ភ្នំពេញៈ កន្លងមក ធ្លាប់មានព័ត៌មានលេចឮ
ជាបន្តបន្ទាប់ថា ពិធីករ-ពិធីការិនី មានឈ្មោះបោះសំឡេង
ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា លើសពីមិត្តរួមការងារ
ប៉ុន្តែទន្ទឹមនឹងការលើកឡើងបែបនោះ ជារឿយៗទស្សនិកជន
ក៏តែងតែឃើញវត្តមានរបស់អ្នកទាំងពីរ ចេញមុខបដិសេធថា ពួកគេគ្មាន
ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាទេ ។ តែរហូតមកដល់ពេលនេះ អាថ៌កំបាំង
ស្នេហាដែល ពិធីករ-ពិធីការិនី មួយគូនេះ
ធ្លាប់បានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ មកនោះ ត្រូវបានទម្លាយឡើង
ក្រោយពីពួកគេទាំងពីរនាក់ បានដឹកដៃគ្នាដើរចែកធៀបការ ធ្វើឲ្យមិត្តអ្នកសិល្បៈ
មានការភ្ញាក់ផ្អើលខ្លាំង ស្ទើរមិនគួរឲ្យជឿ ។
ក្រោយពីមាន សិល្បករ-សិល្បការិនីមួយចំនួន បានទទួលសំបុត្រអញ្ជើញការ របស់ពួកគេ ហាក់មានការភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគូស្នេហ៍ ដែលចូលប្រឡូកសិល្បៈ ចាស់វស្សានេះ បានសម្រេចចិត្តទម្លាយអាថ៌កំបាំងស្នេហារបស់ពួកគេ ដឹកដៃគ្នាចូលរោងការតាមប្រពៃណី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ នៅសណ្ឋាគារផ្កាយ៥ អ៊ីនធើកង់ទីណង់តាល់ ដែលតាមគម្រោងអាចអញ្ជើញភ្ញៀវ ប្រមាណ៣០០នាក់ ចូលរួមអបអសាទរ ក្នុងថ្ងៃមង្គលការ របស់ពួកគេ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ រៀបរាប់ពីពន្លកស្នេហារ របស់ពួកគេ ដោយ ពិធីករបុរសសង្ហាមាឌធំ លោក ជា វិបុល បានឲ្យដឹងថា អ្វីដែលលោកសម្រេច ចិត្តរាប់អានមើលចិត្តគ្នានោះត្រឹមតែ រយៈពេលជាង១ឆ្នាំនេះតែប៉ុណ្ណោះ។ លោកនិយាយថា “ដោយសារតែខ្ញុំ មានចិត្តស្រឡាញ់គាត់(គង់ សុជាតិ) ទើបចាប់ផ្តើមសង្កេត លួចមើលគាត់ឃើញ ពីចំណុចល្អច្រើន ហើយមួយទៀត ខ្ញុំក៏មានចិត្តអាណិតគាត់ ដូចពាក្យចាស់ពោលថា “អាណិតធំជាងស្រលាញ់” យើងក៏ចាប់ផ្តើមសាកសួរគ្នា ក៏ចាប់ផ្តើមគិតគូថ្ងៃរៀបការ ព្រោះថាធម្មតា អ្នកសិល្បៈតែងតែចង់លាក់ ប៉ុន្តែក្រដាសខ្ចប់ភ្លើងមិនជិតទេ ត្រូវតែឆេះ ហើយការធ្វើបែបនេះ ចង់ បញ្ជាក់ថា ឥឡូវនេះខ្ញុំទាំងពីរនាក់ បានរៀបការតាមផ្លូវច្បាប់ ជាប្តីប្រពន្ធគ្នាពេញសិទ្ធិហើយ..” ។
ពិធីករ លោក ជា វិបុល ក៏បានប្រាប់ឲ្យដឹងទៀតថា “ បើតាមខ្ញុំស្គាល់គាត់ មិនធ្លាប់មានការបែកបាក់ច្រើន ដូចការលើកឡើងនោះទេ គឺមានតែម្តង ជាមួយស្វាមីគាត់តែប៉ុណ្ណោះ។ ខ្ញុំចេះតែមើលតាមដានគាត់រហូត ប៉ុន្តែខ្ញុំមិនទាន់ហ៊ានសារភាព ប្រាប់គាត់ទេ ទើបតែចុងឆ្នាំមុននេះ ខ្ញុំសម្រេចចិត្ត សារភាពសាកសួរចិត្តគាត់។ ខ្ញុំគ្មានអីត្រូវខ្លាចរអា ជាមួយការបង្កើតស្នេហា ជាមួយគាត់ទេដោយសារខ្ញុំ និងគាត់ បានបង្ហាញឲ្យគ្នាច្បាស់លាស់ហើយ។ ខ្ញុំមិនគិតពីអតីតកាលចាស់ របស់ អ្នកនាង គង់ សុជាតិ ទេ បើទោះជាពេលនេះ គាត់មានកូន ២នាក់ក៏ដោយ ក៏ខ្ញុំអាចទទួលយកបាន ខ្ញុំយល់ថាខ្ញុំអត់មានកូនទេ ដូច្នេះខ្ញុំចាត់ទុកកូន ទាំង២នេះដូចជាកូនបង្កើតរបស់ខ្ញុំ បំពេញតួនាទីការស្រឡាញ់ភាពកក់ក្តៅ ដល់កូនទាំង២នាក់ ដូចជាឪពុកបង្កើត ” ។
លោកបានប្រាប់ បន្ថែមទៀតថា លោកពិតជាសំណាងណាស់ ដែលបានរៀបការជាមួយ គង់ សុជាតិ ហើយគាត់ក៏សំណាងដែលរៀបការជាមួយលោក ដោយសារតែការស្រឡាញ់ យល់ចិត្តយល់ថ្លើមគ្នា យ៉ាងពិតប្រាកដ ។
