អាជ្ញាធរឥណ្ឌូណេស៊ីបានបង្ហើបឱ្យដឹងកាលពីថ្ងៃទី២០ មករា
កន្លងមកថា មានកើតហេតុក្រពើខាំត្របាក់លេបក្មេងស្រីអាយុ១០ឆ្នាំ
ម្នាក់ពេលកំពុងងូតទឹកនៅក្នុងទន្លេវ៉ាយឡូឡុង
នៅខេត្តនូសាតេងហ្គារ៉ា ស្ថិតនៅភាគខាងកើតប្រទេស ។ លោកវិកទ័រ
ម៉ាដុ វ៉ាតុន មន្ត្រីនៅក្នុងមូលដ្ឋានបង្ហើបឱ្យដឹងថា
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីថ្ងៃទី១៩ មករា កន្លងមក
ខណៈពេលក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំ ខាងលើកំពុងងូតទឹកទន្លេ
ឯឪពុក និងបងប្រុសរបស់នាងកំពុងរកអណ្តើកក្នុងទន្លេនោះដែរ។
បន្ទាប់មកស្រាប់តែក្រពើបង្ហាញខ្លួន
និងបានខាំក្មេងស្រីភ្លាមៗតែម្តង ៕