឹករង ខេត្ដស្ទឹង ត្រែងទៀតផង ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានទទួលបញ្ជា ពីលោកស្នងការ និង ស្នងការរងទទួលផែន ដើម្បីតាមដានស្រាវ ជ្រាវករណីឃាតកម្មនេះ លោកវរសេនីយ៍ ទោ ប៊ន សំអាត បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៣ថា ក្រោយពីការស្រាវជ្រាវ និងកំណត់អត្ដ សញ្ញាណជនសង្ស័យ ក្នុងអំពើឃាតកម្ម បាញ់សម្លាប់ខាងលើនេះ និងតាមរយៈការ ទស្សនាព័ត៌មាន តាមកញ្ចក់ទូរទស្សន៍ អប្សរា ណែត ដោយឃើញចាក់ផ្សាយពី រឿងឃាតកម្ម សម្លាប់យុវជនម្នាក់នៅខេត្ដ ស្ទឹងត្រែងនោះ ធ្វើឱ្យលោកមានការសង្ស័យ ហើយក៏ធ្វើការស្រាវជ្រាវបន្ដ តាមរយៈការ យករូបភាព នៅក្នុងវីដេអូទៅចាក់បង្ហាញ ឱ្យជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល និងសាច់ញាតិជនរងគ្រោះមើល ។
លោក ប៊ន សំអាត បានបន្ដ នៅពេលដែលយករូប ភាពវីដេអូខាងលើនេះ ទៅចាក់បង្ហាញនៅ មន្ទីរពេទ្យ ស្រាប់តែជនរងគ្រោះដែលជា បងស្រីបង្កើត របស់ស្ដ្រីជាបុគ្គលិកធនាគារ កាណាឌីយ៉ា សាខាកាំបូល និងជាម្ដាយ បង្កើតរបស់ក្មេងរងគ្រោះ អាយុទើប ៩ខែ រួមទាំងបងប្អូនផ្សេងទៀត ដែលបានឃើញ នៅក្នុងវីដេអូនោះ ក៏នាំគ្នាយំ និងស្រែកថា វាជាឃាតក ដែលសម្លាប់ជនរងគ្រោះ ។
ក្រោយពីចាំយ៉ាងច្បាស់ នូវមុខឃាតក បូករួមទាំងការសិក្សាស្រាវជ្រាវ តាម ជំនាញរបស់ខ្លួនផងនោះ កម្លាំងនគរបាល រាជធានីភ្នំពេញ បានទាក់ទងសុំសហការ ជាមួយកម្លាំងនគរបាល ខេត្ដស្ទឹងត្រែង ដើម្បីសួរនាំ និងតាមដានរឿងនេះបន្ដ ទៀត ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានបន្ដថា ក្រោយពី បានសួរនាំ និងស្រាវជ្រាវបន្ដ ចំពោះករណី ឃាតកម្មនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជន សង្ស័យដែលគេសម្លាប់ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៣ នៅខេត្ដស្ទឹងត្រែង នោះ គឺជាជនសង្ស័យដែលបាញ់ស្ដ្រីបុគ្គលិក ធនាគារកាណាឌីយ៉ា ឈ្មោះ ទិត្យ ធារ៉ា អាយុ ១៦ឆ្នាំ និងក្មួយប្រុសឈ្មោះ យុទ្ធ ធារ៉ា អាយុជិត ១ឆ្នាំ បណ្ដាលឱ្យស្លាប់ និង ធ្វើឱ្យស្ដ្រីជាបងជនរងគ្រោះ ឈ្មោះ ទិត្យ សុម៉ាឡែន អាយុ ៣៥ឆ្នាំ រងរបួសធ្ងន់កាល ពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នៅ ក្នុងបុរីញូវថោន ភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោក ប៊ន សំអាត បានថ្លែងបន្ដថា ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់ជនរង គ្រោះខាងលើនេះហើយ ជនសង្ស័យរូបនេះ ដែលជាឃាតកស៊ីឈ្នួល បានធ្វើដំណើរទៅ ខេត្ដស្ទឹងត្រែងភ្លាមៗ ទំនងទៅយកលុយ សម្រាប់ការងាររបស់ខ្លួន ប៉ុន្ដែក៏ត្រូវគេ វាយសម្លាប់បំបិទមាត់ ថែមទាំងមិនបាន លុយទៀតផង ។
ជុំវិញករណីនេះ លោក ប៊ន សំអាត បាន បន្ដថា កម្លាំងនគរបាលរាជធានីភ្នំពេញ ដឹក នាំដោយលោក ជួន សុវណ្ណ បានទាក់ទង កិច្ចសហប្រតិបត្ដិការជាមួយកម្លាំងនគរ បាល ខេត្ដស្ទឹងត្រែង ដើម្បីតាមចាប់ជន សង្ស័យ ៣នាក់ផ្សេងទៀត ដែលកំពុងរត់ គេចខ្លួន ជុំវិញការសម្លាប់បំបិទមាត់ និង អាចជាអ្នកនៅពីក្រោយខ្នង ក្នុងអំពើឃាត កម្មដ៏សាហាវខាងលើនេះ ។