ដោយឡែក អ្នកមេម៉ាយចាយសម្រស់ អ្នកនាង គង់ សុជាតិ ក៏បានប្រាប់ឲ្យដឹង ពីដំណើរដើមចមនៃការបង្កើតពន្លកស្នេហា ស្រដៀងគ្នាថា “ មូលហេតុដែលខ្ញុំ សម្រេចចិត្តរៀបការជាមួយគាត់ (ជា វិបុល) ដោយសារខ្ញុំស្គាល់គ្នាច្បាស់ ។ម្យ៉ាងក៏ដល់ពេលវេលាមួយ ខ្ញុំគិតថា ប្រសិនបើខ្ញុំជ្រើសរើស អ្នកណាម្នាក់ គឺត្រូវចំណាយពេលមើលគ្នា ទៅវិញទៅមក សិក្សាពីគ្នាទៅវិញទៅមក ដឹងពីគ្នាច្បាស់អាច រស់នៅជាមួយ គ្នារហូតដល់ចាស់ ” ។
តារាស្រី មានឈ្មោះសំឡេង ឈរជើងជាពិធីការិនី លេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំគិតថា ក្រោយពីខ្ញុំទាំងពីរនាក់រៀបការ ហើយនិងបញ្ចប់ព័ត៌ មានទាំងអស់ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ រឿងសំខាន់មុន និងពួកខ្ញុំអាចឈានដល់ ចំណុចនេះ គឺខ្ញុំបានមើលសិក្សាច្បាស់ ។ សូម្បីតែកូនខ្ញុំ ក៏ស្រឡាញ់ពេញចិត្តលើគាត់ ហើយគាត់ក៏ស្រឡាញ់កូនក្រុមគ្រួសារខ្ញុំ ដូចគ្នា ព្រោះថាខ្ញុំមិនទទួលយកទេ បើសិនជាបុរសណាម្នាក់ ដែលមានចិត្ត ស្រឡាញ់តែខ្ញុំ ហើយមិន ស្រលាញ់កូនខ្ញុំទេ ខ្ញុំក៏មិនអាចទទួលយកបានដែរ។ តែសម្រាប់ខ្ញុំ និង លោកជា វិបុល បានសម្រេចចិត្តច្បាស់លាស់ អស់ហើយ ទើបសម្រេចចិត្តដឹកដៃគ្នា ចូលរោងការនេះតែម្តងទៅ” ។
ជាការពិត គ្រាន់តែដំណឹង នៃការរៀបចំពិធីមង្គលជ័យ ក្រាបក្បាលដល់កន្ទេល របស់តារាល្បីៗទាំងពីដួងនេះ លេចឮយ៉ាងប្រាកដ រហូតមានសំបុត្រការ ចែកជូនដល់អ្នកសិល្បៈភ្លាមរួចមក មិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល អបអរសាទរ ចំពោះចំណងស្នេហ៍មួយនេះ និងម្នាក់បានជូនពរជូនជ័យ ឲ្យគូស្វាមីភរិយាថ្មីទាំងពីដួងនេះ ជួបនូវសុភមង្គល ជានិច្ចនិរន្តរ ថែរក្សាគ្នា ដល់ចាស់កោងខ្នង ៕
ភ្នំពេញៈ កន្លងមក ធ្លាប់មានព័ត៌មានលេចឮ ជាបន្តបន្ទាប់ថា ពិធីករ-ពិធីការិនី មានឈ្មោះបោះសំឡេង ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា លើសពីមិត្តរួមការងារ ប៉ុន្តែទន្ទឹមនឹងការលើកឡើងបែបនោះ ជារឿយៗទស្សនិកជន ក៏តែងតែឃើញវត្តមានរបស់អ្នកទាំងពីរ ចេញមុខបដិសេធថា ពួកគេគ្មាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាទេ ។ តែរហូតមកដល់ពេលនេះ អាថ៌កំបាំង ស្នេហាដែល ពិធីករ-ពិធីការិនី មួយគូនេះ ធ្លាប់បានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ មកនោះ ត្រូវបានទម្លាយឡើង ក្រោយពីពួកគេទាំងពីរនាក់ បានដឹកដៃគ្នាដើរចែកធៀបការ ធ្វើឲ្យមិត្តអ្នកសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង ស្ទើរមិនគួរឲ្យជឿ ។

ជាការពិត គ្រាន់តែដំណឹង នៃការរៀបចំពិធីមង្គលជ័យ ក្រាបក្បាលដល់កន្ទេល របស់តារាល្បីៗទាំងពីដួងនេះ លេចឮយ៉ាងប្រាកដ រហូតមានសំបុត្រការ ចែកជូនដល់អ្នកសិល្បៈភ្លាមរួចមក មិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាជន បានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល អបអរសាទរ ចំពោះចំណងស្នេហ៍មួយនេះ និងម្នាក់បានជូនពរជូនជ័យ ឲ្យគូស្វាមីភរិយាថ្មីទាំងពីដួងនេះ ជួបនូវសុភមង្គល ជានិច្ចនិរន្តរ ថែរក្សាគ្នា ដល់ចាស់កោងខ្នង ៕Lookingtoday