Saturday, January 14, 2012

ផ្ទះអភិបាលក្រុងកំពត លោក នាក់ សុវណ្ណារី ត្រូវភើ្លងឆេះ

  ផ្ទះអភិបាលក្រុងកំពត លោក នាក់ សុវណ្ណារី មួយខ្នងធ្វើពីឈើលើ ក្រោមថ្ម ដែលជាការិយាល័យ របស់ក្រុមហ៊ុន សំណង់រស្មីតារា ផ្ទះលេខ៣០ ក្រុមទី៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៣៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ត្រូវបានអគ្គិភ័យ ឆាប់ឆេះ ស្ទើរតែទាំងស្រុង នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១២។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យខាងលើនេះ បានឆាបឆេះឡើង នាវេលាម៉ោង ៩ និង៣៥នាទី ដោយផ្តើមចេញ ពីបន្ទប់ដាក់សម្ភារះសំណង់ ដែលនៅខាងក្រោយ តែមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលអគ្គិភ័យ ឆាបឆេះផ្ទះអាជ្ញាធរ មូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យ ១០គ្រឿង បានបញ្ជូនមកកន្លែងកើតហេតុភ្លាមៗ ដើម្បីជួយ អន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១០ និង២០នាទីថ្ងៃដដែល តែផ្ទះ ត្រូវព្រះអគ្គិលេបត្របាក់ស្ទើរតែស្រុង សល់តែជាន់លើដែលធ្វើពីថ្ម។
ដោយឡែកទំហំទ្រព្យសម្បត្តិដែលរងការខូចខាត មិនទាន់មាន ប្រភពឲ្យដឹងនៅឡើយទេ តែសម្ភារការិយាល័យមួយចំនួន ដូចជាកុំព្យូទ័រ និងរបស់របរផ្សេងៗទៀតជាច្រើន ត្រូវរងការខូចអស់ជាច្រើន៕

Comments system

Disqus Shortname