យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈ
កូរ៉េចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៣ មករា ឆ្នាំ២០១២ បានឱ្យដឹងថា
ក្រុមតារាចម្រៀង Dal Shabet ត្រូវបានក្រុមហ៊ុន SONOVI
ជ្រើសរើសយកទៅថតស្បតផ្សព្វផ្សាយផលិតផលកាបូបស្ពាយរបស់ពួកគេ ។
បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខារយៈពេល១ឆ្នាំជាមួយក្រុមហ៊ុន
រួចរាល់ហើយ ក្រុមតារាចម្រៀង Sal Dhabet
បានបញ្ចប់ដោយជោគជ័យចំពោះការថតស្បតផ្សាយពាណិជ្ជកម្មឈុត
ដំបូងក្នុងទីក្រុងស៊េអូល កាលពីសប្តាហ៍មុន។
អ្នកតំណាងក្រុមហ៊ុន SONOVI ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ៖ យើងសម្រេចជ្រើសរើសយកក្រុម Dal Shabet ដោយសារតែមើលឃើញថា ក្រុមនេះកំពុងតែទាក់ទាញអ្នកទស្សនាបានច្រើនតាមរយៈការ សម្តែងរបស់ពួកគេ ហើយបញ្ហានេះវាអាចជួយឱ្យការលក់ផលិតផលរបស់ក្រុមហ៊ុនទទួល បានជោគជ័យ។ អ្នកតំណាងរូបនោះបានបន្តឱ្យដឹងទៀតថា ៖ ក្រុមតារាចម្រៀងដែលមានសមាជិក៦រូបនេះ ទើបតែបានជាប់ជាតារាចម្រៀងជើងថ្មីល្បីបំផុតសម្រាប់ឆ្នាំ ២០១១ ហើយយើងជឿជាក់ថា ពួកគេមានសក្តានុពលកាន់តែខ្លាំងឡើងៗទាំងនៅលើឆាកក្នុងស្រុក និងក្រៅស្រុក ដូច្នេះវាពិតជាជួយឱ្យមនុស្សទូទៅចាប់អារម្មណ៍នឹងផលិតផលរបស់ ក្រុមហ៊ុនកាន់តែច្រើនថែមទៀត ៕