ជំរាបសួរ ប្រជាពលរដ្ឋ មតិ្តអ្នកអានទាំងអស់ដែលបាននិង កំពុងអានអត្ថបទមួយនេះជាទីមេត្រី ខ្ញុំសូមបញ្ចេញនូវទស្សនះ រិះគិតមួយចំនូនដើម្បីជួយគិតទាំងអស់គ្នា។ តើពិធីបុណ្យចូលឆ្នាំចិន ដែលបងប្អូនទាំងអស់គ្នាកំពុងតែធ្វើដោយមិនដឹងខ្លួននេះពិតជាត្រឹមត្រូវឬ? នៅតាមស្ថាប័ន សាលារៀន ទីកនែ្លងធើ្វការ រដ្ឋ ឯកជននានា បានបិទទា មិនធើ្វការ និង តាមហាងលក់ដូរមួយចំនួន បានផ្អាកការរកស៊ីរបស់ខ្លួនដើម្បីធ្វើការអបអរសារទ ចំពោះពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម។ នេះគ្រាន់តែជាគំនិតមួយរបស់ខ្ញុំ ដែលមានចំងល់ថា ហេតុអ្វីបានជាបងប្អូនទទួលស្គាល់ ស្ទើរតែជាផ្លូវការទៅហើយ នៅក្នុងការប្ររព្វពិធីបុណួចូលឆ្នាំចិននេះ។ មិនតែប៉ុណ្ណោះបងប្អូនខ្មែរមួយចំនួនដែរមិនមានកាតខ្សែរស្រឡាយចិនបន្តិចផងនោះ ក៏បានចូលរួមប្រារព្វពិធីនេះហ្នឹងគេដែរ ដោយភ្លេចខ្លួនឯថាជាអ្នកណា។។