បើតាមលោកប៊ន សំអាត នេះជាស្នាដៃ ថ្មីមួយទៀត ដែលកម្លាំងនគរបាលបាន សម្រេច ប៉ុន្ដែ នៅបន្ដការងារតាមចាប់ជន សង្ស័យ ៣នាក់ផ្សេងទៀត ដែលកំពុងរត់ គេចខ្លួន ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ខេត្ដស្ទឹងត្រែងបានឱ្យដឹងថា ជនសង្ស័យ វ៉ាន់ ចិន្ដ្រា ហៅ អូន គឺជាបងធំម្នាក់ ប្រចាំ ទីរួមខេត្ដស្ទឹងត្រែង និងតែងតែបង្ករបួស ស្នាម ្ននិងកាប់គេកាប់ឯងរហូតដល់តុលា ការចេញដីកាតាមចាប់ខ្លួន ជននេះទៀតផង ហើយការស្លាប់របស់គេ ពិតជាធ្វើឱ្យប្រជា ពលរដ្ឋ នៅទីរួមខេត្ដស្ទឹងត្រែង មានការ សប្បាយចិត្ដខ្លាំងណាស់ ។
គួរបញ្ជាក់ថា ស្ដ្រីវ័យក្មេង និងក្មួយប្រុស របស់ខ្លួនម្នាក់ បានស្លាប់ និងស្ដ្រីជាបងប្អូន និងគ្នាម្នាក់ទៀត បានរងរបួស នៅក្នុងករណី បាញ់ប្រហារ ដែលមានការគ្រោងទុកមួយ នៅក្នុងបុរីញូវថោន ដែលមានទីតាំងនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ ។
ស្ដ្រី និងក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិត នៅក្នុងអំពើបាញ់ប្រហារ ខាងលើ ត្រូវបាន គេស្គាល់ឈ្មោះទិត ធារ៉ា ភេទស្រី អាយុ ២៦ ឆ្នាំ ជាបុគ្គលិក ធនាគារកាណាឌីយ៉ា មានទីលំនៅ ផ្ទះចំណុចកើតហេតុខាងលើ និងក្មួយ ប្រុសម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុជាង ១ ខួប ។ ដោយឡែកស្ដ្រី ដែលរងរបួស ត្រូវជា បងប្អូនដែរនោះ ឈ្មោះ ទិត សុម៉ាឡែន អាយុ ៣៥ ឆ្នាំ អតីតតារាចម្រៀងមិនសូវល្បីឈ្មោះមួយរូបផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ដែលធ្វើដំណើរពីកន្លែង ធ្វើការមកផ្ទះ ដោយ រថយន្ដក្រុមហ៊ុនជូនមកនោះ ពេលមកដល់មុខផ្ទះ បានចុះពីរថយន្ដ ដើរសំដៅចូលទៅ ក្នុងផ្ទះ ស្រាប់តែមានមនុស្សម្នាក់ ដែលឈរ ចាំនៅក្បែរនោះ បានដើរសំដៅទៅ រួចហើយ ដកកាំភ្លើង បាញ់ ប្រហារអស់ជាច្រើនគ្រាប់ ធ្វើឱ្យជនរងគ្រោះមីង និងក្មួយ ត្រូវគ្រាប់កាំភ្លើង ហើយខ្មាន់កាំភ្លើង ក៏បានរត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ទៅ។
តាមការសន្និដ្ឋាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ ជារឿងគំនុំ ឬជាឃាតក ស៊ីឈ្នួលបាញ់សម្លាប់ ច្រើនជាងករណីប្លន់ ព្រោះក្រោយបាញ់ប្រហារ ហើយ ជនសង្ស័យ មិនបានយកទ្រព្យ សម្បត្ដិ របស់ជនរងគ្រោះនោះទេ។ ប្រភពបង្ហើបពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ករណីបាញ់សម្លាប់នេះ អាចជាការបាញ់ច្រឡំ ពោលមុខសញ្ញាបាញ់ប្រហាររបស់ជនសង្ស័យ អាចសំដៅលើស្រ្តីជាបង ឈ្មោះ ទិត សុម៉ាឡែន ដែលអតីតជាតារា ចម្រៀង។
ទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ  ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការរងឧត្តមសេនីយ៍ ជួន ណារិន បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ បន្តស៊ើបអង្កេតស្វែងរកខ្មាន់កាំភ្លើង និងដំណើររឿង នៃការបាញ់ប្រហារនេះ៕(DAP)
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname